Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ហាង | haaŋ | store, shop | 139/62 |
Link to overview page
Link to dictionary
Getting someone’s attention — Dialogue 3
បុគ្គលិក៖ អត់ទោស បងស្រី! មានអីឲ្យជួយអេបង?
ភ្ញៀវ៖ មានលក់រ៉ូបសម្រាប់ញ៉ាំការអេ?
បុគ្គលិក៖ មានតាសបង។ អញ្ជើញមកខាងនេះ។
Requesting and granting permission 2 — Dialogue 3
ស្រីរ័ត្ន៖ អូន ខ្ញុំសុំលអាវនេះតិចបានអេ៎? ខ្លាចទិញទៅពាក់អត់ត្រូវ។
អ្នកលក់៖ ចា៎ស បានបង។ នោះបន្ទប់ល។
Requesting and granting permission 2 — Dialogue 1
ស្រីរ័ត្ន៖ បង ខ្ញុំសុំមើលកាបូបនោះតិចបានអេ៎?
អ្នកលក់៖ មើលបានតាសអូន។ អាមួយនោះមែន?
ស្រីរ័ត្ន៖ ចា៎ស
អ្នកលក់៖ ម៉ូតហ្នឹងទើបតែម៉ោថ្មី។
Requesting and granting permission 2 — Dialogue 2
ស្រីរ័ត្ន៖ បង ខ្ញុំអាចសាកប្រើទូរទស្សន៍នេះតិចបានអេ៎? ជួយប្រាប់ពីរបៀបប្រើផង។
អ្នកលក់៖ បាទ សាកប្រើចុះអូន។ ចាំខ្ញុំពន្យល់ពីរបៀបប្រើ។
Expressing frustration — Additional dialogue 1
អ្នកទិញ៖ គិតលុយ។ ប្រញាប់តិច។
អ្នកលក់៖ សុំចាំបន្តិចបង ម៉ាស៊ីនមានបញ្ហាតិច។
អ្នកទិញ៖ យូរម៉េះ? កាលណាបានហើយ? ... បានហើយ អត់ទិញអេ៎ ប្រញាប់អា៎។
Saying “I want X” — Cultural note
Comparing or contrasting things 1 — Dialogue 1
ភ្ញៀវ៖ ផ្កានេះស្អាតដែរ តែទាស់ត្រង់ទងវារៀងខ្លីតិច មានអាវែងជាងហ្នឹងតិចអេ៎?
អ្នកលក់៖ នេះបង មួយនេះទងវាវែងជាងអាមុនតិច។
ភ្ញៀវ៖ តែផ្កាវាធំពេក។ ដាក់តាំងទៅមិនសូវស្អាតដូចអានោះអេ៎។
Greetings and leave takings 1 — Additional dialogue
ចរិយា៖ ខ្ញុំធ្វើការនៅធនាគារ។ តែឆ្លៀតរៀនអង់គ្លេសពេលយប់ ពេលចេញពីធ្វើការ។ ចុះវុទ្ធី?
វុទ្ធី៖ ខ្ញុំបើកហាងលក់កុំព្យូទ័រតូចមួយ។
ចរិយា៖ អូ ឡូយអា! នៅម្ដុំណាដែរ?
វុទ្ធី៖ នៅតាមផ្លូវកម្ពុជាក្រោម។
Talking about the taste of food 1 — Dialogue 2
ពិសី៖ វិបុលឯងឧស្សាហ៍មកហាងហ្នឹងមែន?
វិបុល៖ ហ្នឹងហើយ ខ្ញុំចូលចិត្តមកញ៉ាំគុយទាវនៅហ្នឹង។ ហាងហ្នឹងធ្វើឆ្ងាញ់អា៎ណា ហើយមានអនាម័យទៀត។
ពិសី៖ មានគុយទាវ ហើយមានអីទៀតដែលឆ្ងាញ់?
វិបុល៖ បាយឆាក៏ឆ្ងាញ់ដែរ។ សាកមីឆាក៏បាន។
Asking “Do you have X?” — Dialogue 1
ភ្ញៀវ៖ មានល្ហុងលក់អេ៎?
អ្នកលក់៖ ល្ហុង ទាល់តែថ្ងៃតិចបានមាន បង។
ភ្ញៀវ៖ អីចឹង? ចុះស្វាយ?
អ្នកលក់៖ ស្វាយ មានតាសបង។ អញ្ជើញខាងនេះ។
ភ្ញៀវ៖ មានតែអាទុំអេ៎ហ្ន៎? អត់មានអាខ្ចីអេ៎?
អ្នកលក់៖ អាខ្ចី មានតាសបង។
Comparing or contrasting things 1 — Dialogue 2
នារី៖ កញ្ញា ជួយមើលអាវពីរនេះតិចមើល។ ម៉េចដែរ?
កញ្ញា៖ ទំហំដូចគ្នា តែអាវនេះដូចរៀងវែងជាងតិច។ នារីឯងពាក់អាវខ្លីទៅ ប្រហែលជាសមជាង។
នារី៖ តែអាវនេះពណ៌ដិតដល់ហើយ ហើយកជិតជាងមួយនេះ។ សង្ស័យតែពិបាកពាក់ជាង។
Comparing or contrasting things 2 — Dialogue 2
អតិថិជន៖ រកថ្នាំដុសធ្មេញ។
អ្នកលក់៖ មានតាសបង។ បងប្រើម៉ាកអីដែរ? បើម៉ាកនេះ ឥឡូវកំពុងតែប្រូម៉ូសិនទិញមួយថែមមួយ។ បើបងយកម៉ាកនេះ ចំណេញជាង។
អតិថិជន៖ ល្អប្រើអត់?
