KhmerPronunciationEnglish/Notes#occ
សម្រួល sɑmruǝl to make something easy, to comfort, to console {តាមសម្រួល = Take your time! Take it easy! No need to rush! etc.}
Notes: also written សំរួល
8/7

Link to overview page
Link to dictionary

Apologizing — Dialogue 3


ការខកម៉ោងណាត់ជួប
ធារីទូរស័ព្ទទៅកញ្ញាសុំទោសកញ្ញា! ខ្ញុំរៀងយឺតបន្តិចហើយ នៅស្ទះចរាចរណ៍
កញ្ញាអត់អីទេធារី តាមសម្រួលប្រយ័ត្នប្រយែង

Expressing dislikes 1 — Dialogue 2


វុទ្ធីត្រលប់ពីធ្វើការមកផ្ទះ
វុទ្ធីម៉ាក់ មានអីញ៉ាំអត់? ខ្ញុំឃ្លានអា៎
ម្ដាយម្ហូបអត់ទាន់ឆ្អិនផងញ៉ាំចេកសិនទៅ ម៉េចដែរ?
វុទ្ធីអត់ញ៉ាំអេ៎អត់ចូលចិត្តផង
ម្ដាយចាំម៉ាភ្លែតទៅអីចឹងម្ហូបជិតឆ្អិនហើយ
វុទ្ធីហ្នឹងហើយ អត់អីទេអីចឹងតាមសម្រួលខ្ញុំទៅមុជទឹកសិន

Pickpocket (Sakanan) — 05


ចូលដល់រូបភាពទីរូបភាពទីបន្ទាប់ពីអ្នកដំណើរដែលនៅខាងក្នុង គាត់ចេញអស់ហើយ បាទ អ្នកដំណើរដែលដល់គោលដៅ គាត់ចេញពីក្នុងរថភ្លើងអស់ហើយ អ្នកដំណើរខាងក្រៅ ដែលមានស្ត្រីម្នាក់និងបុរសពីរនាក់ ដែលបុរសម្នាក់ពាក់អាវផ្កាឈូកនោះ គាត់ក៏បានចូលទៅក្នុងរថភ្លើងនោះម្ដង អញ្ចឹងគាត់ចូលតាមទ្វារដែលបានបើករួចនោះទៅក្នុងរថភ្លើង ដោយគាត់ដើរបណ្ដើរ យកដៃរបស់គាត់ច្រត់ទៅក្នុងហោប៉ៅដដែល បាទ អញ្ចឹងគាត់ដើរចូលទៅក្នុងរថភ្លើងតាមសម្រួល ដោយពុំមានការប្រញាប់ប្រញាល់ ឬក៏ដណ្ដើមគ្នាចូលនោះទេ ព្រោះទ្វាររថភ្លើងបើកហើយធំ អញ្ចឹងផ្លូវដើរទូលាយ ដូច្នេះគាត់ពុំចាំបាច់បញ្ជ្រៀតគ្នានោះទេ

