Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អីគេ | ʔəy kee | 1. what {អីគេ? = Pardon?/What?} {អីគេហ្នឹង? = What is this?} {ជប់លៀងអីគេ វុទ្ធី? = What party, វុទ្ធី?} 2. something, anything {តែដូចភ្លេចអីគេម្យ៉ាង … = But it’s as if I’ve forgotten something …} Notes: colloquial |
27/24 |
Link to overview page
Link to dictionary
Asking “What is this?” — Dialogue 3
ពិសិដ្ឋ៖ វចនានុក្រមអេឡិចត្រូនិចហ្នឹងណា!
ធារី៖ អូ! ខ្ញុំស្មានតែអីគេ។ វចនានុក្រមអេឡិចត្រូនិចសោះ។ មើលដំបូង / ពីចម្ងាយអត់ស្គាល់។
Saying “I don’t know” — Dialogue 5
វុទ្ធី៖ កញ្ញា! ល្ងាចហ្នឹងកញ្ញាទៅជប់លៀងអត់?
កញ្ញា៖ ជប់លៀងអីគេ វុទ្ធី?
វុទ្ធី៖ ថ្ងៃនេះ ខួបកំណើតបងតារានោះអី!
កញ្ញា៖ អូ អីចឹង? ខ្ញុំអត់ដឹងសោះ!
Asking for repetition — Dialogue 1
វុទ្ធី៖ ហា? អីគេធារី?
ធារី៖ ខ្ញុំសួរវុទ្ធីឯងថា ថ្ងៃនេះមានឃើញកញ្ញាមកធ្វើការអត់?
វុទ្ធី៖ អូ ព្រឹកមិញឃើញតាស។
Asking “What is he doing?” — Additional dialogue
ពិសិដ្ឋ៖ កុំរំខានគាត់អី។ មើលទៅគាត់ដូចរវល់ណាស់។
ធារី៖ មានទៅអី! តស់ ទៅសួរគាត់លេង។ មិនទើសទែងអីទេ។
Saying “I don’t understand” — Dialogue 1
ធារី៖ ស្អីគេ បញ្ញា? និយាយអីគេហ្នឹង? ស្ដាប់អត់បានទេ។
បញ្ញា៖ ភាសាជប៉ុនហ្នឹងណា។
ធារី៖ (ចុះពាក្យមិញ)បានន័យថាម៉េច?
បញ្ញា៖ មានន័យថា / ប្រែថា អរុណសួស្ដី។
Asking “What is this?” — Dialogue 4
ពិសិដ្ឋ៖ អូ ធារី! ខ្ញុំអត់ដឹងដែរហ្នឹង! មើលទៅដូចកុំព្យូទ័រអីចឹង។ មានគេពឹងខ្ញុំឲ្យយកទៅឲ្យបងតារា
ធារី៖ អូ! តស់ទៅសួរបងតារាទាំងអស់គ្នាម៉ងអីចឹង!
Asking “How do you write this?” — Dialogue 1
វាសនា៖ ពាក្យអីគេ? សរសេរម៉េច?
ពិសិដ្ឋ៖ សរសេរអញ្ចេក។
វាសនា៖ និវាសដ្ឋាន? ដឹងតែ -ដ្ឋាន... -ដ្ឋាន សំដៅលើទីកន្លែង។ ឆែកវចនានុក្រមសិន។
Expressing joy — Dialogue 2
កញ្ញា៖ អ៊ឺ! សប្បាយអា៎ណា! ស្ដាយ នារីឯងអត់បានទៅ។
នារី៖ ធ្វើអីគេខ្លះ?
កញ្ញា៖ ហៅអីញ៉ាំ និយាយគ្នាលេង ច្រៀងខារ៉ាអូខេ ... សើចឡើងហត់ម៉ងអា៎។
Offering food or drinks and accepting such an offer — Dialogue 1
ធីតា៖ អូ បងបូរ៉ា! បានអីញ៉ាំហ្នឹងបង?
បូរ៉ា៖ បង្អែមទិញពីផ្សារព្រឹកមិញ។ ម៉ស់ ម៉ោញ៉ាំជាមួយគ្នាសិនម៉ោ។
ធីតា៖ ចា៎ស បង។ បង្អែមចំជំនាញខ្ញុំហើយ។ មានអីគេខ្លះបង?
