Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អត់ដែល | ʔɑt dael | never [to have done something] (used only for past actions) Notes: see also មិនដែល |
7/5 |
Link to overview page
Link to dictionary
Asking “What is this?” — Dialogue 2
ពិសិដ្ឋ៖ វចនានុក្រមអេឡិចត្រូនិច ធារីស្គាល់អត់?
ធារី៖ ធ្លាប់តែឮគេនិយាយ តែអត់ដែលឃើញសោះ។ គេប្រើយ៉ាងម៉េចអាហ្នឹង?
Asking “How do you write this?” — Dialogue 2
វាសនា៖ សរសេរអក្សរ ព សំយោគសញ្ញា ត ម ស្រៈអា និង ន។ អីចឹងមែន? ត្រូវអត់?
ពិសិដ្ឋ៖ ខុសហើយ។ នៅលើ ត មាន របាទមួយទៀត។
វាសនា៖ ហ្នឹង? អត់ដែលដឹងសោះ។
Talking about the taste of food 1 — Additional dialogue
ពិសី៖ សាកហាងនេះម្ដងមើល អត់ដែលចូលសោះ។
វិបុល៖ ហ្នឹងហើយ ឃើញភ្ញៀវច្រើនរាល់តែដង។
ពិសី៖ កុម្ម៉ង់ទៅអីចឹង។
…
ពិសី៖ ម៉េចដែរ វិបុល? ម្ហូបគេឆ្ងាញ់អត់?
វិបុល៖ មានអី ឆ្ងាញ់បស់គេដែរតាស។ ចុះពិសីត្រូវមាត់អត់?
ពិសី៖ ខ្ញុំញ៉ាំទៅឆ្ងាញ់ដែរតាស។ ចាំលើកក្រោយមកទៀត។
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។
Making excuses — Dialogue 1
លក្ខិណា៖ រតនៈ ជួយធ្វើឯកសារសម្រាប់ប្រជុំថ្ងៃចន្ទក្រោយតិចបានអេ៎?
រតនៈ៖ ឯកសារប្រជុំ? ខ្ញុំរវល់អា៎ ខ្លាចតែអត់មានពេលធ្វើ។
លក្ខិណា៖ ឆ្លៀតពេលតិចទៅ។ ខ្ញុំអត់ទំនេរដៃសោះម៉ងអា៎។
រតនៈ៖ ខ្ញុំអត់ដែលធ្វើអីចឹង ធ្វើទៅខ្លាចខុស ហើយស៊ីពេលយូរទៀត។ លក្ខិណាឯងគង់តែត្រូវនៅអង្គុយប្រាប់ខ្ញុំដដែលហ្នឹង។
លក្ខិណា៖ រតនៈឯងអត់ដែលធ្វើឯកសារប្រជុំសោះម៉ងអេ៎? ចាំបាច់តែខ្ញុំត្រូវប្រាប់គ្រប់ជំហាន?
រតនៈ៖ មិនមែនថាអត់ដែលធ្វើសោះម៉ងទេ តែឥឡូវនេះខ្ញុំរវល់។ តិចទៀត ត្រូវតេទៅភ្ញៀវម្នាក់ទៀត។
លក្ខិណា គិតក្នុងចិត្ត៖ និយាយត្រឡប់ត្រឡិន ម្ដងអញ្ចេះម្ដងអញ្ចោះ។ បើដឹងថាពឹងមិនបានអីចឹង មិនហាមាត់ពឹងទេ។ ឃើញអង្គុយលេងសោះហ្នឹងអា៎។