KhmerPronunciationEnglish/Notes#occ
អ្នកធ្វើការ neak tvəə kaa worker 4/4

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 01


ដែលឥឡូវនេះ យើងមកមើលរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានស្ត្រីម្នាក់ ឬក៏នារីម្នាក់ ដែលមើលទៅវ័យគាត់ប្រហែលជាម្ភៃប្រាំឆ្នាំ ដែលស្ត្រីម្នាក់នោះ គាត់ពាក់ឯកសណ្ឋានជាអ្នកធ្វើការ ដោយយើងឃើញគាត់ពាក់អាវដៃវែងពណ៌ខៀវ ហើយស្លៀកសំពត់ត្រឹមជង្គង់ ហើយពណ៌រៀងប្រផេះបន្តិចអញ្ចឹងស្ត្រីម្នាក់នោះគាត់មានសក់ត្រឹមស្មា ដែលគាត់កាត់សក់ត្រឹមស្មា ហើយនៅដៃខាងស្ដាំរបស់គាត់ យើងឃើញគាត់មានយួរកាបូបមួយពណ៌ អញ្ចឹងគាត់មានយួរកាបូបធំមួយពណ៌ ដែលគាត់ដាក់នៅលើស្មា យើងឃើញគាត់ដាក់នៅលើស្មា ក៏ប៉ុន្តែដៃស្ដាំរបស់គាត់ គឺកាន់កាបូបគាត់យ៉ាងជាប់ គឺគាត់កាន់កាបូបគាត់យ៉ាងជាប់ ដោយគាត់ខ្លាចកាបូបគាត់ជ្រុះពីស្មារបស់គាត់ព្រោះថាប្រសិនបើ បើទោះជាគាត់ស្ពាយកាបូបនោះនៅនឹងស្មាក៏ដោយ ក៏វាអាចនឹងរអិលធ្លាក់ដែរ ប្រសិនវាអត់ បើយើងអត់កាន់វានោះទេ ព្រោះថានៅពេលដែលយើងដើរ កាបូបនឹងយោល អញ្ចឹងប្រសិនបើយើងអត់ទប់ ឬក៏អត់កាន់វាទេ កាបូបអាចធ្លាក់ពីស្មារបស់យើងបាន ចំណែកឯដៃឆ្វេងរបស់នារីម្នាក់នោះ គឺគាត់ពាក់នាឡិកាដៃ អញ្ចឹងនាឡិកា គាត់ពាក់នៅនឹងដៃ សម្រាប់មើលម៉ោង ដែលនាឡិកា ជាទូទៅ គឺមាននាឡិកាប្រភេទជាលោតលេខ យើងហៅថា នាឡិកាអូតូម៉ាទិច និងមួយទៀតគឺជានាឡិកាមានទ្រនិច អញ្ចឹងពេលខ្លះយើងអាចពាក់ជានាឡិកាលោតលេខ ឬក៏ពាក់ជានាឡិកាមានទ្រនិចជាដើមអញ្ចឹងនាឡិកា យើងជាទូទៅ យើងពាក់ដៃឆ្វេង ដើម្បីមើលម៉ោងអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះគាត់កំពុងតែមើលម៉ោងនៅលើនាឡិកាដៃរបស់គាត់ ដោយគាត់ប្រហែលជាប្រញាប់យ៉ាងខ្លាំង ដោយយើងឃើញគាត់ធ្វើទឹកមុខប្រញាប់ ហើយមានអារម្មណ៍ថាជិតដល់ម៉ោង ឬក៏គាត់ជិតដល់ម៉ោងណាត់អ្វីមួយ ឬក៏គាត់ណាត់ជួបជាមួយមិត្តភក្តិ ឬក៏ជួបជាមួយនឹង ដៃគូការងាររបស់គាត់ ក៏ប៉ុន្តែដោយសារតែកៀកម៉ោងពេក ដូច្នេះយើងឃើញអាកប្បកិរិយារបស់គាត់ ឬក៏កាយវិការរបស់គាត់មានលក្ខណៈប្រញាប់ ដោយយើងឃើញគាត់ដើរបណ្ដើរ និងមើលនាឡិកាបណ្ដើរ ដោយទឹកមុខប្រញាប់ប្រញាល់យ៉ាងខ្លាំង

