KhmerPronunciationEnglish/Notes#occ
ប្រាំមួយ pram muəy six 9/4

Link to overview page
Link to dictionary

Asking and saying whether something is correct — Talking about basic mathematical operations


3 + 4 = 7 បីបូកបួនស្មើនឹងប្រាំពិល
3 – 5 = –2 បីដកប្រាំស្មើនឹងដកពីរ
5 – 3 = 2 ប្រាំដកបីស្មើពីរ ប្រាំដកបីសល់ពីរ
3 x 4 = 12 បីគុណនឹងបួនស្មើនឹងដប់ពីរ បីបួនដងស្មើនឹងដប់ពីរ
12 : 2 = 6 ដប់ពីរចែកនឹងពីរស្មើនឹងប្រាំមួយ
3^2 = 9 បីស្វ័យគុណពីរស្មើនឹងប្រាំបួន, specifically for squares: បីលើកជាការេ
¾ (as a fraction) បីភាគបួន បីលើបួន
0.75 សូន្យចុចចិតប្រាំ សូន្យក្បៀសចិតប្រាំ

Noodle Soup (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំគុយទាវទឹកស៊ុបអញ្ចឹងការញ៉ាំគុយទាវទឹកស៊ុប គឺយើងអាចញ៉ាំបាននៅពេលព្រឹក ធ្វើជាអាហារពេលព្រឹក ហើយនិងពេលល្ងាចដែលយើងញ៉ាំជាអាហារសម្រន់អញ្ចឹងជាទូទៅគុយទាវទឹកស៊ុប យើងអត់សូវញ៉ាំពេលថ្ងៃនោះទេ ដោយសារតែពេលថ្ងៃយើងញ៉ាំបាយ ជាទូទៅនៅកម្ពុជាគឺយើងញ៉ាំបាយនៅពេលថ្ងៃ ហើយពេលល្ងាចក៏យើងញ៉ាំបាយដែរ ក៏ប៉ុន្តែពេលខ្លះមុនពេលអាហារពេលល្ងាច យើងអាចញ៉ាំមីស៊ុប ឬក៏គុយទាវ ដើម្បីជាអាហារសម្រន់អញ្ចឹងភាគច្រើនការញ៉ាំគុយទាវទឹកស៊ុបគឺយើងញ៉ាំនៅម៉ោងបួនល្ងាច ឬក៏ប្រាំល្ងាច ដែលអត់ទាន់ដល់ម៉ោងបាយទេ ព្រោះថាជាទូទៅនៅកម្ពុជាគឺជាមធ្យមម៉ោងបាយ គឺម៉ោងប្រាំមួយ ឬក៏ម៉ោងប្រាំពីរល្ងាចដែលអញ្ចឹងដើម្បីកុំឲ្យឃ្លាន គឺយើងញ៉ាំអាហារសម្រន់សិន ហើយអាហារសម្រន់ដែលពេញនិយមនៅពេលល្ងាចគឺជាគុយទាវ ឬក៏មី ដែលមានទឹកស៊ុប ឬក៏ខគោអញ្ចឹងពេលព្រឹកក៏យើងអាចញ៉ាំបានដែរ ពេលព្រឹក យើងអាចញ៉ាំជាអាហារពេលព្រឹក ក៏ប៉ុន្តែយើងអត់សូវញ៉ាំគុយទាវទឹកស៊ុបជាអាហារថ្ងៃត្រង់នោះទេ

Rainy Season (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីរដូវវស្សា ដែលយើងហៅបានម្យ៉ាងទៀត គេហៅថារដូវភ្លៀងអញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា យើងហៅថាខែភ្លៀង ឬក៏រដូវភ្លៀងដែល ដោយសារតែនៅក្នុងប្រទេសកម្ពុជា គឺជា[...]នៅប្រទេសដែលនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍ អញ្ចឹងគឺជាប្រទេសដែលនៅក្នុងតំបន់ត្រូពិក ដូច្នេះហើយរដូវគឺត្រូវបានបែងចែកចេញជាពីរធំដែលមានរដូវវស្សា និងរដូវប្រាំង ដែលរដូវវស្សា គឺជារដូវដែលមានភ្លៀងធ្លាក់ ចំណែកឯរដូវប្រាំង គឺអត់មានភ្លៀងធ្លាក់ទេ គឺពេលខ្លះគឺក្ដៅ ហើយពេលខ្លះគឺត្រជាក់អញ្ចឹងរដូវទាំងពីរគឺបែងចែកចេញជាប្រាំមួយខែម្នាក់ បានន័យថាប្រាំមួយខែរដូវវស្សា និងប្រាំមួយខែទៀតរដូវប្រាំងដោយមានភ្លៀងធ្លាក់រយៈពេលប្រាំមួយខែ ហើយមេឃរាំង អត់មានភ្លៀង រយៈពេលប្រាំមួយខែ ដែលខុសពីរដូវដែលនៅតំបន់អឺរ៉ុប តំបន់នៅប៉ែកអឺរ៉ុប ដែលមានរដូវចំនួនបួន ដែលយើងឃើញមានដូចជា រដូវស្លឹកឈើជ្រុះ រដូវធ្លាក់ទឹកកក រដូវក្ដៅ រដូវលំហើយជាដើម ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា គឺអត់មានរដូវបួននោះទេ គឺមានរដូវតែពីរតែប៉ុណ្ណោះ គឺរដូវប្រាំង និងរដូវវស្សា

