KhmerPronunciationEnglish/Notes#occ
របូត rɔbout 1. to slide, slip off, let slip (from one's grasp, out of position)
2. to become loose, detached from, dislocated
3. to escape
4. to remove by sliding off
5. to drop, release, let fall
7/3

Link to overview page
Link to dictionary

Explaining how something works — Dialogue


កូនម៉ាក់! ម៉ាក់បង្រៀនខ្ញុំដេរឡេវតិចបានអេ៎?
ម៉ាក់បានតាសកូនយកម្ជុលហើយខ្សែអំបោះម៉ោដំបូង ដោតខ្សែអំបោះចូលរន្ធម្ជុលឲ្យចូលសិនទៅ
កូនចូលហើយម៉ាក់ហើយម៉េចទៀត?
ម៉ាក់បន្ទាប់ម៉ោ កួចខ្សែអំបោះនៅខាងចុង កុំឲ្យវារបូតចេញវិញចេះកួចអត់? ... មិនមែនអីចឹងអេ៎ចាំមើលអា៎ កួចអញ្ចេះ បានវាជាប់ល្អហើយបន្ទាប់ម៉ោ យើងយកឡេវមកដេរកាន់ឡេវអញ្ចេះ កុំឲ្យជ្រុះហើយដេរពីលើចុះក្រោម ពីក្រោមឡើងលើអីចឹងទៅ
កូនរួចហើយម៉ាក់ដល់ពេលចុងក្រោយធ្វើម៉េចទៅ? កាត់យកម៉ងបានអេ៎?
ម៉ាក់មានអ្នកណាកាត់យកម៉ង របូតខ្ទេចអស់ឥឡូវហ្នឹងហើយយើងត្រូវកួចម្ដងទៀតនៅខាងក្នុងខោ កុំឲ្យមើលពីក្រៅទៅឃើញកួចអញ្ចេះ ឃើញអត់? ... ចេះនៅ?
កូនបាទ ចេះហើយ

Post Office (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់បានបិទស្កុតលើប្រអប់របស់គាត់រួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមទៀត អញ្ចឹងដោយសារតែស្កុត ពេលខ្លះគាត់ខ្លាចស្កុតរបស់គាត់របូត ឬក៏ស្កុតបិទអត់ជាប់ អញ្ចឹងវាអាចធ្វើឲ្យប្រអប់របស់គាត់ខូចខាត ឬក៏អាចធ្វើឲ្យសៀវភៅរបស់គាត់ខ្ចាយចេញពីប្រអប់ ដូច្នេះបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមពីលើមួយដងទៀត ឬក៏បន្ថែមពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺមានសុវត្ថិភាពនិងរឹងមាំល្អ គឺអត់នឹង អត់ងាយខូចខាត ឬក៏អត់ងាយខ្ចាយ ឬក៏អត់ងាយរហែកនោះទេ នៅពេលដែលគេដាក់អីវ៉ាន់គរលើគ្នាច្រើន ដោយសារតែនៅក្នុងការិយាល័យប្រៃសណីយ៍ គឺមានអីវ៉ាន់ច្រើនដែលត្រូវផ្ញើចេញម្ដងៗ ដូច្នេះអីវ៉ាន់ទាំងអស់នឹងត្រូវដាក់គរលើគ្នា សង្កត់លើគ្នា អញ្ចឹងប្រសិនបើយើងធ្វើឲ្យប្រអប់យើងអត់មាំទេ គឺវាអាចនឹងខូចខាត ដូច្នេះបុរសម្នាក់នេះ បន្ទាប់ពីគាត់បិទស្កុតទៅលើប្រអប់របស់គាត់យ៉ាងជាប់ហើយ គាត់ក៏បានយកខ្សែមករុំពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺរឹងមាំល្អ

Hospital (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ បន្ទាប់ពីគាត់ចូលដល់បន្ទប់សង្គ្រោះបន្ទាន់ហើយ អញ្ចឹងក្រុមគ្រូពេទ្យក៏ចាប់ផ្ដើមចាក់ថ្នាំឲ្យគាត់ ដោយសារតែគាត់មានរបួស ដូច្នេះអ្នកគ្រូពេទ្យក៏ចាប់ផ្ដើមព្យួរសេរ៉ូម ដើម្បីបំបាត់ការឈឺចាប់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺយើងឃើញគ្រូពេទ្យកំពុងតែយកម្ជុលមកចាក់ដៃរបស់គាត់ អញ្ចឹងម្ជុលចាក់ថ្នាំគឺជាម្ជុលដែលតូចមួយ ដែលមានប្រឡោះ ឬក៏ម្ជុលនោះគឺមានប្រហោងនៅខាងក្នុង ដើម្បីបង្ហូរថ្នាំចូលទៅក្នុងខ្លួន អញ្ចឹងម្ជុលពេលខ្លះ គឺគេប្រើម្ជុលចាក់ថ្នាំ ប្រសិនបើយើងអត់សូវធ្ងន់ធ្ងរទេ គឺគ្រាន់តែយកម្ជុលយកសឺរ៉ាំង សឺរ៉ាំងមកចាក់ថ្នាំយើងជាការស្រេច ក៏ប៉ុន្តែប្រសិនបើអ្នកខ្លះគាត់ធ្ងន់ធ្ងរ គឺគេត្រូវព្យួរសេរ៉ូម អញ្ចឹងសេរ៉ូមគឺជាធុងទឹក ឬក៏ដបទឹកមួយ ដបទឹកថ្នាំមួយដប ដែលគេប្រើប្រាស់ទុយោ ភ្ជាប់ជាមួយនឹងម្ជុលចាក់ថ្នាំដើម្បីបង្ហូរចូលទៅក្នុងខ្លួន អញ្ចឹងគេយកម្ជុលចាក់ចូលទៅក្នុងសរសៃយើង ហើយបង្ហូរជាតិថ្នាំចូលទៅតាមម្ជុលនោះតិចព្រោះពេលខ្លះអ្នកជំងឺធ្ងន់ធ្ងរ គឺគេត្រូវប្រើសេរ៉ូម ដើម្បីឲ្យអ្នកជំងឺនោះមានសភាពធម្មតាឡើងវិញ ក៏ប៉ុន្តែនៅពេលដែលអ្នកជំងឺធូរស្បើយហើយ គេគ្រាន់តែប្រើម្ជុលចាក់ថ្នាំ ដោយប្រើសឺរ៉ាំងតូចតែប៉ុណ្ណោះ អញ្ចឹងដើម្បីព្យួរសេរ៉ូមបាន នៅក្នុងរូបភាពនេះ គឺយើងឃើញគេចាក់ម្ជុលចូលទៅក្នុងដៃរបស់បុរសម្នាក់នោះហើយ បន្ទាប់មកគាត់បានយកស្កុតមកបិទត្រង់មុខម្ជុលដើម្បីកុំឲ្យរបូត ដោយសារតែសេរ៉ូមគឺត្រូវការរយៈពេលយូរ ដើម្បីឲ្យវាស្រក់អស់ចេញពីក្នុងដប ដូច្នេះគ្រូពេទ្យត្រូវយកស្កុតមករុំមុខម្ជុល ដើម្បីកុំឲ្យរបូតចេញពីដៃ ព្រោះពេលខ្លះប្រសិនបើរបូតចេញពីដៃ គឺពិបាកនៅក្នុងការដោតចូលវិញ អញ្ចឹងគេត្រូវបិទយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យសេរ៉ូមនោះរបូតចេញពីដៃ