Getting Up (Sakanan) — 16


នៅក្នុងរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ ដោយសារតែគាត់ពុំមានពេលច្រើនក្នុងការញ៉ាំបាយ នៅកន្លែងហាងគេនោះទេ ដូច្នេះគាត់ក៏បានយួរប្រអប់បាយនោះមកកន្លែងធ្វើការរបស់គាត់ ដោយគាត់បានយួរប្រអប់បាយនៅក្នុងថង់មួយ បាទ ដៃម្ខាងរបស់គាត់គឺស្ពាយកាបូប ដៃម្ខាងទៀតរបស់គាត់គឺយួរថង់បាយអញ្ចឹងគាត់យួរថង់បាយ ឬក៏អាហារពេលព្រឹករបស់គាត់ ដើរតាមផ្លូវទៅកន្លែងធ្វើការ ដោយបន្តដំណើរទៅមុខទៀត បាទនារីម្នាក់នោះ ថ្ងៃនេះ គាត់មិនសូវជាប្រញាប់ដើម្បីទៅធ្វើការនោះទេ ដោយសារតែគាត់សល់ម៉ោងច្រើនដែរ អញ្ចឹងគាត់ដើរជាធម្មតា ដើរមិនប្រញាប់ប្រញាល់ ឬក៏មិនរត់នោះទេ បាទ ព្រោះថាប្រសិនបើយើងរត់ វាអាចនឹងបែកញើស បែកញើសប្រឡាក់ខោអាវ អញ្ចឹងវាធ្វើឲ្យយើងមានធុំក្លិនខ្លួន នៅពេលដែលចូលក្នុងកន្លែងធ្វើការ ដូច្នេះ យើងគួរតែដើរតាមសម្រួល ប្រសិនបើយើងដើរទៅធ្វើការ យើងគួរតែដើរតាមសម្រួល ដើម្បីកុំឲ្យវាបែកញើសនិងមានធុំក្លិនទៅលើអ្នកដទៃ

Pickpocket (Sakanan) — 04


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីទ្វាររថភ្លើងបើកហើយ យើងឃើញ មានអ្នកដំណើរជាច្រើន មាន[អ្នកដំណើរ]ប្រុសស្រីជាច្រើន គាត់បានដើរចេញពីរថភ្លើង ដែលឈប់នោះ អញ្ចឹងយើងឃើញថា អ្នកដំណើរដែលនៅខាងក្រៅ គាត់មិនបានឈរនៅខាងមុខទ្វារនៃរថភ្លើងនោះទេ គឺគាត់ឈរទៅខាងទាំងអស់ ដូច្នេះហើយទើបពុំមានឲ្យមានការស្ទះផ្លូវ ឬក៏បាំងផ្លូវដល់អ្នកដំណើរដែលនៅខាងក្នុងនោះទេ អញ្ចឹងអ្នកដំណើរដែលនៅខាងក្នុង គាត់បានចេញពីរថភ្លើងតាមសម្រួលម្ដងមួយដូច្នេះហើយទើបធ្វើឲ្យចំណាញ់ពេលវេលាបានច្រើន យើងឃើញមានអ្នកដំណើរជាច្រើន ដែលគាត់ធ្វើដំណើរដល់គោលដៅរបស់គាត់ហើយចេញពីរថភ្លើង ក៏ប៉ុន្តែមានអ្នកដំណើរមួយចំនួនទៀត គាត់ពុំបានចេញពីរថភ្លើងនោះទេ ដោយហេតុថាគាត់ពុំទាន់ដល់គោលដៅរបស់គាត់ អញ្ចឹងការចេញពីរថភ្លើងគឺ សម្រាប់តែអ្នកដំណើរណា ដែលគាត់ដល់គោលដៅរបស់គាត់ ទើបគាត់ចុះ អ្នកដំណើរណា ដែលមិនទាន់ដល់គោលដៅ គឺគាត់ត្រូវបន្តដំណើរទៀត ដោយមិនបាច់ចុះពីរថភ្លើងនោះទេ

Grilled Fish (Sakanan) — 17


បន្ទាប់មកទៀតរូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញថា ពួកគេទាំងពីរនាក់បានញ៉ាំបាយរួចរាល់ហើយ ហើយចំពោះសាច់ត្រីមួយដែលគេទិញមកនេះ គឺមានរសជាតិឆ្ងាញ់យ៉ាងខ្លាំង ដូច្នេះគេញ៉ាំបាយអស់ច្រើន អញ្ចឹងគេញ៉ាំបាយអស់ច្រើន អស់ទាំងពីរកញ្ចប់តែម្ដង ហើយអន្លក់ដែលនៅលើកម្រាលគឺអត់មានទៀតទេ បានន័យថាពួកគេញ៉ាំអស់ទាំងអស់ គឺអស់ទាំងអន្លក់ អស់ទាំងទឹកជ្រលក់ជាមួយនឹងសាច់ត្រីផងដែរ ដោយយើងឃើញនៅក្នុងរូបភាពទី ១៧ នេះ គឺសាច់ត្រីគឺនៅសល់តែឆ្អឹងនោះទេ អញ្ចឹងអត់មានសាច់ទៀតទេ បានន័យថាពួកគាត់ទាំងពីរគឺញ៉ាំសាច់ទាំងអស់ អញ្ចឹងពួកគាត់ទុកតែឆ្អឹងតែប៉ុណ្ណោះនៅក្នុងរូបភាពទី ១៧ នេះ ដោយពួកគាត់ទាំងពីរនាក់ឆ្អែតទាំងពីរនាក់តែម្ដង ដោយយើងឃើញនារី ដែលជាមិត្តស្រីរបស់បុរសម្នាក់ហ្នឹង គាត់អង្គុយបត់ជើងនៅលើកម្រាល ហើយយកដៃម្ខាងច្រត់ទៅលើឥដ្ឋ ដៃម្ខាងទៀតខ្ទប់ពោះរបស់គាត់ ដែលបញ្ជាក់ថាគាត់កំពុងតែឆ្អែតយ៉ាងតឹងពោះអញ្ចឹងគាត់អង្គុយសម្រាក គាត់អត់ទាន់ធ្វើការងារអ្វីផ្សេងទេ ដើម្បីឲ្យស្រកពោះសិន អញ្ចឹងយើងហៅថាឲ្យស្រកពោះ បានន័យថាឲ្យពោះរបស់គាត់ធូរ លែងសូវតឹងសិន ទើបគាត់ធ្វើការបន្ត ចំណែកឯបុរសដែលមានវ័យ ២៣ ឆ្នាំនោះ គាត់ក៏ឆ្អែតដូចគ្នា អញ្ចឹងគាត់ក៏ញ៉ាំបាយបានឆ្អែតដូចគ្នា ដូច្នេះគាត់ក៏បានយកដៃរបស់គាត់អង្អែលពោះរបស់គាត់ ហើយគាត់អង្គុយបញ្ឈរជង្គង់ឡើង ដើម្បីសម្រួលខ្លួន ឲ្យក្រពះរបស់គាត់រំលាយអាហារបានល្អអញ្ចឹងគាត់អង្គុយបញ្ឈរជង្គង់ ហើយទម្រេតខ្លួនទៅខាងក្រោយបន្តិច ដោយយកដៃច្រត់ទៅលើកម្រាល ដើម្បីទប់ខ្លួនឲ្យបាននឹង អញ្ចឹងដើម្បីរក្សាលំនឹងលើខ្លួនគាត់ គាត់យកដៃច្រត់ទៅលើកម្រាល ដើម្បីអង្គុយសម្រាក ដូច្នេះគាត់សម្រាកសិន បន្ទាប់ពីគាត់ញ៉ាំបាយរួចរាល់ហើយ ដោយសារតែគាត់មានអារម្មណ៍ថាឆ្អែតខ្លាំងពេក អញ្ចឹងមុននឹងធ្វើការបន្ត គាត់ត្រូវតែសម្រាកបន្តិច ដើម្បីឲ្យធូរពោះងាយស្រួលក្នុងការធ្វើការផ្សេងទៀត បន្ទាប់ពីគាត់ញ៉ាំបាយរួច