Saying “A moment, please!” — Additional dialogue
បងស្រី៖ អីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រី៖ បងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស។
បងស្រី៖ កុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់។ ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រី៖ ថ្ងៃស្អែក។
បងស្រី៖ ចាំម៉ាភ្លែតសិនណា។ បងធ្វើការហើយ ចាំបងមើល។
Asking “What is this?” — Dialogue 1
ធារី៖ ពិសិដ្ឋ! ទៅណាហ្នឹង? ហើយកំពុងកាន់អីហ្នឹង?
ពិសិដ្ឋ៖ អូ ធារី! ស្គាល់វចនានុក្រមអេឡិចត្រូនិចអត់? ខ្ញុំផ្ញើគេទិញមកពីជប៉ុន។
ធារី៖ អត់ស្គាល់ផង។ សម្រាប់ធ្វើអីគេអាហ្នឹង?
Asking “What is this?” — Additional dialogue
តារា៖ អូ អរគុណពិសិដ្ឋ។ ហ្នឹងវចនានុក្រមអេឡិចត្រូនិច។
ធារី៖ វចនានុក្រមអេឡិចត្រូនិចហ្នឹង អីគេ បង?
តារា៖ ដូចវចនានុក្រមសៀវភៅធម្មតាអីចឹង គ្រាន់តែយើងអាចរកពាក្យបានលឿន ហើយអាចដាក់វចនានុក្រមផ្សេងៗក្នុងហ្នឹងជាមួយគ្នាតែម្ដង។
ធារី៖ អូ! ចុះអានោះអីគេហ្នឹងបង?
តារា៖ ប៊ិចសម្រាប់សរសេរលើអេក្រង់របស់វចនានុក្រម។
Excusing oneself — Dialogue 1
វឌ្ឍនៈ៖ ធារីអ៎? ចុម! ង៉ៃហ្នឹងង៉ៃអីគេ?
ធារី៖ ង៉ៃសៅរ៍។ ក្រែងណាត់គ្នាម៉ោង ៥ អេ៎?
វឌ្ឍនៈ៖ អូ ធារី ខ្ញុំច្រឡំ ស្មានតែង៉ៃហ្នឹងង៉ៃសុក្រ។ ខ្ញុំទៅអត់ទាន់អេ៎ ធារី ណាត់ង៉ៃផ្សេងបានអេ៎? សុំទោសណា។
ធារី៖ ដឹងអីចឹង តេសួរវឌ្ឍនៈឯងមុន កុំឲ្យមកខក។ អត់អីទេអីចឹង ចាំង៉ៃក្រោយក៏បាន។
Expressing surprise — Dialogue 2
មីងសំ៖ បង ល្មុតហ្នឹងបងទិញម៉ាគីឡូប៉ុន្មាន?
មីងនួន៖ ម៉ាគីឡូ ២ ម៉ឺន។
មីងសំ៖ អីក៏ថ្លៃម៉េះ? ទិញនៅណាហ្នឹង? ខ្ញុំទៅទិញនៅផ្សារម្សិលមិញ ម៉ាគីឡូតែ ១ ម៉ឺនហ្នឹង!
មីងនួន៖ អីគេ? ម៉ាគីឡូតែ ១ ម៉ឺនអេ៎? ថោកម៉េះ! មិនមែនអេ៎អី? ល្អៗអត់ហ្នឹង?
មីងសំ៖ អូ ល្អៗសឹងអី។ ធំហើយផ្អែមទៀត។
Asking “What is this?” — Cultural note
ការសួរពីនេះពីនោះនៅពេលជួបគ្នាក៏ជាទម្លាប់នៃការគួរសមផងដែរ ក្រៅពីសួរសុខទុក្ខ ដូចជាសួរថា
⎯ មកពីណាហ្នឹង?
⎯ ទៅណាហ្នឹង?
⎯ អីគេហ្នឹង? (ពេលឃើញមានរបស់នៅនឹងដៃ)
⎯ មកទិញអីវ៉ាន់?
