KhmerPronunciationEnglish/Notes#occ
ខំប្រឹង kʰɑm prəŋ to try hard, to make every effort 9/8

Link to overview page
Link to dictionary

Expressing fatigue — Dialogue 3


ម្ដាយនិងកូន
ម្ដាយម៉ោវិញហើយកូន? ប្រឡងម៉េចហើយ?
កូនមានអីម៉ាក់ ធ្វើបានតាសតែខំប្រឹងគិតពេក ឥឡូវហត់អា៎
ម្ដាយទៅគេងសិនទៅអីចឹង
កូនអត់អេ៎ម៉ាក់ហត់តែខួរក្បាលទេ កម្លាំងនៅមានតាស

Indicating Agreement — Dialogue 1


យល់ស្របនៅថ្នាក់រៀន
ធារីកញ្ញា គណិតបានពិន្ទុប៉ុន្មានដែរ?
កញ្ញាខ្ញុំបានតែ ៧០ ពិន្ទុហ្នឹងសោភាបានដល់ទៅ ១០០ ណោះ!
ធារីសោភារៀនគ្មានពេលសម្រាកសោះអីចឹងបានជាប់លេខក្នុងថ្នាក់រាល់ខែ
កញ្ញាមែនហ្នឹង! សោភាខំប្រឹងមែនទែន


Expressing disappointment at another’s misfortune — Dialogue 2


អំពីការប្រឡងចូលសាកលវិទ្យាល័យ
នារីកញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញាប្រឡងលើកមុនធ្លាក់បាត់ហើយអត់បានចូលសាលាល្អបណ្ដោយ
នារីកញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀកហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញាអត់ទាន់ដឹងទេនារី

Expressing fatigue — Additional dialogue


ពិសិដ្ឋដារិន ឃើញស្ងាបរហូតអីចឹង? យប់មិញអត់បានដេកមែន?
ដារិនហ្នឹងហើយខំប្រឹងរៀបចំឯកសារតាំងពីម្សិលម្ង៉ៃ យប់មិញអត់បានដេកហើយ នៅធ្វើអត់ទាន់ទៀតហ៊ើយ ងុយដេកអា៎ពេលណាបានចប់អេ៎នៀក បើនៅច្រើនអីចឹង
ពិសិដ្ឋប្រញាប់មែន? បើអត់ប្រញាប់ទេ ធ្វើបណ្ដើរទៅ ចាំបាច់បង្ខំធ្វើអី?
ដារិនចង់សម្រុកធ្វើឲ្យហើយហ្នឹងណាឥឡូវ ទោះជាចង់ធ្វើក៏ធ្វើលែងកើតដែរបើកភ្នែកអត់រួចអេ៎សម្រាកតិចសិន ចាំតិចទៀតចាំធ្វើបន្ត

Indicating disagreement — Dialogue 1


រៀនពូកែ
ស៊ីណាសុជាតាឆ្លាតដល់ហើយរៀនអីក៏ឆាប់ចាប់បានដែរញ៉ាំអីបានឆ្លាតទៅ សុជាតា?
សុជាតារៀនពូកែមិនមែនមកពីញ៉ាំអីបានរៀនពូកែឯណាមានតែខំប្រឹងរៀន
ស៊ីណាខ្ញុំខំប្រឹងរៀនដែរតាស តែកន្លែងខ្លះខ្ញុំស្ដាប់គ្រូពន្យល់ម៉េចក៏នៅតែអត់យល់ដែរមកពីអត់មានហ្សែនឆ្លាតទេដឹង
សុជាតាហ្សែនឆ្លាតអីទេខ្ញុំក៏មានកន្លែងដែលខ្ញុំអត់យល់ដែរស៊ីណាមានចំណាយពេលរៀនថែមទៀតអត់ពេលទៅផ្ទះ?
ស៊ីណាអត់ផងអូ ខ្ញុំតែដល់ផ្ទះ ដឹងតែភ្លឹងហើយប្រហែលមកពីអីចឹងហើយបានរៀនអត់សូវចេះសោះ

