KhmerPronunciationEnglish/Notes#occ
ស្នួ snuə 1. clothesline
2. tightrope, high wire
3. small bridge, footbridge, catwalk, plank/board (for crossing something)
4. pole, bar
20/4

Link to overview page
Link to dictionary

Laundry (Sakanan) — 12


បន្ទាប់មកទៀតនៅក្នុងរូបភាពទី ១២ ចូលមកដល់រូបភាពទី ១២ យើងឃើញថា គាត់បានយកខោអាវដែលគាត់បោករួចនោះ មកហាលនៅលើស្នួទាំងអស់ អញ្ចឹងយើងឃើញស្នួនោះ គឺជាស្នួដែក បាទ ជាស្នួដែក ហើយ[បាន] គាត់បានយកខោអាវរបស់គាត់មកព្យួរពីលើស្នួនោះ ម្ដងមួយរហូតដល់តែអស់ អញ្ចឹងពេលខ្លះគឺនៅទីក្រុង ឬក៏នៅកន្លែងដែលទីប្រជុំជននានា គឺយើងប្រើប្រាស់ស្នួដែកមួយដែលយើងទិញ ដែលស្នួនោះគឺបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យយើងហាលខោអាវ ប៉ុន្តែប្រសិនបើយើងមិនមានស្នួដែកទេ នៅក្នុងប្រទេសកម្ពុជាជាទូទៅគឺយើងចងខ្សែ អញ្ចឹងយើងអាចចងខ្សែពីរបងផ្ទះមកដល់សសរផ្ទះ ឬក៏ចងខ្សែពីរបងម្ខាងទៅរបងម្ខាងទៀត បាទ ដើម្បីចងខ្សែហើយដើម្បីហាលខោអាវនៅលើខ្សែនោះ អញ្ចឹងទោះបីជាចងខ្សែ ក៏យើងហៅថាស្នួហាលខោអាវដែរ ដូចគ្នានឹងស្នួហាលខោអាវដែកដែលយើងទិញពីផ្សារផងដែរ អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងប្រើប្រាស់ស្នួហាលខោអាវដែលជាខ្សែ ដែលយើងចងទៅលើរបង ច្រើនជាងការហាលខោអាវទៅលើស្នួដែក

Laundry (Sakanan) — 14


បន្ទាប់មករូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់រង់ចាំរយៈពេលយូរមកហើយ ខោអាវគាត់ក៏ចាប់ផ្ដើមស្ងួត អញ្ចឹងគាត់ក៏បានទៅសាខោអាវយកមកវិញ អញ្ចឹងយើងឃើញរូបភាពនេះ គឺគាត់ដើរទៅរកស្នួខោអាវរបស់គាត់វិញ ដោយយើងឃើញថា ស្នួខោអាវរបស់គាត់គឺក្ដៅ ដោយយើងឃើញក្នុងរូបភាពនេះគឺមានផ្សែង គឺគេធ្វើដូចជាផ្សែង បាទ ហុយចេញពីស្នួហាលខោអាវ ប៉ុន្តែវាមិនមែនជាផ្សែងនោះទេ គឺរូបភាពនេះគឺជារលកកម្ដៅ អញ្ចឹងយើងហៅថារលកកម្ដៅ ដែលចេញពីដែក អញ្ចឹងដែក នៅពេលដែលដាក់ហាលថ្ងៃ គឺវាក្ដៅ ដូច្នេះវានឹងមានរលកកម្ដៅ ដើម្បីភាយចេញមកខាងក្រៅ អញ្ចឹងខោអាវដែលយើងហាលថ្ងៃគឺឆាប់ស្ងួត ដូច្នេះគាត់ក៏ទៅសាខោអាវរបស់គាត់ដែលហាលរួចហើយ ហើយប្រមូលយកមកទុកវិញ នៅក្នុងរូបភាពនេះយើងឃើញថា យើងឃើញដៃរបស់គាត់មួយចំហៀង ឬក៏មួយខាង ដៃរបស់គាត់ម្ខាងកំពុងតែកងខោអាវ បាទ អញ្ចឹងយើងយកខោអាវមកដាក់លើដើមដៃរបស់យើង ហើយដាក់ភ្ជាប់ទៅនឹងខ្លួន ដោយដាក់ខោអាវនៅលើដៃ ដូច្នេះយើងហៅថាកង អញ្ចឹងគាត់កំពុងតែកងខោអាវរបស់គាត់ ហើយដៃម្ខាងទៀតកំពុងតែប្រមូលខោអាវយកពីស្នួហាលអាវ ដើម្បីយកទៅទុក

