KhmerPronunciationEnglish/Notes#occ
ពិនិត្យមើល piʔnɨt məəl 1. to examine
2. to observe, to watch, to keep an eye on
9/7

Link to overview page
Link to dictionary

Calming someone down — Dialogue 1


ភ័យ
លីដាសុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដាកុំអាលភ័យចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើលទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ
សុគន្ធអីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ
លីដាត្រូវមាត់ ត្រូវទៅខុសតិចតួច មានអីអ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស

Cutting One’s Finger (Sakanan) — 10


នៅក្នុងរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ចាក់បង់បិទដំបៅចេញពីក្នុងប្រអប់មក គឺបង់បិទដំបៅនោះនៅសល់តែមួយតែប៉ុណ្ណោះ ដោយគាត់បានលើកប្រអប់ឡើង ដើម្បីបើកភ្នែកមើលទៅក្នុងប្រអប់នោះ យើងឃើញក្នុងរូបភាពនេះ ដៃឆ្វេងរបស់គាត់កាន់ប្រអប់បង់បិទដំបៅឡើងកម្ពស់នឹងភ្នែក ហើយគាត់បិទភ្នែកម្ខាង បើកភ្នែកម្ខាង អញ្ចឹងបានគាត់បិទភ្នែកម្ខាង បើកភ្នែកម្ខាង ហើយភ្នែកដែលបើកនោះ គឺសម្លឹងចូលទៅមើលក្នុងប្រអប់ គឺធ្វើបែបនេះដើម្បីគាត់ពិនិត្យមើលថា តើបង់បិទដំបៅអស់ហើយឬនៅ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា បង់បិទដំបៅនៅសល់តែមួយ ដោយគាត់ នៅសល់តែមួយ ដោយគាត់កាន់នៅនឹងដៃស្ដាំ ហើយនៅក្នុងប្រអប់គឺពុំមានបង់បិទដំបៅសល់ទៀតនោះទេ

Doing The Dishes (Sakanan) — 09


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្រោយពីគាត់ដុសខ្លាំងដុសចាននោះខ្លាំងម្ដងទៀតហើយ អញ្ចឹងគាត់ដុសចាននោះឡើងវិញម្ដងទៀតដោយខ្លាំងជាងមុន ដោយគាត់ប្រើកម្លាំងខ្លាំងជាងមុន ហើយគាត់បានដុសមួយសន្ទុះ ក្រោយមកគាត់ក៏បានលើកចាននោះពិនិត្យមើលម្ដងទៀត អញ្ចឹងគាត់យកដៃឆ្វេងរបស់គាត់កាន់ចាន ហើយលើកឡើង ហើយភ្នែករបស់គាត់សម្លឹងទៅមើលចាន ហើយពិនិត្យ អញ្ចឹងលើកនេះគាត់មានទឹកមុខញញឹម ដោយសារតែចាននោះគឺភ្លឺ បានន័យថាគាត់ដុសអស់ស្នាមប្រឡាក់ហើយ អញ្ចឹងយើងឃើញចានរបស់គាត់គឺមានពន្លឺចែងចាំង បានន័យថាពន្លឺចែងចាំង បានន័យថាអស់ស្នាមប្រឡាក់ និងមានទឹកតិចដែលស្រក់ចុះមក ដោយសារតែគាត់លាងនឹងទឹកសាប៊ូ ដូច្នេះចាននឹងសើម ហើយមានទឹកស្រក់ចុះមកជាក់ជាពុំខាន ប៉ុន្តែអ្វីដែលសំខាន់គឺចានរបស់គាត់ គាត់បានដុសស្អាតហើយ អញ្ចឹងគាត់អង្គុយពិនិត្យមើលចានរបស់គាត់ ដោយយកដៃឆ្វេងលើកចាននោះឡើងលើ ហើយដៃស្ដាំកាន់អេប៉ុងដើម្បីដុសសម្អាតចាន

