Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ជ្រុះ | cruh | 1. to fall down, fall off, drop, shed 2. to fall out (e.g., of hair) 3. to separate, work loose, come off/apart |
22/10 |
Link to overview page
Link to dictionary
Explaining how something works — Dialogue
ម៉ាក់៖ បានតាសកូន។ យកម្ជុលហើយខ្សែអំបោះម៉ោ។ ដំបូង ដោតខ្សែអំបោះចូលរន្ធម្ជុលឲ្យចូលសិនទៅ។
កូន៖ ចូលហើយម៉ាក់។ ហើយម៉េចទៀត?
ម៉ាក់៖ បន្ទាប់ម៉ោ កួចខ្សែអំបោះនៅខាងចុង កុំឲ្យវារបូតចេញវិញ។ ចេះកួចអត់? ... មិនមែនអីចឹងអេ៎។ ចាំមើលអា៎ កួចអញ្ចេះ បានវាជាប់ល្អ។ ហើយបន្ទាប់ម៉ោ យើងយកឡេវមកដេរ។ កាន់ឡេវអញ្ចេះ កុំឲ្យជ្រុះ។ ហើយដេរពីលើចុះក្រោម ពីក្រោមឡើងលើអីចឹងទៅ។
កូន៖ រួចហើយម៉ាក់។ ដល់ពេលចុងក្រោយធ្វើម៉េចទៅ? កាត់យកម៉ងបានអេ៎?
ម៉ាក់៖ មានអ្នកណាកាត់យកម៉ង របូតខ្ទេចអស់ឥឡូវហ្នឹងហើយ។ យើងត្រូវកួចម្ដងទៀតនៅខាងក្នុងខោ កុំឲ្យមើលពីក្រៅទៅឃើញ។ កួចអញ្ចេះ ឃើញអត់? ... ចេះនៅ?
កូន៖ បាទ ចេះហើយ។
Rainy Season (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីរដូវវស្សា ដែលយើងហៅបានម្យ៉ាងទៀត គេហៅថារដូវភ្លៀង។ អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា យើងហៅថាខែភ្លៀង ឬក៏រដូវភ្លៀង។ ដែល ដោយសារតែនៅក្នុងប្រទេសកម្ពុជា គឺជា[...]នៅប្រទេសដែលនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍ អញ្ចឹងគឺជាប្រទេសដែលនៅក្នុងតំបន់ត្រូពិក ដូច្នេះហើយរដូវគឺត្រូវបានបែងចែកចេញជាពីរធំៗ ដែលមានរដូវវស្សា និងរដូវប្រាំង ដែលរដូវវស្សា គឺជារដូវដែលមានភ្លៀងធ្លាក់ ចំណែកឯរដូវប្រាំង គឺអត់មានភ្លៀងធ្លាក់ទេ គឺពេលខ្លះគឺក្ដៅ ហើយពេលខ្លះគឺត្រជាក់។ អញ្ចឹងរដូវទាំងពីរគឺបែងចែកចេញជាប្រាំមួយខែម្នាក់ បានន័យថាប្រាំមួយខែរដូវវស្សា និងប្រាំមួយខែទៀតរដូវប្រាំង។ ដោយមានភ្លៀងធ្លាក់រយៈពេលប្រាំមួយខែ ហើយមេឃរាំង អត់មានភ្លៀង រយៈពេលប្រាំមួយខែ ដែលខុសពីរដូវដែលនៅតំបន់អឺរ៉ុប តំបន់នៅប៉ែកអឺរ៉ុប ដែលមានរដូវចំនួនបួន ដែលយើងឃើញមានដូចជា រដូវស្លឹកឈើជ្រុះ រដូវធ្លាក់ទឹកកក រដូវក្ដៅ រដូវលំហើយជាដើម ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា គឺអត់មានរដូវបួននោះទេ គឺមានរដូវតែពីរតែប៉ុណ្ណោះ គឺរដូវប្រាំង និងរដូវវស្សា។
Post Office (Sakanan) — 10
Fruits (Sakanan) — 07
Motorcycle Taxi (Sakanan) — 09
Personal Hygiene (Sakanan) — 08
Motorcycle Taxi (Sakanan) — 01
Rainy Season (Sakanan) — 06
Motorcycle Taxi (Sakanan) — 07
Rice (Sakanan) — 09