KhmerPronunciationEnglish/Notes#occ
ម្ដងៗ mdɑɑŋ mdɑɑŋ 1. from time to time, sometimes
2. always, every time
Notes: ជើង ដ
6/6

Link to overview page
Link to dictionary

Expressing cold — Dialogue 2


ដល់រដូវធ្លាក់ខ្យល់
ស្រីពេជ្រអ៊ូយ រងាអា៎!
មរកតធ្លាក់ខ្យល់ហើយងូតទឹកម្ដងៗ រងាសឹងអីហើយ
ស្រីពេជ្រទាល់តែពាក់អាវរងាហើយនៀកខ្ញុំ
មរកតស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្របើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង
មរកតខ្ញុំវិញអត់អីបើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎

Expressing dislikes 2A — Dialogue


ម្លិះធារី កំពុងធ្វើអីហ្នឹង?
ធារីកំពុងលាងចានហត់ដល់ហើយធ្វើម្ហូបហើយ ត្រូវលាងចានទៀត
ម្លិះធ្វើម្ហូបម្ដងៗអីចឹងហើយស្រួលបំផុត មានតែទៅក្រៅញ៉ាំ
ធារីខ្ញុំអត់ចូលចិត្តទៅញ៉ាំក្រៅទេ ព្រោះខ្លាចគេធ្វើគគ្រិចមិនមែនថាមិនចូលចិត្តធ្វើម្ហូបទេ គ្រាន់តែពេលខ្លះចានឆ្នាំងប្រឡាក់ច្រើនពេក
ម្លិះទុកឲ្យខ្ញុំលាងវិញណាទៅសម្រាកទៅ
ធារីអរគុណ ម្លិះអត់អីទេ ជិតរួចហើយឲ្យភ្ញៀវលាងចានម៉េចទេ!

Rainy Season (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីមេឃភ្លៀងរួចហើយ បន្ទាប់ពីមេឃភ្លៀង មេឃក៏ចាប់ផ្ដើមស្រឡះអញ្ចឹងយើងឃើញពពកខ្មៅទាំងអស់ កំពុងតែរសាត់ចេញពីព្រះអាទិត្យអញ្ចឹងយើងឃើញព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺ ឬក៏បញ្ចេញរស្មីមកវិញ ដូច្នេះបានន័យថាមេឃភ្លៀង លែង មេឃលែងភ្លៀងហើយ អញ្ចឹងយើងឃើញមេឃចាប់ផ្ដើមស្រឡះបន្តិចម្ដងៗ ហើយពពកខ្មៅក៏ចាប់ផ្ដើមរសាត់ចេញ ពពកក៏ចាប់ផ្ដើមរសាត់ចូលមកវិញអញ្ចឹងបន្ទាប់ពីភ្លៀង មេឃស្រឡះ ដែលយើងឃើញនៅក្នុងសុភាសិតខ្មែរក៏បាននិយាយថា ក្រោយភ្លៀង មេឃស្រឡះអញ្ចឹងអត់មានពពកខ្មៅទៀតទេ នៅពេលដែលអត់មានពពកខ្មៅ គឺយើងបានន័យថា មេឃក៏លែងភ្លៀងដែរដូច្នេះព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញពន្លឺមកលើផែនដីម្ដងទៀត ដោយពុំមានមេឃភ្លៀងនោះទេ ដោយបានន័យថាភ្លៀងរាំងហើយ

Going To The ATM (Sakanan) — 05


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ម៉ាស៊ីនអេធីអឹមនោះ បានបើកបម្រើប្រជាជនទាំងអស់ ហើយមនុស្សដែលនៅឈរតម្រង់ជួរគ្នានោះ បានចូលម្នាក់ម្ដងៗ ទៅតាមវេនរបស់ពួកគេ តាមការមកមុនមកក្រោយ អញ្ចឹងអ្នកមកមុន គាត់ដកមុន អ្នកមកក្រោយ គាត់ដកក្រោយអញ្ចឹងនារីម្នាក់នោះ គាត់ឈរចាំរហូតទាល់តែដល់បុរសម្នាក់ដែលពាក់អាវស្វាយ គាត់ចូលប្រើប្រាស់ម៉ាស៊ីនអេធីអឹមរួចរាល់អញ្ចឹងនៅក្នុងរូបភាពទីយើងឃើញថា បុរសដែលពាក់អាវស្វាយនោះ គាត់បានប្រើប្រាស់ម៉ាស៊ីនអេធីអឹមរួចរាល់ហើយ ហើយគាត់បានជ្រែងហោប៉ៅ ដោយយកដៃឆ្វេងរបស់គាត់ច្រត់ហោប៉ៅ ហើយដើរចេញពីម៉ាស៊ីនអេធីអឹមនោះអញ្ចឹង បានន័យថា គាត់បានប្រើប្រាស់ ឬក៏គាត់បានដកលុយចេញពីម៉ាស៊ីនអេធីអឹមនោះ សម្រាប់តម្រូវការគាត់រួចរាល់ហើយបន្ទាប់ពីបុរសម្នាក់ដែលពាក់អាវស្វាយនោះ គាត់ដើរចេញពីម៉ាស៊ីនអេធីអឹម នារីដែលឈរពីក្រោយមនុស្សប្រុសពាក់អាវស្វាយនោះ គាត់ក៏ចូលប្រើប្រាស់ម៉ាស៊ីនអេធីអឹមម្ដងអញ្ចឹង បានន័យថា ដល់វេនគាត់ប្រើប្រាស់ម្ដងហើយដូច្នេះគាត់បានចូលទៅប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដោយអាការៈប្រញាប់ប្រញាល់ ព្រោះនារីម្នាក់នោះ គាត់ត្រូវការលុយយ៉ាងខ្លាំង ដោយសារតែកាបូបលុយរបស់គាត់ពុំមានលុយនោះទេ