Going To The ATM (Sakanan) — 01


នៅក្នុងរូបភាពទីបាទ នៅក្នុងរូបភាពទីយើងឃើញថា មានស្ត្រីម្នាក់ ឬក៏នារីម្នាក់ បាទ គាត់មានអាយុប្រហែលជាម្ភៃប្រាំឆ្នាំ អញ្ចឹងនារីនោះ គាត់មានសក់វែងពណ៌ខ្មៅ គាត់ពាក់អាវពណ៌ទឹកសមុទ្រដៃវែង បាទ ហើយគាត់ស្លៀកសំពត់ពណ៌ ហើយនៅលើឆ្វេង ខាងឆ្វេងដៃរបស់គាត់ គាត់បាន ស្មារបស់គាត់ គាត់បានស្ពាយកាបូបធំមួយ អញ្ចឹងគាត់ស្ពាយកាបូបធំពណ៌នៅលើស្មាខាងស្ដាំរបស់គាត់ បាទ នៅលើស្មាខាងស្ដាំ ហើយដៃទាំងពីររបស់គាត់ គាត់បានចាប់កូនកាបូបមួយ អញ្ចឹងកូនកាបូបនោះ គឺជាកូនកាបូបលុយ បាទ ដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបលុយពណ៌ទឹកក្រូច ហើយគាត់ពិនិត្យមើលទៅក្នុងកាបូបលុយនោះ អញ្ចឹងគាត់ពិនិត្យមើលហើយ គាត់បានដឹងថា កាបូបរបស់គាត់គឺមិនមានលុយនោះទេ យើងឃើញរូបភាពលុយដែលមានដុះស្លាបកំពុងតែហោះ អញ្ចឹងនៅក្នុងរូបភាពនេះ បានន័យថាលុយរបស់គាត់គឺហោះចេញពីកាបូបអស់ហើយ បានន័យថាគាត់ចំណាយលុយនៅក្នុងកាបូបលុយរបស់គាត់អស់ទាំងអស់តែម្ដង ទើបគាត់គិតអំពីលុយដែលមានស្លាបហោះចេញ អញ្ចឹងនារីម្នាក់នោះ បានពិនិត្យទៅលើកាបូបលុយរបស់គាត់ ហើយគាត់ដឹងថា គាត់បានចំណាយលុយនៅក្នុងកាបូបអស់ហើយ ដូច្នេះគាត់ត្រូវការលុយបន្ថែមទៀត

Grilled Fish (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ឃើញកន្លែងលក់ត្រីអាំង បុរសដែលពាក់អាវលឿងដៃខ្លីនោះ គាត់ក៏បានចូលទៅដល់កន្លែងលក់ត្រីអាំង បានន័យថាគាត់ចូលទៅជិតនឹងចង្ក្រានលក់ត្រីអាំង ហើយសួរតម្លៃទៅអ្នកលក់អំពីតម្លៃនៃត្រីអាំងនោះ អញ្ចឹងដោយសារតែត្រីអាំងគឺ យើងអាំងមានច្រើនប្រភេទ យើងមានត្រីច្រើនប្រភេទខុសៗគ្នា អញ្ចឹងតម្លៃនៃត្រីអាំងគឺវាខុសគ្នាទៅតាមប្រភេទត្រីផងដែរ ដោយត្រីខ្លះ ដូចជាត្រីដៀប និងត្រីរ៉ស់ជាដើម ជាត្រីធំដូច្នេះគឺវាមានតម្លៃថ្លៃ ចំណែកឯត្រីផ្សេងទៀតដូចជាត្រីអណ្ដែង ឬក៏ត្រីក្រហម អញ្ចឹងគឺវាមានតម្លៃថោកជាងត្រីដៀបត្រីរ៉ស់បន្តិច អញ្ចឹងពេលខ្លះគឺគាត់អាចចង់បានត្រីដែលថោក ពេលខ្លះគាត់ចង់បានត្រីដែលថ្លៃ ព្រោះត្រីដែលថ្លៃគឺមានរសជាតិឆ្ងាញ់ ដូច្នេះដើម្បីឲ្យដឹងថាតម្លៃប៉ុន្មាន បុរសម្នាក់នោះ គាត់ក៏បានចូលមកសួរអ្នកលក់ ដោយគាត់ចង្អុលទៅលើត្រីមួយ អញ្ចឹងយើងឃើញរូបភាពទីនេះ គឺបុរសម្នាក់នោះ គាត់បានលើកដៃចង្អុល ចង្អុលទៅរូបត្រីមួយ ទៅលើត្រីមួយ ហើយសួរទៅអ្នកលក់ថាតម្លៃប៉ុន្មាន អញ្ចឹងអ្នកលក់ គាត់ក៏បានឆ្លើយប្រាប់តម្លៃទៅដល់បុរសម្នាក់នោះយ៉ាងយកចិត្តទុកដាក់ ដោយគាត់មើលពិនិត្យមើលត្រី មើលទំហំត្រី ហើយគាត់បានឆ្លើយប្រាប់តម្លៃទៅដល់បុរសម្នាក់នោះភ្លាម

