KhmerPronunciationEnglish/Notes#occ
លំបាក lumbaak 1. to be difficult, hard to do
2. unfortunate, ill-fated, miserable, suffering
3. difficulty, scarcity, misery, suffering
4/4

Link to overview page
Link to dictionary

Asking “How do you write this?” — Cultural note


តួអក្សរខ្មែរកើតឡើងដោយការផ្គុំព្យញ្ជនៈ ស្រៈ ជើង និង សញ្ញាផ្សេងៗ។ តួអក្សរខ្លះមិនមានសំឡេងនៅក្នុងពេលអាននោះទេ ដូចជា ជាដើម ដូច្នេះ សូម្បីជនជាតិខ្មែរក៏មានការលំបាកក្នុងការចងចាំអក្ខរាវិរុទ្ធទាំងអស់ផងដែរ ហើយត្រូវប្រុងប្រយ័ត្ននៅពេលសរសេរឈ្មោះ ព្រោះអាចមានពាក្យសូរដូច

Offering help — Cultural note


ដូចវប្បធម៌ផ្សេងដែរ ការជួយអ្នកដទៃពេលឃើញគេកំពុងលំបាកក៏ជាទម្លាប់របស់ខ្មែរដែរ ប៉ុន្តែ ទម្លាប់មួយទៀតនោះគឺ សុំឲ្យគេជួយដោយត្រង់តែម្ដង ជាពិសេសពីមនុស្សអាយុច្រើនទៅកាន់មនុស្សក្មេងៗ។ ប៉ុន្តែ ចំពោះស្ថានភាពដែលត្រូវទទួលរាក់ទាក់ ដូចជាភ្ញៀវមកលេងផ្ទះ គឺគេមិនទម្លាប់ប្រើឲ្យភ្ញៀវធ្វើនេះធ្វើនោះទេ

Going To Bed (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថាបន្ទាប់ពីបើកទូរទស្សន៍រួច ក្មេងប្រុសម្នាក់នោះ គាត់ក៏បានអង្គុយសណ្ដូកជើងទាំងពីររបស់គាត់នៅលើគ្រែ ហើយអង្គុយមើលទូរទស្សន៍អំពីទឹកជំនន់ ដែលយើងឃើញទូរទស្សន៍ដែលនៅលើកូនទូ ដែលមានបីថតនោះ គឺកំពុងតែផ្សាយព័ត៌មានអំពីទឹកជំនន់ ដែលយើងឃើញមានបុរសម្នាក់ កំពុងតែជិះម៉ូតូកាត់ទឹកអញ្ចឹងនៅពេលដែលមានទឹកជំនន់ គឺធ្វើឲ្យយើងពិបាកធ្វើដំណើរ ដោយសារតែ[ទីកន្លែង] គ្រប់ទីកន្លែង គឺមានទឹកដក់ ឬក៏មានទឹកលិចអញ្ចឹងរាល់ការធ្វើដំណើរដោយថ្មើរជើង ឬក៏ការដើរ ឬក៏ការជិះម៉ូតូ ឬក៏ការជិះឡាន គឺនឹងមានការលំបាក ដោយសារតែយើងត្រូវជិះកាត់ទឹក ដូច្នេះវាអាចធ្វើឲ្យយើងមិនប្រុងប្រយ័ត្ន ប្រសិនបើយើងមិនប្រុងប្រយ័ត្ន វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន នៅពេលដែលយើងធ្វើដំណើរនៅក្នុងទឹកអញ្ចឹងរូបភាពទី ១២ នេះ ក្មេងប្រុសម្នាក់នោះ គាត់កំពុងតែមើលព័ត៌មានអំពីទឹកជំនន់នៅក្នុងថ្ងៃនេះ

Doing The Dishes (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ដើម្បីលាងចានបាន យើងត្រូវតែប្រើប្រាស់ទឹក អញ្ចឹងគាត់ក៏បានបើកទឹកម៉ាស៊ីន ដើម្បីដាក់ចូលចានដែកទាំងឬក៏កន្ធន់ទាំងអញ្ចឹងកន្ធន់ពណ៌បៃតង គាត់កំពុងតែបើកទឹកដាក់ ចំណែកឯកន្ធន់ពណ៌លឿង គឺគាត់បានបើកទឹកដាក់ពេញរួចហើយ អញ្ចឹងដើម្បីលាងចានឲ្យបានស្អាត យើងត្រូវតែលាងម្ដងជម្រះទឹក ដើម្បីឲ្យបានស្អាត ព្រោះពេលខ្លះចានប្រឡាក់ខ្លាំង អញ្ចឹងយើងអត់អាចលាងមួយទឹកបានទេ ហើយទឹកដែលក្មេងប្រុសនេះកំពុងតែប្រើប្រាស់ គឺអាចចេញមកពីប្រភពទឹករដ្ឋ បានន័យថាគាត់លក់នៅកន្លែងចិញ្ចើមផ្លូវពិតមែន ក៏ប៉ុន្តែក្បែរនោះគឺមានប្រភពទឹកម៉ាស៊ីន អញ្ចឹងគាត់អាចទុយោ ឬក៏ទុយោចេញពីកន្លែងប្រភពទឹក ឬក៏ផ្ទះអ្នកជិតខាងដែលនៅក្បែរនោះ ដើម្បីប្រើប្រាស់ទឹករបស់គេ ហើយគាត់គ្រាន់តែបង់ថ្លៃឈ្នួលទឹកដែលគាត់ប្រើប្រាស់នោះ ទៅឲ្យម្ចាស់ផ្ទះ ឬក៏ទៅឲ្យរដ្ឋគឺជាការស្រេច អញ្ចឹងគាត់អត់ចាំបាច់លំបាក ដើម្បីយួរទឹកមកពីផ្ទះ ឬក៏យួរទឹកតាមរទេះមីរបស់គាត់នោះទេ ដោយគាត់គ្រាន់តែបន្តទឹកចេញពីផ្ទះអ្នកជិតខាងនោះ គឺជាការស្រេចតែម្ដងដើម្បីប្រើប្រាស់ទឹកអញ្ចឹងរូបភាពនេះ ក្មេងប្រុសនោះ គាត់ក៏បានបើកទឹកម៉ាស៊ីន ដើម្បីដាក់ចូលចានដែកទាំងសម្រាប់ធ្វើការលាងចាន