KhmerPronunciationEnglish/Notes#occ
លុយ luy 1. to wade, ford, walk through shallow water or vegetation
2. to run by or through, pass by, cross into
3/2

Link to overview page
Link to dictionary

Going To Bed (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ យើងឃើញ បន្ទាប់ពីគាត់អង្គុយបានបន្តិចក្រោយមក គាត់នឹកចង់មើលទូរទស្សន៍ ដូច្នេះគាត់ក៏យកតេឡេមកបញ្ជា អញ្ចឹងយើងហៅថាតេឡេ ឬក៏ឧបករណ៍បញ្ជា យើងឃើញគាត់ចុចប៊ូតុងតេឡេ ដើម្បីបើកទូរទស្សន៍ អញ្ចឹងគាត់កំពុងតែមើលព័ត៌មាន ដោយយើងឃើញគាត់កំពុងតែចុចតេឡេដើម្បីបើកទូរទស្សន៍ ពេលនោះទូរទស្សន៍ក៏បានបើក ហើយទូរទស្សន៍កំពុងតែផ្សាយព័ត៌មានអំពីទឹកលិច ឬក៏ទឹកជំនន់នៅក្នុងថ្ងៃនេះ ដែលប្រហែលជាថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះយើងឃើញនៅក្នុងទូរទស្សន៍ គឺគេផ្សាយព័ត៌មានអំពីទឹកលិចដែលយើងឃើញនៅក្នុងទូរទស្សន៍នេះ យើងឃើញមានបុរសម្នាក់ គាត់ស្លៀកខោជើងខ្លី ពាក់អាវដៃខ្លីកាន់ឆត្រ ហើយគាត់កំពុងតែដើរនៅក្នុងទឹក ឬក៏ដើរលុយទឹក បានន័យថាគាត់កំពុងតែដើរនៅក្នុងទឹកជំនន់ ដែលប្រហែលជាមានភ្លៀងខ្លាំងនៅក្នុងថ្ងៃនេះ ដូច្នេះធ្វើឲ្យទីក្រុងគឺមានទឹកលិចដោយយើងឃើញនៅក្បែរបុរសម្នាក់នោះគឺមានឆ្កែមួយ កំពុងតែហែលទឹកផងដែរ អញ្ចឹងឆ្កែកំពុងតែហែលទឹកដោយសារតែមានទឹកជំនន់ មានទឹកលិចខ្លាំង ដូច្នេះហើយធ្វើឲ្យពិបាកនៅក្នុងការរស់នៅ ដែលមនុស្សនិងសត្វ ពិបាកក្នុងការរស់នៅ ដោយត្រូវឆ្លងទឹក ឬក៏ហែលទឹក ឬក៏ដើរកាត់ទឹកអញ្ចឹងនៅក្នុងនោះ នៅក្នុងទូរទស្សន៍នោះ យើងឃើញមានស្ត្រីម្នាក់ផងដែរ ដែលគាត់កំពុងតែយួរកាបូប ឬក៏យួរថង់អីវ៉ាន់របស់គាត់ លើកឲ្យផុតពីទឹក អញ្ចឹងគាត់កំពុងតែដើរ ហើយគាត់មិនចង់ឲ្យអីវ៉ាន់របស់គាត់សើម ឬក៏ទទឹក ដូច្នេះគាត់ព្យាយាមលើកឲ្យផុតទឹកអញ្ចឹងប្រហែលជាថ្ងៃនេះគឺជាថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង ឬក៏ថ្ងៃដែលមានទឹកជំនន់ ដូច្នេះហើយទើបមានព័ត៌មានអំពីទឹកជំនន់កើតឡើងនៅក្នុងថ្ងៃនេះ ដែលផ្សាយនៅក្នុងទូរទស្សន៍អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានបើកទូរទស្សន៍ មើលព័ត៌មានអំពីទឹកជំនន់នៅក្នុងថ្ងៃនេះ