អ្នកលក់៖ ល្អប្រើដូចគ្នាតាសបង។ ឥឡូវគេប្រើម៉ាកហ្នឹងច្រើនជាងម៉ាកបងរក។
Asking “Do you have X?” — Dialogue 2
អ្នកលក់៖ បង ត្រូវការអីដែរ?
ភ្ញៀវ៖ រកទិញកាហ្វេមណ្ឌលគិរី។ រកប៉ុន្មានតូបហើយ អត់មាន។ កន្លែងអូនឯងមានអេ៎?
អ្នកលក់៖ កន្លែងខ្ញុំមានតាសបង។
ភ្ញៀវ៖ នៅណា? សុំមើលតិចមើល។ វាមានច្រើនប្រភេទ។ បងចង់បានអាប្រអប់វាពណ៌ខ្មៅអា៎ មានអេ៎?
Expressing dislikes 1 — Additional dialogue
កញ្ញា៖ ជីវី ជួយមើលអាវមួយនេះមើល ខ្ញុំពាក់ទៅសមអត់?
ជីវី៖ សមតាស។ តែពណ៌ដូចមិនសូវស្អាត។ មានពណ៌ផ្សេងអត់?
កញ្ញា៖ មានតាស។ តែខ្ញុំអត់សូវចូលចិត្តពណ៌ឆើតៗអេ៎។
ជីវី៖ មិនជាឆើតអីទេ គ្រាន់តែយកពណ៌ស្រស់តិចទៅ។
Asking “Do you have X?” — Cultural note
Talking about the taste of food 1 — Additional dialogue
ពិសី៖ សាកហាងនេះម្ដងមើល អត់ដែលចូលសោះ។
វិបុល៖ ហ្នឹងហើយ ឃើញភ្ញៀវច្រើនរាល់តែដង។
ពិសី៖ កុម្ម៉ង់ទៅអីចឹង។
…
ពិសី៖ ម៉េចដែរ វិបុល? ម្ហូបគេឆ្ងាញ់អត់?
វិបុល៖ មានអី ឆ្ងាញ់បស់គេដែរតាស។ ចុះពិសីត្រូវមាត់អត់?
ពិសី៖ ខ្ញុំញ៉ាំទៅឆ្ងាញ់ដែរតាស។ ចាំលើកក្រោយមកទៀត។
Talking about the taste of food 2 — Additional dialogue
ធីតា៖ គេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅ។ ណេះ! គ្រឿង។ ថែមអីខ្លះអត់?
សុភា៖ ថែមអំបិល ថែមស្ករតិចសិន។ ម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតា៖ បាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹង។ រឹងកំព្រឹស។
សុភា៖ ហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង។
ធីតា៖ មែនហ្នឹង។
Asking “Do you have X?” — Additional dialogue
អ្នកលក់៖ បង ចូលមើលខោអាវសិនអីបង?
ភ្ញៀវ៖ កន្លែងអូនឯងមានលក់ខោអាវកូនក្មេងអេ៎?
អ្នកលក់៖ មានតាសបង។ មានម៉ូតច្រើន បងចង់បានម៉ូតម៉េច? ទំហំប៉ុនណាដែរបង?
ភ្ញៀវ៖ ម៉ូតនេះស្អាតតាស។ មានអាទ្រើសជាងហ្នឹងតិចអេ៎? ចង់បានពណ៌ផ្កាឈូក មានអេ៎?
អ្នកលក់៖ មានតាសបង។ ចាំម៉ាភ្លែត ខ្ញុំយកមកឲ្យមើល។
Comparing or contrasting things 1 — Additional dialogue
អ្នករត់តុ៖ បង ត្រូវការកុម្ម៉ង់អីដែរ?
នារី៖ នំបញ្ចុកសម្លអីលក់ដាច់ជាងគេ?
អ្នករត់តុ៖ ដូចជាលក់ដាច់ស្មើៗគ្នាហ្នឹងបង។ តែ ... សម្លការីដូចភ្ញៀវហៅច្រើនជាងគេ បង។
នារី៖ អីចឹង យកនំបញ្ចុកសម្លការីម៉ោអីចឹង។ កញ្ញា ញ៉ាំអីដែរ?
កញ្ញា៖ ខ្ញុំយកសម្លប្រហើរ។
...
កញ្ញា៖ សម្លប្រហើរនៅហ្នឹងឆ្ងាញ់ជាងប្រហើរនៅកន្លែងមួយទៀត លើកមុនខ្ញុំទៅ។
Fried Rice (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំបាយឆា។ អញ្ចឹងជាទូទៅបាយឆានៅក្នុងប្រទេសកម្ពុជា គឺយើងភាគច្រើនលក់នៅតាមចិញ្ចើមផ្លូវ គឺយើងអត់សូវលក់នៅក្នុងហាងធំៗទេ ក៏ប៉ុន្តែមានហាងមួយចំនួនក៏លក់បាយឆាដែរ ហើយជាទូទៅប្រជាជនកម្ពុជាចូលចិត្តញ៉ាំបាយឆាដែលនៅតាមចិញ្ចើមផ្លូវ ព្រោះវាមានតម្លៃថោក និងវាមានរសជាតិឆ្ងាញ់ អត់ចាញ់បាយឆានៅតាមហាងធំៗនោះទេ។