KhmerPronunciationEnglish/Notes#occ
រង់ចាំ rʊəŋ cam, rɔɔŋ cam to wait (for, until) 61/33

Link to overview page
Link to dictionary

Expressing frustration — Cultural note


ដោយសារជនជាតិខ្មែរមិនសូវគោរពពេលវេលានៅពេលណាត់ជួបគ្នា ដូច្នេះពួកគេមិនសូវមានអារម្មណ៍មួម៉ៅទេនៅពេលត្រូវរង់ចាំក្រោម ៣០ នាទីជនជាតិខ្មែរខ្លះមិនសូវអាចទ្រាំរង់ចាំយូរនៅពេលឈប់ភ្លើងស្តុបស្ទះចរាចរណ៍ទេ ហើយអ្នកខ្លះក៏សម្រេចចិត្តបំពានច្បាប់ចរាចរណ៍ជនជាតិខ្មែរមួយចំនួនទម្លាប់ធ្វើការយឺតយ៉ាវ មួយដូចជា ធ្វើការបណ្ដើរ ជជែកគ្នាលេងបណ្ដើរ ដើរយឺតធ្វើឲ្យអ្នករង់ចាំមានអារម្មណ៍មួម៉ៅដោយសារខាតពេលវេលា

Expressing frustration — Dialogue 3


រង់ចាំមិត្តភក្តិ
សេរីអាឡូ និមល មកដល់ណាហើយ? ខ្ញុំចាំយូរហើយនៀក កាលណាបានម៉ោដល់?
និមលខ្ញុំអាឡែងតែស្ទះចរាចរណ៍ ជិតទៅដល់ហើយចាំតិចទៅណា
សេរីងាប់ហើយ ចាំឡើងចង់ពីរម៉ោងហើយខ្ញុំរវល់អា៎ណា
និមលឲ្យខ្ញុំធ្វើម៉េចអីចឹង បើខ្ញុំកំពុងតែជាប់នៅនេះដែរ? ខ្ញុំមិនមែនចង់ឯណា
សេរីឥឡូវអញ្ចេះទៅ ចាំជួបគ្នាថ្ងៃក្រោយខ្ញុំទៅសិនហើយ អត់មានពេលអង្គុយចាំអីចឹងអេ៎

Laundry (Sakanan) — 10


00:00/00:00
Error loading: "../F/Laundry_Sakanan_10.mp3"

នៅក្នុងរូបភាពទី ១០ ចូលនៅក្នុងរូបភាពទី ១០ យើងឃើញថា បុរសម្នាក់នោះ គាត់ក៏បានកំពុងតែយកខោអាវចេញពីម៉ាស៊ីនវិញ អញ្ចឹងបានន័យថា ម៉ាស៊ីននោះបានដំណើរការបោកខោអាវរួចរាល់ហើយ បានន័យថាកន្លងទៅ ៤៥ នាទីហើយ អញ្ចឹងបន្ទាប់ពីគាត់រង់ចាំរយៈពេល ៤៥ នាទី គាត់ក៏បានមកប្រមូលខោអាវចេញពីម៉ាស៊ីនបោកខោអាវគាត់ ដូច្នេះនៅក្នុងរូបភាពនេះយើងឃើញថា គាត់បានបើកគម្របម៉ាស៊ីនឡើង បាទ គាត់បានបើកគម្របម៉ាស៊ីនឡើង រួចហើយប្រមូលខោអាវពណ៌របស់គាត់ដាក់ចូលទៅក្នុងកន្ត្រកមួយ អញ្ចឹងគាត់យកកន្ត្រកដែលគាត់ដាក់សម្លៀកបំពាក់ប្រឡាក់នោះ គឺគាត់យកមកវិញ រួចហើយគាត់ប្រមូលសម្លៀកបំពាក់ដែលគាត់បោកនៅក្នុងម៉ាស៊ីនរួចរាល់នោះ ដាក់ទៅក្នុងកន្ត្រកនោះ ដើម្បីយកទៅហាល

Laundry (Sakanan) — 09


00:00/00:00
Error loading: "../F/Laundry_Sakanan_09.mp3"

បន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ចុចប៊ូតុងឲ្យ[ទៅ]ម៉ាស៊ីនដំណើរការរួចហើយ ម៉ាស៊ីនក៏បានលោតជាសញ្ញាមួយមកប្រាប់គាត់ ដើម្បីឲ្យគាត់រង់ចាំរយៈពេល ៤៥ នាទី អញ្ចឹងដោយសារតែខោអាវគាត់ច្រើន បាទ ដោយសារតែខោអាវគាត់ច្រើន អញ្ចឹងគាត់ត្រូវការរង់ចាំរយៈពេលយូរដែរ គឺរយៈពេល ៤៥ នាទី ក្នុងការរង់ចាំនេះ គឺអាស្រ័យទៅលើខោអាវរបស់យើង អញ្ចឹងប្រសិនបើខោអាវតិច សម្លៀកបំពាក់របស់យើងតិច នោះយើងរង់ចាំរយៈពេលខ្លី ដូចជា ២០ នាទី ឬក៏ ៣០ នាទីជាដើម ប៉ុន្តែប្រសិនបើយើងមានខោអាវច្រើន អញ្ចឹងយើងត្រូវរង់ចាំរយៈពេលយូរ ព្រោះថាម៉ាស៊ីននឹងធ្វើការយូរដែរ ដើម្បីសម្អាតខោអាវយើងឲ្យបានស្អាត ដូច្នេះហើយ គាត់ នៅក្នុងរូបភាពនេះ គាត់ត្រូវរង់ចាំរយៈពេល ៤៥ នាទីដើម្បីបោកខោអាវរបស់គាត់

