KhmerPronunciationEnglish/Notes#occ
ក្បួន kbuən 1. theory, doctrine
2. method, procedure
3. principle, model
4. sketch
5. formula
6. textbook, instruction manual
7. line, parade, procession, train
8. trick
3/3

Link to overview page
Link to dictionary

Getting Up (Sakanan) — 07


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់ច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញរបស់គាត់ហើយ នារីម្នាក់នោះបានយកច្រាសដុសធ្មេញមកដុសធ្មេញរបស់គាត់ អញ្ចឹងគាត់ដុសធ្មេញ ដុសសម្អាតធ្មេញរបស់គាត់យ៉ាងយកចិត្តទុកដាក់ គឺ គឺធ្វើតាមក្បួនដុសធ្មេញ ដែលគាត់ធ្លាប់បានរៀន គឺការដុសពីលើចុះក្រោម ពីក្រោមឡើងលើ ពីឆ្វេងទៅស្ដាំ អញ្ចឹងគាត់ដុសម្ដងមួយបានន័យថាធ្មេញរបស់គាត់ គាត់ដុសចុះឡើងហើយយើងឃើញថាថ្នាំដុសធ្មេញតែងតែមានពពុះ អញ្ចឹងនៅពេលដែលគាត់ដុស គឺមានពពុះចេញពីក្នុងមាត់គាត់យ៉ាងច្រើន ដូច្នេះពពុះនេះវាមិនមែនជាពពុះគ្រោះថ្នាក់នោះទេ គឺជាពពុះនៃថ្នាំដុសធ្មេញ ព្រោះថាថ្នាំដុសធ្មេញដែលយើងប្រើប្រាស់ គឺផ្សំពីសារធាតុជាច្រើន ដែលមានក្លិនប្រហើរ ឬក៏ការពារដង្កូវស៊ីធ្មេញ អញ្ចឹងវានឹងធ្វើ[...] ធ្វើការសម្អាតនូវកាកសំណល់ផ្សេងដែលនៅជាប់ធ្មេញនិងនៅក្នុងមាត់របស់យើង ដូច្នេះហើយ គាត់ដុសធ្មេញដើម្បីសម្អាត ហើយបំបាត់ក្លិនមាត់របស់គាត់ក្រោយពីក្រោកពីគេង បាទអញ្ចឹងមិនត្រឹមតែដុសធ្មេញនោះទេ នារីម្នាក់នោះ គាត់ដុសអណ្ដាតគាត់ផងដែរ ដូច្នេះការដុសសម្អាតធ្មេញ មាត់ធ្មេញ គឺយើងត្រូវការដុសទាំងអណ្ដាត ទាំងធ្មេញ ដើម្បីកម្ចាត់ក្លិនមាត់និងកាកសំណល់ផ្សេងៗ។

Cold Season (Sakanan) — 05


ចូលដល់រូបភាពទីរូបភាពទីគឺក្មេងប្រុសម្នាក់នោះ គាត់ងូតទឹក បាទ ទឹក គាត់បើកទឹកផ្កាឈូករបស់គាត់ ហើយគាត់ឈរពីក្រោមទឹកផ្កាឈូកនោះអញ្ចឹងយើងឃើញថា ទឹកផ្កាឈូកកំពុងតែបញ្ចេញទឹកទៅលើក្មេងប្រុសម្នាក់នោះហើយក្មេងប្រុសម្នាក់នោះ គាត់ងូតទឹកដោយរក្សាក្បួនអនាម័យរបស់គាត់ ដែលគាត់បានរៀនពីសាលាមក គឺយើងឃើញថា គាត់ងូតទឹកដោយបានកក់សក់និងដុសខ្លួនផងដែរអញ្ចឹងជារៀងរាល់ពេលដែលយើងងូតទឹក យើងគួរតែដុសខ្លួននឹងសាប៊ូ ហើយក៏ដូចជាកក់សក់នឹងសាប៊ូកក់សក់ផងដែរព្រោះថាការធ្វើបែបនេះធ្វើឲ្យខ្លួនប្រាណរបស់យើងមានអនាម័យ និងអាចចៀសផុតពីមេរោគផ្សេងដែលតោងជាប់នឹងខ្លួនយើង ព្រោះថានៅពេលដែលយើងគេង រាងកាយរបស់យើងនឹងបញ្ចេញញើសផងដែរអញ្ចឹងធ្វើឲ្យមានមេរោគឬក៏បាក់តេរីផ្សេងជាប់នឹងខ្លួនយើង ដូច្នេះនៅពេលដែលយើងងូតទឹក យើងត្រូវតែដុសខ្លួននិងកក់សក់នឹងសាប៊ូហើយការដុសខ្លួននឹងសាប៊ូក៏ធ្វើឲ្យរាងកាយរបស់យើងមានក្លិនក្រអូបផងដែរដែលធ្វើឲ្យយើងមានក្លិនក្រអូបនិងមិនមានក្លិនអាក្រក់នៅពេលដែលយើងដើរក្បែរអ្នកដទៃ ព្រោះថានៅពេលដែលយើងមានក្លិនស្អុយឬក៏មានក្លិនខ្លួននៅក្បែរអ្នកដទៃ អ្នកដទៃមិនចូលចិត្តយើងនោះទេ អញ្ចឹងយើងត្រូវងូតទឹកដោយដុសខ្លួននឹងសាប៊ូ

