KhmerPronunciationEnglish/Notes#occ
សាលារៀន saalaa riən school 8/5

Link to overview page
Link to dictionary

Saying “I don’t know” — Dialogue 2


នៅសាលារៀន
សុខាធារី! សួរមួយមើលចេះធ្វើលំហាត់នេះ / ស្រាយចំណោទនេះអត់? ខ្ញុំគិតយូរហើយ នៅតែមិនចេញ
ធារីណា? មើល ខ្ញុំមើលតិចមើល។ ... អឹម ... ខ្ញុំគិតអត់ចេញដែរហ្នឹងអត់ដឹងថាត្រូវស្រាយយ៉ាងម៉េចទេនៀក

Cold Season (Sakanan) — 10


ចូលដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បើកកែបម៉ូតូរួចរាល់ហើយ គាត់បានដោះមួកសុវត្ថិភាពនិងដោះអាវរងា ដើម្បីដាក់ចូលទៅក្នុងឃ្លុបនៅក្រោមកែបម៉ូតូអញ្ចឹងជាទូទៅ ម៉ូតូនីមួយៗតែងតែមានឃ្លុប ឬក៏ប្រអប់មួយដែលនៅក្រោមកែបសម្រាប់ដាក់អីវ៉ាន់ហើយប្រអប់នោះ ម៉ូតូខ្លះមានប្រអប់តូច ម៉ូតូខ្លះមានប្រអប់ធំអញ្ចឹងនៅពេលដែលម៉ូតូដែលមានប្រអប់ធំ គឺយើងអាចដាក់អីវ៉ាន់បានច្រើន បាទ ដូចជាអាវ ដូចជាកាតាប អីអញ្ចឹងគឺ យើងអាចដាក់នៅក្នុងប្រអប់នៅក្រោមកែបម៉ូតូនោះតែម្ដងហើយនៅក្រោមកែបម៉ូតូគឺមានធុងសាំងអញ្ចឹងនៅពេលណាដែលយើងជិះអស់សាំង ក៏យើងត្រូវបើកកែបម៉ូតូដែរបាទ យើងបើកកែបម៉ូតូដើម្បីចាក់សាំងទៅក្នុងធុងសាំងនោះបាទ ក្មេងប្រុសម្នាក់នេះ គាត់ដាក់អាវរងារបស់គាត់ចូលទៅក្នុងកែបម៉ូតូ ព្រោះថានៅក្នុងសាលា គឺគេត្រូវពាក់ឯកសណ្ឋានសាលាអញ្ចឹងគាត់មិនអាចពាក់អាវរងាចូលទៅក្នុងសាលាបាននោះទេ ព្រោះខុសនឹងវិន័យសាលាដូច្នេះអាវរងា គាត់ត្រូវដោះទុក បន្ទាប់មកគាត់ពាក់តែឯកសណ្ឋានសាលាចូលទៅក្នុងសាលារៀន ដើម្បីរៀននៅក្នុងថ្នាក់តែប៉ុណ្ណោះ

Cold Season (Sakanan) — 07


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ក្មេងប្រុសម្នាក់នោះ គាត់កំពុងតែជិះម៉ូតូអញ្ចឹងគាត់កំពុងតែទៅសាលារៀន ដោយគាត់កំពុងតែជិះម៉ូតូ ហើយគាត់ពាក់ ស្លៀកខោពណ៌ ជើងវែង បាទហើយគាត់ពាក់មួកសុវត្ថិភាព អញ្ចឹងការពាក់មួកសុវត្ថិភាព គឺជាការគោរពច្បាប់បាទ នៅក្នុងច្បាប់ចរាចរណ៍គឺអ្នកជិះម៉ូតូទាំងអស់គឺត្រូវតែពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពរបស់គេ ការពារជីវិតរបស់គេព្រោះថាពេលខ្លះគេអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើយើងមិនពាក់មួកសុវត្ថិភាពនោះទេ គឺអាចនឹងមានគ្រោះថ្នាក់ដល់ក្បាល ដែលធ្វើឲ្យយើងបែកក្បាល ឬក៏មានគ្រោះថ្នាក់ដល់បាត់បង់ជីវិត ដោយសារការប៉ះទង្គិចក្បាលម្យ៉ាងវិញទៀត ប្រសិនបើយើងមិនពាក់មួកសុវត្ថិភាព នោះប៉ូលិសនឹងពិន័យយើងជាក់ជាពុំខាន ព្រោះវាផ្ទុយទៅនឹងច្បាប់ដូច្នេះ ដើម្បីរក្សាសុវត្ថិភាព និងដើម្បីគោរពច្បាប់ នៅពេលដែលយើងជិះម៉ូតូ យើងត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាយើងឃើញថាក្មេងប្រុសម្នាក់នោះ គាត់ក៏បានស្ពាយកាតាបផងដែរអញ្ចឹងនៅខាងក្រោយខ្នងរបស់គាត់គឺមានកាតាបធំមួយបាទ គាត់កំពុងតែស្ពាយកាតាប ដែលកាតាបនោះគឺជាសម្ភារៈសម្រាប់ដាក់សៀវភៅ ឬក៏ប៊ិច ឬក៏សម្ភារៈសិក្សាផ្សេងៗ។ អញ្ចឹងរាល់សៀវភៅ ប៊ិច ឬក៏សម្ភារៈសិក្សាផ្សេងយើងត្រូវដាក់ក្នុងកាតាប បាទម៉ូតូរបស់ក្មេងប្រុសនេះគឺមានពណ៌បៃតង ហើយគាត់ដាក់កញ្ចក់ផងដែរអញ្ចឹងកញ្ចក់សម្រាប់មើលក្រោយមួយ ហ្នឹងម៉ូតូគាត់ពណ៌បៃតង គាត់កំពុងតែជិះម៉ូតូទៅសាលា