Going To The ATM (Sakanan) — 10


00:00/00:00
Error loading: "../F/ATM_Sakanan_10.mp3"

អញ្ចឹងនៅក្នុងរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីយើងបានចុចលើគ្រាប់ចុចយល់ព្រម នារីម្នាក់នោះ គាត់ក៏បានរង់ចាំឲ្យម៉ាស៊ីនដំណើរការអញ្ចឹងបន្ទាប់ពីយើងយល់ព្រមហើយ ម៉ាស៊ីនក៏ចាប់ផ្ដើមដំណើរការរបស់វា ដើម្បីបញ្ចេញប្រាក់ចំនួន ១៥០០ ដុល្លារម៉ាស៊ីនបានធ្វើការរាប់ប្រាក់ទៅក្នុងគណនីរបស់គាត់ ឬក៏ពិនិត្យទៅលើសាច់ប្រាក់នៅក្នុងគណនីរបស់គាត់ តើគណនីរបស់គាត់ មានសាច់ប្រាក់គ្រប់គ្រាន់ចំនួន ១៥០០ ដុល្លារដែរទេ ដូច្នេះគឺយើងត្រូវរង់ចាំរយៈពេលមួយសន្ទុះ បាទ ឬក៏រយៈពេលបន្តិច ឬក៏ភាសាខ្មែរ ឬក៏ប្រជាជនខ្មែរនិយមហៅថា រយៈពេលមួយសន្ទុះ ដើម្បីឲ្យម៉ាស៊ីនត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់ក៏កំពុងតែឈររង់ចាំឲ្យម៉ាស៊ីនត្រួតពិនិត្យទៅលើគណនីរបស់គាត់ផងដែរ

Tuk Tuk (Sakanan) — 04


00:00/00:00
Error loading: "../F/TukTuk_Sakanan_04.mp3"

ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេហៅអ្នកបម្រើ ដើម្បីឲ្យមកគិតលុយហើយ ពួកគេក៏រង់ចាំមួយសន្ទុះ អញ្ចឹងបានន័យថា នៅពេលដែលអ្នកបម្រើមកដល់ ឃើញនៅលើតុរបស់ពួកគេបានកុម្ម៉ង់អ្វីខ្លះហើយ គេក៏កត់ត្រាដើម្បីយកទៅគិតលុយ អញ្ចឹងអំឡុងពេលដែលគេគិតលុយ អ្នកទាំងបីនោះ ត្រូវរង់ចាំបន្តិច ដោយយើងឃើញនៅក្នុងរូបភាពនេះគឺហាងនោះគឺបានបិទភ្លេងទៅហើយ អញ្ចឹងបានន័យថាភ្លេងបញ្ចប់ គេលែងចាក់ភ្លេងទៀតហើយ ហើយអ្នកដែលអង្គុយនៅតុក្បែរនោះ គឺទៅផ្ទះវិញទាំងអស់គ្នា អញ្ចឹងបានន័យថាដល់ម៉ោងដែលគេត្រូវបិទហាងហើយ ដូច្នេះអ្នកដែលជាភ្ញៀវទាំងអស់ត្រូវត្រលប់ទៅផ្ទះវិញដើម្បីសម្រាក ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថាតុដែលនៅក្បែរពួកគេ ភ្ញៀវដែលអង្គុយនៅតុក្បែរពួកគេ គឺឡើងត្រលប់ទៅផ្ទះទាំងអស់គ្នា ចំណែកឯពួកគេគឺនៅអង្គុយរង់ចាំបន្តិច ដើម្បីឲ្យម្ចាស់ហាង ឬក៏អ្នកបម្រើ គាត់មកគិតលុយ

Alms Round (Sakanan) — 00 Introduction

00:00/00:00
Error loading: "../F/AlmsRound_Sakanan_00.mp3"

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធអញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រអញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅអញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន

Fried Rice (Sakanan) — 06


00:00/00:00
Error loading: "../F/FriedRice_Sakanan_06.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់បើកគម្របដបទឹករួចរាល់ហើយ អញ្ចឹងនារីម្នាក់ហ្នឹង គាត់បានបើកគម្របដបទឹករួចរាល់ហើយ គាត់ក៏បានចាក់ទឹក[ពី]ក្នុងដប ចូលទៅក្នុងកែវទឹកកក អញ្ចឹងយើងឃើញគាត់ចាក់ទឹកពីក្នុងដបចូលទៅក្នុងកែវទឹកកក ដើម្បីឲ្យត្រជាក់ ព្រោះពេលខ្លះយើងចាក់ទឹកភ្លាម ចូលទៅក្នុងកែវទឹកកកភ្លាម គឺវាអត់ត្រជាក់ភ្លាមនោះទេ វាត្រូវការពេលវេលាមួយសន្ទុះ អាចពេលវេលា ត្រូវការពេលវេលាមួយនាទី ដើម្បីធ្វើឲ្យទឹកនៅក្នុងទឹកកកទាំងអស់ត្រជាក់ អញ្ចឹងនារីម្នាក់នេះ ក្នុងអំឡុងពេលដែលគាត់រង់ចាំទទួលបាយឆាពីអ្នកលក់ ឬក៏រង់ចាំនៅពេលដែលអ្នកលក់កំពុងតែឆាបាយឲ្យគាត់ គាត់បានចាក់ទឹកចូលទៅក្នុងកែវឲ្យហើយ អញ្ចឹងគាត់ចាក់ទឹកទុកដើម្បីឲ្យទឹកត្រជាក់ អញ្ចឹងនៅពេលដែលគាត់ចង់ញ៉ាំគឺទឹកនោះត្រជាក់តែម្ដង ដែលជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញ គាត់បានចាក់ទឹកពីក្នុងដប គាត់ចាក់ទឹកពីក្នុងដបចូលទៅក្នុងកែវទឹកកក

