KhmerPronunciationEnglish/Notes#occ
ម៉ាស៊ីនបោកខោអាវ maasin baok kʰao ʔaav washing machine
Notes: also pronounced maasɨn
21/6

Link to overview page
Link to dictionary

Laundry (Sakanan) — 10


នៅក្នុងរូបភាពទី ១០ ចូលនៅក្នុងរូបភាពទី ១០ យើងឃើញថា បុរសម្នាក់នោះ គាត់ក៏បានកំពុងតែយកខោអាវចេញពីម៉ាស៊ីនវិញ អញ្ចឹងបានន័យថា ម៉ាស៊ីននោះបានដំណើរការបោកខោអាវរួចរាល់ហើយ បានន័យថាកន្លងទៅ ៤៥ នាទីហើយ អញ្ចឹងបន្ទាប់ពីគាត់រង់ចាំរយៈពេល ៤៥ នាទី គាត់ក៏បានមកប្រមូលខោអាវចេញពីម៉ាស៊ីនបោកខោអាវគាត់ ដូច្នេះនៅក្នុងរូបភាពនេះយើងឃើញថា គាត់បានបើកគម្របម៉ាស៊ីនឡើង បាទ គាត់បានបើកគម្របម៉ាស៊ីនឡើង រួចហើយប្រមូលខោអាវពណ៌របស់គាត់ដាក់ចូលទៅក្នុងកន្ត្រកមួយ អញ្ចឹងគាត់យកកន្ត្រកដែលគាត់ដាក់សម្លៀកបំពាក់ប្រឡាក់នោះ គឺគាត់យកមកវិញ រួចហើយគាត់ប្រមូលសម្លៀកបំពាក់ដែលគាត់បោកនៅក្នុងម៉ាស៊ីនរួចរាល់នោះ ដាក់ទៅក្នុងកន្ត្រកនោះ ដើម្បីយកទៅហាល

Laundry (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដាក់ខោអាវពណ៌របស់គាត់ចូលទៅក្នុងម៉ាស៊ីនបោកខោអាវរួចហើយ បុរសម្នាក់នោះ គាត់ក៏បានចាក់ទឹកសាប៊ូ បាទ គាត់ចាក់ទឹកសាប៊ូចូលទៅក្នុងកែវមួយ អញ្ចឹងយើងបោកខោអាវជាមួយនឹងទឹកសាប៊ូឬក៏សាប៊ូម្សៅ ដោយជាទូទៅសាប៊ូម្សៅ នៅក្នុងប្រទេសកម្ពុជាគេចូលចិត្តប្រើសម្រាប់បោកខោអាវជាង ព្រោះវាមានតម្លៃសមរម្យ ដែលយើងអាចប្រើប្រាស់បានគ្រប់គ្នា អញ្ចឹងនៅក្នុងប្រទេសកម្ពុជា យើងបោកខោអាវជាមួយនឹងសាប៊ូម្សៅ ប៉ុន្តែនៅក្នុងរូបភាពនេះ គឺគាត់ប្រើប្រាស់សាប៊ូទឹក អញ្ចឹងសាប៊ូទឹកឬក៏សាប៊ូរាវហ្នឹងគឺមានគុណភាពដូចគ្នាជាមួយនឹងសាប៊ូម្សៅ ប៉ុន្តែគ្រាន់តែថាសាប៊ូទឹកគឺ គឺឆាប់រលាយនៅក្នុងទឹកជាង ដោយសារតែវាជាទឹកស្រាប់ អញ្ចឹងហើយនៅក្នុងរូបភាពនេះ នៅពេលដែលយើងបោកខោអាវជាមួយនឹងម៉ាស៊ីន យើងត្រូវប្រើសាប៊ូទឹក ដើម្បីបោកជាមួយនឹងខោអាវ ដើម្បីលាងជម្រះស្នាមប្រឡាក់ចេញពីខោអាវរបស់យើង

