KhmerPronunciationEnglish/Notes#occ
ដាស់ dah 1. to wake someone up
2. to activate (especially a magic charm)
3. to excite
4. to move someone to do something
5. to encourage, cheer up
6. to advise, warn, caution
7. to improve/strengthen by means of magic or medicine
12/5

Link to overview page
Link to dictionary

Expressing sleepiness — Dialogue 2


ក្រោកពីគេងនៅពេលព្រឹក
ផានិតសុផល ម៉ោងហើយណាអត់ទាន់រៀបចំខ្លួនទៅធ្វើការទៀត?
សុផលម៉ោងអា៎? ងុយដេកអា៎ សុំ ១០ នាទីទៀតសិនក្រោកមិនរួចអេ៎
ផានិតប្រយ័ត្នយឺតណាទៅលុបមុខឲ្យស្វាងតិចទៅ ហើយមកញ៉ាំអី
សុផលអត់ញ៉ាំអេ៎ ដេកវិញចាំដល់ម៉ោងកន្លះ ដាស់ខ្ញុំផងណា

Alms Round (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីស្ត្រីចំណាស់ម្នាក់នោះគាត់បានរៀបចំចង្ហាន់ ឬក៏រៀបចំបាយរួចរាល់ហើយ គាត់ក៏បានចូលមកដាស់ចៅស្រីរបស់គាត់ អញ្ចឹងគាត់ចូលមកដាស់ក្មេងស្រីម្នាក់ដែលកំពុងគេង ដែលក្មេងស្រីម្នាក់នោះ យើង មើលទៅអាយុគាត់ប្រហែលជាឆ្នាំ អញ្ចឹងគាត់កំពុងតែគេងនៅក្នុងបន្ទប់គេងរបស់គាត់ អញ្ចឹងស្ត្រីចំណាស់ម្នាក់នោះគាត់បានមកដាស់ចៅស្រីរបស់គាត់ដើម្បីឲ្យក្រោកជាទូទៅមនុស្សចាស់គាត់គេងលឿន បានន័យថាគាត់គេងឆាប់ភ្ញាក់គាត់សម្រាន្ត យើង មនុស្សចាស់យើងប្រើពាក្យថាសម្រាន្ត ចំណែកឯក្មេងយើងហៅថាគេង ឬក៏ដេក អញ្ចឹងមនុស្សចាស់គាត់គេង គាត់សម្រាន្តគឺគាត់ភ្ញាក់លឿន ហើយគាត់ភ្ញាក់នៅពេលព្រឹកព្រលឹម ប៉ុន្តែក្មេងគឺគាត់អត់ចូលចិត្តភ្ញាក់លឿនទេ អញ្ចឹងគាត់គេងរហូតទាល់តែពេលព្រឹក រហូតទាល់តែដល់យាយគាត់ដាស់អញ្ចឹងយើងឃើញ[...]ក្មេងស្រីម្នាក់នោះ គាត់កំពុងតែគេង ដែលក្បាលរបស់គាត់កើយនៅលើខ្នើយ ហើយគាត់ដណ្ដប់ភួយមួយ ដោយភួយនោះគឺពណ៌លឿង អញ្ចឹងពេលនោះគឺជាពេលព្រឹកហើយ ដូច្នេះស្ត្រីចំណាស់ម្នាក់នោះ គាត់បានទៅដាស់នាងឲ្យភ្ញាក់ឡើង អញ្ចឹងក្មេងស្រីតូចនោះគឺគាត់អត់ចង់ភ្ញាក់ទេ ដោយសារតែគាត់ចូលចិត្តគេង ក្មេងគឺចូលចិត្តគេង ហើយគេចូលចិត្តឲ្យគេងឲ្យបានយូរ គឺគេអត់ចង់ក្រោកទេនៅពេលដែលគេគេង អញ្ចឹងស្ត្រីចំណាស់ម្នាក់នោះដាស់ចៅស្រីរបស់គាត់ ដើម្បីឲ្យនាងក្រោកពីគេង ដើម្បីរៀបចំខ្លួន