Introducing oneself to others — Cultural note


នៅប្រទេសកម្ពុជា ការណែនាំខ្លួនឯងចំពោះមនុស្សទើបតែជួបគ្នាដំបូង ផ្ដើមឡើងដោយពាក្យថា សួស្ដី (អាយុប្រហែលគ្នា មិនចាំបាច់លើកដៃសំពះទេ) ពាក្យថា ជម្រាបសួរ (អាយុមើលទៅច្រើនជាង គួរលើកដៃសំពះផងដែរ)។ បន្ទាប់មក ភាគច្រើនណែនាំខ្លួនដោយខ្លីបំផុត គឺគ្រាន់តែប្រាប់ឈ្មោះតែប៉ុណ្ណោះ (ករណីណែនាំខ្លួនទៅកាន់មនុស្សតែម្នាក់ តិចនាក់ ហើយពេលវេលាតិច) ឬក៏បន្ថែមដោយស្រុកកំណើត និងមុខរបរសព្វថ្ងៃ គឺថា ខ្ញុំឈ្មោះ ... ស្រុកកំណើតនៅ ... រាល់ថ្ងៃរៀន/ធ្វើការនៅ ... (ករណីណែនាំខ្លួនទៅកាន់មនុស្សច្រើន គេឲ្យពេលវេលាច្រើនសម្រាប់ណែនាំ)។ គឺថាយើងមិនចាំបាច់ត្រូវរៀបរាប់ព័ត៌មានច្រើនអំពីខ្លួនឯងតាំងពីដំបូងឡើយ គឺរង់ចាំឆ្លើយនឹងសំណួររបស់គូសន្ទនា ដូចជា
ផ្ទះនៅណាដែរ?
អាយុប៉ុន្មានហើយ? (ដើម្បីដឹងថាអាយុបងប្អូន)
ចំណង់ចំណូលចិត្តអីគេ?
ជាដើមចំពោះការណែនាំខ្លួននៅកន្លែងធ្វើការ ភាគច្រើន យើងតែងតែប្រាប់ឈ្មោះផ្នែកដែលខ្លួននៅ បន្ទាប់ពីប្រាប់ឈ្មោះ គឺថា ខ្ញុំឈ្មោះ ... នៅផ្នែក ...។

Rice (Sakanan) — 05


00:00/00:00
Error loading: "../F/Rice_Sakanan_05.mp3"

ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញជាសំណាបមួយគុម្ពធំ អញ្ចឹង ក្រោយពេលដែលយើងសាប ឬក៏យើងព្រួសគ្រាប់ស្រូវចូលទៅក្នុងស្រែរួចរាល់ហើយ រយៈពេលសប្តាហ៍ ឬក៏សប្តាហ៍ក្រោយមក គ្រាប់ស្រូវនោះនឹងដុះទៅជាដើមស្រូវ អញ្ចឹងដើមស្រូវ នៅពេលដែលវានៅខ្ចី យើងហៅថា ដើមស្រូវខ្ចី គឺយើងហៅថាសំណាប អញ្ចឹងសំណាប នៅពេលដែលវាដុះបានបន្តិច ប្រហែលជាលូតវែងបន្តិចក្រោយមក គឺកសិករនឹងចាប់ផ្ដើមដកសំណាបនោះយកមកចងជាបាច់ដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពទីនេះ គឺកសិករដកដើមស្រូវតូចឬក៏យើងហៅថាសំណាបនោះរួចរាល់ហើយ ហើយគាត់ក៏ចងជាបាច់ដើម្បីយកទៅស្ទូង អញ្ចឹងគាត់ចងជាបាច់ប៉ុន្តែគាត់អត់យកទៅណាឆ្ងាយចេញពីស្រែរបស់គាត់ទេ គឺគាត់ចងហើយ គាត់ដាក់នៅក្នុងស្រែរបស់គាត់ដដែល ដើម្បីរង់ចាំរយៈពេលស្ទូង អញ្ចឹងដើម្បីកុំឲ្យសំណាបរបស់គាត់រាយប៉ាយ ឬក៏រាយប៉ាយនៅក្នុងស្រែរបស់គាត់ គាត់ត្រូវចងសំណាបនោះជាបាច់ដើម្បីឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយ មុននឹងយកទៅធ្វើការស្ទូងស្រូវ

Noodle Soup (Sakanan) — 11


00:00/00:00
Error loading: "../F/NoodleSoup_Sakanan_11.mp3"

បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ គឺបន្ទាប់ពីពួកគេអង្គុយរង់ចាំបានបន្តិច ដោយពួកគេចាក់ទឹកក្រូចដើម្បីញ៉ាំហើយ មួយសន្ទុះក្រោយមក អ្នកលក់ក៏បានត្រលប់មកតុរបស់ពួកគេទាំងពីរនាក់វិញអញ្ចឹងម្ដងនេះគឺអ្នកលក់មកទាំង ដៃទាំង គាត់ទាំងសងខាងគឺកាន់មីចំនួនពីរចាន ឬក៏គុយទាវចំនួនពីរចានដោយនៅក្នុងរូបភាពនេះយើងឃើញ អ្នកលក់គាត់បានកាន់ចានមីទឹកស៊ុបនៅក្នុងដៃឆ្វេងរបស់គាត់ ហើយចានមីគោកនៅក្នុងដៃស្ដាំរបស់គាត់អញ្ចឹងចានមីទាំងពីរគឺក្ដៅ គឺកំពុងតែក្ដៅ បានន័យថាយើងឃើញមានផ្សែងហុយចេញពីចាន អញ្ចឹងក្ដៅផង និងមានក្លិនឈ្ងុយផង ព្រោះជាទូទៅ មីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុប គឺតែងតែមានក្លិនទឹកស៊ុបឈ្ងុយ ដែលហិតទៅគឺគួរឲ្យចង់ញ៉ាំមែនទែន ហើយចាន ដោយសារតែក្ដៅផង ដូច្នេះរសជាតិវាគឺកាន់តែឆ្ងាញ់តែម្ដងអញ្ចឹងនៅក្នុងរូបភាពទី ១១ នេះ គឺអ្នកលក់គាត់បានធ្វើមី ឬក៏ធ្វើគុយទាវទឹកស៊ុបឆ្អិនហើយ ដូច្នេះគាត់ក៏បានដួសដាក់ចាន ដើម្បីយកមកឲ្យអតិថិជនរបស់គាត់ ដែលជាក្មេងប្រុសទាំងពីរនាក់នោះ ដើម្បីញ៉ាំតែម្ដង

Fried Rice (Sakanan) — 05


00:00/00:00
Error loading: "../F/FriedRice_Sakanan_05.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់កុម្ម៉ង់បាយឆារួចរាល់ហើយ នារីម្នាក់នោះ នៅពេលដែលកំពុងតែអង្គុយរង់ចាំ អញ្ចឹងបន្ទាប់ពីយើងកុម្ម៉ង់ហើយ យើងត្រូវរង់ចាំមួយសន្ទុះ ដើម្បីឲ្យអ្នកលក់គាត់ទៅចម្អិនបាយឆាឲ្យសម្រាប់ឲ្យយើង ដែលជាក់ស្ដែងនារីម្នាក់នេះ គាត់បានកុម្ម៉ង់រួចរាល់ហើយ បន្ទាប់មកគាត់ក៏អង្គុយរង់ចាំ អញ្ចឹងក្នុងកំឡុងពេលដែលគាត់អង្គុយរង់ចាំ ឬក៏ក្នុងអំឡុងពេលដែលគាត់អង្គុយរង់ចាំហ្នឹង នារីម្នាក់ហ្នឹង គាត់បានបើកដបទឹក អញ្ចឹងគាត់ទាញដបទឹកមួយដប ដែលអ្នកលក់ដាក់នៅលើតុ សម្រាប់ឲ្យអតិថិជនមកបើកគម្រប អញ្ចឹងដោយសារតែនៅកន្លែងនេះគឺគាត់អត់លក់ទឹកទេ បានន័យថាគាត់ឲ្យទឹកទៅអតិថិជនគាត់ញ៉ាំដោយឥតគិតថ្លៃ អញ្ចឹងគាត់មានដបទឹកដ៏ធំមួយ សម្រាប់ដាក់នៅលើតុឲ្យភ្ញៀវគាត់តែម្ដង ដោយនារីម្នាក់នេះ គាត់បានបើកគម្របទឹក ដើម្បីចាក់ទឹកចូលទៅក្នុងកែវដើម្បីញ៉ាំ អញ្ចឹងយើងឃើញកែវរបស់គាត់ គឺមានទឹកកកនៅក្នុងនោះផងដែរ ដោយអ្នកលក់គាត់បានដាក់កែវទឹកកកឲ្យនារីម្នាក់នោះ ដើម្បីដាក់លាយជាមួយទឹកដើម្បីញ៉ាំ ហើយធ្វើឲ្យទឹកនោះត្រជាក់