Pickpocket (Sakanan) — 02


នៅក្នុងរូបភាពទីចូលមកដល់រូបភាពទីយើងឃើញថា បន្តិចក្រោយមក រថភ្លើងមួយក៏បានមកដល់ អញ្ចឹងនៅពេលដែលរថភ្លើងមកដល់ គឺតែងតែមានសំឡេងខ្លាំងបាទ រថភ្លើងនៅប្រទេសកម្ពុជា គឺអត់លឿនទេ ល្បឿនវាគឺយឺត ក៏ប៉ុន្តែនៅពេលដែលរថភ្លើងមកដល់ស្ថានីយម្ដងៗ គឺមានសំឡេងលាន់យ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកនៅទីនោះដឹងយ៉ាងច្បាស់ថា រថភ្លើងកំពុងតែមកដល់ហើយ អញ្ចឹងអ្នកដំណើរទាំងអស់អាចត្រៀមខ្លួននិងយកសម្ភារៈឬក៏អីវ៉ាន់របស់គេឡើងរថភ្លើងបាន ដូចនៅក្នុងរូបភាពនេះ នៅពេលដែលរថភ្លើងមកដល់ តែងតែមានឲ្យនូវសញ្ញាមួយ ដើម្បីបញ្ជាក់ប្រាប់អ្នកដំណើរថា រថភ្លើងបានមកដល់ហើយ អញ្ចឹងអ្នកដំណើរទាំងអស់ ត្រូវតែត្រៀមខ្លួន ដើម្បីឡើងរថភ្លើងទាំងអស់គ្នាយើងឃើញរថភ្លើងបើកមក គឺទ្វាររបស់រថភ្លើង គឺបិទទាំងអស់ ព្រោះថាគេមិនអាចបើកទ្វាររថភ្លើងបានទេ ប្រសិនបើកំពុងធ្វើដំណើរ ព្រោះអាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ អញ្ចឹងយើងឃើញអ្នកដំណើរ ដែលនៅក្រៅរថភ្លើងទាំងអស់ កំពុងតែឈរចាំរថភ្លើង ដើម្បីឲ្យរថភ្លើងឈប់និងបើកទ្វារ បុរសម្នាក់ដែលពាក់អាវពណ៌ផ្កាឈូកនោះ គាត់កំពុងតែឈរកាន់ទូរស័ព្ទចុចដដែល អញ្ចឹងបានន័យថាគាត់ចូលចិត្តលេងទូរស័ព្ទរបស់គាត់នៅពេលទំនេរខ្លាំងណាស់ ព្រោះថាអំឡុងពេលដែលគាត់ឈរចាំរថភ្លើង គឺគាត់ចុចទូរស័ព្ទលេងរហូត

Post Office (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់បានបិទស្កុតលើប្រអប់របស់គាត់រួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមទៀត អញ្ចឹងដោយសារតែស្កុត ពេលខ្លះគាត់ខ្លាចស្កុតរបស់គាត់របូត ឬក៏ស្កុតបិទអត់ជាប់ អញ្ចឹងវាអាចធ្វើឲ្យប្រអប់របស់គាត់ខូចខាត ឬក៏អាចធ្វើឲ្យសៀវភៅរបស់គាត់ខ្ចាយចេញពីប្រអប់ ដូច្នេះបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមពីលើមួយដងទៀត ឬក៏បន្ថែមពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺមានសុវត្ថិភាពនិងរឹងមាំល្អ គឺអត់នឹង អត់ងាយខូចខាត ឬក៏អត់ងាយខ្ចាយ ឬក៏អត់ងាយរហែកនោះទេ នៅពេលដែលគេដាក់អីវ៉ាន់គរលើគ្នាច្រើន ដោយសារតែនៅក្នុងការិយាល័យប្រៃសណីយ៍ គឺមានអីវ៉ាន់ច្រើនដែលត្រូវផ្ញើចេញម្ដងៗ ដូច្នេះអីវ៉ាន់ទាំងអស់នឹងត្រូវដាក់គរលើគ្នា សង្កត់លើគ្នា អញ្ចឹងប្រសិនបើយើងធ្វើឲ្យប្រអប់យើងអត់មាំទេ គឺវាអាចនឹងខូចខាត ដូច្នេះបុរសម្នាក់នេះ បន្ទាប់ពីគាត់បិទស្កុតទៅលើប្រអប់របស់គាត់យ៉ាងជាប់ហើយ គាត់ក៏បានយកខ្សែមករុំពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺរឹងមាំល្អ