KhmerPronunciationEnglish/Notes#occ
ជ្រែងហោប៉ៅ crɛɛŋ hao pav to have the hands in the pockets 7/6

Link to overview page
Link to dictionary

Pickpocket (Sakanan) — 10


ចូលមកដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីរថភ្លើងមកដល់គោលដៅទីពីរហើយ រថភ្លើងនោះក៏បានឈប់ ហើយរថភ្លើងបានបើកទ្វារ ដោយទ្វាររបស់រថភ្លើងនោះបើកចេញឆ្វេងស្ដាំដូចមុនដែរ ហើយមានអ្នកដំណើរជាច្រើន មានប្រុស មានស្រី ដើរចេញពីក្នុងរថភ្លើងនោះ អញ្ចឹងយើងឃើញថា មានអ្នកដំណើរចេញពីទ្វារទាំងពីរនោះតែម្ដង ដោយយើងឃើញមានបុរសពាក់អាវផ្កាឈូក ដែលមានវ័យ ២៥ ឆ្នាំនោះ ក៏បានចេញពីរថភ្លើងនោះផងដែរ ពេលនេះគាត់ដើរដោយយកដៃទាំងពីរជ្រែងហោប៉ៅ បានន័យថាយកដៃទាំងពីរ លូកទៅក្នុងហោប៉ៅសងខាងរបស់គាត់ ហើយគាត់បានដើរចេញមកក្រៅ ដោយពុំបានចាប់អារម្មណ៍អ្វីទាំងអស់ ដូច្នេះគាត់ពុំទាន់ដឹងថា មានមនុស្សលួចកាបូបរបស់គាត់នោះទេ

Tuk Tuk (Sakanan) — 12


ចូលមកដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីពួកគេចេញពីរ៉ឺម៉កកង់បីទីមួយ បន្ទាប់មកពួកគេដើរបានបន្តិច ក៏ជួបនឹងរ៉ឺម៉កកង់បីទីពីរមួយទៀត អញ្ចឹងយើងឃើញថា រ៉ឺម៉កកង់បីនោះ ម្ចាស់រ៉ឺម៉កកង់បី គឺពុំបានជក់បារីនោះទេ ដោយម្ចាស់រ៉ឺម៉កកង់បី គឺគាត់ពាក់អាវដៃខ្លីពណ៌ ស្លៀកខោជើងវែងពណ៌ប្រផេះ អញ្ចឹងអ្នកទាំងបីបាននិយាយទៅកាន់រ៉ឺម៉កកង់បីនោះ ដោយសួរតម្លៃពីកន្លែងដែលគាត់ផឹកស៊ី ឬក៏កន្លែងដែលគាត់កំពុងតែឈរ ទៅដល់ផ្ទះរបស់គាត់ តើគេយកចំនួនប៉ុន្មាន? បន្ទាប់មកម្ចាស់រ៉ឺម៉កកង់បី គាត់ក៏បានលូកដៃ ឬក៏យកដៃមួយចំហៀងជ្រែងហោប៉ៅ ដោយការ គាត់យកដៃទៅលូកក្នុងហោប៉ៅ ដោយកាយវិការបែបនេះ យើងហៅថាការជ្រែងហោប៉ៅ ហើយដៃម្ខាងទៀតរបស់គាត់លើកឡើងជាសញ្ញា ដើម្បីឲ្យអតិថិជនរបស់គាត់ចូលទៅក្នុងរ៉ឺម៉ក ដោយគាត់ប្រាប់ថា ពីទីនេះទៅផ្ទះរបស់ពួកគាត់ គឺគាត់យកតម្លៃដុល្លារ អញ្ចឹងអ្នកទាំងបីដូច្នេះហើយក៏សប្បាយចិត្ត ដូច្នេះពួកគេនិយាយថា យល់ព្រមទៅជាមួយនឹងរ៉ឺម៉កកង់បីមួយនោះ

