Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ហ្នឹងណា | nɨŋ naa | 1. just 2. it's just, it's just that Notes: BCF; colloquial |
8/8 |
Link to overview page
Link to dictionary
Asking “What is this?” — Dialogue 3
ពិសិដ្ឋ៖ វចនានុក្រមអេឡិចត្រូនិចហ្នឹងណា!
ធារី៖ អូ! ខ្ញុំស្មានតែអីគេ។ វចនានុក្រមអេឡិចត្រូនិចសោះ។ មើលដំបូង / ពីចម្ងាយអត់ស្គាល់។
Offering food or drinks and declining such an offer — Additional dialogue
បូរ៉ា៖ នៅសល់មួយដុំហ្នឹង! ហៅមកដែរ?
ធារ៉ា៖ ហៅគួរសមហ្នឹងណា។ ដឹងអីមកមែនទែន។
ធីតា៖ គេហៅគួរសមសោះ មកដែរ។
Asking “What is he doing?” — Dialogue 3
តារា៖ អូ ធារី! បងកំពុងរៀបចំម៉ាស៊ីនបញ្ចាំងស្លាយហ្នឹងណា។
ធារី៖ រៀបចំធ្វើអីបង? មានប្រជុំអីមែន?
តារា៖ ហ្នឹងហើយ មានប្រជុំល្ងាចហ្នឹង។
Saying “I don’t understand” — Dialogue 1
ធារី៖ ស្អីគេ បញ្ញា? និយាយអីគេហ្នឹង? ស្ដាប់អត់បានទេ។
បញ្ញា៖ ភាសាជប៉ុនហ្នឹងណា។
ធារី៖ (ចុះពាក្យមិញ)បានន័យថាម៉េច?
បញ្ញា៖ មានន័យថា / ប្រែថា អរុណសួស្ដី។
Asking “What is he doing?” — Dialogue 2
ពិសិដ្ឋ៖ នៅណា? អត់ឃើញ។
ធារី៖ ងាកមើលខាងស្ដាំដៃពិសិដ្ឋឯងមើល។
ពិសិដ្ឋ៖ អូ! គាត់កំពុងរៀបចំម៉ាស៊ីនបញ្ចាំងស្លាយសម្រាប់ប្រជុំល្ងាចហ្នឹងហ្នឹងណា។
Expressing surprise — Dialogue 1
នារី៖ កញ្ញា ខែ ១២ ថ្ងៃទី ២៤ ទំនេរអត់?
កញ្ញា៖ មានអី នារី ទំនេរតាស។ ម៉េចដែរ?
នារី៖ ខ្ញុំចង់អញ្ជើញកញ្ញាមកញ៉ាំការខ្ញុំហ្នឹងណា។
កញ្ញា៖ មែនក៏អី? នារីការខែ ១២ ហ្នឹងមែនអ៎?!
នារី៖ មែនតាស! នេះធៀបការ។ ជួយចូលរួមផងណា។
កញ្ញា៖ ភ្ញាក់ផ្អើលមែនទែននៀក! ស្ងាត់ៗស្រាប់តែហៅញ៉ាំការ! អបអរសាទរ នារី!
Saying “I don’t know” — Additional dialogue
តារា៖ មានអ្នកណាគេឃើញសៀវភៅមួយក្បាលលើតុនេះមិញអត់?
កញ្ញា៖ ខ្ញុំអត់ដឹងផងបង។
វុទ្ធី៖ វចនានុក្រមមែនបង? ខ្ញុំយកទៅទុកលើធ្នើរបាត់ហើយ។
តារា៖ ហ្នឹងហើយ វចនានុក្រម។ បងយកវាចុះមកមើលហ្នឹងណា តែរវល់ពេក អត់ទាន់បានមើលផង។
វុទ្ធី៖ អូ សុំទោសបង។ ខ្ញុំអត់ដឹងថាបងទុកមើល។ ស្មានតែអ្នកណាគេភ្លេចទុកវិញ។ ចាំខ្ញុំយកឲ្យវិញបង។
Expressing fatigue — Additional dialogue
ដារិន៖ ហ្នឹងហើយ។ ខំប្រឹងរៀបចំឯកសារតាំងពីម្សិលម្ង៉ៃ យប់មិញអត់បានដេកហើយ នៅធ្វើអត់ទាន់ទៀត។ ហ៊ើយ ងុយដេកអា៎។ ពេលណាបានចប់អេ៎នៀក បើនៅច្រើនអីចឹង។
ពិសិដ្ឋ៖ ប្រញាប់មែន? បើអត់ប្រញាប់ទេ ធ្វើបណ្ដើរៗទៅ ចាំបាច់បង្ខំធ្វើអី?
ដារិន៖ ចង់សម្រុកធ្វើឲ្យហើយហ្នឹងណា។ ឥឡូវ ទោះជាចង់ធ្វើក៏ធ្វើលែងកើតដែរ។ បើកភ្នែកអត់រួចអេ៎។ សម្រាកតិចសិន ចាំតិចទៀតចាំធ្វើបន្ត។