KhmerPronunciationEnglish/Notes#occ
ធ្លាប់ tloap 1. to become accustomed to, to be familiar with, to have experience with, to be used to
2. to have the habit/custom of
3. marker of continuous action in the past
11/9

Link to overview page
Link to dictionary

Asking “Do you have X?” — Cultural note


នៅពេលដែលធ្លាប់ទិញទំនិញដែលខ្លួនចង់បាននៅហាងណាមួយហើយពេញចិត្ត អតិថិជនច្រើនតែទៅទិញនៅទីនោះជាប្រចាំ ដែលភាសាសាមញ្ញហៅថាម៉ូយ”។ អ្នកលក់ច្រើនប្រើពាក្យថាលក់យកម៉ូយមានន័យថា គេលក់ឲ្យអតិថិជនម្នាក់នោះក្នុងតម្លៃថោកជាពិសេស ដើម្បីឲ្យគាត់មកជួយទិញទៀតនៅពេលក្រោយ

Warning someone — Additional dialogue


សម្បត្តិបញ្ញាឯង កុំទៅហ៊ានប្រថុយចូលហ៊ុនជាមួយក្រុមហ៊ុនអត់មានអីច្បាស់លាស់អីចឹងអា៎ខ្ញុំធ្លាប់វិះត្រូវគេបោក ខ្ញុំរាងហើយប្រយ័ត្នក្រខ្លួនអត់អំពើ
បញ្ញាតែ ស្ដាប់គេនិយាយទៅ ទំនងដែរតាស
សម្បត្តិបញ្ញាឯងមិនធ្លាប់ឆ្លងកាត់ មិនទាន់ដឹងទេខ្ញុំគ្រាន់តែប្រាប់មុនទេកុំឲ្យថាខ្ញុំអត់បានប្រាប់សម្រេចចិត្តខ្លួនឯងទៅ

Expressing sorrow — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ចរណៃផានិត ម៉េចហ្នឹង? មុខស្រពោនម៉េះ?
ផានិតខ្ញុំនឹកឆ្មាខ្ញុំវាទើបតែងាប់ទៅម៉ានង៉ៃមុនហ្នឹងពេលអត់ពីវាទៅ ខ្ញុំមានអារម្មណ៍ថាអផ្សុកមែនទែន ព្រោះធ្លាប់លេងជាមួយវារហូតបើដឹងថាចិញ្ចឹមសត្វ ត្រូវពិបាកចិត្តខ្លាំងពេលវាងាប់ទៅអីចឹង ខ្ញុំអត់ចិញ្ចឹមទេឈប់ចិញ្ចឹមសត្វអីទាំងអស់ម៉ងចាប់ពីង៉ៃនេះទៅ

Expressing thanks 2 — Cultural note


នៅប្រទេសកម្ពុជាក៏ដូចជានៅប្រទេសផ្សេងដែរ គឺបុរសតែងតែស្ម័គ្រចិត្តចូលទៅជួយ នៅពេលឃើញស្ត្រីកំពុងធ្វើការងារធ្ងន់អ្វីមួយ ពីព្រោះបុរសមានកម្លាំងខ្លាំងជាងស្ត្រីជនជាតិខ្មែរតែងតែចងចាំនិងឲ្យតម្លៃការជួយគ្នាទៅវិញទៅមកបានយូរអង្វែងណាស់ការជូនជាម្ហូបចំណីចំណុកបន្តិចបន្តួចជាញឹកញាប់ទៅអ្នកជិតខាងអ្នកធ្លាប់មានគុណ ទោះជាមិនមែនក្នុងឱកាសអ្វីជាពិសេសដ៏ដោយ គឺជាទម្លាប់របស់ជនជាតិខ្មែរដើម្បីសម្ដែងការអរគុណ

Expressing fear — Additional dialogue


ខ្លាចទឹក
កញ្ញាធារី ម៉េចមិនចុះហែលទឹកលេង?
ធារីអត់អីអេ៎កញ្ញា ខ្ញុំខ្លាចទឹក
កញ្ញាម៉េចចឹង?
ធារីខ្ញុំធ្លាប់លង់ទឹកកាលពីក្មេង ហើយឥឡូវក៏អត់ចេះហែលទឹកដែរ
កញ្ញាចាំខ្ញុំបង្រៀន? ម៉ោៗ។
ធារីអត់អេ៎ កញ្ញាខ្ញុំអត់ចូលចិត្តហែលទឹកអេ៎
កញ្ញាម៉ោសាកទៅ លែងខ្លាចហើយ
ធារីអត់ទេ! ប្រាប់ហើយថាខ្ញុំខ្លាចកញ្ញាឯងទៅៗ។ មិនបាច់រវល់ខ្ញុំអេ៎

Explaining how something works — Cultural note


តើអ្នកចូលចិត្តឲ្យគេបង្រៀនធ្វើអ្វីមួយថ្មីដែលអ្នកមិនធ្លាប់ចេះដែរទេ? នៅខ្មែរ មានអ្នកឆ្លើយថា ចង់ឲ្យគេបង្រៀន ព្រោះយើងចេះកាន់តែច្រើនឡើង អាចធ្វើអ្វីដោយខ្លួនឯងបាន ប៉ុន្តែ អ្នកនឹងមានអ្នកឆ្លើយថាចេះច្រើន គេប្រើច្រើន”។ ឧទាហរណ៍ បើអ្នកចេះបើកឡាន អ្នកនឹងត្រូវគេឲ្យធ្វើតៃកុងកាន់តែញឹក បើអ្នកចេះជួសជុលកុំព្យូទ័រ នឹងមានមនុស្សកាន់តែច្រើន ដែលហៅអ្នកឲ្យមើលកុំព្យូទ័រដែលខូច

