Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
កំពុង | kɑmpuŋ | to be in the process of (doing something) | 57/50 |
Link to overview page
Link to dictionary
Getting someone’s attention — Dialogue 1
បូរ៉ា៖ អេ ធារី!
ធារី៖ អូ បូរ៉ា!
បូរ៉ា៖ កំពុងទៅណាហ្នឹង?
Asking “What is he doing?” — Dialogue 3
តារា៖ អូ ធារី! បងកំពុងរៀបចំម៉ាស៊ីនបញ្ចាំងស្លាយហ្នឹងណា។
ធារី៖ រៀបចំធ្វើអីបង? មានប្រជុំអីមែន?
តារា៖ ហ្នឹងហើយ មានប្រជុំល្ងាចហ្នឹង។
Asking “What is he doing?” — Additional dialogue
ពិសិដ្ឋ៖ កុំរំខានគាត់អី។ មើលទៅគាត់ដូចរវល់ណាស់។
ធារី៖ មានទៅអី! តស់ ទៅសួរគាត់លេង។ មិនទើសទែងអីទេ។
Asking for help 2 — Additional dialogue 2
កញ្ញា៖ អូ វុទ្ធី ចាំតិចបានអត់? ខ្ញុំកំពុងរវល់។
វុទ្ធី៖ ម៉ោតិចម៉ោ! តាម៉ាភ្លែតអេ។
កញ្ញា៖ ទៅអត់បានអេ រវល់ណាស់។
Asking for help 2 — Additional dialogue 1
កញ្ញា៖ អូ វុទ្ធី ចាំតិចបានអត់? ខ្ញុំកំពុងរវល់។
វុទ្ធី៖ ម៉ោតិចម៉ោ! តាម៉ាភ្លែតអេ។
កញ្ញា៖ ដឹងហើយ ចាំតិច ទៅឥឡូវហើយ។
Asking “What is he doing?” — Dialogue 1
ពិសិដ្ឋ៖ នៅណា?
ធារី៖ នោះ! បងប្រុសមួយពាក់អាវពណ៌ទឹកក្រូចនៅមុខហ្នឹង។
ពិសិដ្ឋ៖ អឹម... ខ្ញុំអត់ដឹងដែរ។ មើលទៅដូចកំពុងជួសជុលអី។
Asking “What is he doing?” — Dialogue 2
ពិសិដ្ឋ៖ នៅណា? អត់ឃើញ។
ធារី៖ ងាកមើលខាងស្ដាំដៃពិសិដ្ឋឯងមើល។
ពិសិដ្ឋ៖ អូ! គាត់កំពុងរៀបចំម៉ាស៊ីនបញ្ចាំងស្លាយសម្រាប់ប្រជុំល្ងាចហ្នឹងហ្នឹងណា។
Saying “I want X” — Cultural note
Making suggestions in which the speaker is included — Cultural note
Expressing dislikes 2B — Dialogue 3
ណារី៖ ទើបតែត្រូវប៉ូលិសផាក។
កញ្ញា៖ ម៉េចចឹង?
ណារី៖ ប៉ូលិសហ្នឹងថាខ្ញុំបត់ពេលភ្លើងកំពុងក្រហម។ តាមពិតខ្ញុំឃើញភ្លើងខៀវសោះហ្នឹងអា៎។ គួរឲ្យខឹងមែនទែនម៉ងអា៎! អស់ម៉ាម៉ឺនទទេ។
Expressing surprise — Cultural note
Expressing hunger — Dialogue 2
កូន៖ ម៉ាក់ មានអីញ៉ាំអត់?
ម្ដាយ៖ ឃ្លានហើយកូន? ម្ហូបកំពុងធ្វើ ចាំតិចសិនណា។
កូន៖ មានអីញ៉ាំតិចតួចសិនអត់ម៉ាក់? ហេវខ្លាំងអា៎។ កូរពោះគ្រូកៗម៉ង។
ម្ដាយ៖ ទៅមើលក្នុងទូទឹកកកមើល ប្រហែលមានផ្លែឈើខ្លះ។
Warning someone — Cultural note
Forbidding someone to do something — Additional dialogue
ប្រធាន៖ អត់បានទេ ព្រោះបន្ទប់យើងតូច អាចរំខានដល់អ្នកដទៃកំពុងធ្វើការ។ ចង់និយាយទូរស័ព្ទ ត្រូវទៅក្រៅនិយាយ។
បុគ្គលិក ២៖ ពួកខ្ញុំអាចសាកថ្មទូរស័ព្ទនៅកន្លែងធ្វើការបានអត់បង?
ប្រធាន៖ អាហ្នឹងបាន។ អត់អីទេ សាកចុះ។
Calming someone down — Cultural note
Offering help — Cultural note
Talking about the taste of food 2 — Cultural note
១ ស៊ីរើស មិនមែនរើសស៊ីទេណា
២ ស្រួលចិញ្ចឹមមែន!
Greetings and leave takings 2 — Dialogue 3
សាន៖ អូ តារា! អត់អីទេ ហូបចុះ។ ពូមានការប្រញាប់បន្តិច។
ពូ៖ គិតរកទៅសិនហើយ ថ្ងៃនេះអត់បាននៅនិយាយលេងយូរទេ ត្រូវប្រញាប់ទៅផ្ទះបងប្អូនមានការបន្តិច។
តារា៖ បាទ អញ្ជើញចុះពូ សុខសប្បាយណាពូ។
Saying “A moment, please!” — Additional dialogue
បងស្រី៖ អីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រី៖ បងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស។
បងស្រី៖ កុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់។ ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រី៖ ថ្ងៃស្អែក។
បងស្រី៖ ចាំម៉ាភ្លែតសិនណា។ បងធ្វើការហើយ ចាំបងមើល។
Introducing oneself to others — Additional dialogue
បញ្ញា៖ បាទបង។
សុខុម៖ នេះតុធ្វើការរបស់បញ្ញាឯង។ ក្រុមយើងត្រូវចេញទៅក្រៅជួបភ្ញៀវច្រើន ហើយត្រូវគិតរកវិធីសាស្ត្រធ្វើម៉េចឲ្យគេស្គាល់ក្រុមហ៊ុនយើងកាន់តែច្រើន។
បញ្ញា៖ បាទបង។
សុខុម៖ យើងកំពុងធ្វើគម្រោងមួយ។ ហើយបងចង់ឲ្យបញ្ញាឯងកាន់តួនាទីមួយ។