Alms Round (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីស្ត្រីចំណាស់ម្នាក់នោះ គាត់បានដាស់ចៅស្រីគាត់ក្រោកហើយ អញ្ចឹងគាត់បាននាំចៅស្រីរបស់គាត់មកខាងក្រៅផ្ទះ ដើម្បីអង្គុយរង់ចាំព្រះសង្ឃដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺពួកគេទាំងពីរនាក់ គឺកំពុងតែអង្គុយនៅលើកៅអីម្នាក់មួយ ដោយស្ត្រីចំណាស់ដែលជាយាយ អញ្ចឹងចំពោះមនុស្សចាស់ហៅទៅកូនក្មេងយើងហៅថាចៅ រីឯចៅត្រូវហៅមកមនុស្សចាស់វិញថាយាយ អញ្ចឹងពួកគេទាំងពីរនាក់គឺជាយាយនិងចៅ ដោយស្ត្រីចំណាស់ជាយាយ និងក្មេងស្រីតូចម្នាក់នោះគឺជាចៅដោយយើងឃើញពួកគេទាំងពីរនាក់កំពុងតែអង្គុយនៅលើកៅអីនៅខាងមុខផ្ទះ ដោយស្ត្រីចំណាស់គាត់អង្គុយលើកៅអី គាត់ដាក់ដៃរបស់គាត់ទាំងពីរនៅលើជង្គង់ អញ្ចឹងគាត់អង្គុយរង់ចាំដោយដាក់ដៃទាំងពីរនៅលើជង្គង់ រីឯក្មេងស្រីម្នាក់នោះគាត់ចងសក់ទីទុយ យើងឃើញសក់គាត់ចងទីទុយ ហើយគាត់ពាក់អាវដៃវែងពណ៌ និងស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាតា អញ្ចឹងពួកគេទាំងពីរនាក់កំពុងតែអង្គុយរង់ចាំដើម្បីដាក់បាត្រព្រះសង្ឃ ហើយនៅខាងមុខរបស់ពួកគេទាំងពីរនាក់គឺមានតុចំនួនមួយ អញ្ចឹងគឺមានតុមួយ ហើយដែលតុនោះ នៅលើតុគឺមានចង្ហាន់ឬក៏ម្ហូបអាហារចំនួនពីរកញ្ចប់ អញ្ចឹងម្ហូបអាហារចំនួនពីរកញ្ចប់នេះ គឺជាម្ហូបអាហារដែលស្ត្រីចំណាស់ម្នាក់នោះគាត់បានរៀបចំ ដើម្បីដាក់បាត្រដល់ព្រះសង្ឃ ឬក៏ដើម្បីរាប់បាត្រដល់ព្រះសង្ឃ

