KhmerPronunciationEnglish/Notes#occ
ធ្វើឲ្យ tvəə ʔaoy 1. to cause, make (someone) do (something)
2. to do (something) for (someone) (often used to form causative compounds)
419/187

Link to overview page
Link to dictionary

Saying “I want X” — Cultural note


នៅហាងទំនិញផ្សេងនៅប្រទេសខ្មែរ ពេលដែលភ្ញៀវកំពុងដើរមើលអីវ៉ាន់ អ្នកលក់ច្រើនតែឈរនៅជិត បំណងចាំឆ្លើយសំណួរនៅពេលភ្ញៀវសួរ ប៉ុន្តែ ការដើរតាមភ្ញៀវគ្រប់ជំហានបែបនេះ ធ្វើឲ្យភ្ញៀវពិបាកនឹងដើរមើលទំនិញបានដោយសេរី

Breaking appointments — Cultural note


ការណាត់ជួបលុបចោលការណាត់ជួបភ្លាមកើតមានញឹកញាប់នៅខ្មែរពេលខ្លះ ក៏មានអ្នកភ្លេចការណាត់ជួបតែម្ដងនៅខ្មែរ មនុស្សជាច្រើនប្រកបមុខរបរជាអ្នករកស៊ី ដែលរវល់ធ្វើការទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ ធ្វើឲ្យពួកគេមិនសូវចាំថាជាថ្ងៃអ្វីថ្ងៃទីប៉ុន្មាននោះទេ

Indicating disagreement — Cultural note


ដូចនៅក្នុងវប្បធម៌ផ្សេងដែរ នៅខ្មែរ ការនិយាយបដិសេធចំពោះគំនិតរបស់នរណាម្នាក់ចំតែម្ដង គឺមិនសូវជាការគួរសមនោះទេពាក្យថាចេះភាសាការទូតមានន័យថា ដឹងអំពីរបៀបនិយាយបដិសេធ រិះគន់បញ្ចុះបញ្ចូលគេដោយមិនធ្វើឲ្យគេអាក់អន់ស្រពន់ចិត្តចាប់កំហុសបាន

Expressing disappointment at another’s misfortune — Cultural note


អសន្តិសុខនៅប្រទេសកម្ពុជា ធ្វើឲ្យមានរឿងទាក់ទងនឹងចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ជារៀងរាល់ថ្ងៃ ហើយការតាមដានព័ត៌មានទាំងនេះទាក់ទងនឹងហេតុការណ៍មិនល្អរបស់អ្នកដទៃ តាមទូរទស្សន៍និយាយគ្នា គឺជាទម្លាប់របស់ជនជាតិខ្មែរ គោលបំណងគឺដើម្បីដឹងពីមូលហេតុ និងបង្ការកុំឲ្យកើតឡើងចំពោះខ្លួនឯងមិត្តភក្តិក្រុមគ្រួសារ

Laundry (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការបោកខោអាវ បាទ អញ្ចឹងជាទូទៅរៀងរាល់ថ្ងៃចុងសប្តាហ៍ បន្ទាប់ពីយើងមកពីរៀន បន្ទាប់ពីយើងសម្រាកពីការងារ ឬក៏បន្ទាប់ពីយើងសម្រាកពីការសិក្សា អញ្ចឹងយើងតែងតែមានខោអាវដើម្បីបោក ព្រោះថាយើងស្លៀកពាក់មួយអាទិត្យ អញ្ចឹងធ្វើឲ្យខោអាវយើងកខ្វក់ ដូច្នេះយើងត្រូវបោកខោអាវ