Cold Season (Sakanan) — 16


ចូលដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា ម៉ោងល្ងាច ដូច្នេះសិស្សត្រូវចេញពីសាលាហើយអញ្ចឹងយើងឃើញក្មេងប្រុសដដែលនោះ បាទ គាត់បានជិះម៉ូតូត្រលប់មកផ្ទះវិញគឺគាត់ជិះម៉ូតូដោយដៃរបស់គាត់កាន់ចង្កូតម៉ូតូ ភ្នែករបស់គាត់សម្លឹងទៅមុខត្រង់ ហើយម៉ូតូរបស់គាត់គឺមានកញ្ចក់មើលក្រោយមួយផងដែរ ដើម្បីមើលសុវត្ថិភាពនៅខាងក្រោយក្មេងប្រុសម្នាក់នោះ គាត់ជិះម៉ូតូ ដោយពាក់មួកសុវត្ថិភាពពណ៌ បាទ ហើយគាត់ពាក់អាវរងាអញ្ចឹងទោះបីជាពេលល្ងាចក៏ដោយ ក៏គាត់ត្រូវតែពាក់អាវរងា ព្រោះថានៅពេលល្ងាចគឺសីតុណ្ហភាពត្រជាក់ជាងពេលព្រឹកដូច្នេះដើម្បីរក្សាភាពកក់ក្ដៅ គាត់ត្រូវតែពាក់អាវរងារបស់គាត់ជាប់ជានិច្ចនៅពេលដែលគាត់ជិះម៉ូតូ ព្រោះនៅពេលដែលជិះម៉ូតូ គឺមានខ្យល់យ៉ាងច្រើន ឬក៏ខ្យល់ខ្លាំងមកប៉ះនឹងខ្លួនយើងហើយខ្យល់នោះគឺមានភាពត្រជាក់ ដូច្នេះហើយវាអាចធ្វើឲ្យយើងរងាបានអញ្ចឹងគាត់ត្រូវតែពាក់អាវរងានៅពេលដែលគាត់កំពុងតែជិះម៉ូតូដើម្បីរក្សាភាពកក់ក្ដៅបាទ ហើយគាត់ជិះម៉ូតូ ហើយគាត់ស្ពាយកាតាបមួយផងដែរ អញ្ចឹងនៅពេលដែលគាត់ទៅរៀន គាត់យកកាតាបទៅ ពេលដែលគាត់មកផ្ទះវិញ គាត់ត្រូវតែយកកាតាបមកផ្ទះវិញផងដែរបាទ អញ្ចឹងបានន័យថានៅក្នុងរូបភាពនេះ គឺក្មេងប្រុសនោះ គាត់ចេញពីសាលារៀនហើយ អញ្ចឹងគាត់ត្រូវតែមកផ្ទះវិញដោយជិះម៉ូតូរបស់គាត់ ព្រោះថាការជិះម៉ូតូគឺធ្វើឲ្យយើងចំណេញពេលវេលា នៅពេលដែលយើងដើរគឺចំណាយពេលយូរនិងហត់ដូច្នេះគាត់ជិះម៉ូតូ ធ្វើឲ្យគាត់ចំណេញពេលវេលាមកដល់ផ្ទះបានលឿនបាទ បន្ទាប់ពីគាត់ជិះម៉ូតូចេញពីសាលា នៅពេលដែលគាត់មកដល់ផ្ទះ នោះគាត់នឹងទទួលទាននូវអាហារពេលល្ងាច ឬក៏និយាយលេងជាមួយនឹងក្រុមគ្រួសាររបស់គាត់ នៅក្នុងផ្ទះតាមទម្លាប់ជាក់ជាពុំខាន