Boats (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីទូកមកដល់ហើយ បន្ទាប់ពីទូកមកដល់ យើងឃើញអ្នកដំណើរទាំងអស់ ដែលនៅខាងលើកំពង់ផែ គឺគាត់អត់ទាន់ចុះចូលទូកទេ ព្រោះថាមនុស្សនៅក្នុងទូកគឺច្រើន ដូច្នេះនៅពេលដែលទូកមកដល់ គឺគេអ្នកនៅខាងលើរង់ចាំឲ្យអ្នកនៅក្នុងទូក គាត់ចេញពីទូកឲ្យអស់សិន ព្រោះប្រសិនបើគាត់បញ្ជ្រៀតគ្នាចូល ឬក៏ដណ្ដើមគ្នាចូល គឺអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ដោយសារការប៉ះទង្គិចគ្នាអាចធ្វើឲ្យយើងដួល ឬក៏អាចធ្វើឲ្យយើងធ្លាក់ទៅក្នុងទឹក នាំឲ្យមានគ្រោះថ្នាក់បាន ដូច្នេះគឺយើងអត់ត្រូវបញ្ជ្រៀតគ្នា ឬក៏អត់ត្រូវបង្ខំពេកទេ គឺយើងត្រូវចុះតាមសម្រួលម្ដងម្នាក់ដោយជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញមានមនុស្សប្រុសស្រីជាច្រើន គាត់កំពុងតែចេញពីទូក ដោយយើងឃើញនៅខាងមុខគេ គឺមានបុរសម្នាក់និងនារីម្នាក់ ដែលពាក់អាវពណ៌ទឹកក្រូច ដែលបុរសម្នាក់នោះ គាត់កំពុងតែដើរចេញពីទូក ហើយនារីម្នាក់នោះ គាត់កាន់កាបូបរបស់គាត់ ដោយដៃខាងស្ដាំរបស់គាត់ ដោយដៃខាងឆ្វេងរបស់គាត់ គាត់កាន់យួរកាបូប គឺដៃកាបូបរបស់គាត់ដាក់ចូលទៅក្នុងដើមដៃខាងឆ្វេង ហើយគាត់យួរទៅដើម្បីចេញពីទូក ចំណែកឯបន្ទាប់មកគឺឃើញ យើងឃើញមានបុរសពាក់អាវពណ៌បៃតង នារីពាក់អាវពណ៌ នារី បុរសដែលពាក់អាវពណ៌ស្វាយដៃវែង និងមនុស្សពីរនាក់ផ្សេងទៀតកំពុងតែចេញពីទូក ហើយដើរសំដៅទៅរកគោលដៅរបស់គេដែលចង់ទៅ អញ្ចឹងពួកគេគឺជាអ្នកដំណើរដែលនៅលើទូក ឬក៏មកពីគោលដៅផ្សេង ដូច្នេះពួកគេមកដល់គោលដៅមួយនេះ គឺពួកគេត្រូវចុះ ហើយទៅកន្លែងដែលពួកគេចង់ទៅ ចំណែកឯអ្នកដំណើរផ្សេងទៀត ដែលមិនទាន់ឡើងលើទូក ពួកគាត់អត់ទាន់ឡើងទេ ជាក់ស្ដែងគឺបុរសដែលពាក់អាវពណ៌ស្វាយដៃខ្លី ដែលកាន់ផែនទី និងនារីម្នាក់ដែលពាក់អាវពណ៌បៃតង សំពត់ពណ៌លឿង ដែលយួរកាបូប គឺគាត់អត់ទាន់ឡើងលើទូកទេ គឺគាត់រង់ចាំមើលតើអ្នកដំណើរចេញពីលើទូកអស់ឬនៅ អញ្ចឹងប្រសិនបើអត់ទាន់អស់ទេ គាត់ក៏អត់ទាន់ឡើងដែរ ដោយសារតែខ្លាចប៉ះទង្គិចគ្នា ធ្វើឲ្យមានគ្រោះថ្នាក់ អញ្ចឹងគាត់ចាំ រង់ចាំទាល់តែអ្នកដំណើរដែលនៅលើទូក គាត់ចេញអស់ បានន័យថាអ្នកណាមកដល់គោលដៅគាត់ចេញអស់ហើយ ហើយលែងមានអ្នកចេញពីទូកហើយ ទើបពួកគាត់ដើរចូល