Going To The ATM (Sakanan) — 05


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ម៉ាស៊ីនអេធីអឹមនោះ បានបើកបម្រើប្រជាជនទាំងអស់ ហើយមនុស្សដែលនៅឈរតម្រង់ជួរគ្នានោះ បានចូលម្នាក់ម្ដងៗ ទៅតាមវេនរបស់ពួកគេ តាមការមកមុនមកក្រោយ អញ្ចឹងអ្នកមកមុន គាត់ដកមុន អ្នកមកក្រោយ គាត់ដកក្រោយអញ្ចឹងនារីម្នាក់នោះ គាត់ឈរចាំរហូតទាល់តែដល់បុរសម្នាក់ដែលពាក់អាវស្វាយ គាត់ចូលប្រើប្រាស់ម៉ាស៊ីនអេធីអឹមរួចរាល់អញ្ចឹងនៅក្នុងរូបភាពទីយើងឃើញថា បុរសដែលពាក់អាវស្វាយនោះ គាត់បានប្រើប្រាស់ម៉ាស៊ីនអេធីអឹមរួចរាល់ហើយ ហើយគាត់បានជ្រែងហោប៉ៅ ដោយយកដៃឆ្វេងរបស់គាត់ច្រត់ហោប៉ៅ ហើយដើរចេញពីម៉ាស៊ីនអេធីអឹមនោះអញ្ចឹង បានន័យថា គាត់បានប្រើប្រាស់ ឬក៏គាត់បានដកលុយចេញពីម៉ាស៊ីនអេធីអឹមនោះ សម្រាប់តម្រូវការគាត់រួចរាល់ហើយបន្ទាប់ពីបុរសម្នាក់ដែលពាក់អាវស្វាយនោះ គាត់ដើរចេញពីម៉ាស៊ីនអេធីអឹម នារីដែលឈរពីក្រោយមនុស្សប្រុសពាក់អាវស្វាយនោះ គាត់ក៏ចូលប្រើប្រាស់ម៉ាស៊ីនអេធីអឹមម្ដងអញ្ចឹង បានន័យថា ដល់វេនគាត់ប្រើប្រាស់ម្ដងហើយដូច្នេះគាត់បានចូលទៅប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដោយអាការៈប្រញាប់ប្រញាល់ ព្រោះនារីម្នាក់នោះ គាត់ត្រូវការលុយយ៉ាងខ្លាំង ដោយសារតែកាបូបលុយរបស់គាត់ពុំមានលុយនោះទេ