Post Office (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បុរសម្នាក់នោះ ដោយសារតែគាត់កាន់លេខរៀងទី ៦២ អញ្ចឹងនៅពេលដែលដល់លេខរៀងទី ៦២ បុរសម្នាក់នោះ គាត់ក៏ដើរចូលទៅបញ្ជរ B អញ្ចឹងយើងឃើញនៅក្បែរបញ្ជរនោះគឺមានផ្ទាំងលេខរៀង ដែលយើងឃើញលេខ ៦២ របស់បុរសដែលពាក់អាវខៀវហ្នឹង គឺនៅបញ្ជរអក្សរ B ដូច្នេះបុរសម្នាក់នោះ គាត់ក៏បានកាន់សៀវភៅរបស់គាត់ ដើម្បីទៅបញ្ជរអក្សរ B ដែលយើងឃើញអក្សរ A និងអក្សរ B គឺនៅជាប់គ្នា បានន័យថាបញ្ជរអក្សរ A និងបញ្ជរអក្សរ B គឺនៅជាមួយគ្នាតែម្ដង គឺនៅជាប់គ្នា ដូច្នេះយើងឃើញមានបុរសម្នាក់ គាត់កំពុងតែឈរនៅបញ្ជរអក្សរ A ដើម្បីផ្ញើរបស់របរ ឬក៏ដើម្បីទទួលរបស់របរដែលគេផ្ញើមកអញ្ចឹងដោយសារតែការិយាល័យប្រៃសណីយ៍គឺមានអតិថិជនច្រើន ដូច្នេះយើងឃើញមានបុរសម្នាក់ ដែលពាក់អាវ ខោ គាត់កំពុងតែឈរនៅខាងមុខបញ្ជរអក្សរ A ដើម្បីរង់ចាំទទួលសេវាកម្ម គាត់អាចមកទីនេះដើម្បីទទួលយករបស់ ឬក៏ទទួលយកបញ្ញើពីមិត្តភក្តិរបស់គាត់ ឬក៏ពីក្រុមគ្រួសាររបស់គាត់ដែលផ្ញើមក ឬក៏គាត់អាចយករបស់របរទៅផ្ញើទៅក្រុមគ្រួសាររបស់គាត់ ឬក៏មិត្តភក្តិរបស់គាត់ ដែលនៅខាងក្រៅ ឬក៏ដែលនៅឆ្ងាយពីគាត់ ដូច្នេះដោយសារតែលេខរៀងរបស់គាត់គឺត្រូវមកបញ្ជរអក្សរ A ដូច្នេះគាត់ក៏មក ដើរមក តម្រង់មកអក្សរ A ប៉ុន្តែដោយសារតែក្មេងប្រុសដែលមានវ័យ ១៩ ឆ្នាំម្នាក់នេះ លេខរៀងទី ៦២ ហើយលេខរៀងទី ៦២ គឺគេបង្ហាញឲ្យមកបញ្ជរអក្សរ B ដូច្នេះគាត់ក៏បានកាន់សៀវភៅនិងសំបុត្ររបស់គាត់ដើរមកកាន់បញ្ជរអក្សរ B ដោយយើងឃើញនៅក្នុងបញ្ជរអក្សរ B យើងឃើញមានបុរសម្នាក់ ដែលជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យប្រៃសណីយ៍នោះ គឺគាត់កំពុងតែអង្គុយដើម្បីរង់ចាំអតិថិជនអញ្ចឹងគាត់អង្គុយនៅក្នុងនោះដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អញ្ចឹងគាត់ស្លៀកឯកសណ្ឋានជាអ្នកធ្វើការនៅក្នុងការិយាល័យប្រៃសណីយ៍ ដើម្បីទទួលបញ្ញើពីអតិថិជន ហើយយើងឃើញនៅក្បែរគាត់គឺមានតុដាក់សម្ភារៈជាច្រើន បានន័យថាគាត់មានឯកសារជាច្រើននៅក្នុងបញ្ជររបស់គាត់ ដែលគាត់ទទួលបញ្ញើ ដូច្នេះគាត់កំពុងតែអង្គុយដើម្បីផ្ដល់សេវាកម្មទៅឲ្យអតិថិជនរបស់គាត់ ដែលចង់ផ្ញើរបស់របរ ឬក៏ចង់មកទទួលរបស់របរដែលគេបានផ្ញើ

Personal Hygiene (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាង ឬក៏លាងមុខ លុបលាងមុខ លាងដៃ និងដុសធ្មេញរួចរាល់ហើយ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានលាបម្សៅ ឬក៏លាបហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់លាបហ្វូមកោរពុកមាត់ទៅលើមាត់របស់គាត់ ទៅលើជុំវិញមាត់របស់គាត់ ដែលកន្លែងណាដែលមានពុកមាត់ អញ្ចឹងជាទូទៅមនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺចាប់ផ្ដើមដុះពុកមាត់ ហើយនៅពេលដែលយើងដុះពុកមាត់ គឺយើងមើលទៅឃើញចាស់ អញ្ចឹងប្រសិនបើយើងនៅជានិស្សិត