Laundry (Sakanan) — 11


អញ្ចឹងគាត់បានប្រមូលដាក់ទៅក្នុងកន្ត្រកមួយ បន្ទាប់មកទៀតនៅក្នុងរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះ គាត់បានប្រមូលខោអាវ ស្រោមជើង ជាមួយនឹងខោអាវពណ៌ផ្សេងដូចជាអាវយឺត អាវនៅផ្ទះនិងអាវគេងយប់របស់គាត់នោះ ដាក់ចូលក្នុងកន្ត្រកហើយ បុរសម្នាក់នោះក៏បានលើកកន្ត្រកទាំងនោះ លើកកន្ត្រកខោអាវទាំងនោះ មកដាក់នៅខាងក្រៅដើម្បីហាល អញ្ចឹងយើង នៅក្នុងរូបភាពនេះ យើងឃើញថាគាត់កំពុងតែលើកកន្ត្រក ហើយដើរមកកាន់ស្នួហាលខោអាវមួយ អញ្ចឹងប្រដាប់ ឬក៏ឧបករណ៍សម្រាប់ហាលខោអាវ យើងហៅថាស្នួ អញ្ចឹងស្នួហាលខោអាវ គឺធ្វើឡើងសម្រាប់ឲ្យយើងហាលខោអាវបន្ទាប់ពីយើងបោករួច ហើយយើងហាលខោអាវ គឺត្រូវហាលនៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីឲ្យវាឆាប់ស្ងួត ជាក់ស្ដែងនៅក្នុងរូបភាពនេះ បុរសម្នាក់នោះគាត់បានយួរខោអាវរបស់គាត់ដើម្បីចេញក្រៅផ្ទះ អញ្ចឹងជាធម្មតាយើងហាលខោអាវ គឺយើងហាលនៅខាងក្រៅផ្ទះ នៅខាងមុខផ្ទះ ឬក៏នៅក្នុងដីដែលនៅខាងក្រៅផ្ទះរបស់យើង ព្រោះថានៅខាងក្រៅទើបមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីធ្វើឲ្យខោអាវឆាប់ស្ងួត និងមានខ្យល់អាកាស ព្រោះថាខោអាវនឹងស្ងួតនៅពេលដែលវាត្រូវខ្យល់និងត្រូវពន្លឺព្រះអាទិត្យ អញ្ចឹងនៅក្នុងរូបភាពនេះ គាត់កំពុងតែយកខោអាវមកដើម្បីហាល ព្រោះថាខោអាវដែលបោកចេញពីម៉ាស៊ីនហើយ គឺវានៅសើមនៅឡើយ គឺមាន គឺនៅមានទទឹក គឺបានន័យថាខោអាវនៅទទឹក ឬក៏នៅសើម ដូច្នេះគាត់ត្រូវហាលខោអាវសិន មុននឹងគាត់អាចប្រើប្រាស់ខោអាវនោះបាន

Laundry (Sakanan) — 15


បន្ទាប់មកនៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីគាត់សាខោអាវរបស់គាត់ដែលហាលរួចនោះរួចហើយ គាត់ក៏យកខោអាវនោះមកក្នុងផ្ទះ រួចហើយដាក់នៅលើតុមួយ បន្ទាប់មកគាត់ក៏បានបត់ខោអាវ អញ្ចឹងបន្ទាប់ពីគាត់បោកខោអាវហើយ គាត់ហាល បន្ទាប់ពីគាត់ហាលហើយ គាត់សាខោអាវនោះ ដើម្បីយកមកបត់ទុក អញ្ចឹងប្រសិនបើយើងអត់បត់ខោអាវទុកទេ ខោអាវរបស់យើងនឹងមិនមានសណ្ដាប់ធ្នាប់ ហើយវាអាចធ្វើឲ្យប្រឡាក់ខោអាវយើងផងដែរ ដូច្នេះដើម្បីរក្សាសណ្ដាប់ធ្នាប់ខោអាវរបស់យើង យើងត្រូវបត់ខោអាវនោះឲ្យមានសណ្ដាប់ធ្នាប់ល្អ ហើយយកទៅទុកនៅក្នុងទូ ឬក៏ទុកនៅក្នុងកន្លែងណាមួយដែលស្អាត ដូច្នេះខោអាវរបស់យើងនឹងមិនប្រឡាក់ទៀតនោះទេ ជាក់ស្ដែងនៅក្នុងរូបភាពនេះយើងឃើញថា នៅខាងស្ដាំដៃរបស់បុរសនោះ គឺមានខោអាវជាច្រើនដែលមិនទាន់បត់ ដែលជាខោអាវដែលគាត់ទើបតែសាមកពីស្នួហាលខោអាវរបស់គាត់អម្បាញ់មិញ អញ្ចឹងគាត់សាហើយគាត់យកមកទុកលើតុមួយ បន្ទាប់មកគាត់កំពុងតែបត់ខោអាវ ដែលគាត់ គាត់កំពុងតែបត់អាវដែលមានពណ៌ ពណ៌ស្វាយ បាទ គាត់កំពុងតែបត់ខោអាវដែលមានពណ៌ស្វាយ ហើយនៅជិតគាត់ដែលនៅខាងឆ្វេងដៃរបស់គាត់នោះ យើងឃើញមានខោអាវដែលគាត់បត់ហើយជាច្រើន ដែលមានពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿងជាដើម អញ្ចឹងគាត់ហាលខោអាវហើយគាត់សាយកមកដើម្បីបត់ទុក ដែលខោអាវខ្លះ ពេលខ្លះ ដូចជាអាវយឺត ឬក៏ខោខោវប៊យជាដើម យើងមិនចាំបាច់ព្យួរនោះទេ អញ្ចឹងយើងគ្រាន់តែបត់វាជាការស្រេចដើម្បីឲ្យមានសណ្ដាប់ធ្នាប់ ព្រោះខោអាវទាំងនេះគឺនៅពេលដែលយើងយកមកពាក់ គឺវាមិនខ្ទេចនោះទេ ដោយសារតែវាជាអាវយឺត ហើយនិងជាខោខោវប៊យ ដូច្នេះគឺយើងអាចពាក់វាភ្លាមតែម្ដង ដែលយើងមិនត្រូវការអ៊ុតនោះទេ