Boats (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា យើងឃើញមានមនុស្សប្រុសស្រីជាច្រើន កំពុងតែឈរនៅកំពង់ផែ អញ្ចឹងកន្លែងចំណតទូក យើងហៅថាកំពង់ផែ ដែលយើងឃើញនៅក្នុងនោះ មានមនុស្សប្រុសស្រីក្មេងចាស់ជាច្រើន គាត់កំពុងតែឈរនៅក្នុងរោងមួយ ដែលកំពង់ផែ យើងតែងតែឃើញមានគេដាក់ដំបូល អញ្ចឹងដើម្បីឲ្យភ្ញៀវ ឬក៏អ្នកទេសចរណ៍ ឬក៏អ្នកដំណើរ គាត់ឈរជ្រកម្លប់ នៅក្នុងពេលកំពុងតែរង់ចាំទូក អញ្ចឹងប្រសិនបើយើងអត់ដាក់ដំបូលទេ គឺអាចធ្វើឲ្យអ្នកដំណើរក្ដៅ ព្រោះថាទូកពេលខ្លះគឺយូរ គឺយើងរង់ចាំយូរ មុននឹងទូកនោះមកដល់ ដូច្នេះប្រសិនអត់មានដំបូល នៅពេលដែលមេឃក្ដៅ អ្នកដំណើរទាំងអស់នឹងក្ដៅ ឬក៏នៅមេឃភ្លៀង អ្នកដំណើរទាំងអស់នឹងទទឹកភ្លៀង អញ្ចឹងយើងត្រូវធ្វើដំបូល ដើម្បីការពារអ្នកដំណើរកុំឲ្យគាត់ពិបាក អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានមនុស្សជាច្រើនកំពុងតែឈរចាំទូក ដោយមាននារីម្នាក់ គាត់ឈរកាន់កាបូប ហើយបុរសម្នាក់ទៀត គាត់កំពុងតែឈរជ្រែងហោប៉ៅ ឬក៏ឈរច្រត់ចង្កេះ ដែលយើងឃើញមាននារីពីរនាក់នៅក្បែរនោះ គាត់កំពុងតែឈរនិយាយគ្នា ហើយមានបុរសម្នាក់ គាត់កំពុងតែកាន់ផែនទីដើម្បីមើល ថាតើគាត់ត្រូវទៅណាខ្លះ គាត់ទៅដល់ណាខ្លះ ទូករបស់គាត់ត្រូវជិះតើទៅដល់ណាខ្លះ អញ្ចឹងជាទូទៅកំពង់ផែគឺយើងតែងតែឃើញមានកង់ឡាន ដែលនៅជាប់នឹងកន្លែងចតទូក ដើម្បីនៅពេលដែលទូកមកដល់ គឺទូកចូលជិតទៅនឹងផែ ដូច្នេះប្រសិនបើយើងអត់ដាក់កង់ឡានទេ ឬក៏អត់ដាក់ជ័រ ឬក៏អត់ដាក់កៅស៊ូនៅទប់ទេ ទូកអាចកកិតនឹងកំពង់ផែដែលធ្វើឲ្យទូកខូច ព្រោះកំពង់ផែរឹង ហើយទូកគឺយើងធ្វើឡើងអំពីដែក ដូច្នេះពេលខ្លះ នៅពេលដែលដែកប៉ះនឹងរបស់រឹង វាអាច[កំប៉ិត] ឬក៏អាចខូច ឬក៏អាចធ្លាយបាន នាំឲ្យមានគ្រោះថ្នាក់ ដូច្នេះដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នារវាងទូកនិងកំពង់ផែ គឺយើងឃើញថាគេប្រើប្រាស់កង់ឡាន ឬក៏ជ័រកៅស៊ូ ដើម្បីដាក់ទប់ កុំឲ្យទូកប៉ះផ្ទាល់ទៅនឹងកំពង់ផែ ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញមានកង់ឡានចំនួនបួន ដែលកង់ឡាននោះគឺពណ៌ខ្មៅ ហើយយើងឃើញគេចងខ្សែកង់ឡានជាប់ទៅនឹងផែរបស់ទូក ដើម្បីកាត់បន្ថយភាពកកិតរវាងកំពង់ផែនិងទូក នៅពេលដែលវាប៉ះគ្នា

