KhmerPronunciationEnglish/Notes#occ
កូនសិស្សលោក koun səh look temple-boy 10/4

Link to overview page
Link to dictionary

Alms Round (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីស្ត្រីចំណាស់និងចៅស្រីរបស់គាត់បានដាក់បាយចូលទៅក្នុងបាត្ររបស់ព្រះសង្ឃរួចរាល់ហើយ ពួកគេទាំងពីរនាក់ក៏បានមកអង្គុយលុតជង្គង់នៅលើកម្រាលដដែលវិញ អញ្ចឹងពួកគេនៅតែលុតជង្គង់ដដែល ព្រោះថាការដាក់ចង្ហាន់លោកគឺមិនទាន់ចប់នោះទេ ដូច្នេះពួកគេត្រូវតែត្រលប់មកអង្គុយលុតជង្គង់នៅលើកម្រាលវិញ ហើយលើកដៃទាំងពីរសំពះឡើង ដើម្បីបួងសួង អញ្ចឹងជាទូទៅរាល់ការដាក់បាត្រហើយ យើងត្រូវតែមកអង្គុយ ដើម្បីសំពះបួងសួង និងទទួលពរពីព្រះសង្ឃ បានន័យថាព្រះសង្ឃនឹងសូត្រធម៌ដើម្បីឲ្យពរដល់យើង ហើយនិងបួងសួងឲ្យយើង ដើម្បីឲ្យការធ្វើបុណ្យរបស់យើងនេះ គឺទទួលបានបុណ្យត្រលប់មកវិញ ឬក៏ដើម្បីឧទ្ទិសទៅដល់អ្នកដែលបានស្លាប់ទៅ អ្នកដែលបានចែកឋានទៅដែលជាបងប្អូន ឬក៏សាច់ញាតិរបស់យើងអញ្ចឹងព្រះសង្ឃតែងតែសូត្រធម៌ឲ្យពរ ដើម្បីឲ្យសេចក្តីសុខទៅដល់អ្នកដែលបានដាក់ចង្ហាន់ ហើយពួកយើងដែលបានដាក់ចង្ហាន់ទៅដល់ព្រះសង្ឃរួចហើយ យើងត្រូវតែលុតជង្គង់ដើម្បីសំពះ ហើយសំពះដើម្បីសុំបួងសួង សុំពរពីព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ ឬក៏ដើម្បីសម្រេចនូវបំណងប្រាថ្នាផ្សេងៗ។ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញស្ត្រីចំណាស់និងចៅស្រីរបស់គាត់នៅតែលុតជង្គង់ ហើយសំពះដៃឡើង លើកដៃសំពះឡើង សំពះព្រះសង្ឃ ហើយព្រះសង្ឃឈរនៅខាងមុខពួកគេទាំងពីរនាក់ ដោយកូនសិស្សរបស់ព្រះសង្ឃ ឬក៏កូនសិស្សលោកគឺឈរនៅខាងក្រោយ

Alms Round (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺយើងឃើញថា បន្ទាប់ពីព្រះសង្ឃបានសូត្រធម៌ឲ្យពរដល់ស្ត្រីចំណាស់និងចៅស្រីរបស់គាត់ហើយ អញ្ចឹងយើងឃើញព្រះសង្ឃក៏បានបែរមករកកូនសិស្សរបស់គាត់ ឬក៏កូនសិស្សលោកដែលឈរនៅខាងក្រោយ អញ្ចឹងកូនសិស្សលោកគាត់ឈរនៅខាងក្រោយព្រះសង្ឃជានិច្ចអញ្ចឹងបន្ទាប់ពីព្រះសង្ឃបានសូត្រធម៌រួចរាល់ហើយ គាត់ក៏បានបែរមករកកូនសិស្សរបស់គាត់វិញ អញ្ចឹងគាត់ គាត់បានបែរមករកកូនសិស្សលោក ហើយបើកគម្របបាត្រឡើង ដើម្បីឲ្យកូនសិស្សលោកដកចង្ហាន់ចេញពីបាត្រយកមកដាក់ក្នុងថង់យាមអញ្ចឹងដោយសារតែបាត្រនោះតូច បាត្រតូច ដូច្នេះអត់អាចដាក់ចង្ហាន់បានច្រើននោះទេ អញ្ចឹងរាល់ពេលដែលព្រះសង្ឃបានទទួលចង្ហាន់ពី[…] ពីស្ត្រីចំណាស់ម្នាក់នោះ ឬក៏ពីប្រជាជនរួចរាល់ហើយ ព្រះសង្ឃតែងតែយកចង្ហាន់នោះមកឲ្យកូនសិស្ស ដើម្បីយកចេញពីបាត្រដាក់ទៅក្នុងថង់យាមវិញ ដោយសារតែបាត្រតូចអត់អាចដាក់ចង្ហាន់បានច្រើនទេ ព្រោះវាពេញ ហើយអាចហៀរ និងធ្លាក់ចុះបាន ដូច្នេះគេត្រូវផ្ទេរចង្ហាន់ដាក់ចូលទៅក្នុងថង់យាម ដែលថង់យាមគឺជាកាបូបមួយរបស់ព្រះសង្ឃ គឺជាកាបូបធំមួយ បានន័យថាកាបូបធ្វើអំពីក្រណាត់ ហើយវាធំមួយដែលមានដៃយួរសម្រាប់ស្ពាយ អញ្ចឹងកាបូបនោះគឺធំ ដូច្នេះអាចដាក់ចង្ហាន់បានច្រើនអញ្ចឹងបន្ទាប់ពីព្រះសង្ឃគាត់ទទួលបានចង្ហាន់ពីប្រជាជន គាត់តែងតែយកចង្ហាន់ទាំងនោះមកឲ្យកូនសិស្ស ដើម្បីដាក់ទៅក្នុងថង់យាមអញ្ចឹងកូនសិស្សគាត់ស្ពាយថង់យាមដើរតាមពីក្រោយព្រះសង្ឃជានិច្ច ដែលនៅក្នុងថង់យាមនោះ គឺជាចង្ហាន់របស់ព្រះសង្ឃ