Getting Up (Sakanan) — 03


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីនោះពត់ខ្លួនហើយ បាទ គាត់អង្គុយនៅលើគ្រែដដែល ក៏ប៉ុន្តែគាត់បានបញ្ចប់ការពត់ខ្លួនរបស់គាត់ហើយ ហើយគាត់ឱនមកបិទនាឡិការោទ៍របស់គាត់ អញ្ចឹងជាធម្មតា នាឡិការោទ៍ ប្រសិនបើយើងមិនបិទទេ គឺវានឹងរោទ៍រហូត បាទ វានឹងធ្វើឲ្យមានសំឡេងរំខាននៅក្នុងផ្ទះ ព្រោះថានាឡិការោទ៍គឺមានសំឡេងខ្លាំង ដែលអាចដាស់យើងឲ្យភ្ញាក់ពីដំណេកបាន អញ្ចឹងនៅពេលដែលយើងភ្ញាក់ហើយ យើងត្រូវបិទនាឡិការោទ៍វិញ ព្រោះថាបើយើងមិនបិទ វានឹង[សំឡេងប្រើ] វានឹងសំឡេងរំខាននៅក្នុងផ្ទះយើងតែម្ដង អញ្ចឹងវាពិតជារំខានខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា ជាទូទៅ យើងឃើញថា មានភាពខុសគ្នាមួយចំនួន រវាងអ្នករស់នៅទីក្រុង ជាមួយនឹងអ្នករស់នៅជនបទ បាទ ចំពោះការក្រោកពីគេង ព្រោះថាប្រសិនបើយើងនិយាយអំពីអ្នករស់នៅជនបទ គឺគាត់តែងតែក្រោកពីគេងពីព្រលឹម ឬក៏ពីព្រឹកជាងអ្នកនៅទីក្រុង ព្រោះថាអ្នកនៅជនបទ គាត់ងើបពីគេង ឬក៏ក្រោកពីគេង នៅម៉ោងព្រឹក បាទ គាត់ក្រោកពីគេងនៅម៉ោងព្រឹក ហើយឬក៏ម៉ោងព្រឹក បាទ ព្រោះថាគាត់ជាកសិករ ដូច្នេះគាត់ត្រូវទៅ ក្រោកទៅស្រែ ឬក៏ទៅចំការរបស់គាត់ពីព្រលឹមបន្តិច ដើម្បីឲ្យមេឃត្រជាក់ ទាន់មេឃត្រជាក់ បាទ ប៉ុន្តែចំណែកឯអ្នករស់នៅទីក្រុងវិញ គឺគាត់ធ្វើការងារ ប្រកបការងារនៅក្នុងក្រុមហ៊ុន ឬក៏ប្រកបការងារនៅក្នុងសាលា ឬក៏ស្ថាប័នផ្សេងអញ្ចឹងម៉ោងការងាររបស់គាត់ គឺអាចចូលម៉ោងម៉ោងដូច្នេះហើយ អ្នកដែលរស់នៅទីក្រុង គាត់គេងយូរជាងអ្នកនៅតាមជនបទ គឺគាត់អាចគេងដល់ម៉ោងម៉ោងបានចំពោះការភ្ញាក់ពីគេងទៀតសោតក៏ខុសគ្នាដែរ គឺអ្នករស់នៅជនបទគាត់គេង គាត់ភ្ញាក់ពីគេង ដោយសារតែការស្ដាប់សំឡេងសត្វ អញ្ចឹងអ្នកនៅជនបទ គាត់មិនសូវប្រើប្រាស់នាឡិការោទ៍ប៉ុន្មាននោះទេ គឺគាត់ នៅពេលណាដែលគាត់ឮសូរសំឡេងសត្វមាន់រងាវ គឺគាត់នឹងភ្ញាក់ ព្រោះថាមាន់រងាវ ជាទូទៅ នៅពេលព្រលឹមម៉ោងគឺមាន់រងាវអញ្ចឹងគាត់នឹងភ្ញាក់តាមសំឡេងមាន់រងាវនោះឯងប៉ុន្តែអ្នករស់នៅទីក្រុង គឺមិនមានចិញ្ចឹមសត្វច្រើននោះទេ ដូច្នេះគាត់ត្រូវការដាក់នាឡិការោទ៍ ដើម្បីឲ្យគាត់ដឹងថាម៉ោងប៉ុន្មាន ឬក៏ដើម្បីឲ្យគាត់ភ្ញាក់ពីដំណេកអញ្ចឹងនៅក្នុងរូបភាពនេះ គឺនារីម្នាក់នេះ គឺគាត់រស់នៅទីក្រុង បាទ គាត់រស់នៅទីក្រុង ដោយសារតែគាត់ប្រើប្រាស់នាឡិការោទ៍ ដើម្បីដាស់ឲ្យគាត់ភ្ញាក់ពីដំណេក

