Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
រូបភាព | ruup pʰiep | 1. image, picture, drawing, photo 2. appearance, form, shape |
1450/448 |
Link to overview page
Link to dictionary
Getting Up (Sakanan) — 00 Introduction
សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាម្ដងទៀតហើយ ហើយនៅក្នុងថ្ងៃនេះ យើងនឹងនិយាយអំពីការក្រោកពីគេង ដើម្បីទៅធ្វើការ។ បាទ អញ្ចឹងយើងក្រឡេកមកមើលរូបភាពទាំងអស់គ្នាតែម្ដង។
Khmer New Year (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីពិធីបុណ្យចូលឆ្នាំខ្មែរ បាទ អញ្ចឹងតើពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងប្រទេសកម្ពុជា គេប្រព្រឹត្តទៅបែបណាខ្លះ? យើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង។
Expressing joy at someone’s success — Dialogue 2
មិត្តភក្តិតារា៖ អូ តារា! ឯងពូកែមែន។ ជាប់លេខ ១ ទៀតហើយឆ្នាំនេះ។ តស់ ទៅជប់លៀងម្ដងអី?
តារា៖ អរគុណ! តស់ទៅ តែខ្ញុំទៅផ្លាស់ខោអាវសិនណា។
Pickpocket (Sakanan) — 00 Introduction
សួស្ដីអ្នកទាំងអស់គ្នា បាទ ថ្ងៃនេះយើងនឹងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពីចោរឆក់ ចោរលួចកាបូប បាទ អញ្ចឹងយើងនឹងនិយាយអំពីចោរលួចកាបូប អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង។
Cutting One’s Finger (Sakanan) — 00 Introduction
សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាទៀតហើយក្នុងថ្ងៃនេះ ហើយថ្ងៃនេះយើងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទយើងដែលនឹងនិយាយនៅក្នុងថ្ងៃនេះ គឺការមុតដៃនឹងកាំបិត បាទ ការមុតដៃនឹងកាំបិត អញ្ចឹងពួកយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង។
Expressing joy at someone’s success — Dialogue 3
រតនា៖ អេ ផានិត ខ្ញុំសម្ភាសន៍ការងារជាប់ហើយ!
ផានិត៖ អូ អបអរសាទរ រតនា! ក្រុមហ៊ុនណាដែរ?
រតនា៖ ក្រុមហ៊ុន ANA។ ខ្ញុំចង់ចូលក្រុមហ៊ុនហ្នឹងយូរហើយ។
ផានិត៖ ឡូយមែន! ជប់លៀងអី?
រតនា៖ តស់!
Laundry (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការបោកខោអាវ បាទ អញ្ចឹងជាទូទៅរៀងរាល់ថ្ងៃចុងសប្តាហ៍ បន្ទាប់ពីយើងមកពីរៀន បន្ទាប់ពីយើងសម្រាកពីការងារ ឬក៏បន្ទាប់ពីយើងសម្រាកពីការសិក្សា អញ្ចឹងយើងតែងតែមានខោអាវដើម្បីបោក ព្រោះថាយើងស្លៀកពាក់មួយអាទិត្យ អញ្ចឹងធ្វើឲ្យខោអាវយើងកខ្វក់ ដូច្នេះយើងត្រូវបោកខោអាវ។
Going To The ATM (Sakanan) — 00 Introduction
សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាម្ដងទៀតហើយក្នុងថ្ងៃនេះ ហើយនៅក្នុងថ្ងៃនេះ យើងនឹងមានប្រធានបទមួយដើម្បីលើកយកមកនិយាយ ដែលប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពី ការដកប្រាក់នៅម៉ាស៊ីន នៅក្នុងម៉ាស៊ីនដកប្រាក់។ បាទ អញ្ចឹងយើងនឹងនិយាយអំពីការដកប្រាក់។ អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង។
Cold Season (Sakanan) — 00 Introduction
សួស្ដីអ្នកទាំងអស់គ្នា បាទ ថ្ងៃនេះយើងនឹងមកជួបគ្នាម្ដងទៀត ហើយយើងមានប្រធានបទមួយ ដើម្បីយកមកនិយាយជាមួយនឹងអ្នកទាំងអស់គ្នា បាទ។ ហើយប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពីរដូវរងា បាទ។ រដូវរងាឬក៏រដូវត្រជាក់ អញ្ចឹងតើរដូវរងាឬក៏រដូវត្រជាក់នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈយ៉ាងណា? យើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង។
Going To Bed (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការចូលគេង។ អញ្ចឹងជាទូទៅមនុស្សយើង ក្រោយពីពេលដែលធ្វើការ ឬក៏ក្រោយពីពេលដែលយើងមកពីខាងក្រៅនឿយហត់ អញ្ចឹងជាទូទៅយើងតែងតែចូលគេងនៅពេលយប់។ ជាធម្មតាគឺយើងចូលគេងនៅពេលយប់ ហើយក្រោកនៅពេលព្រឹក ដើម្បីទៅធ្វើការ ឬក៏បំពេញការងារ ឬក៏ទៅរៀន ឬក៏ទៅធ្វើការសិក្សានានា។
Rice (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីស្រូវ អញ្ចឹងជាទូទៅស្រូវគឺយើងដាំដុះនៅក្នុងខែវស្សា និងនៅក្នុងរដូវប្រាំង ដែលរដូវវស្សា គេហៅថាស្រូវវស្សា រីឯនៅពេលដែលគេដាំដុះនៅក្នុងរដូវប្រាំង គឺយើងហៅថាស្រូវប្រាំង អញ្ចឹងដោយសារតែប្រជាជនកម្ពុជាគឺ 90 ភាគរយគឺជាកសិករ អញ្ចឹងគាត់មានប្រកបមុខរបរដាំស្រូវ ឬក៏ធ្វើស្រូវ។
Grilled Fish (Sakanan) — 00 Introduction
សួស្ដី ដែលនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការញ៉ាំត្រីអាំង។ អញ្ចឹងការញ៉ាំត្រីអាំង ដែលជាទូទៅ ត្រីគឺមានច្រើនប្រភេទ ហើយត្រីគឺយើងអាចធ្វើជាមុខម្ហូបបានយ៉ាងច្រើនផងដែរ ដែលនៅក្នុងប្រទេសកម្ពុជា យើងអាចយកត្រីមក ជាទូទៅយើងយកត្រីមកអាំង ឬក៏មកចៀន ទៅតាមចំណង់ចំណូលចិត្ត និងទៅតាមអ្វីដែលយើងចង់ញ៉ាំ។
Hospital (Sakanan) — 00 Introduction
សួស្ដី! នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីគ្រោះថ្នាក់ចរាចរណ៍ អញ្ចឹងនៅពេលដែលយើងធ្វើដំណើរតាមផ្លូវ ក៏ដូចជាតាមផ្លូវទឹក តាមផ្លូវគោក គឺ ពេលខ្លះគឺមានគ្រោះថ្នាក់ អញ្ចឹងគ្រោះថ្នាក់នៅពេលដែលយើងធ្វើដំណើរ យើងហៅថាគ្រោះថ្នាក់ចរាចរណ៍ យើងហៅថាគ្រោះថ្នាក់ចរាចរណ៍ ព្រោះនៅពេលដែលយើងធ្វើដំណើរនៅតាមផ្លូវ គឺយើងហៅថាធ្វើចរាចរណ៍ អញ្ចឹងនៅពេលដែលមានគ្រោះថ្នាក់ គឺយើងហៅថាគ្រោះថ្នាក់ចរាចរណ៍។
Asking “What is this?” — Dialogue 1
ធារី៖ ពិសិដ្ឋ! ទៅណាហ្នឹង? ហើយកំពុងកាន់អីហ្នឹង?