Alms Round (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីព្រះសង្ឃនិមន្តដើរបិណ្ឌបាតតាមភូមិ ឬក៏តាមផ្ទះនីមួយៗរួចរាល់មក បន្តិចក្រោយមកព្រះសង្ឃនោះក៏បានមកដល់ផ្ទះរបស់ស្ត្រីចំណាស់ម្នាក់នោះអញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះគឺស្ត្រីចំណាស់ ព្រះសង្ឃក៏បាននិមន្តមកដល់ផ្ទះរបស់ស្ត្រីចំណាស់នោះ បន្ទាប់មកព្រះសង្ឃក៏បានឈប់ ហើយរង់ចាំឲ្យស្ត្រីម្នាក់នោះគាត់ដាក់បាត្រអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺព្រះសង្ឃគាត់ឈប់ ហើយក្មេងប្រុសដែលជាកូនសិស្សលោក គឺឈរនៅពីក្រោយព្រះសង្ឃ ចំណែកឯស្ត្រីចំណាស់និងចៅស្រីរបស់គាត់កំពុងតែលុតជង្គង់នៅលើកម្រាលមួយ អញ្ចឹងយើងឃើញស្ត្រីចំណាស់ដែលជាយាយគាត់លុតជង្គង់នៅលើកម្រាលមួយ រីឯចៅស្រីរបស់គាត់លុតជង្គង់នៅលើកម្រាលមួយ ដែលកម្រាលរបស់ពួកគេគឺពណ៌លឿង អញ្ចឹងពួកគាត់ទាំងពីរគឺកំពុងតែអង្គុយលុតជង្គង់ ដែល ក្នុងដៃរបស់ពួកគាត់ទាំងពីរ គឺកាន់ថង់បាយម្នាក់មួយកញ្ចប់អញ្ចឹងពួកគេកំពុងតែអង្គុយលុតជង្គង់ចំពោះមុខព្រះសង្ឃ ដោយការគោរពអញ្ចឹងយើង ជាទូទៅយើងគោរពព្រះសង្ឃដោយការលុតជង្គង់ និងការថ្វាយបង្គំ ដូច្នេះហើយស្ត្រីចំណាស់និងចៅស្រីរបស់គាត់ត្រូវតែអង្គុយលុតជង្គង់ ម្យ៉ាងវិញទៀតពួកគេទាំងពីរនាក់ត្រូវតែដោះស្បែកជើងផងដែរអញ្ចឹងនៅក្នុងការដាក់ចង្ហាន់ព្រះសង្ឃ ឬក៏ដាក់បាត្រព្រះសង្ឃ យើងត្រូវតែដោះស្បែកជើង ព្រោះថាប្រសិនបើយើងពាក់ស្បែកជើង អាចធ្វើឲ្យយើងបាបបាន អញ្ចឹងព្រះសង្ឃគឺដើរដោះស្បែកជើង ដូច្នេះយើងត្រូវតែដើរដោះស្បែកជើង ហើយយើងអត់ត្រូវអង្គុយខ្ពស់ជាងព្រះសង្ឃនោះទេ ព្រោះព្រះសង្ឃតំណាងឲ្យព្រះពុទ្ធ អញ្ចឹងយើង យើងអត់អាចអង្គុយខ្ពស់ជាងព្រះសង្ឃទេ ដូច្នេះយើងឃើញនៅក្នុងរូបភាពទីនេះ គឺស្ត្រីចំណាស់ម្នាក់នោះនិងចៅស្រីរបស់គាត់ គឺកំពុងតែអង្គុយលុតជង្គង់នៅខាងមុខព្រះសង្ឃ

