KhmerPronunciationEnglish/Notes#occ
ករណី kaʔraʔnəy case, cause, instance, matter, story 4/3

Link to overview page
Link to dictionary

Discouraging someone from pursuing a course of action — Cultural note


ដោយសារនៅប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់និងករណីចោរកម្មច្រើន ឪពុកម្ដាយភាគច្រើនមិនចង់ឲ្យកូនរបស់ខ្លួនធ្វើដំណើរផ្លូវឆ្ងាយធ្វើដំណើរនៅពេលយប់នោះទេទោះជាបើកបរដោយប្រុងប្រយ័ត្នក៏ដោយ ក៏អាចទទួលរងគ្រោះថ្នាក់ដោយសារអ្នកមិនគោរពច្បាប់ចរាចរណ៍ អ្នកដែលពិសាគ្រឿងស្រវឹងជាអ្នកបង្ក

Saying “I don’t understand” — Cultural note


ជាទូទៅ ការសួរបញ្ជាក់ក្រោយការពន្យល់អ្វីមួយថាតើអ្នកយល់ទេ?” មិនមែនជាការគួរសមប៉ុន្មានទេការគួរសមបំផុត គឺ ក្រោយពេលពន្យល់អ្វីមួយ គួរនៅស្ងៀម និងញញឹមទៅកាន់ដៃគូសន្ទនាពិតប្រាកដណាស់ ការធ្វើបែបនេះ យើងមិនដឹងប្រាកដថា ដៃគូសន្ទនាពិតជាយល់អ្វីដែលយើងបាននិយាយ ពន្យល់នោះឡើយផ្ទុយទៅវិញ ក្នុងករណីដែលមានអ្នកសុំការពន្យល់ (= ចង់ឲ្យយើងពន្យល់) ដូចជាពន្យល់មេរៀន របៀបប្រើអ្វីមួយ ការសួរបញ្ជាក់ច្រើនដងដូចជាត្រង់ហ្នឹង/កន្លែងហ្នឹង យល់អត់?” ជាការធម្មតា

Introducing oneself to others — Cultural note


នៅប្រទេសកម្ពុជា ការណែនាំខ្លួនឯងចំពោះមនុស្សទើបតែជួបគ្នាដំបូង ផ្ដើមឡើងដោយពាក្យថា សួស្ដី (អាយុប្រហែលគ្នា មិនចាំបាច់លើកដៃសំពះទេ) ពាក្យថា ជម្រាបសួរ (អាយុមើលទៅច្រើនជាង គួរលើកដៃសំពះផងដែរ)។ បន្ទាប់មក ភាគច្រើនណែនាំខ្លួនដោយខ្លីបំផុត គឺគ្រាន់តែប្រាប់ឈ្មោះតែប៉ុណ្ណោះ (ករណីណែនាំខ្លួនទៅកាន់មនុស្សតែម្នាក់ តិចនាក់ ហើយពេលវេលាតិច) ឬក៏បន្ថែមដោយស្រុកកំណើត និងមុខរបរសព្វថ្ងៃ គឺថា ខ្ញុំឈ្មោះ ... ស្រុកកំណើតនៅ ... រាល់ថ្ងៃរៀន/ធ្វើការនៅ ... (ករណីណែនាំខ្លួនទៅកាន់មនុស្សច្រើន គេឲ្យពេលវេលាច្រើនសម្រាប់ណែនាំ)។ គឺថាយើងមិនចាំបាច់ត្រូវរៀបរាប់ព័ត៌មានច្រើនអំពីខ្លួនឯងតាំងពីដំបូងឡើយ គឺរង់ចាំឆ្លើយនឹងសំណួររបស់គូសន្ទនា ដូចជា
ផ្ទះនៅណាដែរ?
អាយុប៉ុន្មានហើយ? (ដើម្បីដឹងថាអាយុបងប្អូន)
ចំណង់ចំណូលចិត្តអីគេ?
ជាដើមចំពោះការណែនាំខ្លួននៅកន្លែងធ្វើការ ភាគច្រើន យើងតែងតែប្រាប់ឈ្មោះផ្នែកដែលខ្លួននៅ បន្ទាប់ពីប្រាប់ឈ្មោះ គឺថា ខ្ញុំឈ្មោះ ... នៅផ្នែក ...។