Post Office (Sakanan) — 04


00:00/00:00
Error loading: "../F/PostOffice_Sakanan_04.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបុរសម្នាក់នោះ គាត់បានដើរមកដល់ការិយាល័យប្រៃសណីយ៍ អញ្ចឹងបន្ទាប់ពីគាត់ទទួលបានសំបុត្រពីនារីដែលជាមិត្តភក្តិរបស់គាត់ហើយ គាត់ក៏បានកាន់សំបុត្រនោះដើរមកកាន់ការិយាល័យប្រៃសណីយ៍ដែលយើងឃើញនៅក្នុងរូបភាពនេះគឺគាត់កំពុងតែដើរមក អញ្ចឹងគាត់ដើរមកដោយដៃឆ្វេងរបស់គាត់កាន់សំបុត្ររបស់នារីម្នាក់នោះ ហើយដៃស្ដាំរបស់គាត់គឺកាន់សៀវភៅ ដែលយើងឃើញសៀវភៅរបស់គាត់មានច្រើនក្បាល មានច្រើនក្បាល មានប្រាំក្បាលអញ្ចឹងសៀវភៅដែលគាត់កាន់មានបួនក្បាល ហើយគាត់កាន់សំបុត្រមួយច្បាប់ផងដែរ ហើយដើរមកកាន់ការិយាល័យប្រៃសណីយ៍ ដោយយើងឃើញនៅក្នុងរូបភាពនេះ នៅក្បែរគាត់គឺយើងឃើញមានខ្លោងទ្វារការិយាល័យប្រៃសណីយ៍ ដែលទ្វារនោះកំពុងតែបើក អញ្ចឹងបានន័យថាការិយាល័យប្រៃសណីយ៍គឺបើកទ្វារ ដើម្បីរង់ចាំស្វាគមន៍អតិថិជនចូលទៅផ្ញើរបស់របរ ឬក៏ផ្ញើសំបុត្រ ឬក៏ផ្ញើអីវ៉ាន់ផ្សេងៗ។ ដោយយើងឃើញនៅខាងលើខ្លោងទ្វារនោះ យើងឃើញមានសរសេរដាក់ការិយាល័យប្រៃសណីយ៍ផងដែរ ហើយនៅខាងក្នុងគឺជាបញ្ជរសម្រាប់ទទួលអីវ៉ាន់ ឬក៏ទទួលសម្ភារៈផ្សេងដែលយើងចង់ផ្ញើអញ្ចឹងយើងចូលទៅក្នុងការិយាល័យប្រៃសណីយ៍ដោយទៅរកបញ្ជរផ្សេងដែលគេចាំទទួលអីវ៉ាន់

Laundry (Sakanan) — 14


00:00/00:00
Error loading: "../F/Laundry_Sakanan_14.mp3"

បន្ទាប់មករូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់រង់ចាំរយៈពេលយូរមកហើយ ខោអាវគាត់ក៏ចាប់ផ្ដើមស្ងួត អញ្ចឹងគាត់ក៏បានទៅសាខោអាវយកមកវិញ អញ្ចឹងយើងឃើញរូបភាពនេះ គឺគាត់ដើរទៅរកស្នួខោអាវរបស់គាត់វិញ ដោយយើងឃើញថា ស្នួខោអាវរបស់គាត់គឺក្ដៅ ដោយយើងឃើញក្នុងរូបភាពនេះគឺមានផ្សែង គឺគេធ្វើដូចជាផ្សែង បាទ ហុយចេញពីស្នួហាលខោអាវ ប៉ុន្តែវាមិនមែនជាផ្សែងនោះទេ គឺរូបភាពនេះគឺជារលកកម្ដៅ អញ្ចឹងយើងហៅថារលកកម្ដៅ ដែលចេញពីដែក អញ្ចឹងដែក នៅពេលដែលដាក់ហាលថ្ងៃ គឺវាក្ដៅ ដូច្នេះវានឹងមានរលកកម្ដៅ ដើម្បីភាយចេញមកខាងក្រៅ អញ្ចឹងខោអាវដែលយើងហាលថ្ងៃគឺឆាប់ស្ងួត ដូច្នេះគាត់ក៏ទៅសាខោអាវរបស់គាត់ដែលហាលរួចហើយ ហើយប្រមូលយកមកទុកវិញ នៅក្នុងរូបភាពនេះយើងឃើញថា យើងឃើញដៃរបស់គាត់មួយចំហៀង ឬក៏មួយខាង ដៃរបស់គាត់ម្ខាងកំពុងតែកងខោអាវ បាទ អញ្ចឹងយើងយកខោអាវមកដាក់លើដើមដៃរបស់យើង ហើយដាក់ភ្ជាប់ទៅនឹងខ្លួន ដោយដាក់ខោអាវនៅលើដៃ ដូច្នេះយើងហៅថាកង អញ្ចឹងគាត់កំពុងតែកងខោអាវរបស់គាត់ ហើយដៃម្ខាងទៀតកំពុងតែប្រមូលខោអាវយកពីស្នួហាលអាវ ដើម្បីយកទៅទុក

Laundry (Sakanan) — 13


00:00/00:00
Error loading: "../F/Laundry_Sakanan_13.mp3"

