Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ប៉ិន | pən | 1. to be clever, smart, skilful, talented {អត់សូវប៉ិន = to be not good at, to not like} 2. spoken form of ប៉ុន = equal to, alike, similar, same as |
3/3 |
Link to overview page
Link to dictionary
Offering food or drinks and declining such an offer — Dialogue 1
ធីតា៖ អូ បងបូរ៉ា! ស្វាយអ៎បង? អត់អីទេបង បងញ៉ាំចុះ។ ខ្ញុំមិនសូវចូលចិត្តម្ជូរផង។
បូរ៉ា៖ អីចឹង? ធីតាអត់ចូលចិត្តម្ជូរអេ៎?
ធីតា៖ ចា៎ស ខ្ញុំអត់សូវប៉ិនផងបង។
Identifying items or people 2 — Dialogue 1
កណ្ណិកា៖ ភា រូបថតគ្រួសារភាឯងមែន?
សោភា៖ ហ្នឹងហើយ។ ថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ។
កណ្ណិកា៖ មួយណាភាឯង? មុខស្រដៀងៗគ្នា។ កម្ពស់ប៉ិនៗគ្នាទៀត។
សោភា៖ ចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់។ ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ។
កណ្ណិកា៖ មុខកាត់តាមម៉ាក់ទាំងអស់ម៉ង។
Making excuses — Additional dialogue
លក្ខិណា៖ ចុះរតនៈឯងមិនតេទៅខ្លួនឯង?
រតនៈ៖ ខ្ញុំមិនសូវស្និទ្ធស្នាលជាមួយគាត់។
លក្ខិណា៖ ហើយខ្ញុំហ្នឹងស្និទ្ធស្នាលប៉ុណ្ណាទៅ? មានទាក់ទងអីជាមួយរឿងស្និទ្ធស្នាលឬមិនស្និទ្ធស្នាល? សួររឿងការងារសោះ។
រតនៈ៖ លក្ខិណាឯងនិយាយតិចទៅ។ ខ្ញុំមិនសូវប៉ិននិយាយ។
លក្ខិណា៖ លេសគ្រប់សព្វ។ រតនៈឯងរកលេសឲ្យសមតិចទៅ។ តាមពិត ម៉ោពីទើបតែត្រូវបងវណ្ណាស្ដីឲ្យលើកមុនហ្នឹង។