KhmerPronunciationEnglish/Notes#occ
ឃ្លុប klup 1. cover, covering
2. cape, shawl
3. hatch (on a boat)
4. trunk (of a car, motorbike etc.)
5. to be unlucky (of a day, as determined by fortunetellers)
11/3

Link to overview page
Link to dictionary

Cold Season (Sakanan) — 09


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ក្មេងប្រុសម្នាក់នោះ គាត់បានចតម៉ូតូរួចរាល់ហើយអញ្ចឹងបន្ទាប់ពីគាត់ចតម៉ូតូរួចរាល់ហើយ គាត់បានបើកកែបម៉ូតូរបស់គាត់បាទ ម៉ូតូ ជាទូទៅ យើងអាចបើកកែបបាន ហើយនៅក្រោមកែបម៉ូតូគឺមានឃ្លុបមួយសម្រាប់ដាក់អីវ៉ាន់អញ្ចឹង នៅក្នុងរូបភាពនេះ គឺគាត់កំពុងតែបើកកែបម៉ូតូ ដោយម៉ូតូរបស់គាត់ គឺបើកកែបទាំងអស់តែម្ដងអញ្ចឹងការបើកកែបម៉ូតូគឺយើងត្រូវចាក់សោជាមុនសិនទីមួយយើងត្រូវចាក់សោ បន្ទាប់មកយើងបើកកែបម៉ូតូបាទ នៅក្រោមកែបម៉ូតូ មានម៉ូតូខ្លះ គឺមានធុងសាំងនៅក្រោមកែបម៉ូតូរីឯម៉ូតូខ្លះ ធុងសាំង គឺនៅខាងមុខម៉ូតូតែម្ដងអញ្ចឹងសម្រាប់ម៉ូតូធុនតូច បាទ ការជិះម៉ូតូធុនតូច ធុងសាំងគឺគេដាក់នៅខាងក្រោមកែបអញ្ចឹងនៅពេលនេះគាត់បើកកែប គឺគាត់អាចជាមានហេតុផលពីរ គឺទីមួយគាត់អាចបើកមើលធុងសាំងរបស់គាត់ និងទីពីរគឺគាត់បើកដើម្បីដាក់អីវ៉ាន់ចូលទៅក្នុងឃ្លុប ឬក៏ប្រអប់ដែលនៅក្រោមកែបម៉ូតូ បាទ

Cold Season (Sakanan) — 10


ចូលដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បើកកែបម៉ូតូរួចរាល់ហើយ គាត់បានដោះមួកសុវត្ថិភាពនិងដោះអាវរងា ដើម្បីដាក់ចូលទៅក្នុងឃ្លុបនៅក្រោមកែបម៉ូតូអញ្ចឹងជាទូទៅ ម៉ូតូនីមួយៗតែងតែមានឃ្លុប ឬក៏ប្រអប់មួយដែលនៅក្រោមកែបសម្រាប់ដាក់អីវ៉ាន់ហើយប្រអប់នោះ ម៉ូតូខ្លះមានប្រអប់តូច ម៉ូតូខ្លះមានប្រអប់ធំអញ្ចឹងនៅពេលដែលម៉ូតូដែលមានប្រអប់ធំ គឺយើងអាចដាក់អីវ៉ាន់បានច្រើន បាទ ដូចជាអាវ ដូចជាកាតាប អីអញ្ចឹងគឺ យើងអាចដាក់នៅក្នុងប្រអប់នៅក្រោមកែបម៉ូតូនោះតែម្ដងហើយនៅក្រោមកែបម៉ូតូគឺមានធុងសាំងអញ្ចឹងនៅពេលណាដែលយើងជិះអស់សាំង ក៏យើងត្រូវបើកកែបម៉ូតូដែរបាទ យើងបើកកែបម៉ូតូដើម្បីចាក់សាំងទៅក្នុងធុងសាំងនោះបាទ ក្មេងប្រុសម្នាក់នេះ គាត់ដាក់អាវរងារបស់គាត់ចូលទៅក្នុងកែបម៉ូតូ ព្រោះថានៅក្នុងសាលា គឺគេត្រូវពាក់ឯកសណ្ឋានសាលាអញ្ចឹងគាត់មិនអាចពាក់អាវរងាចូលទៅក្នុងសាលាបាននោះទេ ព្រោះខុសនឹងវិន័យសាលាដូច្នេះអាវរងា គាត់ត្រូវដោះទុក បន្ទាប់មកគាត់ពាក់តែឯកសណ្ឋានសាលាចូលទៅក្នុងសាលារៀន ដើម្បីរៀននៅក្នុងថ្នាក់តែប៉ុណ្ណោះ