Offering food or drinks and accepting such an offer — Cultural note


នៅប្រទេសកម្ពុជា ជាពិសេសនៅជនបទ អ្នកជិតខាងដែលរាប់អានគ្នា តែងតែឲ្យចំណីចំណុកគ្នាទៅវិញទៅមកនៅពេលពួកគាត់មានអាហារឆ្ងាញ់ជនជាតិខ្មែរមិនទម្លាប់និយាយពាក្យ អរគុណ ចំពោះក្រុមគ្រួសារឯងទេ ព្រោះវាធ្វើឲ្យមានអារម្មណ៍ថាមិនស្និទ្ធស្នាលប៉ុន្តែ នៅពេលទទួលរបស់ ការជួយអ្វីមួយពីអ្នកដទៃ ពាក្យ អរគុណ គឺចាំបាច់ណាស់

Comparing or contrasting things 2 — Cultural note


អតិថិជនតែងគិតថាទំនិញដែលថ្លៃជាង ភាគច្រើនមានគុណភាពល្អជាងប៉ុន្តែ នៅខ្មែរ មានពាក្យថាស៊ីប្រេនគឺមានន័យថា ទំនិញនោះមានគុណភាពប្រហាក់ប្រហែលនឹងទំនិញផ្សេងទៀតដែរ តែដោយសារទំនិញនោះមានម៉ាកប្រេនដែលគេស្គាល់ច្រើន ទើបធ្វើឲ្យវាត្រូវលក់ក្នុងតម្លៃថ្លៃជាងទំនិញម៉ាកធម្មតា

Asking for directions 2 — Cultural note


នៅប្រទេសកម្ពុជា មានអ្នករកស៊ីរត់ម៉ូតូឌុបម៉ូតូកង់បីជាច្រើន ព្រោះមិនសូវមានមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើងរថយន្តក្រុងនោះទេ ហើយមានផ្លូវតូចជាច្រើន ធ្វើឲ្យពិបាករកទីតាំងនៃទីកន្លែងណាមួយនៅពេលវង្វេងផ្លូវ ភាគច្រើនគេតែងរកមើលអ្នករត់ម៉ូតូឌុបម៉ូតូកង់បីស៊ីក្លូដែលនៅក្បែរនោះ ដើម្បីសុំឲ្យពួកគាត់ជួយប្រាប់ផ្លូវ ព្រោះពួកគាត់ស្គាល់ផ្លូវច្រើន

Expressing frustration — Cultural note


ដោយសារជនជាតិខ្មែរមិនសូវគោរពពេលវេលានៅពេលណាត់ជួបគ្នា ដូច្នេះពួកគេមិនសូវមានអារម្មណ៍មួម៉ៅទេនៅពេលត្រូវរង់ចាំក្រោម ៣០ នាទីជនជាតិខ្មែរខ្លះមិនសូវអាចទ្រាំរង់ចាំយូរនៅពេលឈប់ភ្លើងស្តុបស្ទះចរាចរណ៍ទេ ហើយអ្នកខ្លះក៏សម្រេចចិត្តបំពានច្បាប់ចរាចរណ៍ជនជាតិខ្មែរមួយចំនួនទម្លាប់ធ្វើការយឺតយ៉ាវ មួយដូចជា ធ្វើការបណ្ដើរ ជជែកគ្នាលេងបណ្ដើរ ដើរយឺតធ្វើឲ្យអ្នករង់ចាំមានអារម្មណ៍មួម៉ៅដោយសារខាតពេលវេលា

Expressing pain — Cultural note


ជនជាតិខ្មែរមួយចំនួនជឿថា នៅពេលមុតដៃ ត្រូវយកសំបុកពីងពាងមកបិទនៅនឹងមុខរបួស ទើបអាចឃាត់ឈាមបានលឿនប៉ុន្តែ បើតាមវិជ្ជាពេទ្យ សំបុកពីងពាងកខ្វក់ណាស់ អាចធ្វើឲ្យឆ្លងមេរោគចូលទៅក្នុងមុខរបួសអញ្ចឹងហើយ មិនគួរយកសំបុកពីងពាងមកបិទនៅនឹងមុខរបួសមុតដែលកំពុងចេញឈាមនោះទេគឺត្រូវលាងនឹងទឹកឲ្យស្អាតសិន រួចហើយប្រើអាល់កុលដើម្បីសម្លាប់មេរោគ