បន្ទាប់មកនៅក្នុងរូបភាពទី ១៣ ចូលដល់រូបភាពទី ១៣ បន្ទាប់ពីគាត់ហាលខោអាវហើយ បុរសម្នាក់នោះ គាត់ក៏បានចូលមកក្នុងផ្ទះរបស់គាត់វិញ បាទ ព្រោះថាគាត់ហាលខោអាវនៅខាងក្រៅផ្ទះ [នៅ]ហាលក្ដៅ អញ្ចឹងគាត់ត្រូវចូលមកក្នុងផ្ទះរបស់គាត់វិញ ដើម្បីរង់ចាំឲ្យខោអាវគាត់ស្ងួត ដូច្នេះប្រសិនបើគាត់រង់ចាំនៅខាងក្រៅ គឺមានរយៈពេលយូរហើយក្ដៅ អញ្ចឹងគាត់អាចនឹងក្ដៅ ឬក៏អាចធ្វើឲ្យគាត់មិនស្រួលនៅក្នុងខ្លួន ព្រោះថាគាត់ឈរហាលក្ដៅ ដូច្នេះគាត់ត្រូវចូលមកក្នុងផ្ទះ ដើម្បីរកម្លប់ ហើយអង្គុយលេងចុចទូរស័ព្ទ ដើម្បីរង់ចាំរហូតដល់ខោអាវរបស់គាត់ស្ងួតវិញ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថា គាត់កំពុងតែអង្គុយនៅលើសាឡុងមួយ បាទ អញ្ចឹងគាត់អង្គុយនៅលើសាឡុង ដោយដៃរបស់គាត់ដាក់នៅលើបង្កាន់ដៃសាឡុង ហើយខ្នងរបស់គាត់ផ្អែកទៅលើបង្អែករបស់សាឡុងនោះ បាទ ហើយដៃម្ខាងទៀត គាត់កំពុងតែចុចទូរស័ព្ទ ដោយភ្នែករបស់គាត់មើលទៅក្នុងទូរស័ព្ទ នៅក្នុងនេះគាត់អាចជាលេងហ្វេសប៊ុក ឬក៏គាត់អាចឆាតជាមួយនឹងមិត្តភក្តិរបស់គាត់ គាត់អាចផ្ញើសារទៅលេងមិត្តភក្តិរបស់គាត់ជាដើម ឬក៏គាត់កំពុងតែលេងហ្គេមទូរស័ព្ទជាដើម ដូច្នេះគាត់អង្គុយលេងហ្គេមទូរស័ព្ទ ឬក៏គាត់លេងទូរស័ព្ទរបស់គាត់ដោយអង្គុយលើសាឡុង ដើម្បីរង់ចាំឲ្យខោអាវរបស់គាត់ស្ងួត

Tuk Tuk (Sakanan) — 05


00:00/00:00
Error loading: "../F/TukTuk_Sakanan_05.mp3"

ចូលមកដល់រូបភាពទីរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីពួកគេរង់ចាំមួយសន្ទុះក្រោយមក អ្នកបម្រើក៏បានត្រលប់មកវិញ អញ្ចឹងអ្នកបម្រើត្រលប់មកវិញ នៅពេលនោះអ្នកបម្រើបានប្រាប់អំពីតម្លៃ ដែលពួកគេត្រូវបង់ទៅឲ្យហាង ដោយតម្លៃអំពីមុខម្ហូប ជាមួយនឹងស្រាបៀរដែលគេកំពុងញ៉ាំ អញ្ចឹងអ្នកបម្រើបានប្រាប់អំពីតម្លៃទៅដល់អ្នកទាំងបីថា អស់ចំនួនប៉ុន្មាន អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ប្រហែលជាអស់ចំនួន ៣០ ដុល្លារ ដែលនៅក្នុងនោះយើងឃើញ បន្ទាប់ពីអ្នកបម្រើប្រាប់ទៅដល់អ្នកទាំងបីថា អស់ចំនួន ៣០ ដុល្លារ ហើយ នារីម្នាក់ដែលអង្គុយនៅកណ្ដាល ក៏បានយកលុយចំនួន ៣០ ដុល្លារ ហុចទៅឲ្យម្ចាស់ហាង ឬក៏អ្នកបម្រើ ដើម្បីបង់ថ្លៃម្ហូបហើយនិងស្រាដែលពួកគេបានញ៉ាំ អញ្ចឹងពួកគេទាំងបីនាក់ញ៉ាំស្រាម្នាក់មួយដបជាមួយនឹងម្ហូបផ្សេងទៀតដែលនៅលើតុ ដូច្នេះហើយទើបអស់តម្លៃ ៣០ ដុល្លារ បន្ទាប់មកពួកគេក៏បានចូលលុយគ្នា បានន័យថាពួកគេចេញចំណែកម្នាក់ ១០ ដុល្លារដើម្បីឲ្យទៅថ្លៃម្ហូប[នោះ]គេនោះ អញ្ចឹងបានន័យថា ពួកគេចេញស្មើគ្នា បានន័យថាម្នាក់ ១០ ដុល្លារ ម្នាក់ ១០ ដុល្លារ ដែលសរុបទៅចំនួន ៣០ ដុល្លារ បន្ទាប់មកនារីម្នាក់នោះក៏យកលុយនោះឲ្យទៅអ្នកបម្រើ ដើម្បីបង់ថ្លៃម្ហូបនិងស្រា បន្ទាប់មក ដើម្បីពួកគេត្រលប់ទៅផ្ទះវិញ

