Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អគារ | ʔaʔkie | building, house | 18/6 |
Link to overview page
Link to dictionary
Asking for directions 1 — Dialogue 1
សោភា៖ បង សុំសួរតិច។ នៅម្ដុំហ្នឹងមានហាងកាហ្វេអាម៉ាហ្ស៉ូនអត់បង?
អ្នកតាមផ្លូវ ១៖ អាម៉ាហ្ស៉ូន?... នៅមុខនោះដូចមានហាងកាហ្វេមួយ តែមិនដឹងឈ្មោះអីអេ៎នៀក ...
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ កាហ្វេអាម៉ាហ្ស៉ូន! អគារពណ៌ខ្មៅ ហើយបៃតងតិចៗហ្នឹងមែន?
សោភា៖ ចា៎ស។ នៅមុខហ្នឹងមែនបង?
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ។ ទៅមុខ ដល់ភ្លើងស្តុប ហើយបត់ស្ដាំទៅ ឃើញហើយ។
សោភា៖ អូ ចា៎ស អរគុណច្រើនបង។
Asking for directions 2 — Dialogue 1
សុខា៖ អូន សុំសួរតិចបានអេ៎? មានដឹងថានៅក្នុងអគារហ្នឹងជាន់ទីម៉ានមានទូអេធីអឹម?
អ្នកដំណើរ៖ ខ្ញុំអត់ដឹងផងបង។ បងអាចទៅសួរនៅកន្លែងផ្ដល់ព័ត៌មាននៅជាន់ទី ១ បានបង។
សុខា៖ អូ តែបងដើរនៅជាន់ទី ១ មិញ ដូចអត់ឃើញ ...
អ្នកដំណើរ៖ មានច្រកចូលច្រើន ខ្ញុំភ្លេចថានៅច្រកចូលមួយណាហើយនៀក ប៉ុន្តែចាំថានៅក្បែរហ្នុងមានហាងនាឡិកាមួយ ហើយគេដាក់ផ្លាកសញ្ញាសួរធំពណ៌បៃតងអា៎បង។
សុខា៖ អូ អត់អីទេ ចាំបងចុះទៅរកខ្លួនឯង។ អរគុណច្រើនហើយណា អូន។ រកជណ្ដើរយន្តចុះសិន វង្វេងអស់ហើយ ...
អ្នកដំណើរ៖ ជណ្ដើរយន្តដូចឃើញនៅនោះមួយបង។ ខ្ញុំអត់ច្បាស់ដែរ បងសាកដើរទៅមើលៗ។ បើមិននេះ ខាងនេះក៏បានដែរបង តែរៀងឆ្ងាយតិច។
Rainy Season (Sakanan) — 01
Boats (Sakanan) — 01
Rainy Season (Sakanan) — 04
Cold Season (Sakanan) — 13