Asking for directions 1 — Cultural note


មាត់ជាផ្លូវ គឺជាពាក្យស្លោកដែលប្រជាជនខ្មែរឧស្សាហ៍ប្រើណាស់វាមានន័យថា នៅពេលយើងមិនដឹង មិនយល់អ្វីមួយ យើងគប្បីសួរទៅអ្នកដទៃ ដើម្បីឲ្យគេបង្ហាញផ្លូវថាតើត្រូវទៅណាធ្វើអ្វីបន្ទាប់ទៀតពាក្យស្លោកមួយទៀត គឺ ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់ មានន័យថា គ្រាន់តែសួរអ្នកដទៃអំពីអ្វីដែលខ្លួនមិនដឹង មិនចេះ នឹងមិនធ្វើឲ្យអាប់ឱនកិត្តិយសខ្មាសគេអ្វីឡើយ

Requesting and granting permission 2 — Cultural note


ការទិញអីវ៉ាន់នៅខ្មែររៀងពិបាកបន្តិច ព្រោះអ្នកលក់មិនសូវចង់ឲ្យភ្ញៀវប៉ះពាល់ សាកល្បងទំនិញរបស់គេច្រើនទេមុននឹងទិញបើភ្ញៀវទិញទំនិញនោះក្រោយពេលប៉ះពាល់ នោះមិនអីទេ ប៉ុន្តែបើមិនទិញវិញ នោះអ្នកលក់អាចនឹងសម្ដែងទឹកមុខមិនពេញចិត្តទំនិញដូចជាខោអាវដែលលក់នៅតាមផ្សារ សឹងតែ ៥០ ភាគរយគឺមិនបានបិទផ្លាកតម្លៃនោះទេ ហើយបើគ្រាន់តែសួរតម្លៃទំនិញហើយដើរចេញ នោះកាន់តែធ្វើឲ្យអ្នកលក់មិនពេញចិត្ត

Pickpocket (Sakanan) — 07


រូបភាពទីរូបភាពទីគឺយើងឃើញហោប៉ៅរបស់បុរសនោះ ហោប៉ៅក្រោយ បាទ ហោប៉ៅក្រោយរបស់បុរសនោះ មានកាបូបលុយមួយ អញ្ចឹង រូបភាពនេះ គឺគាត់ដាក់កាបូបលុយនៅក្នុងហោប៉ៅក្រោយរបស់គាត់ ប៉ុន្តែកាបូបលុយនោះ ពុំបានចូលជ្រៅទៅក្នុងហោប៉ៅនោះទេ គឺកាបូបលុយរបស់គាត់ គឺលៀនចេញមកក្រៅ បាទ លៀនចេញមកក្រៅបន្តិច ដែលធ្វើឲ្យយើងមើលឃើញកាបូបលុយរបស់គាត់ច្បាស់ណាស់ កាបូបលុយរបស់គាត់គឺមានពណ៌លឿង

Expressing fatigue — Cultural note


ពាក្យខ្មែរមួយគឺ ហត់កាយ កុំឲ្យតែហត់ចិត្តហត់កាយ មានន័យថា អស់កម្លាំងខាងផ្លូវកាយ ដោយសារតែមានការងារច្រើនត្រូវទៅកន្លែងនេះកន្លែងនោះធ្វើឲ្យរវល់ខ្លាំងរីឯហត់ចិត្ត មានន័យថា មិនសូវចំណាយកម្លាំងកាយប៉ុន្មានទេ ប៉ុន្តែ ដោយសារមានបញ្ហាខាងទំនាក់ទំនងមនុស្ស ការព្រួយបារម្ភជាច្រើន ធ្វើឲ្យចិត្តមិនអាចសប្បាយរីករាយបានគេប្រើពាក្យនេះនៅពេលគេចង់និយាយថា គេសុខចិត្តរវល់និងប្រើកម្លាំងកាយច្រើន ប៉ុន្តែគេមិនចង់ទទួលការមិនសប្បាយចិត្ត មន្ទិល ការព្រួយបារម្ភអ្វីជាប់ក្នុងចិត្តនោះទេ

