Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចុម | com | exclamation expressing (mostly negative) surprise, or when in doubt about something | 5/5 |
Link to overview page
Link to dictionary
Expressing anger — Dialogue 1
Excusing oneself — Dialogue 1
វឌ្ឍនៈ៖ ធារីអ៎? ចុម! ង៉ៃហ្នឹងង៉ៃអីគេ?
ធារី៖ ង៉ៃសៅរ៍។ ក្រែងណាត់គ្នាម៉ោង ៥ អេ៎?
វឌ្ឍនៈ៖ អូ ធារី ខ្ញុំច្រឡំ ស្មានតែង៉ៃហ្នឹងង៉ៃសុក្រ។ ខ្ញុំទៅអត់ទាន់អេ៎ ធារី ណាត់ង៉ៃផ្សេងបានអេ៎? សុំទោសណា។
ធារី៖ ដឹងអីចឹង តេសួរវឌ្ឍនៈឯងមុន កុំឲ្យមកខក។ អត់អីទេអីចឹង ចាំង៉ៃក្រោយក៏បាន។
Expressing anger — Dialogue 3
នារី៖ អូ សោភា ខ្ញុំភ្លេចតេប្រាប់ម្សិលមិញ ខ្ញុំអត់បានទៅអេ៎ង៉ៃហ្នឹង ជាប់រវល់ភ្លាមៗ។ សុំទោសណា។
សោភា៖ ចុម ម៉េចអីចឹង? ខ្ញុំទិញសំបុត្រឡានហើយហ្នឹង! នារីឯងអត់បានទៅគួរតែប្រាប់ខ្ញុំឲ្យដឹងមុន។
នារី៖ សុំទោស សោភា។ ខ្ញុំភ្លេចម្សិលមិញ។
សោភា៖ គួរតែប្រាប់មុនម្សិលមិញទៀត។ យ៉ាប់មែនទែន។ ប៉ុណ្ណឹងបានហើយអីចឹង។
Remembering — Dialogue 1
លីដា៖ ឆ្នាំងសាកអាយហ្វូនអ៎? ខ្ញុំនៅហ្នឹងយូរហើយតាំងពីព្រឹក ដូចអត់ឃើញផង។ សម្បត្តិឯងភ្លេចយកម៉ោទេដឹង?
សម្បត្តិ៖ អត់ទេ ខ្ញុំចាំថាយកម៉ោតាស។ កុំអាល គិតមើលសិន ភ្លេចដៃទុកណាអញ្ចេះ? សាករកមើលក្នុងកាតាបសិន។
លីដា៖ ហ៊ើយ! ឃើញហើយ! នៅនេះសោះ ខំតែភ័យ។
សម្បត្តិ៖ ចាស់ហើយ ភ្លេចភ្លាំងច្រើន!
Remembering — Additional dialogue
លីដា៖ កញ្ញា ម៉េចហើយ? រួចរាល់នៅ? រៀងយឺតហើយណា។
កញ្ញា៖ ហើយៗ លីដា តស់។ ... អ៊ុះ ភ្លេចសំបុត្រ!
លីដា៖ វិះ កញ្ញាឯង។ ទៅយកម៉ោលឿន! ...
កញ្ញា៖ [និយាយម្នាក់ឯង] ចុម មិញខ្ញុំបិទម៉ាស៊ីនត្រជាក់ហើយនៅហ្ន៎?
លីដា៖ ឃើញលីដាឯងបិទហើយតាស។
កញ្ញា៖ អីចឹងអ៎? អត់អីអេ៎អីចឹង។ តស់ទៅ។ តែដូចភ្លេចអីគេម្យ៉ាង ...
លីដា៖ កាបូបកញ្ញាឯងទូចអីចឹង ដាក់ទូរស័ព្ទចូលដែរ?
កញ្ញា៖ អូ៎ នឹកឃើញហើយ ភ្លេចទូរស័ព្ទហ្នឹងអា៎!