Cold Season (Sakanan) — 13


ចូលដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា វាគឺជាពេលថ្ងៃត្រង់ ព្រោះថាអម្បាញ់មិញយើងឃើញថា ឃើញម៉ោងវា ១២ កន្លះ ឬក៏ ១២ សែសិបអញ្ចឹង ១២ សែសិប គឺលើស ១០ នាទី យើង ១២ កន្លះ គឺ ១២ សាមសិបនាទីអញ្ចឹងប្រសិនបើម៉ោង ១២ សាមសិបនាទី គឺយើងហៅ ១២ កន្លះ ក៏ប៉ុន្តែអម្បាញ់មិញ គឺម៉ោង ១២ និងសែសិបនាទី បាទអញ្ចឹងម៉ោង ១២ និងសែសិបនាទី គឺជាពេលវេលាមួយដែលកូនសិស្សចេញពីរៀននៅក្នុងប្រទេសកម្ពុជាមានសាលាខ្លះគឺកូនសិស្សនឹងរៀនព្រឹកផង ល្ងាចផង បាទប៉ុន្តែនៅសាលាខ្លះគឺគេរៀនតែមួយព្រឹកនោះទេដូច្នេះនៅសាលារៀន គេចូលរៀនម៉ោងព្រឹក និងចេញម៉ោង ១១។ ក៏ប៉ុន្តែសម្រាប់តែសាលាដែលគេបង្រៀនពីរវេន បាទ គឺព្រឹក ល្ងាច គឺគេចូលម៉ោងចេញម៉ោង ១១ និងចូលម៉ោងចេញម៉ោង ៥។ ដូច្នេះនៅក្នុងរូបភាពនេះ គឺយើងអាចនិយាយថា សិស្សគឺដល់ពេលសម្រាកញ៉ាំបាយនៅពេលថ្ងៃត្រង់អញ្ចឹង ពួកគាត់ចេញពីសាលារៀនយើងឃើញនៅក្នុងនេះ យើងឃើញនៅក្នុងរូបភាពនេះ គឺមានសាលារៀនមួយ បាទ មានអគារសាលារៀនមួយ ដែលនៅក្នុងនោះ គឺយើងឃើញមានពីរជាន់ អគារនោះគឺពីរជាន់ បាទ ហើយមានប្រាំមួយបន្ទប់អញ្ចឹង មានថ្នាក់រៀនចំនួនប្រាំមួយបន្ទប់ហើយនៅលើអគារនោះ យើងឃើញមានព្រះអាទិត្យចំនួនមួយ អញ្ចឹងបានន័យថា ព្រះអាទិត្យរះនៅកម្ពស់ថ្ងៃត្រង់ បាទ អញ្ចឹងគឺជាពេលវេលាថ្ងៃត្រង់ហើយយើងឃើញមានសិស្សជាច្រើន គាត់បានដើរចេញពីអគារសាលានោះអញ្ចឹងបានន័យថាដល់ម៉ោងដែលគាត់សម្រាក ដូច្នេះគាត់ត្រូវដើរចេញពីអគារទៅផ្ទះ ឬក៏ទៅកន្លែងញ៉ាំបាយបាទ សិស្សខ្លះដែលមានផ្ទះជិតគឺគាត់ទៅផ្ទះរបស់គាត់ ចំណែកឯសិស្សដែលមានផ្ទះឆ្ងាយ គឺគាត់ទៅកន្លែងញ៉ាំបាយ ឬក៏គេហៅថាអាហារដ្ឋានអញ្ចឹងជាទូទៅសាលានីមួយៗតែងតែមានអាហារដ្ឋានរបស់គេ សម្រាប់ឲ្យសិស្សានុសិស្សចូលញ៉ាំអាហារយើងឃើញនៅពីមុខអគារនេះ គឺមានដងទង់ជាតិមួយ បាទ អញ្ចឹងបង្គោលខ្ពស់មួយនោះ គេហៅថាដងទង់ជាតិ ដែលយើងឃើញមានទង់ជាតិចងនៅដងបង្គោលនោះ កំពុងតែបក់រវិចៗ។ អញ្ចឹងទង់ជាតិគឺដាក់នៅគ្រប់សាលាតែម្ដងហើយជាទូទៅមុនពេលចូលរៀន គឺសិស្សទាំងអស់ត្រូវតែគោរពទង់ជាតិ គឺយើងត្រូវបង្ហូតទង់ជាតិឡើងដោយច្រៀងចម្រៀងជាតិ ដូចជានៅក្នុងសាលានៅក្នុងប្រទេសកម្ពុជា គឺពេលព្រឹកម៉ោងនៅពេលដែលសិស្សចូលដល់សាលាអស់ គឺសិស្សទាំងអស់ ត្រូវមកតម្រង់ជួរគ្នានៅក្បែរទង់ជាតិ ដើម្បីច្រៀងភ្លេង ច្រៀងបទភ្លេងជាតិ ហើយបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកអញ្ចឹងបទភ្លេងជាតិរបស់ប្រទេសកម្ពុជា គឺមានចំណងជើងថាបទនគររាជអញ្ចឹងគឺយើងតែងតែច្រៀង ដើម្បីបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកហើយបន្ទាប់មក នៅពេលដែលសិស្សចេញពីរៀននៅពេលល្ងាច គឺយើងត្រូវបង្ហូតទង់ជាតិចុះវិញ ដោយច្រៀងបទនគររាជដដែលអញ្ចឹងនៅគ្រប់សាលាទាំងអស់ គឺត្រូវបង្ហូតទង់ជាតិពីរដង ទីមួយគឺនៅពេលព្រឹកម៉ោងនិងទីពីរនៅពេលល្ងាចម៉ោងឬក៏នៅពេលរសៀល