⎯ ទិញអីបានខ្លះហើយ? (ពេលជួបគ្នានៅផ្សារ)
Identifying items or people 1 — Dialogue 2
និមល៖ អាឡូ នីតា ខ្ញុំមកដល់មុខសាលាសន្ធរម៉ុកហើយ ផ្ទះនីតាឯងនៅណា?
នីតា៖ អូ និមលឯងជិះមកក្រោយសាលាម៉ោ ហើយរកមើលហាងបាយឈ្មោះពេញចិត្ត ផ្ទះខ្ញុំនៅជិតហាងហ្នុង។
និមល៖ នៅខាងណាហាង? ផ្ទះពណ៌អីគេ?
នីតា៖ នៅទល់មុខហាងហ្នឹងម៉ង។ ផ្ទះពណ៌ស មានឡានពណ៌ខ្មៅចតនៅពីមុខ។
និមល៖ អូខេ ហ្នឹងហើយ ខ្ញុំជិះទៅរកសិន។ បើរកអត់ឃើញ ចាំតេទៅម្ដងទៀត។
Expressing likes 2 — Dialogue
ធារី៖ អូ កញ្ញាចេះធ្វើម្ហូបអ៎?
កញ្ញា៖ ខ្ញុំចូលចិត្តធ្វើម្ហូបតាស។ ឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យ ខ្ញុំធ្វើម្ហូបនៅផ្ទះហើយ។
ធារី៖ ឧស្សាហ៍មែនទែន។ ខ្ញុំវិញ ខ្ជិលណាស់ ជាពិសេសធ្វើម្ហូបហ្នឹងម៉ង។ ខ្ជិលរៀបចំ ខ្ជិលសម្អាត។
កញ្ញា៖ មានអី តាម៉ាភ្លែតហ្នឹង។ ចុះធារីឯងចូលចិត្តធ្វើអីគេពេលទំនេរ?
ធារី៖ ខ្ញុំចូលចិត្តលេងតេនីស។
កញ្ញា៖ អូ ខ្ញុំអត់ចេះសោះ អារឿងកីឡាអីហ្នឹង។
Asking for repetition — Cultural note
Establishing guidelines and deadlines for the completion of actions — Additional dialogue
កណ្ណិកា៖ កំពុងតែមើលវិធីដាក់ពាក្យរៀនម៉ាស្ទ័រទៅអូស្ត្រាលី។
ដាណែត៖ ហ្នឹង? លក្ខខណ្ឌម៉េចខ្លះ?
កណ្ណិកា៖ បំពេញដឺម៉ង់ដែលគេឲ្យបំពេញហ្នឹងហើយ សរសេរតែងសេចក្តី ៣ ទំព័រ ដាក់លទ្ធផលប្រឡងថូហ្វល ... ឲ្យបានមុនថ្ងៃទីប្រាំពិល ខែប្រាំពិល ...
ដាណែត៖ ដឺម៉ង់ហ្នឹងយកពីណា?
កណ្ណិកា៖ គេដាក់លីងឲ្យដោនឡូតតាស នៅនេះ! ហើយដល់ពេលរៀបចំហើយ គេឲ្យផ្ញើឲ្យគេតាមអនឡាញ។ តែកន្លះខែទៀតហ្នឹង ធ្វើទាន់អត់ទេនៀក ...
Discouraging someone from pursuing a course of action — Additional dialogue
ពិសី៖ កំពុងតែរកទិញថ្នាំនៀក។ គេថាព្យាបាលបានជំងឺមួយរយមុខ។
សុជាតា៖ ឯណា? ... អូ ថ្នាំហ្នឹងអេ៎។ កុំទិញល្អជាង បោកសុទ្ធ។
ពិសី៖ ម៉េចជាតាឯងដឹង?
សុជាតា៖ ថីមិនដឹង? បើខ្ញុំធ្លាប់ទិញឲ្យម៉ាក់ខ្ញុំប្រើអស់កន្លះឆ្នាំដែរ គ្មានឃើញជាអីផង។ ពួកម៉ាកខ្ញុំម្នាក់ទៀតក៏ទិញប្រើដែរ គ្មានឃើញប្រសិទ្ធភាពអីទេ។ ឥឡូវឈប់ប្រើហើយ។ ស្ដាយលុយសឹងអី មិនមែនថោកឯណា។
ពិសី៖ មិនបាច់ទិញល្អជាងអីចឹង។