Doing The Dishes (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានលាយទឹកសាប៊ូចូលទៅក្នុងចានដែកពណ៌បៃតងរួចរាល់ហើយ គាត់ក៏បានយកអេប៉ុង ឬក៏ប្រដាប់ដុសចាន យកមកដុសចានរបស់គាត់ ដោយគាត់ជ្រលក់អេប៉ុងនោះចូលទៅក្នុងទឹកសាប៊ូ បន្ទាប់មកគាត់យកមកដុសចាន ដោយដាក់ចាននៅលើជង្គង់របស់គាត់ អញ្ចឹងគាត់ដាក់ចានពណ៌ក្រហមមួយ ចានគោម ឬក៏ចានដាក់ទឹកសម្លពណ៌ក្រហម ដាក់នៅលើជង្គង់ បន្ទាប់មកគាត់យកអេប៉ុងឬក៏ប្រដាប់លាងចានមកដុសខាងក្នុងចានរបស់គាត់ ដោយគាត់ជ្រលក់អេប៉ុងឬក៏ប្រដាប់លាងចាននោះ ចូលទៅក្នុងទឹកសាប៊ូឬក៏យកមកដុស អញ្ចឹងគាត់ខំប្រឹងដុសយ៉ាងខ្លាំង ដោយដុសចាននោះជារង្វង់ ដោយគាត់យកដៃគាត់ដុសជារង្វង់មូលនៅក្នុងចាននោះ ដើម្បីដុសសម្អាតជាតិខ្លាញ់នៅក្នុងចាន អញ្ចឹងយើងឃើញនៅក្បែរគាត់ គឺមានធុងចំនួនដែលកំពុងតែដាក់ចានប្រឡាក់ ហើយគាត់បានដុសចាននោះម្ដងមួយដើម្បីសម្អាតវាឲ្យបានស្អាត ព្រោះថាគាត់ស៊ីឈ្នួលលាងចានគេ អញ្ចឹងគាត់ទទួលប្រាក់ខែ ដូច្នេះគាត់ត្រូវតែធ្វើការឲ្យគេឲ្យបានស្អាត និងឲ្យបានល្អ ដើម្បីឲ្យម្ចាស់ហាងមានការទំនុកចិត្តទៅលើគាត់ ជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែដុសចានដោយយកចិត្តទុកដាក់បំផុត

Doing The Dishes (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដុស ខំប្រឹងដុសសម្អាតមួយសន្ទុះ ក្រោយមកយើងឃើញចានរបស់គាត់នៅតែប្រឡាក់ដដែល អញ្ចឹងបានន័យថាចាននោះគឺប្រឡាក់ខ្លាំង គឺប្រឡាក់ខ្លាញ់ ឬក៏ប្រឡាក់ជាតិទឹកស៊ុប ឬក៏ជាតិច្រើន ដូច្នេះវាពិបាកនឹងការដុសសម្អាតខ្លាំងណាស់ អញ្ចឹងគាត់ត្រូវតែធ្វើការដុសសម្អាតម្ដងទៀត ដែលនៅក្នុងរូបភាពនេះយើងឃើញថា បន្ទាប់ពីគាត់ដុសបន្តិចក្រោយមក គាត់លើកចានឡើងមើល ថាតើចាននោះស្អាតហើយឬនៅ អញ្ចឹងប្រសិនបើចានអត់ទាន់ស្អាត គាត់ដុសបន្ថែមទៀត ប៉ុន្តែបើចានស្អាតហើយ គាត់នឹងយកចាននោះទៅលាងជម្រះដើម្បីយកទៅទុក អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់យកដៃឆ្វេងរបស់គាត់កាន់ចានឡើង ហើយគាត់លើកចានឡើងលើ អញ្ចឹងចានដែលគាត់កំពុងតែដុសអម្បាញ់មិញនេះ គាត់លើកឡើងលើ ហើយពិនិត្យ អញ្ចឹងភ្នែករបស់គាត់មើលយ៉ាងយកចិត្តទុកដាក់ទៅក្នុងចាននោះ ថាតើចាននោះបាត់អស់ស្នាមប្រឡាក់ហើយឬនៅ ឬក៏លាងជម្រះបានស្អាតហើយឬនៅ អញ្ចឹងគាត់ក៏បានលើកចាននោះឡើងមើលយ៉ាងយកចិត្តទុកដាក់បំផុត ហើយដៃម្ខាងទៀតរបស់គាត់ គឺជាដៃស្ដាំ ដែលគាត់កំពុងតែកាន់អេប៉ុងសម្រាប់លាងចាន អញ្ចឹងប្រសិនបើចាននោះអត់ទាន់ស្អាតល្អទេ គាត់យកអេប៉ុងដែលនៅដៃខាងស្ដាំនោះ ដុសចានបន្ថែមទៀតអញ្ចឹងនៅក្នុងរូបភាពទីនេះ ក្មេងប្រុសនោះ គាត់ពិនិត្យមើលថាតើចាននោះគាត់លាងបានស្អាតហើយឬនៅ