Laundry (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ចាក់ទឹកសាប៊ូចូលទៅក្នុងកែវមួយហើយ គាត់ក៏បានយកកែវនោះ ដើម្បីចាក់ទឹកសាប៊ូចូលទៅក្នុងម៉ាស៊ីនដែលគាត់បានដាក់ខោអាវចូល អញ្ចឹងម៉ាស៊ីនបោកខោអាវ បន្ទាប់ពីគាត់ដាក់ខោអាវដែលប្រឡាក់ចូលទៅក្នុងម៉ាស៊ីនហើយ គាត់ក៏បានបន្ថែមសាប៊ូចូលទៅក្នុងម៉ាស៊ីននោះទៀត ដើម្បីឲ្យវាលាងជម្រះខោអាវឲ្យបានស្អាត ព្រោះប្រសិនបើយើងបោកមិនប្រើប្រាស់សាប៊ូនោះទេ គឺយើងបោកអត់ស្អាតនោះទេ ព្រោះស្នាមប្រឡាក់គឺនៅកាន់ជាប់នឹងសាច់ក្រណាត់តែម្ដង ដូច្នេះយើងត្រូវតែប្រើប្រាស់សាប៊ូ ដើម្បីឲ្យសាប៊ូទៅលាងជម្រះខោអាវរបស់យើងឲ្យបានកាន់តែស្អាត នៅក្នុងរូបភាពទីដដែលនេះ នៅខាងស្ដាំដៃ គឺយើងឃើញរូបភាពនៅខាងស្ដាំដៃនេះ គឺបុរសម្នាក់នោះ បន្ទាប់ពីគាត់ដាក់ខោអាវ គាត់ដាក់សាប៊ូចូលរួចហើយ បុរសម្នាក់នោះ គាត់ក៏បានបិទគម្របម៉ាស៊ីនមកវិញ អញ្ចឹងបន្ទាប់ពីយើងដាក់ខោអាវចូលរួចហើយ ហើយនិងដាក់សាប៊ូចូល យើងត្រូវតែបិទគម្របម៉ាស៊ីនដើម្បីដំណើរការម៉ាស៊ីន ប្រសិនបើយើងមិនបិទគម្របនោះទេ ម៉ាស៊ីនបោកខោអាវក៏មិនអាចដំណើរការបានដែរ ដូច្នេះគាត់ត្រូវតែបិទគម្រប ដើម្បីឲ្យម៉ាស៊ីនដំណើរការបាន

Laundry (Sakanan) — 08


បន្ទាប់ពីគាត់បិទគម្របម៉ាស៊ីនហើយ គាត់ក៏បានចុចនូវគ្រាប់ចុចនៅលើម៉ាស៊ីន បាទ ឬក៏ចុចប៊ូតុងនៅលើម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនដំណើរការ អញ្ចឹងក្នុងការបោកខោអាវ ម៉ាស៊ីនបោកខោអាវមានកម្មវិធីជាច្រើនសម្រាប់បោកខោអាវផ្សេងគ្នា ដូចជាសម្រាប់បោកភួយ សម្រាប់បោកខោអាវកីឡា សម្រាប់បោកខោអាវធម្មតា សម្រាប់បោកសរសៃសូត្រជាដើម អញ្ចឹងប្រសិនបើយើងជាខោអាវធម្មតាទេ យើងចុចលើគ្រាប់ចុច ឬក៏ចុចលើប៊ូតុងសម្រាប់បោកខោអាវធម្មតា ដូច្នេះម៉ាស៊ីននឹងដំណើរការបោកបញ្ចេញកម្លាំងម៉ាស៊ីនធម្មតាដែរ ដោយវាមិនប្រឹងខ្លាំងពេក ឬក៏វាមិនប្រឹងខ្សោយពេក អញ្ចឹងធ្វើឲ្យម៉ាស៊ីនរបស់យើងមិនងាយខូច ប៉ុន្តែប្រសិនបើយើងបោកខោអាវធម្មតា ហើយយើងចុចកម្មវិធីឲ្យវាដំណើរការលើការបោកភួយ អញ្ចឹងម៉ាស៊ីនរបស់យើងធ្វើការខ្លាំង ដូច្នេះវាអាចធ្វើឲ្យឆាប់ខូច អញ្ចឹងយើងត្រូវកំណត់កម្មវិធីឲ្យម៉ាស៊ីនដំណើរការទៅតាមប្រភេទខោអាវដែលយើងចង់បោក ដើម្បីឲ្យម៉ាស៊ីនមិនងាយខូចនិងប្រើប្រាស់បានយូរ ជាក់ស្ដែងនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់បានបោកខោអាវធម្មតា ដូច្នេះហើយបុរសម្នាក់នោះ ក៏គាត់ជ្រើសរើសកម្មវិធីឲ្យម៉ាស៊ីនបោកខោអាវធម្មតា ហើយក៏គាត់ចុចប៊ូតុង start ឬក៏ប៊ូតុងចាប់ផ្ដើម អញ្ចឹងនៅពេលដែលគាត់ចុចប៊ូតុងចាប់ផ្ដើមនោះហើយ ម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការបោកខោអាវរបស់គាត់តែម្ដង