Alms Round (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្តិចក្រោយមក គឺមានព្រះសង្ឃមួយអង្គកំពុងតែនិមន្តមក អញ្ចឹងព្រះសង្ឃ គឺជាទូទៅគឺគាត់អត់មានសក់ទេ បានន័យថាយើងកោរសក់ចេញ ព្រះសង្ឃគឺកោរសក់ ហើយគាត់អត់ស្លៀកសម្លៀកបំពាក់ ឬក៏ខោអាវដូចយើងធម្មតាទេ គឺព្រះសង្ឃយើងហៅថាគ្រងស្បង់ចីវរ ឬក៏ស្បង់ចីពរអញ្ចឹងព្រះសង្ឃគឺយើងហៅថាគ្រងស្បង់ចីពរ យើងអត់ហៅថាស្លៀកពាក់ទេ ដោយយើងឃើញនៅក្នុងរូបភាពនេះ ព្រះសង្ឃគាត់គ្រងស្បង់ចីពរពណ៌លឿង ហើយនៅដៃរបស់ព្រះសង្ឃ គឺកំពុងតែកាន់បាត្រមួយ ដែលបាត្រនោះពណ៌ ហើយមានគម្របបាត្រពណ៌ខ្មៅ អញ្ចឹងជាទូទៅបាត្រគឺ បាត្រព្រះសង្ឃគឺសម្រាប់ដាក់ចង្ហាន់ ឬក៏ដាក់បាយ ដូច្នេះត្រូវតែមានគម្រប ព្រោះប្រសិនបើអត់គម្របទេ នៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត ឬក៏ដើរបិណ្ឌចង្ហាន់នៅតាមផ្លូវ អាចដីហុយប្រឡាក់ចង្ហាន់បាន ដូច្នេះបាត្រត្រូវតែមានគម្របបិទឲ្យជិត បិទឲ្យស្អាត ហើយជាទូទៅព្រះសង្ឃអត់ពាក់ទ្រនាប់ជើងទេ ឬក៏អត់ពាក់ស្បែកជើងទេ ដោយសារតែព្រះសង្ឃគឺត្រូវតែដើរដោះស្បែកជើង អញ្ចឹងព្រះសង្ឃអត់អាចពាក់ ភាគច្រើនព្រះសង្ឃដើរបិណ្ឌបាត គឺអត់ពាក់ទ្រនាប់ជើង ឬក៏ស្បែកជើងនោះទេ ហើយយើងឃើញនៅខាងក្រោយព្រះសង្ឃគឺមានក្មេងប្រុសម្នាក់ ដែលក្មេងប្រុសម្នាក់នោះ អាយុគាត់ប្រហែលជា ១០ ឆ្នាំ ឬក៏ ១២ ឆ្នាំ អញ្ចឹងក្មេងប្រុសម្នាក់នោះ គឺយើងហៅថាកូនសិស្សលោកដោយក្មេងប្រុសម្នាក់នោះគឺដើរតាមព្រះសង្ឃជានិច្ចនៅពេល[…] នៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត ដោយក្មេង នៅចំហៀងក្មេងប្រុសនោះ គឺស្ពាយថង់យាមមួយ អញ្ចឹងគាត់ស្ពាយថង់យាមដើរ ដើរបិណ្ឌបាតជាមួយនឹងព្រះសង្ឃ ដោយកូនសិស្សលោកគឺជាអ្នកដែលរស់នៅជាមួយនឹងលោក ឬក៏អ្នកដែលរស់នៅនៅក្នុងវត្ត ហើយកូនសិស្សលោកគឺគាត់អត់ទៅផ្ទះទេ បានន័យថាគាត់ស្នាក់នៅនឹងវត្ត រៀននៅវត្ត ហើយជួយធ្វើការងារវត្ត និងហូបបាយនៅវត្តតែម្ដងអញ្ចឹងគាត់ទុកវត្តដូចជាផ្ទះរបស់គាត់អញ្ចឹងដែរ ដោយគាត់ស្នាក់នៅជាមួយនឹងលោកតែម្ដង អញ្ចឹងនៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត ឬក៏និមន្តទៅណាមកណា កូនសិស្សលោកតែងតែដើរទៅជាមួយ ដើម្បីជួយការងាររបស់ព្រះសង្ឃ ដូចជាស្ពាយយាម ឬក៏កាន់ថង់ កាន់បាត្រជាដើម ដែលជាក់ស្ដែងយើងឃើញក្មេងប្រុសម្នាក់នេះ គឺគាត់ពាក់អាវដៃខ្លី ខោជើងខ្លីពណ៌ ហើយពាក់ស្បែកជើងផ្ទាត់ ហើយនៅដៃខាងឆ្វេងរបស់គាត់ គឺមានស្ពាយថង់យាម អញ្ចឹងកាបូបរបស់ព្រះសង្ឃយើងហៅថាថង់យាម