Doing The Dishes (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសនោះគាត់បានពិនិត្យមើលចានមួយសន្ទុះ ក្រោយមកគាត់ឃើញថាចានដែលគាត់កំពុងលាងនោះគឺអត់ទាន់ស្អាតទេ អញ្ចឹងនៅមានស្នាមប្រឡាក់ជាច្រើនដែលនៅក្នុងចាននោះ ដែលវាមានជាប់នូវខ្លាញ់ ឬក៏ជាប់នូវចំណីអាហារកាកសំណល់ផ្សេងនៅក្នុងចាន អញ្ចឹងធ្វើឲ្យចានអត់ទាន់ស្អាត ដូច្នេះគាត់ក៏ខំប្រឹងដុសម្ដងទៀតដោយនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានយកចានមកកៀបនឹងជង្គង់របស់គាត់ គាត់យកចានគោមនោះមកកៀបនឹងជង្គង់ រួចហើយដាក់ទឹកសាប៊ូចូលទៅក្នុងចានគោមនោះ ដោយគាត់ដាក់ទឹកសាប៊ូចូលក្នុងចានគោម ហើយគាត់យកប្រដាប់លាងចានរបស់គាត់មកដុសចូលទៅក្នុងចានយ៉ាងខ្លាំង ម្ដងនេះគឺគាត់ដុសខ្លាំងជាងមុន ដើម្បីឲ្យអស់ស្នាមប្រឡាក់ អញ្ចឹងយើងឃើញគាត់ធ្វើ ទឹកមុខរបស់គាត់គឺប្រឹង ដោយគាត់ញេញធ្មេញ និងភ្នែករបស់គាត់សម្លឹងទៅក្នុងចាន ដោយដៃរបស់គាត់កំពុងតែដុសចាននោះយ៉ាងខ្លាំង គឺគាត់ដុសខ្លាំងដើម្បីឲ្យអស់ស្នាមប្រឡាក់ និងដើម្បីឲ្យស្អាត អញ្ចឹងប្រសិនបើយើងលាងចានអត់ស្អាតទេ នៅពេលដែលម្ចាស់ហាងគាត់យកចាននោះទៅប្រើប្រាស់ គឺគាត់ប្រើប្រាស់អត់បានទេ ដោយសារតែចានប្រឡាក់ អញ្ចឹងម្ចាស់ហាងនឹងស្ដីបន្ទោសប្រសិនបើគាត់លាងអត់ស្អាត ដូច្នេះគាត់ត្រូវធ្វើយ៉ាងណាឲ្យចានដែលគាត់លាងគឺស្អាតទាំងអស់ អញ្ចឹងគាត់នឹងទទួលបានការសរសើរពីម្ចាស់ហាងថាគាត់ធ្វើការដោយយកចិត្តទុកដាក់ ប៉ុន្តែប្រសិនបើចានអត់ស្អាត គាត់នឹងទទួលការស្ដីបន្ទោស ហើយភ្ញៀវក៏អត់ចូលហាងរបស់គាត់ទៀតដែរ ដោយសារតែហាងរបស់គាត់គ្មានអនាម័យ ដូច្នេះហើយក្មេងប្រុសម្នាក់នេះ គាត់ត្រូវតែដុសចានឲ្យបានខ្លាំងនិងឲ្យបានស្អាត ដើម្បីឲ្យចានទាំងអស់មានអនាម័យ និងម្ចាស់ហាងសរសើរគាត់ថាគាត់ធ្វើការបានល្អ ហើយនិងមានភ្ញៀវចូលមកហាងគាត់បន្ថែមទៀត