Going To The ATM (Sakanan) — 03


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា នារីម្នាក់នោះ គាត់បានដើរមកដល់ធនាគារ ក៏ប៉ុន្តែគាត់មិនចូលទៅក្នុងធនាគារនោះទេ បាទ គាត់អត់ចូលទៅក្នុងធនាគារទេ គឺគាត់ដើរមករកតម្រង់ជួរវិញអញ្ចឹងគាត់តម្រង់ជួរនៅក្នុងមនុស្សជាច្រើននៅក្នុងរូបភាពទីនេះ យើងឃើញមនុស្សជាច្រើននាក់ ដែលឈរតម្រង់ជួរគ្នា បាទ អញ្ចឹងយើងឃើញមនុស្សជាច្រើនឈរតម្រង់ជួរគ្នា ដែលនៅខាងមុខគេបង្អស់ បាទ នៅខាងមុខគេបង្អស់ គឺនៅខាងស្ដាំដៃបង្អស់ គឺមានបុរសម្នាក់ គាត់ពាក់អាវពណ៌ ស្លៀកខោពណ៌ ហើយពាក់ស្បែកជើងពណ៌ដែរបន្ទាប់ពីបុរសនោះ យើងឃើញមានកុមារីម្នាក់ បាទ ឬក៏ក្មេងស្រី បាទ យើងអាចហៅបានពីរ កុមារីក៏បាន ក្មេងស្រីក៏បានកុមារីនោះ គាត់ពាក់អាវពណ៌ ស្លៀកខោពណ៌ខ្មៅ ហើយចងសក់ទីទុយ បាទ កុមារីនោះ គាត់ឈរនៅក្បែរឪពុករបស់គាត់ បាទ ឪពុករបស់គាត់ ដែលមានពាក់អាវពណ៌លឿង ដៃខ្លី ស្លៀកខោជើងវែងពណ៌ បាទ កុមារីនិងឪពុកនោះ គាត់កំពុងតែឈរតម្រង់ជួរហើយទាំងពីរអ្នក ឪពុកកូន គឺឈរនៅចំកណ្ដាលតែម្ដង បាទ បានន័យថា គាត់នៅឈរចំកណ្ដាលនៃជួរ គឺខាងមុខគាត់គឺមានបុរសម្នាក់ នៅខាងក្រោយគាត់មានបុរសម្នាក់ទៀតហើយបុរសម្នាក់ទៀតដែលឈរនៅខាងក្រោយ បុរសដែលជាឪពុកនោះ គឺពាក់អាវពណ៌ស្វាយ ដៃខ្លី ស្លៀកខោជើងវែងពណ៌ ហើយគាត់មានសក់ខ្លី អញ្ចឹងគាត់ពាក់អាវដៃវែង ដៃខ្លីពណ៌ស្វាយដៃស្ដាំរបស់បុរសនោះ គឺគាត់ច្រត់ទៅក្នុង[...] ហោប៉ៅរបស់គាត់ អញ្ចឹងគាត់បានឈរច្រត់ហោប៉ៅ ឬក៏ជ្រែងហោប៉ៅ ដោយដាក់ដៃស្ដាំចូលទៅក្នុងហោប៉ៅខោ អញ្ចឹងខោរបស់គាត់គឺមានហោប៉ៅមួយ បាទ អញ្ចឹងគាត់ដាក់ដៃស្ដាំរបស់គាត់ចូលក្នុងហោប៉ៅពួកគេទាំងបីនាក់កំពុងតែឈរតម្រង់ជួរគ្នាបាទ ពួកគេទាំងបីនាក់កំពុងតែឈរតម្រង់ជួរគ្នាហើយពេលនោះ នារីដែលមានវ័យអាយុប្រហែលជាម្ភៃប្រាំឆ្នាំ ដែលស្ពាយកាបូបធំនោះ គាត់បានដើរមកដល់ការតម្រង់ជួរនោះ គឺគាត់ឃើញមនុស្សជាច្រើនកំពុងតែឈរតម្រង់ជួរគ្នា

