Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
បងប្អូន | bɑɑŋ pʔoun | 1. brothers and sisters, siblings 2. relatives |
7/7 |
Link to overview page
Link to dictionary
Asking for help 1 — Cultural note
វាមានន័យថា ពេលនៅផ្ទះ យើងមានគ្រួសារផ្សេងៗគ្នាមែន តែពេលនៅក្រៅផ្ទះ យើងគួរជួយគ្នាទៅវិញទៅមកឲ្យដូចជាបងប្អូនបង្កើតគ្នាអីចឹងដែរ។
Issuing a command — Cultural note
Greetings and leave takings 2 — Dialogue 3
សាន៖ អូ តារា! អត់អីទេ ហូបចុះ។ ពូមានការប្រញាប់បន្តិច។
ពូ៖ គិតរកទៅសិនហើយ ថ្ងៃនេះអត់បាននៅនិយាយលេងយូរទេ ត្រូវប្រញាប់ទៅផ្ទះបងប្អូនមានការបន្តិច។
តារា៖ បាទ អញ្ជើញចុះពូ សុខសប្បាយណាពូ។
Identifying items or people 2 — Dialogue 1
កណ្ណិកា៖ ភា រូបថតគ្រួសារភាឯងមែន?
សោភា៖ ហ្នឹងហើយ។ ថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ។
កណ្ណិកា៖ មួយណាភាឯង? មុខស្រដៀងៗគ្នា។ កម្ពស់ប៉ិនៗគ្នាទៀត។
សោភា៖ ចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់។ ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ។
កណ្ណិកា៖ មុខកាត់តាមម៉ាក់ទាំងអស់ម៉ង។
Alms Round (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃ។ អញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃ។ អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធ។ អញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រ។ អញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅ។ អញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន។
Alms Round (Sakanan) — 09
Alms Round (Sakanan) — 13