Getting Up (Sakanan) — 01


នៅក្នុងរូបភាពទីបាទ នៅក្នុងរូបភាពទីយើងឃើញថាមាននារីម្នាក់ ឬក៏ស្ត្រីម្នាក់ បាទ គាត់អាយុប្រហែលជា ២៥ ឆ្នាំ អញ្ចឹងគាត់កំពុងតែគេងនៅលើគ្រែមួយ បាទ នារីម្នាក់នោះ គាត់កំពុងតែគេង ដោយយើងឃើញថាគាត់គេងដោយពាក់អាវដៃវែងពណ៌លឿង បាទ គាត់ពាក់អាវដៃវែងពណ៌លឿង គឺជាឈុតគេងរបស់គាត់ គាត់គេងនៅលើគ្រែមួយ ដែលនៅលើគ្រែនោះគឺមានពូក មានខ្នើយ និងមានភួយអញ្ចឹងគាត់គេងដោយកើយនៅលើខ្នើយរបស់គាត់ ដោយដៃរបស់គាត់ដាក់កាន់ទៅលើខ្នើយដែរ គឺគាត់គេងផ្អៀងចំហៀង អញ្ចឹងគាត់គេងផ្អៀង បាទ ហើយគាត់ដណ្ដប់ភួយ បាទ អញ្ចឹងគាត់គេងផ្អៀងចំហៀងដោយដណ្ដប់ភួយនៅលើគ្រែរបស់គាត់ ដែលនៅជិតគ្រែរបស់គាត់ ឬក៏នៅខាងក្រោយខ្នងគាត់ យើងឃើញថា មានបង្អួចមួយ អញ្ចឹងគាត់គេងនៅក្នុងបន្ទប់គេងរបស់គាត់ ដោយបន្ទប់គេងរបស់គាត់ គឺមានបង្អួចមួយ ដែលបង្អួចនោះគឺជាបង្អួចកញ្ចក់ ប៉ុន្តែបង្អួចនោះគឺត្រូវបានបិទ ហើយនៅបង្អួចនោះគឺមានវាំងននចំនួនអញ្ចឹងគាត់គេងដោយបិទបង្អួច ព្រោះថាជាទូទៅនៅពេលយប់ គឺយើងតែងតែគេងដោយបិទបង្អួច បិទទ្វារជានិច្ច ព្រោះដើម្បីការពារខ្លាចមានមនុស្សអាក្រក់ ឬក៏ចោរ ចូលលួចទ្រព្យសម្បត្តិរបស់យើង ដូច្នេះហើយបង្អួចកញ្ចក់ គឺត្រូវតែបិទ ហើយដើម្បីឲ្យមានអាកាសធាតុល្អនៅក្នុងបន្ទប់ ឬក៏ត្រជាក់ កុំឲ្យស្អុះស្អាប់ យើងត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬក៏កង្ហារ ដូច្នេះយើងមិនត្រូវការខ្យល់អាកាសពីខាងក្រៅនោះទេនៅពេលយប់ ព្រោះប្រសិនបើយើងគេងបើកបង្អួច វាអាចនឹងមានគ្រោះថ្នាក់ ឬក៏បាត់បង់ទ្រព្យសម្បត្តិរបស់យើង ដោយសារមានមនុស្សអាក្រក់ចូលនៅក្នុងបង្អួចរបស់យើងអញ្ចឹងនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គេងដោយបិទបង្អួចកញ្ចក់អញ្ចឹងកញ្ចក់អាចធ្វើឲ្យមានពន្លឺឆ្លងកាត់បាន ដូច្នេះ បើគាត់បិទកញ្ចក់ ទោះបីជាគាត់បិទកញ្ចក់ក៏ដោយ ក៏ពន្លឺនៅតែអាចឆ្លងកាត់ចូលបន្ទប់របស់គាត់បានដូច្នេះដែរ អញ្ចឹងនៅពេលដែលគាត់បើកបង្អួច គាត់បិទបង្អួច ហើយនិងគាត់បើកវាំងនន គឺបានន័យថានៅពេលព្រឹក គឺនឹងភ្លឺបន្ទប់គាត់ ព្រោះ[ព្រះអាទិត្យ] ពន្លឺព្រះអាទិត្យនឹងចាំងចូលបន្ទប់គាត់ជាក់ជាមិនខានអញ្ចឹងគាត់គេងដោយបិទបង្អួចកញ្ចក់ ប៉ុន្តែបើកវាំងនន ហើយនៅក្បែរគ្រែរបស់គាត់នោះវិញ គឺមានតុចំនួនមួយ អញ្ចឹងកូនតុតូចមួយ បាទ កូនតុនោះគឺមានថតចំនួនមួយផងដែរ អញ្ចឹងតុគាត់នោះ គាត់ តុតូច ហើយមានថតតុមួយ ដែលថតតុនោះ គឺគេប្រើប្រាស់សម្រាប់ដាក់របស់របរបន្តិចបន្តួច ដូចជាទូរស័ព្ទដៃ ឬក៏ឆ្នាំងសាកទូរស័ព្ទ ឬក៏កូនសៀវភៅនានា អញ្ចឹងគេអាចដាក់នៅក្នុងថតតុនោះបាន បាទ ហើយនៅលើតុនោះ បាទ នៅលើតុនោះ គឺមាននាឡិកាឌីជីថលមួយ អញ្ចឹងនាឡិកាឌីជីថលនេះ គឺជានាឡិកាមួយសម្រាប់ឲ្យគាត់មើលម៉ោងបាន អញ្ចឹងគាត់ដាក់នាឡិកានៅលើតុក្បែរគ្រែគេងរបស់គាត់ ដោយនាឡិកានោះ គាត់ដាក់ឲ្យកំណត់ម៉ោងរោទ៍ទៀតផង បាទ នៅក្នុងរូបភាពនេះ យើងឃើញថា នាឡិកាកំពុងតែរោទ៍នៅម៉ោងព្រឹកអញ្ចឹងបានន័យថា នារីម្នាក់នោះ គាត់ដាក់កំណត់ឲ្យនាឡិការោទ៍ម៉ោងព្រឹក ដើម្បីដាស់គាត់ឲ្យភ្ញាក់ បាទ ជាទូទៅយើងនឹងប្រើប្រាស់នាឡិការោទ៍ដើម្បីកំណត់ដាស់ឲ្យយើងភ្ញាក់ពីគេង