Getting Up (Sakanan) — 09


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីដុសធ្មេញរួច នារីម្នាក់នោះ គាត់ក៏បានងូតទឹក បាទ អញ្ចឹងការងូតទឹករបស់គាត់ គឺងូតដោយទឹកផ្កាឈូក បាទ ជាទូទៅ នៅក្នុងទីក្រុង គឺយើងប្រើប្រាស់ទឹកផ្កាឈូកនៅក្នុងបន្ទប់ទឹករបស់យើង ក៏ប៉ុន្តែបើសិនជានៅតាមទីជនបទវិញ ការងូតទឹក គឺគាត់មិនមានទឹកម៉ាស៊ីនប្រើប្រាស់គ្រប់គ្រាន់នោះទេ ដោយនៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់ទឹកម៉ាស៊ីន ភាគច្រើនគឺសម្បូរតែនៅក្នុងទីក្រុងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់នៅទីជនបទ គឺយើងប្រើប្រាស់ទឹកពាងឬក៏ទឹកអាង ដោយបានទទួលមកពីទឹកភ្លៀង អញ្ចឹងអ្នកនៅជនបទ គាត់ប្រើប្រាស់ទឹកភ្លៀង នៅពេលដែលភ្លៀងមក គាត់ត្រងភ្លៀងទុកដាក់ក្នុងពាងឬក៏ក្នុងអាង បន្ទាប់មកគាត់យកទឹកភ្លៀងនោះឲ្យមកប្រើប្រាស់ ដោយគាត់មានផ្តិលមួយ គាត់យកផ្តិលចាក់លើខ្លួនរបស់គាត់ដើម្បីងូតទឹក ក៏ប៉ុន្តែសម្រាប់អ្នកនៅទីក្រុង គឺគេប្រើប្រាស់ទឹកម៉ាស៊ីន ដូច្នេះគេគ្រាន់តែបើកក្បាលរ៉ូប៊ីនេទឹក ទឹកនឹងចេញមកភ្លាមតែម្ដង ដូចនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់បានងូតទឹកដោយប្រើប្រាស់ក្បាលទឹកម៉ាស៊ីន គឺជាទឹកផ្កាឈូកគាត់ងូតទឹកបណ្ដើរ ដុសសាប៊ូបណ្ដើរ និងកក់សក់បណ្ដើរអញ្ចឹងក្នុងការសម្អាតខ្លួន ការងូតទឹក យើងត្រូវប្រើប្រាស់សាប៊ូដើម្បីដុសខ្លួនផងដែរ ព្រោះថាពេញមួយថ្ងៃដែលយើងធ្វើការហើយ មេរោគនឹងតោងជាប់ខ្លួនយើង ដូច្នេះ នៅពេលដែលយើងគេង យើងងូតទឹកសម្អាតខ្លួនបានមួយសា ក៏ប៉ុន្តែនៅពេលដែលយើងក្រោកពីគេង គឺនឹងមានញើស បានន័យថាពេលដែលយើងគេង ក៏យើងបែកញើសដែរ អញ្ចឹងធ្វើឲ្យខ្លួនយើងប្រឡាក់ ឬក៏ស្អិតខ្លួន ឬក៏មានមេរោគតោងនៅជាប់ខ្លួនយើងជាក់ជាមិនខាន អញ្ចឹងនៅពេលដែលយើងងូតទឹក យើងត្រូវសម្អាតខ្លួនយើងឲ្យបានស្អាត ដោយដុសខ្លួនយើងជាមួយនឹងសាប៊ូ បាទ ហើយកក់សក់យើងផងដែរ ព្រោះថាសក់របស់យើងត្រូវសម្អាតយ៉ាងតិចមួយសប្តាហ៍ ឬក៏មួយអាទិត្យបីដង អញ្ចឹងមួយសប្តាហ៍មានរយៈពេលថ្ងៃ ដូច្នេះយើងត្រូវអនុវត្តតាមក្បួនអនាម័យ គឺមួយសប្តាហ៍យើងត្រូវកក់សក់យ៉ាងតិចក៏បីដងដែរ ដើម្បីកម្ចាត់ធាតុកខ្វក់ចេញពីសក់ក្បាលរបស់យើង ដើម្បីឲ្យយើងមានអារម្មណ៍ថាស្រស់ថ្លា និងការពារការរមាស់ក្បាលអញ្ចឹងរូបភាពទីនេះ នារីម្នាក់នោះ គាត់បានកក់សក់របស់គាត់នឹងសាប៊ូ ហើយគាត់កំពុងដុសខ្លួនរបស់គាត់ផងដែរ នៅពេលដែលគាត់ងូតទឹក