KhmerPronunciationEnglish/Notes#occ
ត្រូពិក tropik tropical 3/3

Link to overview page
Link to dictionary

Rainy Season (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីរដូវវស្សា ដែលយើងហៅបានម្យ៉ាងទៀត គេហៅថារដូវភ្លៀងអញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា យើងហៅថាខែភ្លៀង ឬក៏រដូវភ្លៀងដែល ដោយសារតែនៅក្នុងប្រទេសកម្ពុជា គឺជា[...]នៅប្រទេសដែលនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍ អញ្ចឹងគឺជាប្រទេសដែលនៅក្នុងតំបន់ត្រូពិក ដូច្នេះហើយរដូវគឺត្រូវបានបែងចែកចេញជាពីរធំដែលមានរដូវវស្សា និងរដូវប្រាំង ដែលរដូវវស្សា គឺជារដូវដែលមានភ្លៀងធ្លាក់ ចំណែកឯរដូវប្រាំង គឺអត់មានភ្លៀងធ្លាក់ទេ គឺពេលខ្លះគឺក្ដៅ ហើយពេលខ្លះគឺត្រជាក់អញ្ចឹងរដូវទាំងពីរគឺបែងចែកចេញជាប្រាំមួយខែម្នាក់ បានន័យថាប្រាំមួយខែរដូវវស្សា និងប្រាំមួយខែទៀតរដូវប្រាំងដោយមានភ្លៀងធ្លាក់រយៈពេលប្រាំមួយខែ ហើយមេឃរាំង អត់មានភ្លៀង រយៈពេលប្រាំមួយខែ ដែលខុសពីរដូវដែលនៅតំបន់អឺរ៉ុប តំបន់នៅប៉ែកអឺរ៉ុប ដែលមានរដូវចំនួនបួន ដែលយើងឃើញមានដូចជា រដូវស្លឹកឈើជ្រុះ រដូវធ្លាក់ទឹកកក រដូវក្ដៅ រដូវលំហើយជាដើម ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា គឺអត់មានរដូវបួននោះទេ គឺមានរដូវតែពីរតែប៉ុណ្ណោះ គឺរដូវប្រាំង និងរដូវវស្សា

Cold Season (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងឃើញថាម៉ោង ១២ បាទ ម៉ោង ១២ សែសិបនាទី គឺមានអាកាសធាតុក្ដៅអញ្ចឹងយើងឃើញក្មេងប្រុសម្នាក់ យើង មាន ឃើញក្មេងប្រុសម្នាក់ បាទ គាត់កំពុងតែស្លៀកឯកសណ្ឋានសាលារបស់គាត់ ដោយគាត់ពាក់អាវដៃខ្លីពណ៌ទឹកសមុទ្រ ហើយនៅខាងឆ្វេងដៃគឺមានហោប៉ៅមួយអញ្ចឹងអាវគាត់មានហោប៉ៅ កូនហោប៉ៅតូចមួយ នៅខាងឆ្វេងក្មេងប្រុសម្នាក់នោះដើរដោយអាការៈបែកញើស គាត់មានស្ពាយកាតាបមួយនៅខាងក្រោយខ្នង ដែលកាតាបនោះគឺពណ៌យើងឃើញថាក្មេងប្រុសនោះដើរក្រោមកម្ដៅថ្ងៃ ដោយនៅក្នុងរូបភាពនេះយើងឃើញមានព្រះអាទិត្យមួយកំពុងតែបញ្ចេញកម្ដៅហើយគាត់ដើរបណ្ដើរ គឺយកដៃឆ្វេង ដៃស្ដាំរបស់គាត់ បាទ គាត់យកដៃស្ដាំរបស់គាត់ ចាប់កអាវរបស់គាត់ ដើម្បីរលាស់ឡើងអញ្ចឹងនៅពេលដែលគាត់ដើរក្រោមកម្ដៅ គឺមានអាកាសធាតុក្ដៅ យើងឃើញថាគាត់បែកញើសច្រើន អញ្ចឹងហើយគាត់យកដៃរបស់គាត់មួយចំហៀង ចាប់កអាវរបស់គាត់ដើម្បីរលាស់ ធ្វើយ៉ាងណាឲ្យមានខ្យល់ចូលនៅក្នុងអាវរបស់គាត់ដើម្បីឲ្យត្រជាក់ខ្លួនអញ្ចឹងគាត់ធ្វើបែបនេះដើម្បីឲ្យមានខ្យល់ចូលនៅក្នុងអាវ ដើម្បីឲ្យត្រជាក់ខ្លួនរបស់គាត់ព្រោះតែប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ហើយមានអាកាសធាតុក្ដៅហើយសើម ដូច្នេះហើយ នៅពេលដែលត្រូវកម្ដៅ គឺខ្លួនប្រាណរបស់យើងងាយនឹងបែកញើសជាច្រើនបាទ ដោយសារតែមាន យើងមានសំណើមនៅក្នុងខ្លួនជានិច្ចតាមរយៈអាកាសធាតុ អញ្ចឹង នៅពេលដែលត្រូវកម្ដៅ គឺញើសនឹងបញ្ចេញមក អញ្ចឹងទឹកដែលចេញពីខ្លួន យើងហៅថាញើស ដូចនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នោះ គាត់ដើរក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងដូច្នេះហើយ គាត់បែកញើសហូរយ៉ាងច្រើន អញ្ចឹងគាត់ហូរញើស ឬក៏បែកញើសយ៉ាងច្រើន ចេញពីមុខរបស់គាត់ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺមុខរបស់គាត់បញ្ចេញទឹកមកជាច្រើន ដែលជាញើសនោះហើយគាត់បានយកដៃចាប់កអាវរបស់គាត់ដើម្បីរលាស់ ធ្វើយ៉ាងណាឲ្យខ្លួនគាត់ត្រជាក់