Identifying items or people 2 — Cultural note


ពាក្យថា អា ដាក់នៅពីមុខឈ្មោះ ប្រើសម្រាប់តែហៅអ្នកដែលមានអាយុតិចជាងស្មើប៉ុណ្ណោះវាក៏បង្ហាញភាពស្និទ្ធស្នាលផងដែរប៉ុន្តែ ប្រជាជនខ្មែរធ្លាប់ហៅអ្នកកំប្លែងអាជីព ដោយប្រើពាក្យ អា នៅពីមុខឈ្មោះរបស់ពួកគាត់វាជាការមិនគួរសមនិងធ្លាប់ទទួលបានការរិះគន់ ដូច្នេះ គេបានប្ដូរមកហៅអ្នកកំប្លែង ដោយភ្ជាប់ពាក្យ នាយ ពីមុខវិញអ្នកកំប្លែងល្បីនៅប្រទេសខ្មែរ រួមមាន នាយកុយ នាយក្រឹម នាយចាបចៀន ។ល។ ឈ្មោះទាំងនេះគ្រាន់តែជាឈ្មោះហៅក្រៅរបស់ពួកគាត់ប៉ុណ្ណោះ

Discouraging someone from pursuing a course of action — Additional dialogue


សុជាតាពិសី កំពុងមើលអីគេហ្នឹង?
ពិសីកំពុងតែរកទិញថ្នាំនៀកគេថាព្យាបាលបានជំងឺមួយរយមុខ
សុជាតាឯណា? ... អូ ថ្នាំហ្នឹងអេ៎កុំទិញល្អជាង បោកសុទ្ធ
ពិសីម៉េចជាតាឯងដឹង?
សុជាតាថីមិនដឹង? បើខ្ញុំធ្លាប់ទិញឲ្យម៉ាក់ខ្ញុំប្រើអស់កន្លះឆ្នាំដែរ គ្មានឃើញជាអីផងពួកម៉ាកខ្ញុំម្នាក់ទៀតក៏ទិញប្រើដែរ គ្មានឃើញប្រសិទ្ធភាពអីទេឥឡូវឈប់ប្រើហើយស្ដាយលុយសឹងអី មិនមែនថោកឯណា
ពិសីមិនបាច់ទិញល្អជាងអីចឹង

Getting Up (Sakanan) — 07


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់ច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញរបស់គាត់ហើយ នារីម្នាក់នោះបានយកច្រាសដុសធ្មេញមកដុសធ្មេញរបស់គាត់ អញ្ចឹងគាត់ដុសធ្មេញ ដុសសម្អាតធ្មេញរបស់គាត់យ៉ាងយកចិត្តទុកដាក់ គឺ គឺធ្វើតាមក្បួនដុសធ្មេញ ដែលគាត់ធ្លាប់បានរៀន គឺការដុសពីលើចុះក្រោម ពីក្រោមឡើងលើ ពីឆ្វេងទៅស្ដាំ អញ្ចឹងគាត់ដុសម្ដងមួយបានន័យថាធ្មេញរបស់គាត់ គាត់ដុសចុះឡើងហើយយើងឃើញថាថ្នាំដុសធ្មេញតែងតែមានពពុះ អញ្ចឹងនៅពេលដែលគាត់ដុស គឺមានពពុះចេញពីក្នុងមាត់គាត់យ៉ាងច្រើន ដូច្នេះពពុះនេះវាមិនមែនជាពពុះគ្រោះថ្នាក់នោះទេ គឺជាពពុះនៃថ្នាំដុសធ្មេញ ព្រោះថាថ្នាំដុសធ្មេញដែលយើងប្រើប្រាស់ គឺផ្សំពីសារធាតុជាច្រើន ដែលមានក្លិនប្រហើរ ឬក៏ការពារដង្កូវស៊ីធ្មេញ អញ្ចឹងវានឹងធ្វើ[...] ធ្វើការសម្អាតនូវកាកសំណល់ផ្សេងដែលនៅជាប់ធ្មេញនិងនៅក្នុងមាត់របស់យើង ដូច្នេះហើយ គាត់ដុសធ្មេញដើម្បីសម្អាត ហើយបំបាត់ក្លិនមាត់របស់គាត់ក្រោយពីក្រោកពីគេង បាទអញ្ចឹងមិនត្រឹមតែដុសធ្មេញនោះទេ នារីម្នាក់នោះ គាត់ដុសអណ្ដាតគាត់ផងដែរ ដូច្នេះការដុសសម្អាតធ្មេញ មាត់ធ្មេញ គឺយើងត្រូវការដុសទាំងអណ្ដាត ទាំងធ្មេញ ដើម្បីកម្ចាត់ក្លិនមាត់និងកាកសំណល់ផ្សេងៗ។