Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
តិចទៀត | təc tiət | shortly, in a few minutes Notes: BCF |
8/8 |
Link to overview page
Link to dictionary
Expressing thirst — Additional dialogue
កូន៖ ដូចអត់ឃ្លានអេ៎ម៉ាក់។ ស្រេកតែទឹក។
ម្ដាយ៖ ញ៉ាំតិចទៅ។ មានសម្លដែរតាស។
កូន៖ ផឹកតែទឹក ឆ្អែតបាត់ហើយម៉ាក់។ ចាំតិចទៀតចាំញ៉ាំ គ្របទុកសិនទៅ។
Asking for directions 2 — Additional dialogue
ចរិយា៖ ស្ថានទូតអាមេរិក? ខ្ញុំដូចអត់ស្គាល់ដែរនៀក។ សាកឆែកក្នុងហ្គូហ្គលម៉េបមើល ... អូ នៅជិតវត្តភ្នំតាស។
សុខា៖ វត្តភ្នំហ្នឹងក៏ខ្ញុំអត់ស្គាល់ទៀតហ្នឹងអា៎។
ចរិយា៖ ដឹងតែនៅជិតវត្តភ្នំ តែមិនដឹងថានៅទិសខាងណា។ ឈប់ អូសមើលតិចទៀតសិន។ ឥឡូវយើងនៅលើផ្លូវកម្ពុជាក្រោម ត្រូវអេ៎? ... អូ! យល់ហើយ។
Introducing oneself to others — Dialogue
បញ្ញា៖ ជម្រាបសួរ ខ្ញុំឈ្មោះ បញ្ញា។
វុទ្ធី៖ ជម្រាបសួរ។ រកអ្នកណាគេមែន?
បញ្ញា៖ អត់ទេ ខ្ញុំបុគ្គលិកថ្មី ទើបតែចូលធ្វើការថ្ងៃហ្នឹង។ ខ្ញុំនៅផ្នែកទីផ្សារ។
វុទ្ធី៖ អូ ខ្ញុំឈ្មោះ វុទ្ធី។ ខ្ញុំនៅផ្នែកទីផ្សារដែរទេតើ! នេះ ធារី នៅផ្នែកគណនេយ្យ។
ធារី៖ រីករាយដែលបានស្គាល់។ អង្គុយលេងសិនទៅ។ តិចទៀត បងសុខុម (ប្រធានផ្នែកទីផ្សារ) មកហើយ។
បញ្ញា៖ បាទ អរគុណបង។
Breaking appointments — Additional dialogue
បងប្រុស៖ អូនឯងនៅណា?
ប្អូនស្រី៖ នៅហាងកុំព្យូទ័រ។ ក្រែងយើងណាត់គ្នាមកជួយមើលកុំព្យូទ័រឲ្យពួកម៉ាកខ្ញុំអ៎?
បងប្រុស៖ អូ! ង៉ៃហ្នឹងង៉ៃសៅរ៍អា៎? ភ្លេចឲ្យឈឹង!
ប្អូនស្រី៖ ងាប់! ចេះភ្លេចទៅកើត។ ឥឡូវបងឯងម៉ោបានអេ៎?
បងប្រុស៖ បងប្រហែលមួយម៉ោងទៀតបានទៅដល់។ ដើរមើលលេងៗសិនទៅ។ តិចទៀតទៅដល់ហើយ។
ប្អូនស្រី៖ ម៉ោឲ្យលឿនម៉ោអីចឹង។ ពួកខ្ញុំចាំ។ បងឯងនេះ!
Expressing fatigue — Additional dialogue
ដារិន៖ ហ្នឹងហើយ។ ខំប្រឹងរៀបចំឯកសារតាំងពីម្សិលម្ង៉ៃ យប់មិញអត់បានដេកហើយ នៅធ្វើអត់ទាន់ទៀត។ ហ៊ើយ ងុយដេកអា៎។ ពេលណាបានចប់អេ៎នៀក បើនៅច្រើនអីចឹង។
ពិសិដ្ឋ៖ ប្រញាប់មែន? បើអត់ប្រញាប់ទេ ធ្វើបណ្ដើរៗទៅ ចាំបាច់បង្ខំធ្វើអី?