Rainy Season (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញម៉ូតូកំពុងតែជិះនៅក្នុងទឹកផងដែរ អញ្ចឹងម៉ូតូមួយគ្រឿងកំពុងតែបើកបរ ឬក៏ជិះនៅក្នុងទឹក ដោយយើងឃើញបុរសម្នាក់ គាត់ពាក់អាវពណ៌បៃតងដៃខ្លី ស្លៀកខោជើងវែងពណ៌ គាត់កំពុងតែជិះម៉ូតូពណ៌មួយនៅក្រោមភ្លៀងដោយសារតែគាត់អត់បានត្រៀមខ្លួនមុន ដូច្នេះគាត់អត់មានអាវភ្លៀងនោះទេ អញ្ចឹងគាត់អត់មានអាវភ្លៀងនោះទេ គាត់ជិះម៉ូតូ ដែលនៅក្នុងទឹក ដោយជិះកាត់ក្រោមភ្លៀង ដោយយើងឃើញគាត់ពាក់មួកសុវត្ថិភាពពណ៌ទឹកក្រូចផងដែរអញ្ចឹង ម៉ូតូរបស់គាត់ យើងឃើញនៅខាងមុខ នៅជិតដៃចង្កូតគឺមានកញ្ចក់សម្រាប់មើលក្រោយមួយអញ្ចឹងកញ្ចក់សម្រាប់មើលក្រោយ គឺជាកញ្ចក់សម្រាប់ឲ្យយើងអាចដឹងអំពីស្ថានភាពនៅខាងក្រោយម៉ូតូរបស់យើងបាន ដោយយើងអត់ចាំបាច់ងាកខាងក្រោយទេអញ្ចឹងនៅពេលដែលយើងចង់មើលផ្លូវ ឬក៏មើលអ្វីដែលនៅខាងក្រោយ យើងគ្រាន់តែក្រឡេកមើលកញ្ចក់ គឺយើងអាចមើលឃើញពុំខាន អញ្ចឹងយើងអត់ចាំបាច់ងាកក្រោយទេ ព្រោះថាប្រសិនបើយើងងាកក្រោយ ពេលខ្លះអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បានហើយនៅខាងមុខគឺមានអំពូលភ្លើង ឬក៏ចង្កៀងភ្លើង អញ្ចឹងបុរសម្នាក់នោះគាត់ជិះម៉ូតូកាត់ភ្លៀង ដោយគាត់បើកភ្លើងផងដែរ ព្រោះដើម្បីមើលផ្លូវ ពេលខ្លះគឺពិបាកមើលផ្លូវ ប្រសិនបើយើងអត់បើកភ្លើងនោះទេ ហើយអ្នកដែលនៅខាងមុខ ក៏អត់ដឹងថាយើងកំពុងតែជិះម៉ូតូដែរ អញ្ចឹងគេអត់អាចមើលយើងឃើញ ក៏ប៉ុន្តែប្រសិនបើយើងបើកឃើញ បើយើង បើសិន បើយើងបើកភ្លើង គឺអ្នកនៅខាងមុខគេអាចមើលយើងឃើញផងដែរ ហើយនៅខាងក្រោយគឺយើងឃើញម៉ូតូរបស់គាត់ គឺមានឃ្លុបមួយ អញ្ចឹងឃ្លុបនោះ គឺជាឃ្លុបសម្រាប់ដាក់អីវ៉ាន់ អញ្ចឹងពេលខ្លះគាត់អាចដាក់សៀវភៅ ឬក៏កាតាបរបស់គាត់ ឬក៏អីវ៉ាន់របស់គាត់ផ្សេងដាក់នៅ[ឃ្លុប] នៅក្រោម នៅក្នុងឃ្លុបខាងក្រោយនោះបាន ដោយមិនចាំបាច់ចងខ្សែ ឬក៏មិនចាំបាច់កាន់នោះទេ ដោយឃ្លុបនោះគឺជាប់ទៅនឹងម៉ូតូ ដូច្នេះប្រសិនបើយើងដាក់អីវ៉ាន់ចូលទៅក្នុងឃ្លុប គឺវាអត់ជ្រុះនោះទេអញ្ចឹងម៉ូតូកំពុងតែបើកកាត់ទឹក ហើយម៉ូតូគាត់ត្រូវជិះយឺតព្រោះថាគាត់អត់អាចមើលផ្លូវឃើញ ដោយសារតែផ្លូវលិចទឹក អញ្ចឹងប្រសិនបើគាត់ជិះលឿន ប្រសិនបើផ្លូវមានក្រឡុក អញ្ចឹងអាចធ្វើឲ្យគាត់ដួលបាន ប្រសិនបើគាត់ជិះធ្លាក់ក្រឡុក អាចធ្វើឲ្យគាត់មានគ្រោះថ្នាក់ ដោយគាត់ដួលម៉ូតូជាដើម អញ្ចឹងគាត់ត្រូវជិះយឺតនិងប្រុងប្រយ័ត្នជាទីបំផុត នៅពេលដែលមានមេឃភ្លៀង