KhmerPronunciationEnglish/Notes#occ
សុខទុក្ខ sok tuk (personal physical) health 6/3

Link to overview page
Link to dictionary

Asking “What is this?” — Cultural note


អីគេហ្នឹង? គឺជាពាក្យប្រើញឹកញាប់ជាងគេក្នុងភាសានិយាយ ជំនួសឲ្យពាក្យ នេះជាអ្វី? / នោះជាអ្វី?
ការសួរពីនេះពីនោះនៅពេលជួបគ្នាក៏ជាទម្លាប់នៃការគួរសមផងដែរ ក្រៅពីសួរសុខទុក្ខ ដូចជាសួរថា
មកពីណាហ្នឹង?
ទៅណាហ្នឹង?
អីគេហ្នឹង? (ពេលឃើញមានរបស់នៅនឹងដៃ)
មកទិញអីវ៉ាន់?
ទិញអីបានខ្លះហើយ? (ពេលជួបគ្នានៅផ្សារ)

Post Office (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញបន្ទាប់ពីនារីម្នាក់នោះ គាត់ទៅបានបន្តិច ឬក៏ទៅបានមួយសន្ទុះក្រោយមក អញ្ចឹងគាត់ត្រលប់មកវិញ នារីម្នាក់នោះ គាត់ក៏ត្រលប់មកវិញ ដោយកាន់នូវសំបុត្រមួយច្បាប់ផងដែរ អញ្ចឹងដោយសារតែនារីម្នាក់នោះ គាត់ចង់ផ្ញើសំបុត្រទៅឲ្យមិត្តភក្តិរបស់គាត់ ឬក៏ឲ្យទៅក្រុមគ្រួសាររបស់គាត់ដែរដូច្នេះគាត់ក៏បានយកសំបុត្រនោះមកឲ្យក្មេងប្រុសដែលមានវ័យ ១៩ ឆ្នាំនោះ យកទៅផ្ញើជាមួយគ្នាតែម្ដង ព្រោះក្មេងប្រុសម្នាក់នោះ គាត់នឹងយកសៀវភៅរបស់គាត់ទៅផ្ញើនៅការិយាល័យប្រៃសណីយ៍ ដើម្បីឲ្យនរណាម្នាក់ ដូច្នេះនៅពេលដែលគាត់ទៅហើយ នារីម្នាក់នោះ គាត់ក៏បានផ្ញើសំបុត្រមួយទៅដែរតាមបុរសម្នាក់នោះ ដើម្បីយកទៅផ្ញើឲ្យនរណាម្នាក់ ឬក៏ទៅក្រុមគ្រួសារគាត់ អាចជាមិត្តភក្តិរបស់គាត់ដែលនៅឆ្ងាយពីគាត់ អញ្ចឹងគាត់ចង់ផ្ញើសំបុត្រសួរសុខទុក្ខ សំបុត្រនេះអាចជាសំបុត្រសួរសុខទុក្ខគ្នា ឬក៏អាចសំបុត្រសួរលេងគ្នា បានន័យថាជជែកលេង ដោយសារតែគាត់នឹកមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់សរសេរសំបុត្រទៅលេងមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់ផ្ញើសំបុត្រនេះទៅឲ្យក្មេងប្រុស ដែលមានវ័យ ១៩ ឆ្នាំ ដើម្បីយកទៅផ្ញើនៅការិយាល័យប្រៃសណីយ៍

Hospital (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី [១៤] នៅក្នុងរូបភាពទី [១៤] យើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះវះកាត់រួចរាល់ហើយ អញ្ចឹងបុរសម្នាក់នោះ គាត់បានវះកាត់ជើងរបស់គាត់រួចរាល់ហើយ ដូច្នេះក្រុមគ្រូពេទ្យក៏បានយកគាត់មកសម្រាកនៅក្នុងបន្ទប់អ្នកជំងឺធម្មតាវិញ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញបុរសម្នាក់នោះ គាត់កំពុងតែគេងនៅលើគ្រែពេទ្យ ដោយយើងឃើញខ្នងរបស់គាត់គឺផ្អែកទៅនឹងខ្នើយ ទៅនឹងគ្រែពេទ្យដែលគេលើកឡើងខ្ពស់ ហើយជើងរបស់គាត់រុំទៅនឹងប៉ង់មួយ អញ្ចឹងដោយសារតែជើងរបស់គាត់មានរបួសបាក់ឆ្អឹង ដូច្នេះពេទ្យត្រូវការបិទស៊ីម៉ងត៍ គាត់បិទស៊ីម៉ងត៍ហើយគាត់រុំនឹងប៉ង់ ដើម្បីឲ្យជើងរបស់គាត់ត្រង់ មិនអាចកម្រើកបាន ព្រោះជើងដែលមានរបួសគឺយើងអត់អាចកម្រើកនោះទេ ប្រសិនបើកម្រើក ប្រសិនបើកម្រើកវាអាចធ្វើឲ្យមិនងាយនឹងជា បានន័យថាវាធ្វើឲ្យយើងយូរនឹងជា ដូច្នេះ ឬក៏អាចធ្វើឲ្យមុខរបួសកាន់តែធ្ងន់ធ្ងរ អញ្ចឹងពេទ្យក៏បានប្រើប្រាស់របស់រឹង ដើម្បីរុំឬក៏អបជើងរបស់បុរសម្នាក់នោះកុំឲ្យកម្រើក ហើយលើកជើងបុរសម្នាក់នោះយួរឡើងលើ អញ្ចឹងគាត់បានយកប៉ង់ដើម្បីយួរជើងបុរសនោះឡើងលើ ដើម្បីកុំឲ្យកម្រើក ដើម្បីឲ្យបុរសម្នាក់នោះឆាប់ជា ហើយយើងឃើញនៅចុងគ្រែរបស់គាត់ គឺយើងឃើញមានមនុស្សចាស់ចំនួនពីរនាក់ ដែលមនុស្សចាស់ទាំងពីរនាក់នោះអាយុគាត់ប្រហែលជា ៦០ ឆ្នាំ ដែលម្នាក់គឺជាស្ត្រី និងម្នាក់ទៀតគឺជាបុរស ដែលមនុស្សចាស់ទាំងពីរនាក់នោះ ប្រហែលជាឪពុកម្ដាយរបស់គាត់ ដែលបានមកសួរសុខទុក្ខគាត់ អញ្ចឹងជាទូទៅនៅពេលដែលមានអ្នកជំងឺនៅមន្ទីរពេទ្យ គឺយើងតែងតែមានសាច់ញាតិមកសួរសុខទុក្ខជានិច្ច ដោយជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺឪពុកម្ដាយរបស់គាត់បានមកសួរសុខទុក្ខគាត់នៅក្នុងមន្ទីរពេទ្យ ដើម្បីចង់ដឹងអាការៈរបស់គាត់តើបានធូរស្បើយហើយឬនៅ