Laundry (Sakanan) — 05


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានរូបចំនួនពីរ ដោយនៅក្នុងរូបភាពទីនេះ គឺនៅរូបនៅខាងឆ្វេងដៃ គឺយើងឃើញបុរសម្នាក់នោះ គាត់កំពុងតែបើកគម្របម៉ាស៊ីនបោកខោអាវ អញ្ចឹងជាទូទៅម៉ាស៊ីនបោកខោអាវគឺមានគម្របមួយ ដើម្បីទុកបិទបើកនៅពេលដែលយើងដំណើរការម៉ាស៊ីន ព្រោះថាប្រសិនបើអត់មានគម្របនោះទេ វាអាចខ្ទាតទឹកចេញមកក្រៅ ឬក៏ខ្ទាតខោអាវចេញមកក្រៅ ហើយមួយទៀតប្រសិនបើយើងអត់បិទគម្រប អត់មានគម្រប នៅពេលដែលម៉ាស៊ីនកំពុងដំណើរការ វាអាចនឹងមានគ្រោះថ្នាក់ដល់យើង ប្រសិនបើយើងច្រឡំលូកដៃចូលទៅក្នុងនោះ ដូច្នេះម៉ាស៊ីនបោកខោអាវតែងតែមានគម្របមួយ ដើម្បីទុកបើកនិងបិទ នៅពេលដែលម៉ាស៊ីនដំណើរការ ឬក៏បន្ទាប់ពីយើងប្រើប្រាស់រួច អញ្ចឹងហើយនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែចង់ប្រើម៉ាស៊ីនបោកខោអាវ ដូច្នេះគាត់ត្រូវបើកគម្របម៉ាស៊ីនបោកខោអាវសិន មុននឹងដាក់ខោអាវចូល បន្ទាប់មកយើងឃើញនៅរូបភាពទីខាងស្ដាំ នៅក្នុងរូបភាពខាងស្ដាំដៃ នៅក្នុងរូបភាពទីដដែលនេះ យើងឃើញ បន្ទាប់ពីគាត់បើកគម្របម៉ាស៊ីនបោកខោអាវរួចហើយ បុរសម្នាក់នោះ គាត់ក៏បានយកខោអាវពណ៌របស់គាត់ ដែលបានរំលែកអម្បាញ់មិញ ដាក់ចូលទៅក្នុងម៉ាស៊ីន អញ្ចឹងគាត់យកខោអាវពណ៌ ដើម្បីរំលែកនោះ ដែលបានរំលែកនោះ ដាក់ចូលទៅក្នុងម៉ាស៊ីនបោកខោអាវរបស់គាត់ដើម្បីបោក

Laundry (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបុរសម្នាក់នោះបានយកកន្ត្រកខោអាវដែលប្រឡាក់ ហើយដើរទៅដល់កន្លែងបោកខោអាវ អញ្ចឹងគាត់បានយួរកន្ត្រកនោះ ដោយយើងឃើញកន្ត្រកនោះមានកន្លែងចាប់សម្រាប់កាន់ពីរ បាទ មានកន្លែងសម្រាប់កាន់ពីរ គឺនៅខាងឆ្វេងមួយ និងនៅខាងស្ដាំមួយ ដោយកន្លែងសម្រាប់កាន់នោះគឺវាចោះជាប្រឡោះ ដើម្បីឲ្យយើងងាយស្រួលដាក់ម្រាមដៃដើម្បីកាន់លើកនូវកន្ត្រកខោអាវនោះឡើង អញ្ចឹងបុរសម្នាក់នោះ គាត់លើកកន្ត្រកខោអាវរបស់គាត់ដើរទៅរកកន្លែងបោកខោអាវ ដោយយើងឃើញនៅខាងមុខរបស់គាត់ គឺយើងឃើញមានម៉ាស៊ីនបោកខោអាវចំនួនមួយ បាទ ម៉ាស៊ីនបោកខោអាវ ហើយនៅលើធ្នើរ នៅលើម៉ាស៊ីនបោកខោអាវនោះយើងឃើញមានធ្នើរមួយ អញ្ចឹងធ្នើរនោះ យើងឃើញមានដូចជាដាក់សាប៊ូ កំប៉ុងសាប៊ូ ឬក៏កំប៉ុងទឹកក្រអូប ឬក៏កញ្ចប់សាប៊ូម្សៅជាដើមអញ្ចឹងយើងប្រើប្រាស់សាប៊ូដើម្បីបោកជាមួយនឹងខោអាវ ហើយជាទូទៅនៅប្រទេសកម្ពុជា គឺភាគច្រើនគឺយើងអត់សូវប្រើម៉ាស៊ីនបោកខោអាវនោះទេ ជាពិសេសនៅតាមទីជនបទ ព្រោះថានៅតាមទីជនបទ គឺយើងអត់ទាន់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ អញ្ចឹងគាត់បោកខោអាវដោយប្រើដៃរបស់គាត់ អញ្ចឹងគាត់បោកខោអាវនឹងដៃ ដោយគាត់យកដៃរបស់គាត់ញីខោអាវដែលប្រឡាក់ ឬក៏ប្រើច្រាស ដើម្បីដុសសម្អាតនៃស្នាមប្រឡាក់នានា ដោយគាត់ពុំមានម៉ាស៊ីនបោកខោអាវដើម្បីប្រើប្រាស់នោះទេ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាបុរសម្នាក់នេះ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយទើបគាត់មានម៉ាស៊ីនបោកខោអាវ ព្រោះម៉ាស៊ីនបោកខោអាវគឺត្រូវការទឹក ទឹកម៉ាស៊ីន ជាមួយនឹងភ្លើងអគ្គិសនី ទើបអាចធ្វើឲ្យវាដំណើរការបាន អញ្ចឹងនៅប្រទេសកម្ពុជា នៅទីជនបទគឺយើងអត់សូវមានទឹកម៉ាស៊ីនឬក៏អគ្គិសនីទេ ដូច្នេះយើងពុំសូវមានម៉ាស៊ីនបោកខោអាវសម្រាប់ប្រើប្រាស់នោះទេ