Cold Season (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ នេះ គឺយើងឃើញមាននាឡិកាចំនួនពីរ ជាមួយនឹងប្រដាប់វាស់សីតុណ្ហភាពចំនួនពីរ ឬក៏យើងហៅថាទែម៉ូម៉ែត្រអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺនៅក្នុងភាសាខ្មែរ យើងអាចនិយាយថាទែម៉ូម៉ែត្រ ឬក៏ប្រដាប់វាស់សីតុណ្ហភាព បាទអញ្ចឹងនៅក្នុងនោះ យើងឃើញថា នាឡិកាទីគឺមាននៅក្បែរទែម៉ូម៉ែត្រ ឬក៏ប្រដាប់វាស់សីតុណ្ហភាពមួយនាឡិកាទីគឺចង្អុលនូវម៉ោងបាទ ចង្អុលម៉ោងគត់ ដែលសីតុណ្ហភាពពេលនោះគឺមានលក្ខណៈត្រជាក់ ព្រោះថាយើងឃើញក្រិតក្រហម បាទ ពណ៌ក្រហម ឆ្នូតក្រហម គឺនៅពាក់កណ្ដាលក្រិតនៃទែម៉ូម៉ែត្រ ប្រដាប់វាស់សីតុណ្ហភាពអញ្ចឹងបានន័យថា សីតុណ្ហភាពពេលនោះគឺត្រជាក់ គឺម៉ោងព្រឹក អញ្ចឹងម៉ោងព្រឹក គឺសីតុណ្ហភាពត្រជាក់ជាធម្មតាខែរងានៅក្នុងប្រទេសកម្ពុជា គឺពេលព្រឹកមានអាកាសធាតុត្រជាក់ខ្លាំងបាទ ក៏ប៉ុន្តែដោយសារតែប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានអាកាសធាតុក្ដៅ ហើយសើមដូច្នេះ រដូវរងា ឬក៏រដូវត្រជាក់នៅក្នុងប្រទេសកម្ពុជា មិនបណ្ដាលឲ្យធ្លាក់ទឹកកកនោះទេ ព្រោះអាកាសធាតុនៅតំបន់ត្រូពិក គឺពុំមានអាកាសធាតុ [...] ត្រជាក់ដល់ធ្លាក់ទឹកកកនោះទេគឺប៉ុន្តែវាអាចត្រជាក់ខ្លាំង បាទ ហើយពេលខ្លះ គឺសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ ១០ អង្សា ឬក៏ ១៥ អង្សាផងដែរដូច្នេះគឺមានភាពត្រជាក់ ក៏ប៉ុន្តែមិនអាចធ្លាក់ទឹកកកនោះទេអញ្ចឹងអាកាសធាតុត្រជាក់ ឬក៏កម្រិតនៃអាកាសធាតុត្រជាក់ ឬក៏កម្ដៅគេហៅថាសីតុណ្ហភាពអញ្ចឹងប្រដាប់វាស់សីតុណ្ហភាព គឺវាស់ ឬក៏ប្រើទែម៉ូម៉ែត្រ គេប្រើសម្រាប់វាស់សីតុណ្ហភាពនៅខាងក្រៅថាតើវាក្ដៅឬក៏ត្រជាក់ អញ្ចឹងដូចនេះ យើងមកមើលនាឡិកានេះ គឺនៅពេលដែលម៉ោងគឺសីតុណ្ហភាពគឺត្រជាក់អញ្ចឹងរហូត យើងឃើញថា នាឡិកាបានចង្អុលម៉ោងជិតអញ្ចឹងម៉ោង ១២ និង ៤០ នាទី បាទ ដល់ពេលម៉ោង ១២ និង ៤០ នាទី គឺសីតុណ្ហភាពចាប់ផ្ដើមឡើងកម្ដៅ គឺយើងឃើញថាទែម៉ូម៉ែត្រ ឬក៏ប្រដាប់វាស់សីតុណ្ហភាព បានបង្ហាញឆ្នូតក្រហមរបស់វាឡើងជិតដល់ខាងលើតែម្ដងអញ្ចឹងបានន័យថាសីតុណ្ហភាពគឺចាប់ផ្ដើមក្ដៅឡើងវិញហើយ