Pickpocket (Sakanan) — 11


ចូលមកដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីគាត់បានចេញពីក្នុងរថភ្លើងហើយ បុរសម្នាក់នោះ គាត់ក៏បានដើរមកកាន់ស្ថានីយរថភ្លើង អញ្ចឹងបន្ទាប់ពីចេញពីកន្លែងរថភ្លើង ឬក៏ចេញពីរថភ្លើង គឺយើងត្រូវដើរចូលទៅក្នុងស្ថានីយរថភ្លើង ព្រោះថា មុននឹងអាចជិះរថភ្លើងបាន យើងត្រូវតែទិញសំបុត្រនៅក្នុងស្ថានីយ ហើយមុននឹងអាច នៅពេលដែលយើងចុះពីលើរថភ្លើង យើងក៏ត្រូវដើរកាត់ស្ថានីយ ដើម្បីទៅខាងក្រៅផងដែរ អញ្ចឹងស្ថានីយរថភ្លើងនីមួយៗ តែងតែមាននូវជណ្ដើរ ឬក៏ការចុះទៅខាងក្រោម ឬក៏ឡើងខាងលើ ទៅតាមផ្លូវរថភ្លើងរបស់គេថាតើគេនៅទាបឬនៅខ្ពស់ អញ្ចឹងរូបភាពនេះ គឺផ្លូវរថភ្លើងរបស់គេគឺនៅខ្ពស់ ឬក៏អាចយើងហៅថា រថភ្លើងអាកាស អញ្ចឹងគឺរត់លើផ្លូវខ្ពស់ ដូច្នេះគឺត្រូវឡើងជណ្ដើរ ក៏ប៉ុន្តែដោយសារតែបុរសម្នាក់នោះចុះពីលើរថភ្លើង ដូច្នេះហើយគាត់ត្រូវចុះមកខាងក្រោមវិញ អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានជិះរថភ្លើង ជិះជណ្ដើរយន្ត ដើម្បីចុះមកខាងក្រោមចូលទៅក្នុងស្ថានីយ បាទ យើងឃើញថា ជណ្ដើរយន្តមួយនោះ គឺមានមនុស្សចំនួនប្រាំនាក់ ដែលកំពុងតែជិះជណ្ដើរយន្តនោះ ដោយនៅខាងមុខបុរសនោះ គឺមានមនុស្សពីរនាក់ ដែលខាង នៅ មនុស្សដែលនៅខាងមុខជាប់នឹងបុរសនោះ គាត់កំពុងតែឈរចុចទូរស័ព្ទ ហើយនារីដែលនៅខាងក្រោយបុរសនោះ គាត់កំពុងតែជិះជណ្ដើរយន្តដែរ ដោយដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែឈរនៅកណ្ដាល ដោយដៃរបស់គាត់កាន់នឹងបង្កាន់ដៃជណ្ដើរ បាទ ហើយដៃម្ខាងទៀតជ្រែងហោប៉ៅ ដោយគាត់ដាក់ដៃក្នុងហោប៉ៅ ហើយឈរបណ្ដើរសម្លឹងមើលទៅឆ្វេងស្ដាំបណ្ដើរនៅក្នុងស្ថានីយ ព្រោះថាពេលខ្លះយើងអាចចាប់អារម្មណ៍ទៅនឹងទិដ្ឋភាពនៅក្នុងស្ថានីយ ដែលមានរូបភាពប្លែកជាច្រើនជណ្ដើរយន្ត យើងឃើញថា ជណ្ដើរយន្តគឺជាជណ្ដើរ ដែលយើងពុំចាំបាច់ឡើងជាន់កាំជណ្ដើរនោះទេ ដោយយើងគ្រាន់តែឈរមួយកន្លែង ពេលនោះជណ្ដើរយន្តនឹងនាំយើងឲ្យទៅខាងលើឬក៏ខាងក្រោមបាន ដោយយើងពុំចាំបាច់ចំណាយកម្លាំងនោះទេ ហើយជណ្ដើរយន្តគឺមានលក្ខណៈទំនើប ដូច្នេះហើយមានតែនៅក្នុងផ្សារទំនើប ឬក៏នៅក្នុងស្ថានីយរថភ្លើងទំនើបតែប៉ុណ្ណោះទើបមាន ដូច្នេះនៅក្នុងស្ថានីយរថភ្លើងរបស់ប្រទេសកម្ពុជាគឺពុំទាន់មានជណ្ដើរយន្តបែបនេះនោះទេ ក៏ប៉ុន្តែនៅក្នុងផ្សារទំនើប ឬក៏កន្លែងក្រុមហ៊ុនផ្សេងគឺតែងតែមានជណ្ដើរយន្តជានិច្ច នៅក្នុងប្រទេសកម្ពុជាគឺមានជណ្ដើរយន្តជាច្រើនដាក់នៅក្នុងស្ថាប័ន ឬក៏ដាក់នៅក្នុងកន្លែងធ្វើការ ក៏ដូចជាផ្សារទំនើបផ្សេងផងដែរ