KhmerPronunciationEnglish/Notes#occ
លុបលាង lup lieŋ 1. to wash, to clean
2. to hide something
2/2

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងមុខរួចរាល់ហើយ អញ្ចឹងគាត់លុបលាងមុខរបស់គាត់រួចរាល់ហើយ គាត់ក៏បានយកច្រាសដុសធ្មេញនិងថ្នាំដុសធ្មេញមកច្របាច់ យកថ្នាំដុសធ្មេញមកច្របាច់លើច្រាសដុសធ្មេញរបស់គាត់ អញ្ចឹងច្រាសដុសធ្មេញនិងថ្នាំដុសធ្មេញអាចទុកនៅក្នុងទូកញ្ចក់ដែលនៅលើឡាបូទឹកនោះបាន អញ្ចឹងបានន័យថាគាត់បានបើកទូកញ្ចក់ដែលនៅលើឡាបូទឹកនោះ បន្ទាប់មកគាត់យកច្រាសដុសធ្មេញនិងថ្នាំដុសធ្មេញរបស់គាត់ចេញមក ដែលយើងឃើញច្រាសដុសធ្មេញ គឺគាត់កាន់នៅដៃឆ្វេង ចំណែកឯថ្នាំដុសធ្មេញ គឺគាត់កាន់នៅដៃស្ដាំ អញ្ចឹងថ្នាំដុសធ្មេញ ជាទូទៅគឺយើងដាក់នៅក្នុងបំពង់មួយ ដែលអាចច្របាច់បាន អញ្ចឹងគាត់បានយកដៃស្ដាំរបស់គាត់ច្របាច់ទៅលើបំពង់ថ្នាំដុសធ្មេញ អញ្ចឹងថ្នាំដុសធ្មេញនឹងចេញពីបំពង់តាមរយៈមាត់បំពង់ បន្ទាប់មកគាត់យកច្រាសដុសធ្មេញទៅទ្រថ្នាំដុសធ្មេញនោះ ដែលចេញពីបំពង់ ដើម្បីយកមកប្រើប្រាស់ អញ្ចឹងនៅក្នុងរូបភាពនេះ គាត់កំពុងតែច្របាច់ថ្នាំដុសធ្មេញទៅលើច្រាសដុសធ្មេញរបស់គាត់ ដើម្បីដុសធ្មេញ អញ្ចឹងពេលវេលានោះអាចជាពេលព្រឹកឬក៏ពេលយប់ ព្រោះថាការដុសធ្មេញយើងដុសធ្វើមួយថ្ងៃបីពេល គឺយើងដុសពេលព្រឹកភ្ញាក់ពីគេង ពេលថ្ងៃបន្ទាប់ពីញ៉ាំបាយរួច ឬក៏បន្ទាប់ពីញ៉ាំអាហាររួច និងពេលយប់យើងដុសនៅពេលមុនចូលគេង អញ្ចឹងក្មេងប្រុសនេះ គាត់កំពុងតែដុសធ្មេញ គាត់កំពុងតែច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញ ដើម្បីដុសធ្មេញ អញ្ចឹងវាអាចជាពេលព្រឹក ព្រោះថាព្រឹកឡើង នៅពេលដែលគាត់ងើបពីគេង គាត់ត្រូវលុបមុខ លាងដៃ ហើយនិងដុសធ្មេញរបស់គាត់ផងដែរ

Personal Hygiene (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាង ឬក៏លាងមុខ លុបលាងមុខ លាងដៃ និងដុសធ្មេញរួចរាល់ហើយ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានលាបម្សៅ ឬក៏លាបហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់លាបហ្វូមកោរពុកមាត់ទៅលើមាត់របស់គាត់ ទៅលើជុំវិញមាត់របស់គាត់ ដែលកន្លែងណាដែលមានពុកមាត់ អញ្ចឹងជាទូទៅមនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺចាប់ផ្ដើមដុះពុកមាត់ ហើយនៅពេលដែលយើងដុះពុកមាត់ គឺយើងមើលទៅឃើញចាស់ អញ្ចឹងប្រសិនបើយើងនៅជានិស្សិត ឬក៏នៅជាសិស្ស ឬក៏ជាអ្នកធ្វើការ យើងគួរតែកោរពុកមាត់ចេញឲ្យអស់ ដើម្បីសម្អាតមុខរបស់យើង ព្រោះថាប្រសិនបើយើងមានពុកមាត់វែង ឬក៏មានពុកមាត់ច្រើន អញ្ចឹងមេរោគអាចតោងនៅលើពុកមាត់របស់យើង ដែលធ្វើឲ្យយើងអាចឈឺបាន ដូច្នេះយើងគួរតែកោរពុកមាត់ចេញ យើងអត់ត្រូវទុកពុកមាត់របស់យើងឲ្យនៅជាប់នឹងមាត់របស់យើងនោះទេ ដែលជាក់ស្ដែង ក្មេងប្រុសម្នាក់នេះ គាត់កំពុងតែលាបជែល ឬក៏លាបហ្វូមទៅលើមាត់របស់គាត់ កន្លែងណាដែលមានពុកមាត់ ដើម្បីកោរចេញ អញ្ចឹងនៅក្នុងការកោរពុកមាត់ ប្រសិនបើយើងអត់ដាក់ហ្វូម ឬក៏អត់ដាក់ជែលទេ យើងពិបាកកោរបន្តិច វាអាចធ្វើឲ្យយើងឈឺបាន ព្រោះពុកមាត់គឺស្វិតនិងរឹង អញ្ចឹងនៅពេលដែលត្រូវឡាម ពេលខ្លះវាអត់ដាច់ទេ គឺវាស្អិត អញ្ចឹងនៅពេលដែលយើងកោរអត់ដាក់ជែលទេ គឺវាធ្វើឲ្យយើងមានអារម្មណ៍ថាឈឺ និងចាក់នៅមាត់របស់យើង អញ្ចឹងប្រសិនបើយើងដាក់ជែល ឬក៏ដាក់ហ្វូមលាបទៅលើកន្លែងនោះ គឺវានឹងធ្វើឲ្យមានភាពរអិល អញ្ចឹងវាងាយស្រួលជាងការកោរដោយទទេ ប៉ុន្តែជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺនៅតាមស្រុកស្រែ គឺយើងអត់សូវប្រើប្រាស់ហ្វូមនោះទេ ព្រោះវាអត់សូវសម្បូរ ប៉ុន្តែនៅតាមទីក្រុង គឺគេភាគច្រើន គឺគេប្រើហ្វូម ដើម្បីលាបទៅលើមាត់របស់គេ ដើម្បីកោរពុកមាត់ អញ្ចឹងហ្វូមគឺលក់នៅតាមផ្សារទំនើប ដូច្នេះនៅតាមស្រុកស្រែ គឺអត់សូវមានផ្សារទំនើបទេ អញ្ចឹងគាត់អត់សូវមានលទ្ធភាពដើម្បីទិញហ្វូមកោរពុកមាត់នោះទេ ដោយគាត់កោរ ប្រើទឹកតែប៉ុណ្ណោះ ដោយគាត់លាបទឹកទៅលើមាត់របស់គាត់ ឬក៏លាបទៅលើកន្លែងណា ដែលមានពុកមាត់ បន្ទាប់មកគាត់យកឡាមមកកោរតែម្ដង គឺគាត់អត់លាបហ្វូមនោះទេ ប៉ុន្តែក្មេងប្រុសម្នាក់នេះ គឺគាត់ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយគាត់មានហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់ច្របាច់ហ្វូមដាក់លើដៃរបស់គាត់ បន្ទាប់មកគាត់យកហ្វូមនោះទៅលាបលើកន្លែងណាដែលមានពុកមាត់ ដើម្បីឲ្យវារអិលងាយស្រួលកោរ