KhmerPronunciationEnglish/Notes#occ
នរណា nɔɔnaa who, which one, anybody 7/4

Link to overview page
Link to dictionary

Complimenting someone — Cultural note


ពាក្យថា បញ្ជោរ មានន័យថា និយាយសរសើរនរណាម្នាក់អំពីអ្វីដែលមិនពិត ដូចជា មិនស្អាតក៏សរសើរថាស្អាត ។ល។ រីឯ អ្នកដែលចូលចិត្តស្ដាប់ពាក្យបញ្ជោរ គេហៅថាមនុស្សស៊ីជោរហើយក៏មានមនុស្សដែលនៅមុខសរសើរ នៅក្រោយនិយាយដើមដែរផ្ទុយទៅវិញ ក៏មានមនុស្សដែលមិនចេះសរសើរនរណា ទោះគេធ្វើបានល្អក៏ដោយ

Alms Round (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធអញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រអញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅអញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន

Pickpocket (Sakanan) — 15


ចូលដល់រូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីបុរសនោះដឹងថា កាបូបលុយរបស់គាត់ត្រូវបានគេលួច ឬក៏កាបូបលុយរបស់គាត់ត្រូវបានបាត់ អញ្ចឹងហើយគាត់ក៏បានព្យាយាមងាកមើលជុំវិញខ្លួនគាត់ ដើម្បីរកមើលថាតើនរណាលួចកាបូបរបស់គាត់ ក៏ប៉ុន្តែយើងឃើញថានៅក្នុងរូបភាពនេះ គឺមានមនុស្សជាច្រើនកំពុងតែដើរទៅដើរមកនៅក្នុងស្ថានីយរថភ្លើង ដោយគាត់ពុំអាចដឹងថានរណានោះទេ អញ្ចឹងហើយបុរសម្នាក់នោះ គាត់ក៏មានអារម្មណ៍ថាសោកស្ដាយ និងមានអារម្មណ៍ថាភ័យយ៉ាងខ្លាំង ព្រោះថាកាបូបលុយរបស់គាត់ត្រូវបានបាត់ គាត់បានព្យាយាមស្វែងរកមនុស្ស ដែលលួចកាបូបលុយរបស់គាត់ ប៉ុន្តែគាត់ពុំដឹងថានរណានោះទេ ដោយរូបភាពនេះ គឺយើងឃើញថា មានមនុស្សជាច្រើននៅក្នុងស្ថានីយរថភ្លើង ដោយមនុស្សនីមួយៗ គឺសុទ្ធតែគាត់មិនដែលស្គាល់ ហើយបានន័យថាចោរក៏បានរត់បាត់ទៅហើយ ព្រោះថានៅពេលដែលគេលូកយកកាបូបលុយរបស់គាត់ហើយ ចោរតែងតែរត់ អញ្ចឹងដើម្បី ចោររត់ ព្រោះថាកុំឲ្យយើងចាប់បាន ជាទូទៅការលួចគេ គឺជាទង្វើខុសច្បាប់ ដូច្នេះប្រសិនបើគេចាប់បាន គឺត្រូវមានទោសជាប់ពន្ធនាគារ អញ្ចឹងហើយ នៅពេលដែលលួចបាន ចោរក៏តែងតែរត់ ហើយប៉ូលិសក៏ត្រូវតែតាមចាប់ចោរមកវិញដែរប៉ុន្តែនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់បានព្យាយាមរកចោរដែលលួចកាបូប ប៉ុន្តែរកមិនឃើញនោះទេ ដោយសារតែចោររត់បាត់ទៅហើយ ហើយនៅទីកន្លែងដែល នៅស្ថានីយរថភ្លើងនោះ គឺមានមនុស្សជាច្រើន ដែលនៅក្នុងនោះ ដូច្នេះគឺពិបាកនឹងរកឃើញថានរណាជាអ្នកលួចកាបូបលុយរបស់គាត់ណាស់

