Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
មិញ | mɨɲ | 1. to be very recent, just past (of a very recent and usually rather short period of time), just referred to {យប់មិញ = last night} 2. colloquial form of អម្បាញ់មិញ = just now, just a moment ago |
15/12 |
Link to overview page
Link to dictionary
Apologizing — Dialogue 2
តារា៖ អីយ៉ាស់! ខ្ញុំសុំទោសពូ! មានត្រូវត្រង់ណាអត់ពូ?
ពូ៖ ឯងប្រយ័ត្នប្រយែងតិចមើល។
តារា៖ សុំទោសពូ។ ខ្ញុំអត់បានមើលមិញ។
Expressing joy — Dialogue 1
កញ្ញា៖ សប្បាយ!
នារី៖ ចង់ជិះទៀតអត់?
កញ្ញា៖ ចង់!
នារី៖ ឆ្លើយឡើងលឿនម៉ងហ្ន៎!
Saying “I don’t understand” — Dialogue 1
ធារី៖ ស្អីគេ បញ្ញា? និយាយអីគេហ្នឹង? ស្ដាប់អត់បានទេ។
បញ្ញា៖ ភាសាជប៉ុនហ្នឹងណា។
ធារី៖ (ចុះពាក្យមិញ)បានន័យថាម៉េច?
បញ្ញា៖ មានន័យថា / ប្រែថា អរុណសួស្ដី។
Lying — Dialogue 1
កូនប្រុស៖ ខ្ញុំអង្គុយសុខៗ ឆ្មាវាលោតម៉ោមិញ ហើយប៉ះត្រូវ ធ្លាក់បែកទៅ។
ម្ដាយ៖ ឆ្មាហ្នឹងចង្រៃមែន។ យកអំបោសមកបោសអំបែងចេញទៅកូន កុំឲ្យមុតជើង។
Expressing disappointment at another’s misfortune — Dialogue 1
វីរៈ៖ មានមើលបាល់ទាត់អត់យប់មិញ?
តារា៖ ថីមិនមើល។ ខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈ៖ ហ្នឹងហើយ។ ស្ដាយដល់ហើយ។ ចាញ់ផិនណលធីចុងក្រោយ។
តារា៖ ហ្នឹងហើយ។ ខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអី … ស៊យវិញ។
វុទ្ធី៖ ខ្ញុំបិទទូរទស្សន៍ចោលម៉ង។ ខឹងពេក។
Calming someone down — Dialogue 2
ប្អូន៖ យឺតហើយៗ ទៅប្រឡងអត់ទាន់អេ៎ ... ធ្វើម៉េចទៅ?
បង៖ យប់មិញនៅដល់យប់ពេកហ្នឹងអា៎។ ថាឲ្យចូលដេកលឿនតិច អត់។ ឥឡូវ រហន់ៗ។
ប្អូន៖ ចុះបើត្រូវមើលមេរៀន ...
បង៖ ម៉ោ ចាំបងជិះម៉ូតូជូនទៅ។ កន្លះម៉ោងប្រហែលជាទាន់ហើយ។
Expressing concern for other people's welfare — Dialogue 1
បូរ៉ា៖ អឹម ញ៉ាំបាយហើយស្រាប់តែចុកពោះម៉ង។
សុទ្ធា៖ ញ៉ាំអីខុសអេ៎អី?
បូរ៉ា៖ មានណា។ មិញញ៉ាំតែបាយហ្នឹង ហើយម្ហូបដូចធម្មតា។
សុទ្ធា៖ ប្រហែលបូរ៉ាឯងរលាកក្រពះហើយ។ ញ៉ាំបាយអត់ទៀងអីចឹងហើយ។
បូរ៉ា៖ មានប្រេងកូឡាអត់? សាកលាបប្រេងកូឡាសិន។
សុទ្ធា៖ លាបប្រេងកូឡាម៉េចបាត់? ទៅពេទ្យឬក៏ទៅហ្វាម៉ាស៊ីឲ្យគេផ្សំថ្នាំឲ្យតិចទៅ។
Saying “I don’t know” — Additional dialogue
តារា៖ មានអ្នកណាគេឃើញសៀវភៅមួយក្បាលលើតុនេះមិញអត់?