Expressing fatigue — Additional dialogue


ពិសិដ្ឋដារិន ឃើញស្ងាបរហូតអីចឹង? យប់មិញអត់បានដេកមែន?
ដារិនហ្នឹងហើយខំប្រឹងរៀបចំឯកសារតាំងពីម្សិលម្ង៉ៃ យប់មិញអត់បានដេកហើយ នៅធ្វើអត់ទាន់ទៀតហ៊ើយ ងុយដេកអា៎ពេលណាបានចប់អេ៎នៀក បើនៅច្រើនអីចឹង
ពិសិដ្ឋប្រញាប់មែន? បើអត់ប្រញាប់ទេ ធ្វើបណ្ដើរទៅ ចាំបាច់បង្ខំធ្វើអី?
ដារិនចង់សម្រុកធ្វើឲ្យហើយហ្នឹងណាឥឡូវ ទោះជាចង់ធ្វើក៏ធ្វើលែងកើតដែរបើកភ្នែកអត់រួចអេ៎សម្រាកតិចសិន ចាំតិចទៀតចាំធ្វើបន្ត

Expressing likes 2 — Dialogue


កញ្ញាធារី ថ្ងៃអាទិត្យនេះ មកផ្ទះខ្ញុំលេងអត់? ចង់ញ៉ាំអី ខ្ញុំធ្វើឲ្យ
ធារីអូ កញ្ញាចេះធ្វើម្ហូបអ៎?
កញ្ញាខ្ញុំចូលចិត្តធ្វើម្ហូបតាសឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យ ខ្ញុំធ្វើម្ហូបនៅផ្ទះហើយ
ធារីឧស្សាហ៍មែនទែនខ្ញុំវិញ ខ្ជិលណាស់ ជាពិសេសធ្វើម្ហូបហ្នឹងម៉ងខ្ជិលរៀបចំ ខ្ជិលសម្អាត
កញ្ញាមានអី តាម៉ាភ្លែតហ្នឹងចុះធារីឯងចូលចិត្តធ្វើអីគេពេលទំនេរ?
ធារីខ្ញុំចូលចិត្តលេងតេនីស
កញ្ញាអូ ខ្ញុំអត់ចេះសោះ អារឿងកីឡាអីហ្នឹង

Admonishing someone / saying “Don’t do this!” — Cultural note


មានរឿងប្រៀបប្រដូចមួយដែលជនជាតិខ្មែរតែងលើកមកនិយាយនៅពេលមនុស្សដែលមានអាយុច្រើនជាងឋានៈខ្ពស់ជាងបង្ហាញឥរិយាបថថាគេមិនដែលខុស គឺ មានមនុស្សឈ្មោះកំពុងអង្គុយនៅក្បែរកែវទឹកមួយ ពេលនោះ មនុស្សឈ្មោះបានដើរមកប៉ះកែវទឹកធ្វើឲ្យកំពប់ទឹកបានស្ដីឲ្យថាឯងដើរមិនមើលកែវទឹកទេ?”។ ប៉ុន្តែ នៅពេលជាអ្នកដើរមកប៉ះកែវទឹកធ្វើឲ្យកំពប់វិញ ស្រាប់តែបន្ទោសទៀតថាឯងដាក់កែវមិនមើលមនុស្សដើរទេ?”។