Doing The Dishes (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដុស ខំប្រឹងដុសសម្អាតមួយសន្ទុះ ក្រោយមកយើងឃើញចានរបស់គាត់នៅតែប្រឡាក់ដដែល អញ្ចឹងបានន័យថាចាននោះគឺប្រឡាក់ខ្លាំង គឺប្រឡាក់ខ្លាញ់ ឬក៏ប្រឡាក់ជាតិទឹកស៊ុប ឬក៏ជាតិច្រើន ដូច្នេះវាពិបាកនឹងការដុសសម្អាតខ្លាំងណាស់ អញ្ចឹងគាត់ត្រូវតែធ្វើការដុសសម្អាតម្ដងទៀត ដែលនៅក្នុងរូបភាពនេះយើងឃើញថា បន្ទាប់ពីគាត់ដុសបន្តិចក្រោយមក គាត់លើកចានឡើងមើល ថាតើចាននោះស្អាតហើយឬនៅ អញ្ចឹងប្រសិនបើចានអត់ទាន់ស្អាត គាត់ដុសបន្ថែមទៀត ប៉ុន្តែបើចានស្អាតហើយ គាត់នឹងយកចាននោះទៅលាងជម្រះដើម្បីយកទៅទុក អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់យកដៃឆ្វេងរបស់គាត់កាន់ចានឡើង ហើយគាត់លើកចានឡើងលើ អញ្ចឹងចានដែលគាត់កំពុងតែដុសអម្បាញ់មិញនេះ គាត់លើកឡើងលើ ហើយពិនិត្យ អញ្ចឹងភ្នែករបស់គាត់មើលយ៉ាងយកចិត្តទុកដាក់ទៅក្នុងចាននោះ ថាតើចាននោះបាត់អស់ស្នាមប្រឡាក់ហើយឬនៅ ឬក៏លាងជម្រះបានស្អាតហើយឬនៅ អញ្ចឹងគាត់ក៏បានលើកចាននោះឡើងមើលយ៉ាងយកចិត្តទុកដាក់បំផុត ហើយដៃម្ខាងទៀតរបស់គាត់ គឺជាដៃស្ដាំ ដែលគាត់កំពុងតែកាន់អេប៉ុងសម្រាប់លាងចាន អញ្ចឹងប្រសិនបើចាននោះអត់ទាន់ស្អាតល្អទេ គាត់យកអេប៉ុងដែលនៅដៃខាងស្ដាំនោះ ដុសចានបន្ថែមទៀតអញ្ចឹងនៅក្នុងរូបភាពទីនេះ ក្មេងប្រុសនោះ គាត់ពិនិត្យមើលថាតើចាននោះគាត់លាងបានស្អាតហើយឬនៅ

Doing The Dishes (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសនោះគាត់បានពិនិត្យមើលចានមួយសន្ទុះ ក្រោយមកគាត់ឃើញថាចានដែលគាត់កំពុងលាងនោះគឺអត់ទាន់ស្អាតទេ អញ្ចឹងនៅមានស្នាមប្រឡាក់ជាច្រើនដែលនៅក្នុងចាននោះ ដែលវាមានជាប់នូវខ្លាញ់ ឬក៏ជាប់នូវចំណីអាហារកាកសំណល់ផ្សេងនៅក្នុងចាន អញ្ចឹងធ្វើឲ្យចានអត់ទាន់ស្អាត ដូច្នេះគាត់ក៏ខំប្រឹងដុសម្ដងទៀតដោយនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានយកចានមកកៀបនឹងជង្គង់របស់គាត់ គាត់យកចានគោមនោះមកកៀបនឹងជង្គង់ រួចហើយដាក់ទឹកសាប៊ូចូលទៅក្នុងចានគោមនោះ ដោយគាត់ដាក់ទឹកសាប៊ូចូលក្នុងចានគោម ហើយគាត់យកប្រដាប់លាងចានរបស់គាត់មកដុសចូលទៅក្នុងចានយ៉ាងខ្លាំង ម្ដងនេះគឺគាត់ដុសខ្លាំងជាងមុន ដើម្បីឲ្យអស់ស្នាមប្រឡាក់ អញ្ចឹងយើងឃើញគាត់ធ្វើ ទឹកមុខរបស់គាត់គឺប្រឹង ដោយគាត់ញេញធ្មេញ និងភ្នែករបស់គាត់សម្លឹងទៅក្នុងចាន ដោយដៃរបស់គាត់កំពុងតែដុសចាននោះយ៉ាងខ្លាំង គឺគាត់ដុសខ្លាំងដើម្បីឲ្យអស់ស្នាមប្រឡាក់ និងដើម្បីឲ្យស្អាត អញ្ចឹងប្រសិនបើយើងលាងចានអត់ស្អាតទេ នៅពេលដែលម្ចាស់ហាងគាត់យកចាននោះទៅប្រើប្រាស់ គឺគាត់ប្រើប្រាស់អត់បានទេ ដោយសារតែចានប្រឡាក់ អញ្ចឹងម្ចាស់ហាងនឹងស្ដីបន្ទោសប្រសិនបើគាត់លាងអត់ស្អាត ដូច្នេះគាត់ត្រូវធ្វើយ៉ាងណាឲ្យចានដែលគាត់លាងគឺស្អាតទាំងអស់ អញ្ចឹងគាត់នឹងទទួលបានការសរសើរពីម្ចាស់ហាងថាគាត់ធ្វើការដោយយកចិត្តទុកដាក់ ប៉ុន្តែប្រសិនបើចានអត់ស្អាត គាត់នឹងទទួលការស្ដីបន្ទោស ហើយភ្ញៀវក៏អត់ចូលហាងរបស់គាត់ទៀតដែរ ដោយសារតែហាងរបស់គាត់គ្មានអនាម័យ ដូច្នេះហើយក្មេងប្រុសម្នាក់នេះ គាត់ត្រូវតែដុសចានឲ្យបានខ្លាំងនិងឲ្យបានស្អាត ដើម្បីឲ្យចានទាំងអស់មានអនាម័យ និងម្ចាស់ហាងសរសើរគាត់ថាគាត់ធ្វើការបានល្អ ហើយនិងមានភ្ញៀវចូលមកហាងគាត់បន្ថែមទៀត