កញ្ញា៖ ខ្ញុំអត់ដឹងផងបង។
វុទ្ធី៖ វចនានុក្រមមែនបង? ខ្ញុំយកទៅទុកលើធ្នើរបាត់ហើយ។
តារា៖ ហ្នឹងហើយ វចនានុក្រម។ បងយកវាចុះមកមើលហ្នឹងណា តែរវល់ពេក អត់ទាន់បានមើលផង។
វុទ្ធី៖ អូ សុំទោសបង។ ខ្ញុំអត់ដឹងថាបងទុកមើល។ ស្មានតែអ្នកណាគេភ្លេចទុកវិញ។ ចាំខ្ញុំយកឲ្យវិញបង។
Expressing fatigue — Additional dialogue
ដារិន៖ ហ្នឹងហើយ។ ខំប្រឹងរៀបចំឯកសារតាំងពីម្សិលម្ង៉ៃ យប់មិញអត់បានដេកហើយ នៅធ្វើអត់ទាន់ទៀត។ ហ៊ើយ ងុយដេកអា៎។ ពេលណាបានចប់អេ៎នៀក បើនៅច្រើនអីចឹង។
ពិសិដ្ឋ៖ ប្រញាប់មែន? បើអត់ប្រញាប់ទេ ធ្វើបណ្ដើរៗទៅ ចាំបាច់បង្ខំធ្វើអី?
ដារិន៖ ចង់សម្រុកធ្វើឲ្យហើយហ្នឹងណា។ ឥឡូវ ទោះជាចង់ធ្វើក៏ធ្វើលែងកើតដែរ។ បើកភ្នែកអត់រួចអេ៎។ សម្រាកតិចសិន ចាំតិចទៀតចាំធ្វើបន្ត។
Remembering — Dialogue 2
សម្បត្តិ៖ ឃើញលីដាឯងកាន់យកទៅនោះហើយតាសមិញ។
លីដា៖ ដំបូងខ្ញុំកាន់ទៅ តែខ្លាចប្រឡាក់ ខ្ញុំក៏យកម៉ោវិញ ហើយគិតថាទុកហ្នឹងម៉ាភ្លែតហ្នឹងអា៎។
សម្បត្តិ៖ អឹម ... អត់ដឹងទេអីចឹង។ ខ្ញុំទើបតែម៉ោដែរ។ ... នោះមែន លីដា?
លីដា៖ ហ្នឹងហើយ! ហាក ម៉េចទៅនៅហ្នុងវិញ? អូ៎ ... ចាំហើយ! ខ្ញុំទៅកូពីក្រដាស ហើយទុកហ្នុងមួយភ្លែតមិញ។
សម្បត្តិ៖ យ៉ាប់ម៉ង។
Remembering — Additional dialogue
លីដា៖ កញ្ញា ម៉េចហើយ? រួចរាល់នៅ? រៀងយឺតហើយណា។
កញ្ញា៖ ហើយៗ លីដា តស់។ ... អ៊ុះ ភ្លេចសំបុត្រ!
លីដា៖ វិះ កញ្ញាឯង។ ទៅយកម៉ោលឿន! ...
កញ្ញា៖ [និយាយម្នាក់ឯង] ចុម មិញខ្ញុំបិទម៉ាស៊ីនត្រជាក់ហើយនៅហ្ន៎?
លីដា៖ ឃើញលីដាឯងបិទហើយតាស។
កញ្ញា៖ អីចឹងអ៎? អត់អីអេ៎អីចឹង។ តស់ទៅ។ តែដូចភ្លេចអីគេម្យ៉ាង ...
លីដា៖ កាបូបកញ្ញាឯងទូចអីចឹង ដាក់ទូរស័ព្ទចូលដែរ?
កញ្ញា៖ អូ៎ នឹកឃើញហើយ ភ្លេចទូរស័ព្ទហ្នឹងអា៎!
Asking for directions 2 — Dialogue 1
សុខា៖ អូន សុំសួរតិចបានអេ៎? មានដឹងថានៅក្នុងអគារហ្នឹងជាន់ទីម៉ានមានទូអេធីអឹម?
អ្នកដំណើរ៖ ខ្ញុំអត់ដឹងផងបង។ បងអាចទៅសួរនៅកន្លែងផ្ដល់ព័ត៌មាននៅជាន់ទី ១ បានបង។
សុខា៖ អូ តែបងដើរនៅជាន់ទី ១ មិញ ដូចអត់ឃើញ ...
អ្នកដំណើរ៖ មានច្រកចូលច្រើន ខ្ញុំភ្លេចថានៅច្រកចូលមួយណាហើយនៀក ប៉ុន្តែចាំថានៅក្បែរហ្នុងមានហាងនាឡិកាមួយ ហើយគេដាក់ផ្លាកសញ្ញាសួរធំពណ៌បៃតងអា៎បង។
សុខា៖ អូ អត់អីទេ ចាំបងចុះទៅរកខ្លួនឯង។ អរគុណច្រើនហើយណា អូន។ រកជណ្ដើរយន្តចុះសិន វង្វេងអស់ហើយ ...
អ្នកដំណើរ៖ ជណ្ដើរយន្តដូចឃើញនៅនោះមួយបង។ ខ្ញុំអត់ច្បាស់ដែរ បងសាកដើរទៅមើលៗ។ បើមិននេះ ខាងនេះក៏បានដែរបង តែរៀងឆ្ងាយតិច។