Khmer New Year (Sakanan) — 06


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចេញពីក្នុងវត្តរួចហើយ អ្នកទាំងបីក៏បានជិះម៉ូតូ អញ្ចឹងគាត់ជិះម៉ូតូត្រលប់ទៅផ្ទះវិញ យើងឃើញថានៅក្នុងនេះម៉ូតូគាត់គឺមានពណ៌ផ្កាឈូក បាទ លាយ ដែលគាត់ដាក់កញ្ចក់សម្រាប់មើលក្រោយផងដែរ អញ្ចឹងម៉ូតូយើង នៅពេលដែលយើងដាក់កញ្ចក់សម្រាប់មើលក្រោយ គឺធ្វើឲ្យយើងមានសុវត្ថិភាព ព្រោះថាយើងពុំចាំបាច់រំខាន ឬក៏យើងពុំចាំបាច់ងាកក្រោយនោះទេ ដើម្បីចង់ដឹងថា មាននរណានៅខាងក្រោយ យើងពុំចាំបាច់ងាកក្បាលទៅក្រោយនោះទេ ដោយយើងគ្រាន់តែមើលទៅក្នុងកញ្ចក់ គឺយើងអាចមើលឃើញរូបភាពនៅខាងក្រោយយ៉ាងច្បាស់តែម្ដង ដូច្នេះម៉ូតូនេះគឺដាក់កញ្ចក់ដើម្បីការមើលខាងក្រោយយើងឃើញថាបុរសដែលជាប្តីនោះ គាត់គឺជាអ្នកឌុប អញ្ចឹងអ្នកដែលជិះម៉ូតូនៅខាងមុខ ហើយកាន់ចង្កូតម៉ូតូ គេហៅថាអ្នកឌុប បាទ បុរសនោះគាត់ពាក់អាវដៃខ្លីពណ៌ស្វាយ ស្លៀកខោពណ៌ជើងវែង និងមានពាក់ស្បែកជើងពណ៌ អញ្ចឹងអម្បាញ់មិញយើងឃើញថាគាត់បានដោះស្បែកជើងចេញនៅពេលដែលគាត់ចូលក្នុងវត្ត ក៏ប៉ុន្តែនៅពេលដែលគាត់ចេញខាងក្រៅមកវិញ គឺគាត់ពាក់ស្បែកជើងវិញបាន ដូច្នេះគាត់ពាក់ស្បែកជើងប៉ាតាពណ៌ ចំណែកនៅកណ្ដាល គឺជាក្មេងប្រុសម្នាក់ អញ្ចឹងដោយសារតែកូនប្រុសរបស់គាត់នោះនៅតូច ដូច្នេះគាត់មិនអាចឲ្យកូនប្រុសរបស់គាត់ឌុប ឬក៏ជិះខាងក្រោយនោះទេ អញ្ចឹងគាត់បានឲ្យកូនប្រុសរបស់គាត់ជិះនៅកណ្ដាល ដោយកូនប្រុសរបស់គាត់ពាក់អាវដៃខ្លីពណ៌លឿង និងស្លៀកខោពណ៌ ហើយពាក់ស្បែកជើងផ្ទាត់នៅខាងក្រោយគឺជានារីម្នាក់ដែលជាម្ដាយ អញ្ចឹងនារីម្នាក់នោះ គាត់ជិះខាងក្រោយក្មេងប្រុសម្នាក់នោះ ដើម្បីទប់ក្មេងប្រុសម្នាក់នោះ ខ្លាចក្រែងលោក្មេងប្រុសម្នាក់នោះធ្លាក់ពីលើម៉ូតូ ព្រោះថាកូនក្មេង នៅពេលដែលគាត់ជិះ គឺគាត់នៅមិនស្ងៀមនោះទេ គាត់អាចរើ ឬក៏គាត់អាចលេង ដូច្នេះអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បាន នៅពេលដែលគាត់ប្រលែងគ្នា ឬក៏គាត់លេងច្រើន គាត់អាចធ្លាក់ពីលើម៉ូតូ ឬក៏គាត់អាចធ្វើឲ្យម៉ូតូដួលបាន អញ្ចឹងហើយនារីម្នាក់នោះ គាត់ត្រូវតែអង្គុយទប់ក្មេងប្រុសនោះឲ្យជាប់នារីម្នាក់នោះ គាត់អង្គុយពាក់ឆៀងអញ្ចឹងសម្រាប់នារី នៅពេលដែលគាត់ស្លៀកសំពត់ គាត់មិនអាចអង្គុយច្រកគាវបានទេ អញ្ចឹងគាត់ពិបាកនឹងអង្គុយច្រកគាវណាស់ ដោយសារសំពត់របស់គាត់នឹងទើសជើងរបស់គាត់ ដូច្នេះគាត់ត្រូវអង្គុយច្រកគាវ គាត់ត្រូវអង្គុយពាក់ឆៀងអញ្ចឹងអង្គុយពាក់ឆៀង គឺជាការអង្គុយបែរមកចំហៀង ដោយដាក់ជើងទាំងពីរសណ្ដូកទៅទិសតែមួយ ហើយគាត់អង្គុយបែរចំហៀងលើម៉ូតូ គឺគាត់មិនអង្គុយច្រកគាវនោះទេ