Cold Season (Sakanan) — 13


ចូលដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា វាគឺជាពេលថ្ងៃត្រង់ ព្រោះថាអម្បាញ់មិញយើងឃើញថា ឃើញម៉ោងវា ១២ កន្លះ ឬក៏ ១២ សែសិបអញ្ចឹង ១២ សែសិប គឺលើស ១០ នាទី យើង ១២ កន្លះ គឺ ១២ សាមសិបនាទីអញ្ចឹងប្រសិនបើម៉ោង ១២ សាមសិបនាទី គឺយើងហៅ ១២ កន្លះ ក៏ប៉ុន្តែអម្បាញ់មិញ គឺម៉ោង ១២ និងសែសិបនាទី បាទអញ្ចឹងម៉ោង ១២ និងសែសិបនាទី គឺជាពេលវេលាមួយដែលកូនសិស្សចេញពីរៀននៅក្នុងប្រទេសកម្ពុជាមានសាលាខ្លះគឺកូនសិស្សនឹងរៀនព្រឹកផង ល្ងាចផង បាទប៉ុន្តែនៅសាលាខ្លះគឺគេរៀនតែមួយព្រឹកនោះទេដូច្នេះនៅសាលារៀន គេចូលរៀនម៉ោងព្រឹក និងចេញម៉ោង ១១។ ក៏ប៉ុន្តែសម្រាប់តែសាលាដែលគេបង្រៀនពីរវេន បាទ គឺព្រឹក ល្ងាច គឺគេចូលម៉ោងចេញម៉ោង ១១ និងចូលម៉ោងចេញម៉ោង ៥។ ដូច្នេះនៅក្នុងរូបភាពនេះ គឺយើងអាចនិយាយថា សិស្សគឺដល់ពេលសម្រាកញ៉ាំបាយនៅពេលថ្ងៃត្រង់អញ្ចឹង ពួកគាត់ចេញពីសាលារៀនយើងឃើញនៅក្នុងនេះ យើងឃើញនៅក្នុងរូបភាពនេះ គឺមានសាលារៀនមួយ បាទ មានអគារសាលារៀនមួយ ដែលនៅក្នុងនោះ គឺយើងឃើញមានពីរជាន់ អគារនោះគឺពីរជាន់ បាទ ហើយមានប្រាំមួយបន្ទប់អញ្ចឹង មានថ្នាក់រៀនចំនួនប្រាំមួយបន្ទប់ហើយនៅលើអគារនោះ យើងឃើញមានព្រះអាទិត្យចំនួនមួយ អញ្ចឹងបានន័យថា ព្រះអាទិត្យរះនៅកម្ពស់ថ្ងៃត្រង់ បាទ អញ្ចឹងគឺជាពេលវេលាថ្ងៃត្រង់ហើយយើងឃើញមានសិស្សជាច្រើន គាត់បានដើរចេញពីអគារសាលានោះអញ្ចឹងបានន័យថាដល់ម៉ោងដែលគាត់សម្រាក ដូច្នេះគាត់ត្រូវដើរចេញពីអគារទៅផ្ទះ ឬក៏ទៅកន្លែងញ៉ាំបាយបាទ សិស្សខ្លះដែលមានផ្ទះជិតគឺគាត់ទៅផ្ទះរបស់គាត់ ចំណែកឯសិស្សដែលមានផ្ទះឆ្ងាយ គឺគាត់ទៅកន្លែងញ៉ាំបាយ ឬក៏គេហៅថាអាហារដ្ឋានអញ្ចឹងជាទូទៅសាលានីមួយៗតែងតែមានអាហារដ្ឋានរបស់គេ សម្រាប់ឲ្យសិស្សានុសិស្សចូលញ៉ាំអាហារយើងឃើញនៅពីមុខអគារនេះ គឺមានដងទង់ជាតិមួយ បាទ អញ្ចឹងបង្គោលខ្ពស់មួយនោះ គេហៅថាដងទង់ជាតិ ដែលយើងឃើញមានទង់ជាតិចងនៅដងបង្គោលនោះ កំពុងតែបក់រវិចៗ។ អញ្ចឹងទង់ជាតិគឺដាក់នៅគ្រប់សាលាតែម្ដងហើយជាទូទៅមុនពេលចូលរៀន គឺសិស្សទាំងអស់ត្រូវតែគោរពទង់ជាតិ គឺយើងត្រូវបង្ហូតទង់ជាតិឡើងដោយច្រៀងចម្រៀងជាតិ ដូចជានៅក្នុងសាលានៅក្នុងប្រទេសកម្ពុជា គឺពេលព្រឹកម៉ោងនៅពេលដែលសិស្សចូលដល់សាលាអស់ គឺសិស្សទាំងអស់ ត្រូវមកតម្រង់ជួរគ្នានៅក្បែរទង់ជាតិ ដើម្បីច្រៀងភ្លេង ច្រៀងបទភ្លេងជាតិ ហើយបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកអញ្ចឹងបទភ្លេងជាតិរបស់ប្រទេសកម្ពុជា គឺមានចំណងជើងថាបទនគររាជអញ្ចឹងគឺយើងតែងតែច្រៀង ដើម្បីបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកហើយបន្ទាប់មក នៅពេលដែលសិស្សចេញពីរៀននៅពេលល្ងាច គឺយើងត្រូវបង្ហូតទង់ជាតិចុះវិញ ដោយច្រៀងបទនគររាជដដែលអញ្ចឹងនៅគ្រប់សាលាទាំងអស់ គឺត្រូវបង្ហូតទង់ជាតិពីរដង ទីមួយគឺនៅពេលព្រឹកម៉ោងនិងទីពីរនៅពេលល្ងាចម៉ោងឬក៏នៅពេលរសៀល