ឬក៏នៅជាសិស្ស ឬក៏ជាអ្នកធ្វើការ យើងគួរតែកោរពុកមាត់ចេញឲ្យអស់ ដើម្បីសម្អាតមុខរបស់យើង ព្រោះថាប្រសិនបើយើងមានពុកមាត់វែង ឬក៏មានពុកមាត់ច្រើន អញ្ចឹងមេរោគអាចតោងនៅលើពុកមាត់របស់យើង ដែលធ្វើឲ្យយើងអាចឈឺបាន ដូច្នេះយើងគួរតែកោរពុកមាត់ចេញ យើងអត់ត្រូវទុកពុកមាត់របស់យើងឲ្យនៅជាប់នឹងមាត់របស់យើងនោះទេ ដែលជាក់ស្ដែង ក្មេងប្រុសម្នាក់នេះ គាត់កំពុងតែលាបជែល ឬក៏លាបហ្វូមទៅលើមាត់របស់គាត់ កន្លែងណាដែលមានពុកមាត់ ដើម្បីកោរចេញ អញ្ចឹងនៅក្នុងការកោរពុកមាត់ ប្រសិនបើយើងអត់ដាក់ហ្វូម ឬក៏អត់ដាក់ជែលទេ យើងពិបាកកោរបន្តិច វាអាចធ្វើឲ្យយើងឈឺបាន ព្រោះពុកមាត់គឺស្វិតនិងរឹង អញ្ចឹងនៅពេលដែលត្រូវឡាម ពេលខ្លះវាអត់ដាច់ទេ គឺវាស្អិត អញ្ចឹងនៅពេលដែលយើងកោរអត់ដាក់ជែលទេ គឺវាធ្វើឲ្យយើងមានអារម្មណ៍ថាឈឺ និងចាក់នៅមាត់របស់យើង អញ្ចឹងប្រសិនបើយើងដាក់ជែល ឬក៏ដាក់ហ្វូមលាបទៅលើកន្លែងនោះ គឺវានឹងធ្វើឲ្យមានភាពរអិល អញ្ចឹងវាងាយស្រួលជាងការកោរដោយទទេ ប៉ុន្តែជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺនៅតាមស្រុកស្រែ គឺយើងអត់សូវប្រើប្រាស់ហ្វូមនោះទេ ព្រោះវាអត់សូវសម្បូរ ប៉ុន្តែនៅតាមទីក្រុង គឺគេភាគច្រើន គឺគេប្រើហ្វូម ដើម្បីលាបទៅលើមាត់របស់គេ ដើម្បីកោរពុកមាត់ អញ្ចឹងហ្វូមគឺលក់នៅតាមផ្សារទំនើប ដូច្នេះនៅតាមស្រុកស្រែ គឺអត់សូវមានផ្សារទំនើបទេ អញ្ចឹងគាត់អត់សូវមានលទ្ធភាពដើម្បីទិញហ្វូមកោរពុកមាត់នោះទេ ដោយគាត់កោរ ប្រើទឹកតែប៉ុណ្ណោះ ដោយគាត់លាបទឹកទៅលើមាត់របស់គាត់ ឬក៏លាបទៅលើកន្លែងណា ដែលមានពុកមាត់ បន្ទាប់មកគាត់យកឡាមមកកោរតែម្ដង គឺគាត់អត់លាបហ្វូមនោះទេ ប៉ុន្តែក្មេងប្រុសម្នាក់នេះ គឺគាត់ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយគាត់មានហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់ច្របាច់ហ្វូមដាក់លើដៃរបស់គាត់ បន្ទាប់មកគាត់យកហ្វូមនោះទៅលាបលើកន្លែងណាដែលមានពុកមាត់ ដើម្បីឲ្យវារអិលងាយស្រួលកោរ

Noodle Soup (Sakanan) — 01


អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នា ដោយរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានក្មេងប្រុសម្នាក់ ដែលអាយុគាត់ប្រហែលជា ១៨ ឆ្នាំអញ្ចឹងយើងមើល ក្មេងប្រុសនោះ គឺគាត់ពាក់អាវដៃខ្លីពណ៌ អាវគាត់មានបើកអញ្ចឹងគាត់ពាក់អាវបើក ដែលអាវបើកនោះ បានន័យថាយើង អាវនោះមាន ហើយយើងអាចបត់បាន ហើយនៅ នៅខាងឆ្វេង នៅលើអាវខាងឆ្វេងរបស់គាត់គឺមានហោប៉ៅតូចមួយ អញ្ចឹងកូនហោប៉ៅតូចគឺយើងអាចដាក់លុយ ឬក៏ដាក់សម្ភារៈផ្សេងដែលតូចនៅក្នុងហោប៉ៅនោះបានដែលជាទូទៅ សម្រាប់សិស្ស ឬក៏អ្នកធ្វើការនានា ហោប៉ៅអាវគេតែងតែដាក់ប៊ិចប៉ុន្តែនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នេះ គាត់អត់បានដាក់ប៊ិចនៅក្នុងហោប៉ៅទេអញ្ចឹងអាវគាត់មានហោប៉ៅតូចមួយ សម្រាប់គាត់ដូចជាដាក់លុយ ឬក៏ដាក់ក្រដាសផ្សេងដែលតូចនៅក្នុងហោប៉ៅអាវនោះអញ្ចឹងក្មេងប្រុសម្នាក់ហ្នឹង គាត់មានសក់ខ្លី ហើយគាត់កំពុងតែគិតអញ្ចឹងនៅក្នុងរូបភាពទីនោះ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់យកដៃម្ខាងច្រត់ចង្កេះ ហើយដៃម្ខាងទៀតចង្អុលទៅមាត់របស់គាត់ ដោយគាត់កំពុងតែគិតអញ្ចឹងដៃឆ្វេងគាត់ចង្អុលមាត់ រីឯដៃស្ដាំរបស់គាត់ច្រត់ចង្កេះ ដែលយើងឃើញគាត់យកដៃដាក់លើចង្កេះ យើងហៅថាច្រត់ចង្កេះហើយគាត់កំពុងតែគិតអំពីមីទឹកស៊ុប អញ្ចឹងបានន័យថាគាត់កំពុងតែឃ្លាន ដែលនៅក្នុងរូបភាពនេះ គឺគាត់ឃ្លាន ហើយគាត់គិតថាគាត់ចង់ញ៉ាំទឹកស៊ុប ដោយយើងឃើញ នៅខាងលើគាត់ នៅខាងលើគាត់គឺយើងឃើញមានពពុះមួយ ដែលពពុះនោះគឺជាការគិតរបស់គាត់ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានចានគុយទាវ ឬក៏ចានមីទឹកស៊ុបមួយ ដែលនៅក្នុងនោះមានសរសៃមី ឬក៏សរសៃគុយទាវអញ្ចឹងជាទូទៅមីឬក៏គុយទាវ គឺមានសរសៃវែងដែលសរសៃវែងនោះគឺនៅក្នុងចាន ដាក់ចានគោមមួយ យើងឃើញចានគោម ដាក់សរសៃមីសរសៃគុយទាវ ដែលមានទឹកស៊ុបនៅក្នុងនោះ ហើយយើងឃើញចាននោះកំពុងតែក្ដៅ អញ្ចឹងបានន័យថា រាល់ការញ៉ាំមី ឬក៏ញ៉ាំគុយទាវទឹកស៊ុប គឺតែងតែមានទឹកស៊ុបក្ដៅ ដោយសារតែទឹកស៊ុបត្រជាក់យើងញ៉ាំអត់កើតទេ អញ្ចឹងគេញ៉ាំជាមួយនឹងទឹកស៊ុបដែលក្ដៅ ដូច្នេះហើយ យើងឃើញចានមីដែលគាត់កំពុងគិតនោះ គឺកំពុងតែហុយដែលបានន័យថាក្ដៅ ហើយវាមានក្លិនឈ្ងុយ ហើយយើងឃើញនៅលើចានទឹកមី ឬក៏ទឹកស៊ុបនោះ យើងឃើញមានចង្កឹះមួយគូផងដែរអញ្ចឹងចង្កឹះនេះគឺជាឧបករណ៍ យើងហៅថាឧបករណ៍សម្រាប់ចាប់មីអញ្ចឹងប្រសិនបើយើងញ៉ាំបាយ យើងប្រើស្លាបព្រា ប៉ុន្តែបើយើងញ៉ាំមី ឬក៏ញ៉ាំគុយទាវគឺយើងប្រើចង្កឹះដើម្បីចាប់ ព្រោះស្លាបព្រាវាពិបាកចាប់ក្នុងការចាប់សរសៃមីណាស់ ដោយសារតែសរសៃមីវែង ហើយស្លាបព្រាគឺសំប៉ែត អញ្ចឹងស្លាបព្រាសំប៉ែត ពិបាកនឹងចាប់សរសៃមីវែងណាស់ ដូច្នេះគេប្រើចង្កឹះមួយគូដើម្បីចាប់សរសៃមីងាយស្រួលជាងអញ្ចឹងនៅក្នុងរូបភាពនេះ គឺក្មេងប្រុសម្នាក់ហ្នឹង គាត់កំពុងតែគិតអំពីមីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបដែលគាត់ចង់ញ៉ាំ ដោយយើងឃើញគុយទាវទឹកស៊ុបនោះកំពុងតែហុយផ្សែង ហើយនិងមានចង្កឹះមួយគូនៅលើចានផងដែរ