ពិសិដ្ឋ៖ អូ ធារី! ស្គាល់វចនានុក្រមអេឡិចត្រូនិចអត់? ខ្ញុំផ្ញើគេទិញមកពីជប៉ុន។
ធារី៖ អត់ស្គាល់ផង។ សម្រាប់ធ្វើអីគេអាហ្នឹង?
Expressing joy at someone’s success — Dialogue 1
រូបភាពទី ១
វុទ្ធី៖ ម៉ាក់! ខ្ញុំប្រឡងគណិតបានពិន្ទុ ១០០។ មានតែខ្ញុំទេបាន ១០០!
ម៉ាក់វុទ្ធី៖ អូ! ពូកែមែនទែនកូនម៉ាក់។ ឃើញកូនឯងរៀនដល់យប់ៗណាស់ ប្រយ័ត្នឈឺណា។
វុទ្ធី៖ អត់អីទេម៉ាក់។ ខ្ញុំចូលចិត្តធ្វើលំហាត់គណិតណាស់។
ម៉ាក់វុទ្ធី៖ មកញ៉ាំបាយមកកូន។ ហត់ហើយ។
Fried Rice (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំបាយឆា។ អញ្ចឹងជាទូទៅបាយឆានៅក្នុងប្រទេសកម្ពុជា គឺយើងភាគច្រើនលក់នៅតាមចិញ្ចើមផ្លូវ គឺយើងអត់សូវលក់នៅក្នុងហាងធំៗទេ ក៏ប៉ុន្តែមានហាងមួយចំនួនក៏លក់បាយឆាដែរ ហើយជាទូទៅប្រជាជនកម្ពុជាចូលចិត្តញ៉ាំបាយឆាដែលនៅតាមចិញ្ចើមផ្លូវ ព្រោះវាមានតម្លៃថោក និងវាមានរសជាតិឆ្ងាញ់ អត់ចាញ់បាយឆានៅតាមហាងធំៗនោះទេ។
Shopping For A T-Shirt (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការទិញអាវយឺត។ អញ្ចឹងការទិញអាវយឺត ដោយជាទូទៅ យើងជាទូទៅ យើងតែងតែស្លៀកសម្លៀកបំពាក់ ឬក៏ពាក់ខោអាវផ្សេងៗ នៅពេលដែលយើងចេញដំណើរទៅធ្វើការ ឬក៏នៅផ្ទះ អញ្ចឹងពេលខ្លះខោអាវរបស់យើងចាស់ ខោអាវរបស់យើងចាស់ ឬក៏ចង្អៀត ដូច្នេះយើងត្រូវការអាវថ្មីដើម្បីចេញទៅក្រៅ ឬក៏ដើម្បីពាក់ ដើម្បីឲ្យល្មមនឹងខ្លួនយើង ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការទិញអាវយឺត។
Pickpocket (Sakanan) — 07
Tuk Tuk (Sakanan) — 00 Introduction
សួស្ដី! នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការជិះរ៉ឺម៉កកង់បី បាទ អញ្ចឹងមធ្យោបាយធ្វើដំណើរ គឺយើងមានច្រើនប្រភេទ មានដូចជាឡាន ម៉ូតូ កង់ រ៉ឺម៉ក និងរ៉ឺម៉កកង់បីជាដើម អញ្ចឹងប្រសិនបើយើងអត់មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន បានន័យថាយើងអត់មានម៉ូតូផ្ទាល់ខ្លួន ឬក៏អត់មានឡានផ្ទាល់ខ្លួនទេ យើងអាចប្រើប្រាស់មធ្យោបាយសាធារណៈ ដែលមានដូចជាឡានតាក់ស៊ី រ៉ឺម៉កកង់បី និងម៉ូតូឌុបជាដើម ជាក់ស្ដែងនៅក្នុងរូបភាពមួយនេះ គឺយើងនឹងនិយាយអំពីការជិះរ៉ឺម៉កកង់បី។
Going To The ATM (Sakanan) — 09