KhmerPronunciationEnglish/Notes#occ
មុខរបរ muk rɔbɑɑ profession, job, occupation 2/2

Link to overview page
Link to dictionary

Introducing oneself to others — Cultural note


នៅប្រទេសកម្ពុជា ការណែនាំខ្លួនឯងចំពោះមនុស្សទើបតែជួបគ្នាដំបូង ផ្ដើមឡើងដោយពាក្យថា សួស្ដី (អាយុប្រហែលគ្នា មិនចាំបាច់លើកដៃសំពះទេ) ពាក្យថា ជម្រាបសួរ (អាយុមើលទៅច្រើនជាង គួរលើកដៃសំពះផងដែរ)។ បន្ទាប់មក ភាគច្រើនណែនាំខ្លួនដោយខ្លីបំផុត គឺគ្រាន់តែប្រាប់ឈ្មោះតែប៉ុណ្ណោះ (ករណីណែនាំខ្លួនទៅកាន់មនុស្សតែម្នាក់ តិចនាក់ ហើយពេលវេលាតិច) ឬក៏បន្ថែមដោយស្រុកកំណើត និងមុខរបរសព្វថ្ងៃ គឺថា ខ្ញុំឈ្មោះ ... ស្រុកកំណើតនៅ ... រាល់ថ្ងៃរៀន/ធ្វើការនៅ ... (ករណីណែនាំខ្លួនទៅកាន់មនុស្សច្រើន គេឲ្យពេលវេលាច្រើនសម្រាប់ណែនាំ)។ គឺថាយើងមិនចាំបាច់ត្រូវរៀបរាប់ព័ត៌មានច្រើនអំពីខ្លួនឯងតាំងពីដំបូងឡើយ គឺរង់ចាំឆ្លើយនឹងសំណួររបស់គូសន្ទនា ដូចជា
ផ្ទះនៅណាដែរ?
អាយុប៉ុន្មានហើយ? (ដើម្បីដឹងថាអាយុបងប្អូន)
ចំណង់ចំណូលចិត្តអីគេ?
ជាដើមចំពោះការណែនាំខ្លួននៅកន្លែងធ្វើការ ភាគច្រើន យើងតែងតែប្រាប់ឈ្មោះផ្នែកដែលខ្លួននៅ បន្ទាប់ពីប្រាប់ឈ្មោះ គឺថា ខ្ញុំឈ្មោះ ... នៅផ្នែក ...។

Rainy Season (Sakanan) — 15


ចំណែកឯបន្ទាប់មកទៀត គឺរូបភាពចុងក្រោយ គឺរូបភាពទី ១៥ អញ្ចឹងរូបភាពទី ១៥ យើងឃើញថាបន្ទាប់ពីមេឃភ្លៀងរាំងហើយ យើងឃើញធម្មជាតិទាំងអស់គឺមានពណ៌បៃតង ដោយយើងឃើញព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺ ឬក៏បញ្ចេញរស្មីមកលើធម្មជាតិពណ៌បៃតង ដែលយើងឃើញនៅខាងក្រោម គឺមានភ្នំ និងមានដើមឈើជាច្រើនពណ៌បៃតង អញ្ចឹងមេឃភ្លៀងធ្វើឲ្យរុក្ខជាតិទាំងអស់គឺមានពណ៌បៃតង បានន័យថារុក្ខជាតិគឺត្រូវការទឹកដើម្បីរស់ គឺទឹកនិងពន្លឺព្រះអាទិត្យ គឺជាចំណីរបស់រុក្ខជាតិអញ្ចឹងនៅពេលដែលមានភ្លៀង គឺបានន័យថាចំណីរបស់រុក្ខជាតិ រុក្ខជាតិបានទទួលចំណី អញ្ចឹងវាអាចធ្វើឲ្យរុក្ខជាតិទាំងអស់គឺរស់បានល្អអញ្ចឹងវាបានធ្វើឲ្យរុក្ខជាតិរស់បានល្អ ដូច្នេះ ដូច្នេះនៅក្នុងខែវស្សា គឺរុក្ខជាតិទាំងអស់គឺស្រស់បំព្រង គឺមានពណ៌បៃតង ហើយដើមឈើទាំងអស់គឺចាប់ផ្ដើមលាស់ឡើងវិញ បានន័យថាវាលាស់ខ្ចីឡើងវិញអញ្ចឹងជាទូទៅខែវស្សា គឺជាខែដែលមានធម្មជាតិស្រស់ស្អាត ដោយសារតែវាមេឃភ្លៀង អញ្ចឹងធម្មជាតិក៏ចាប់ផ្ដើមលាស់ពណ៌បៃតងខ្ចី ហើយកសិករក៏ចាប់ផ្ដើមធ្វើស្រែចំការផងដែរ ក៏ប៉ុន្តែសម្រាប់ដែលអ្នករស់នៅទីក្រុង គឺគាត់ពិបាកនៅក្នុងការរស់នៅ ដោយសារតែមេឃភ្លៀង គឺធ្វើឲ្យគាត់ពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាទៅណាមកណា គឺមានការពិបាក ក៏ប៉ុន្តែអ្នកដែលនៅតាមជនបទ គឺគាត់ចូលចិត្តរស់នៅនៅពេលដែលមេឃភ្លៀង ដោយសារតែគាត់អាចចាប់ផ្ដើមមុខរបរកសិកម្មរបស់គាត់បានអញ្ចឹងមេឃភ្លៀង គឺផ្ដល់អត្ថប្រយោជន៍ដល់អ្នកនៅស្រែចំការ ក៏ប៉ុន្តែអ្នកនៅទីក្រុងអត់សូវចូលចិត្តមេឃភ្លៀងនោះទេ