Breaking A Bowl (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការធ្វើឲ្យបែកចានគោម អញ្ចឹងចានគឺជាសម្ភារៈមួយដែលយើងដាក់នៅផ្ទះបាយ គឺជាសម្ភារៈផ្ទះបាយមួយ ដែលយើងប្រើប្រាស់សម្រាប់ដាក់បាយ ឬក៏ដាក់ម្ហូប ឬក៏ប្រើប្រាស់សម្រាប់ធ្វើការងារនៅក្នុងផ្ទះបាយផ្សេងអញ្ចឹងចានគឺមានច្រើនប្រភេទ គឺដូចជាមានចានសំប៉ែត ចានគោម ឬក៏ចានដែលធ្វើអំពីដែក ចានធ្វើអំពីជ័រជាដើមហើយចានខ្លះទៀត គឺធ្វើអំពីដីឥដ្ឋ ឬក៏ពរ្សឺឡែន អញ្ចឹងចានដែលធ្វើអំពីដី ឬក៏ចានធ្វើអំពីពរ្សឺឡែន គឺងាយស្រួលនឹងបែកខ្លាំងណាស់ គឺងាយស្រួលនឹងបែក នៅពេលដែលយើងមិនប្រុងប្រយ័ត្ន

Breaking A Bowl (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបុរសម្នាក់នោះគាត់ក៏បានលើកដៃឡើងទាំងពីរ ហើយហាមាត់និងបើកភ្នែកធំដែលគាត់ភ្ញាក់ផ្អើលខ្លាំង ព្រោះតែគាត់បានធ្វើឲ្យបែកចានគោម អញ្ចឹងគាត់បានភ្ញាក់ផ្អើល ដោយសារតែគាត់បានធ្វើឲ្យបែកចានគោមរបស់គាត់ ដោយសារតែគាត់ធ្វេសប្រហែស ដូច្នេះធ្វើឲ្យគាត់បើកភ្នែកធំនិងហាមាត់ធំលើកដៃទាំងពីរឡើងលើ ហើយគាត់មានអាការៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគាត់ធ្វេសប្រហែសរបស់គាត់ អញ្ចឹងគាត់សោកស្ដាយ ដោយសារតែគាត់មិនបានប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារតែគាត់រវល់តែចិតបន្លែ ភ្លេចមើលនៅក្បែរដៃ ធ្វើឲ្យកែងដៃរបស់គាត់ប៉ះទៅនឹងចានគោម និងធ្វើឲ្យចានគោមធ្លាក់បែកអញ្ចឹងចានគោមរបស់គាត់ក៏បានធ្លាក់បែក

Expressing thanks 1 — Cultural note


នៅប្រទេសកម្ពុជា កម្រមានការប្រារព្ធពិធីខួបកំណើតណាស់ប្រជាជនមួយចំនួនធំមិនទាំងចងចាំថ្ងៃកំណើតរបស់ខ្លួនឯងផងប៉ុន្តែ សម័យបច្ចុប្បន្ន ថ្ងៃខួបកំណើតត្រូវបានគេចាត់ទុកថាជាថ្ងៃពិសេស និងត្រូវបានប្រារព្ធកាន់តែច្រើនឡើងដូច្នេះ ម្នាក់ត្រូវចងចាំនូវថ្ងៃកំណើតរបស់អ្នកដទៃកាន់តែច្រើនឡើងជនជាតិខ្មែរប្រារព្ធពិធីខួបកំណើត ដោយការជួបជុំមិត្តភក្តិញ៉ាំអាហារពេលល្ងាចនិងមាននំខេក អាចមានការជូនកាដូ ឬក៏ចូលលុយគ្នាទិញនំខេករួចធ្វើឲ្យមានការភ្ញាក់ផ្អើលនៅកន្លែងធ្វើការ (មិនចាំបាច់មានកាដូទេ)។ យោបល់មួយចំនួនលើកឡើងថា នៅថ្ងៃខួបកំណើតរបស់ខ្លួន ជាជាងការទទួលយកអំណោយនិងសប្បាយរីករាយជាមួយមិត្តភក្តិ សាមីខ្លួនគួរតែសម្ដែងនូវសេចក្តីដឹងគុណ និងជូនអំណោយដល់មាតាដែលគាត់បានខិតខំបង្កើតរូបខ្លួននៅថ្ងៃនេះកាលពីប៉ុន្មានឆ្នាំមុន