Motorcycle Taxi (Sakanan) — 03


00:00/00:00
Error loading: "../F/MotorcycleTaxi_Sakanan_03.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់រត់បានមួយសន្ទុះក្រោយមក គាត់ក៏មកដល់រោងមួយ អញ្ចឹងគាត់ឈរនៅខាងមុខរោងមួយ ដោយគាត់ ដៃខាងស្ដាំរបស់គាត់ គាត់ស្ពាយកាបូប ហើយដៃខាងស្ដាំរបស់គាត់ គឺទប់កាបូបគាត់យ៉ាងជាប់ ដោយគាត់កំពុងតែឈរទៅក្នុងសម្លឹងរោងមួយ ដែលនៅក្នុងរោងនោះ យើងឃើញមានដំបូល ប៉ុន្តែអត់មានជញ្ជាំងនោះទេ អញ្ចឹងរោងនោះគឺជារោងម៉ូតូឌុប ដោយយើងឃើញមានម៉ូតូចំនួនពីរគ្រឿងនៅខាងក្រោមរោងនោះ ហើយមានបុរសម្នាក់ ដែលជាម្ចាស់ម៉ូតូ កំពុងតែឈរផ្អែកម៉ូតូរបស់គាត់ អញ្ចឹងបុរសម្នាក់នោះគាត់ពាក់អាវដៃខ្លី ខោជើងវែងពណ៌ ហើយគាត់ ម៉ូតូរបស់គាត់គឺមានពណ៌ទឹកក្រូចអញ្ចឹងម៉ូតូរបស់គាត់គឺមានកង់ពីរ ហើយមានមួកការពារនៅលើនោះផងដែរ អញ្ចឹងគាត់គឺជាអ្នករត់ម៉ូតូឌុប ដោយនារីម្នាក់នោះគាត់មានអាការៈប្រញាប់ ដោយសារតែស្ទះផ្លូវ ជិះឡានអត់កើត អញ្ចឹងគាត់រត់ នៅពេលដែលគាត់រត់បានមួយភ្លែតមក គឺគាត់បានមកដល់កន្លែងម៉ូតូឌុបមួយដែលមានរោង មានដំបូលពណ៌ផ្កាឈូក ហើយមានបុរសម្នាក់ គាត់កំពុងតែឈរផ្អែកម៉ូតូដើម្បីរង់ចាំម៉ូយ ឬក៏រង់ចាំអតិថិជនរបស់គាត់អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានឈប់នៅត្រង់រោងនោះ ហើយសម្លឹងទៅមើលម៉ូតូឌុប ដែលមានបុរសម្នាក់នោះកំពុងតែឈរផងដែរ

Alms Round (Sakanan) — 06


00:00/00:00
Error loading: "../F/AlmsRound_Sakanan_06.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីស្ត្រីចំណាស់ម្នាក់នោះ គាត់បានដាស់ចៅស្រីគាត់ក្រោកហើយ អញ្ចឹងគាត់បាននាំចៅស្រីរបស់គាត់មកខាងក្រៅផ្ទះ ដើម្បីអង្គុយរង់ចាំព្រះសង្ឃដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺពួកគេទាំងពីរនាក់ គឺកំពុងតែអង្គុយនៅលើកៅអីម្នាក់មួយ ដោយស្ត្រីចំណាស់ដែលជាយាយ អញ្ចឹងចំពោះមនុស្សចាស់ហៅទៅកូនក្មេងយើងហៅថាចៅ រីឯចៅត្រូវហៅមកមនុស្សចាស់វិញថាយាយ អញ្ចឹងពួកគេទាំងពីរនាក់គឺជាយាយនិងចៅ ដោយស្ត្រីចំណាស់ជាយាយ និងក្មេងស្រីតូចម្នាក់នោះគឺជាចៅដោយយើងឃើញពួកគេទាំងពីរនាក់កំពុងតែអង្គុយនៅលើកៅអីនៅខាងមុខផ្ទះ ដោយស្ត្រីចំណាស់គាត់អង្គុយលើកៅអី គាត់ដាក់ដៃរបស់គាត់ទាំងពីរនៅលើជង្គង់ អញ្ចឹងគាត់អង្គុយរង់ចាំដោយដាក់ដៃទាំងពីរនៅលើជង្គង់ រីឯក្មេងស្រីម្នាក់នោះគាត់ចងសក់ទីទុយ យើងឃើញសក់គាត់ចងទីទុយ ហើយគាត់ពាក់អាវដៃវែងពណ៌ និងស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាតា អញ្ចឹងពួកគេទាំងពីរនាក់កំពុងតែអង្គុយរង់ចាំដើម្បីដាក់បាត្រព្រះសង្ឃ ហើយនៅខាងមុខរបស់ពួកគេទាំងពីរនាក់គឺមានតុចំនួនមួយ អញ្ចឹងគឺមានតុមួយ ហើយដែលតុនោះ នៅលើតុគឺមានចង្ហាន់ឬក៏ម្ហូបអាហារចំនួនពីរកញ្ចប់ អញ្ចឹងម្ហូបអាហារចំនួនពីរកញ្ចប់នេះ គឺជាម្ហូបអាហារដែលស្ត្រីចំណាស់ម្នាក់នោះគាត់បានរៀបចំ ដើម្បីដាក់បាត្រដល់ព្រះសង្ឃ ឬក៏ដើម្បីរាប់បាត្រដល់ព្រះសង្ឃ

Alms Round (Sakanan) — 16


00:00/00:00
Error loading: "../F/AlmsRound_Sakanan_16.mp3"

បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញ បន្ទាប់ពីព្រះសង្ឃគាត់បានទទួលចង្ហាន់ពីស្ត្រីចំណាស់ម្នាក់នោះ រួមនឹងចៅស្រីរបស់គាត់ហើយ បន្ទាប់ពីគាត់ឲ្យពររួចរាល់ហើយ ព្រះសង្ឃក៏បានបន្តដំណើរទៅផ្ទះផ្សេងទៀតអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញព្រះសង្ឃក៏ ក៏និមន្តទៅ[ដើរ]រកបិណ្ឌបាតនៅផ្ទះផ្សេងទៀត នៅផ្ទះដែលក្បែរនោះ ដែលគេរង់ចាំដាក់ចង្ហាន់ព្រះសង្ឃ ឬក៏រង់ចាំដាក់បាត្រព្រះសង្ឃ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺព្រះសង្ឃកំពុងតែនិមន្តនៅខាងមុខ កូនសិស្សនៅដើរតាមខាងក្រោយអញ្ចឹងនៅពេលដែលព្រះសង្ឃដើរ យើងហៅថានិមន្ត យើងអត់ហៅថាដើរទេ ព្រោះថាយើងមានភាសាសម្រាប់ប្រើចំពោះព្រះសង្ឃ ដែលព្រះសង្ឃដើរ យើងហៅថានិមន្ត ព្រះសង្ឃហូប ឬក៏នៅពេលដែលព្រះសង្ឃញ៉ាំចំណីអាហារ យើងហៅថាឆាន់ យើងអត់និយាយថាញ៉ាំទេ គឺយើងប្រើពាក្យថាឆាន់អញ្ចឹងព្រះសង្ឃឆាន់ ព្រះសង្ឃនិមន្ត រីឯនៅពេលដែលព្រះសង្ឃគេង យើងហៅថាព្រះសង្ឃសិង អញ្ចឹងព្រះសង្ឃគឺមានភាសាផ្សេង យើងអត់ប្រើប្រាស់ភាសាដូចយើងធម្មតាទេ ដែលយើងឃើញថាពេលគេងយើងហៅថាសិង ពេលដើរយើងហៅថានិមន្ត ហើយនិងពេលញ៉ាំយើងហៅថាឆាន់ អញ្ចឹងយើងត្រូវប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ នៅពេលដែលយើងនិយាយជាមួយនឹងព្រះសង្ឃអញ្ចឹងនៅក្នុងរូបភាពទី ១៦ នេះ គឺព្រះសង្ឃកំពុងតែនិមន្តទៅរកផ្ទះផ្សេងទៀត ឬក៏និមន្តបិណ្ឌបាតទៅផ្ទះផ្សេងទៀត ដែលព្រះសង្ឃនិមន្តនៅខាងមុខ ចំណែកកូនសិស្សគឺគាត់ដើរនៅខាងក្រោយ

Going To The ATM (Sakanan) — 16


00:00/00:00
Error loading: "../F/ATM_Sakanan_16.mp3"

ចូលដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីនារីនោះ គាត់ប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដើម្បីដកប្រាក់រួចរាល់ហើយ គាត់ក៏បានដើរចេញពីម៉ាស៊ីននោះ បានន័យថាគាត់យកលុយនិងកាតអេធីអឹមរក្សាទុកនៅក្នុងកាបូបគាត់រួចរាល់ហើយ គាត់ក៏បានដើរចេញ បានន័យថាគាត់ក៏លែងត្រូវការប្រើប្រាស់ម៉ាស៊ីនអេធីអឹមនោះរួចទៀតហើយ អញ្ចឹងគាត់ដើរចេញ ដើម្បីឲ្យអ្នកដទៃប្រើប្រាស់ម្ដងអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា បន្ទាប់ពីគាត់ដើរចេញ គឺមាននារីម្នាក់ទៀតពាក់អាវដៃខ្លីខោជើងវែងពណ៌ខ្មៅ ក៏បានចូលទៅប្រើប្រាស់ម៉ាស៊ីនអេធីអឹមនោះម្ដងបានន័យថាអម្បាញ់មិញ នារីនោះ គាត់ឈរពីក្រោយនារីពាក់អាវខៀវ ដើម្បីរង់ចាំអញ្ចឹងការប្រើប្រាស់ម៉ាស៊ីនមួយ ដែលមានគ្នាច្រើនសម្រាប់ប្រើប្រាស់ យើងត្រូវតម្រង់ជួរគ្នា ដើម្បីរក្សាសណ្ដាប់ធ្នាប់ដូចនៅក្នុងរូបភាពនេះអញ្ចឹង គឺគេប្រើប្រាស់ម្ដងម្នាក់ៗ។ បន្ទាប់ពីនារីដែលពាក់អាវខៀវ ឬក៏ពាក់អាវពណ៌ទឹកសមុទ្រនោះ ដើរចេញពីម៉ាស៊ីន បានន័យថាគាត់ប្រើប្រាស់ម៉ាស៊ីននោះរួចរាល់ហើយ មាននារីម្នាក់ទៀត គាត់ចូលប្រើប្រាស់ម្ដងអញ្ចឹងនៅក្នុងរូបភាពនេះ គឺបង្ហាញអំពីការប្រើប្រាស់អេធីអឹមរួចរាល់ហើយ ហើយដើរចេញពីម៉ាស៊ីនអេធីអឹម ដើម្បីឲ្យអ្នកដទៃចូលប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដើម្បីដកប្រាក់របស់គេម្ដងវិញអញ្ចឹងយើងត្រូវការប្រើប្រាស់ម្ដងម្នាក់ដោយរក្សានូវសណ្ដាប់ធ្នាប់និងសុជីវធម៌របស់យើង ឲ្យបានខ្ពស់បំផុតនៅក្នុងការប្រើប្រាស់របស់រួមម៉ាស៊ីនអេធីអឹមគឺជារបស់រួម ដូច្នេះយើងត្រូវប្រើប្រាស់ដោយមានសុជីវធម៌ជាទីបំផុត