Rainy Season (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាមេឃភ្លៀងធ្វើឲ្យលិចទឹក ជា យ៉ាងជ្រៅ នៅក្នុងទីក្រុង ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺយើងឃើញមានអគារជាច្រើន ឬក៏ផ្ទះជាច្រើន ដែលនៅក្នុងរូបភាពនេះ ហើយមានមនុស្សប្រុសស្រីជាច្រើន កំពុងតែដើរនៅក្នុងទឹក បានន័យថាមានទឹកជំនន់កើតឡើងបន្ទាប់ពីមេឃភ្លៀងដោយយើងឃើញនៅក្បែរផ្ទះនោះ យើងឃើញមានបុរសម្នាក់ ដែលគាត់ពាក់អាវដៃខ្លី ពណ៌ ស្លៀកខោពណ៌បៃតង គាត់កំពុងតែឈរនៅក្នុងទឹក ហើយដៃរបស់គាត់ទាំងពីរ កំពុងតែលើកឡើងលើ ដោយកាន់ឯកសារ ឬក៏កាន់ថង់អ្វីមួយដើម្បីយកបាំងអញ្ចឹងគាត់កាន់លើកឡើងលើ ដើម្បីយកបាំងក្បាលរបស់គាត់ កុំឲ្យមេឃភ្លៀងអញ្ចឹងគាត់កាន់ឯកសារ ឬក៏កាន់ក្រដាសអ្វីមួយ ដើម្បីបាំងមេឃកុំឲ្យភ្លៀងធ្លាក់ទទឹកគាត់ ហើយយើងឃើញនៅក្បែរនោះគឺមាននារីម្នាក់ ដែលគាត់ពាក់អាវដៃវែងពណ៌ទឹកក្រូច ស្លៀកខោពណ៌ អញ្ចឹងនៅដៃរបស់នារីម្នាក់នោះ គឺគាត់កំពុងតែកាន់កាបូប ឬក៏[...]កាន់ថង់ចំនួនពីរ អញ្ចឹងគាត់កំពុងតែលើកថង់ ឬក៏កាបូបគាត់ឡើង គាត់ព្យាយាមលើកឡើងដើម្បីឲ្យផុតពីទឹក ព្រោះគាត់អត់ចង់ឲ្យកាបូបរបស់គាត់សើមទៅនឹងទឹកនោះទេ ដូច្នេះគាត់លើកឲ្យខ្ពស់ ដើម្បីឲ្យផុតពីទឹកកុំឲ្យសើម ដោយសារតែមេឃភ្លៀង ហើយទីក្រុងគឺត្រូវបានទឹកជំនន់ជន់លិចដែលយើងឃើញរូបភាពនៅកណ្ដាល គឺមានបុរសម្នាក់ទៀតរៀងចំណាស់បន្តិច គាត់ពាក់អាវដៃខ្លី ស្លៀកខោពណ៌ជើងខ្លី នៅដៃខាងឆ្វេងរបស់គាត់គឺកំពុងតែកាន់ឆត្រមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់ឆត្រ គាត់បាំងឆត្រ ដើម្បីកុំឲ្យភ្លៀងសើមគាត់ ឬក៏ដើម្បីកុំឲ្យភ្លៀងទទឹកគាត់ ព្រោះគាត់ខ្លាចឈឺ ប៉ុន្តែគាត់កំពុងតែដើរនៅក្នុងទឹក ដើម្បីទៅរកកន្លែងគោកមួយ ហើយនៅក្បែរនោះយើងឃើញមាននារីម្នាក់ទៀត ដែលគាត់ស្លៀកសំពត់ពណ៌លឿង ពាក់អាវដៃវែង ដៃខ្លីពណ៌ ដោយគាត់កំពុងតែដើរនៅក្នុងទឹក គាត់ដើរលុយទឹកបណ្ដើរ ដើម្បីទៅដើរទៅរកកន្លែងដែលគោក ដែលអត់មានកន្លែងលិចទឹកអញ្ចឹងមេឃភ្លៀង គឺធ្វើឲ្យមនុស្សពិបាកក្នុងការរស់នៅ បានន័យថាបន្ទាប់ពីមេឃភ្លៀង ធ្វើឲ្យមានទឹកជំនន់ជន់លិច ដូច្នេះធ្វើឲ្យមនុស្សពិបាកធ្វើដំណើរ និងពិបាករស់នៅជាខ្លាំងដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺម្នាក់គឺកំពុងតែដើរលុយទឹក ដើម្បីទៅរកកន្លែងគោក ព្រោះនៅក្នុងទឹក គឺពិបាកធ្វើដំណើរម្យ៉ាងវិញទៀតយើងឃើញសូម្បីតែសត្វឆ្កែ សត្វឆ្កែក៏ពិបាកដែរ យើងឃើញនៅក្នុងរូបភាពនេះ គឺសត្វឆ្កែកំពុងតែហែលទឹកដើម្បីទៅរកកន្លែងគោក ដោយសារតែទឹកបានលិចខ្លួនវាអស់ហើយ ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺសត្វឆ្កែនៅសល់តែក្បាលតែប៉ុណ្ណោះ ដែលអណ្ដែតនៅលើទឹក អញ្ចឹង[គាត់]វាហែលទឹកបណ្ដើរ វាព្យាយាមហែលទឹកដើម្បីឲ្យផុតពីទឹក ដើម្បីទៅរកកន្លែងគោក ដើម្បីងាយស្រួលក្នុងការរស់នៅ