ដារិន៖ ចង់សម្រុកធ្វើឲ្យហើយហ្នឹងណា។ ឥឡូវ ទោះជាចង់ធ្វើក៏ធ្វើលែងកើតដែរ។ បើកភ្នែកអត់រួចអេ៎។ សម្រាកតិចសិន ចាំតិចទៀតចាំធ្វើបន្ត។
Requesting and granting permission 2 — Additional dialogue
ភ្ញៀវ៖ អេ អូន។ សុំមីនុយ/យកមីនុយម៉ោតិចមើល។
អ្នករត់តុ៖ បាទ បង។ នេះមីនុយ។
...
ភ្ញៀវ៖ អេ អូន កុម្ម៉ង់បានអេ៎?
អ្នករត់តុ៖ បាទ បង។ ត្រូវការអីគេដែរ?
ភ្ញៀវ៖ យកទឹកក្រឡុកមួយកែវ សុំកុំដាក់ទឹកដោះគោបានអត់?
អ្នករត់តុ៖ បានតាសបង ចាំខ្ញុំប្រាប់គេឲ្យ។
ភ្ញៀវ៖ ហើយជួយយកកៅអីថែមមក ២ ទៀតម៉ោបានអេ៎? តិចទៀតមានពួកម៉ាកម៉ោ ២ នាក់ទៀត។
អ្នករត់តុ៖ បាទ។
ភ្ញៀវ៖ នៅហ្នឹងអាចយកនំខួបកំណើតអីចូលបានអេ៎?
អ្នករត់តុ៖ នំខួបកំណើតយកចូលបានបង តែនំញ៉ាំធម្មតាយកចូលអត់បានអេ៎បង។
Expressing hunger — Dialogue 3
ធីតា៖ អ៊ូយ ឃ្លានអា៎។ ចរិយាឃ្លានអត់? ទៅញ៉ាំអីសិនអី?
ចរិយា៖ ញ៉ាំអី? ទៅញ៉ាំភីហ្សាតស់!
ធីតា៖ អឹម ខ្ញុំអត់ចង់ញ៉ាំភីហ្សាអេ៎។ ឃ្លានមីឆា។
ចរិយា៖ មីឆាក៏បាន។ តិចទៀតបានទៅ ឬក៏ទៅឥឡូវ? ទើបតែម៉ោងដប់ហ្នឹង។
ធីតា៖ ទៅឥឡូវទៅ។ ឃ្លានសឹងងាប់ហើយ។
ចរិយា៖ ម៉ោពីធីតាឯងអត់បានញ៉ាំអីពេលព្រឹកហ្នឹងអា៎។ តស់ទៅអីចឹង ខ្ញុំមានអារម្មណ៍ថាឃ្លានតិចៗដែរហ្នឹងអា៎។
...
ចរិយា៖ ធីតាឯង ញ៉ាំយឹតៗមើល។ មើលតែអត់ឃ្លានតាំងពីឆ្នាំណា។
ធីតា៖ លេបដំរីទាំងមូលក៏បានដែរនៀក។
Making excuses — Dialogue 1
លក្ខិណា៖ រតនៈ ជួយធ្វើឯកសារសម្រាប់ប្រជុំថ្ងៃចន្ទក្រោយតិចបានអេ៎?
រតនៈ៖ ឯកសារប្រជុំ? ខ្ញុំរវល់អា៎ ខ្លាចតែអត់មានពេលធ្វើ។
លក្ខិណា៖ ឆ្លៀតពេលតិចទៅ។ ខ្ញុំអត់ទំនេរដៃសោះម៉ងអា៎។
រតនៈ៖ ខ្ញុំអត់ដែលធ្វើអីចឹង ធ្វើទៅខ្លាចខុស ហើយស៊ីពេលយូរទៀត។ លក្ខិណាឯងគង់តែត្រូវនៅអង្គុយប្រាប់ខ្ញុំដដែលហ្នឹង។
លក្ខិណា៖ រតនៈឯងអត់ដែលធ្វើឯកសារប្រជុំសោះម៉ងអេ៎? ចាំបាច់តែខ្ញុំត្រូវប្រាប់គ្រប់ជំហាន?
រតនៈ៖ មិនមែនថាអត់ដែលធ្វើសោះម៉ងទេ តែឥឡូវនេះខ្ញុំរវល់។ តិចទៀត ត្រូវតេទៅភ្ញៀវម្នាក់ទៀត។
លក្ខិណា គិតក្នុងចិត្ត៖ និយាយត្រឡប់ត្រឡិន ម្ដងអញ្ចេះម្ដងអញ្ចោះ។ បើដឹងថាពឹងមិនបានអីចឹង មិនហាមាត់ពឹងទេ។ ឃើញអង្គុយលេងសោះហ្នឹងអា៎។