KhmerPronunciationEnglish/Notes#occ
ញី ɲii 1. to knead
2. to massage, rub in
3. to rub, scrub
4. to crumple, crush, mash, mix
5. animals: to be female
7/3

Link to overview page
Link to dictionary

Laundry (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបុរសម្នាក់នោះបានយកកន្ត្រកខោអាវដែលប្រឡាក់ ហើយដើរទៅដល់កន្លែងបោកខោអាវ អញ្ចឹងគាត់បានយួរកន្ត្រកនោះ ដោយយើងឃើញកន្ត្រកនោះមានកន្លែងចាប់សម្រាប់កាន់ពីរ បាទ មានកន្លែងសម្រាប់កាន់ពីរ គឺនៅខាងឆ្វេងមួយ និងនៅខាងស្ដាំមួយ ដោយកន្លែងសម្រាប់កាន់នោះគឺវាចោះជាប្រឡោះ ដើម្បីឲ្យយើងងាយស្រួលដាក់ម្រាមដៃដើម្បីកាន់លើកនូវកន្ត្រកខោអាវនោះឡើង អញ្ចឹងបុរសម្នាក់នោះ គាត់លើកកន្ត្រកខោអាវរបស់គាត់ដើរទៅរកកន្លែងបោកខោអាវ ដោយយើងឃើញនៅខាងមុខរបស់គាត់ គឺយើងឃើញមានម៉ាស៊ីនបោកខោអាវចំនួនមួយ បាទ ម៉ាស៊ីនបោកខោអាវ ហើយនៅលើធ្នើរ នៅលើម៉ាស៊ីនបោកខោអាវនោះយើងឃើញមានធ្នើរមួយ អញ្ចឹងធ្នើរនោះ យើងឃើញមានដូចជាដាក់សាប៊ូ កំប៉ុងសាប៊ូ ឬក៏កំប៉ុងទឹកក្រអូប ឬក៏កញ្ចប់សាប៊ូម្សៅជាដើមអញ្ចឹងយើងប្រើប្រាស់សាប៊ូដើម្បីបោកជាមួយនឹងខោអាវ ហើយជាទូទៅនៅប្រទេសកម្ពុជា គឺភាគច្រើនគឺយើងអត់សូវប្រើម៉ាស៊ីនបោកខោអាវនោះទេ ជាពិសេសនៅតាមទីជនបទ ព្រោះថានៅតាមទីជនបទ គឺយើងអត់ទាន់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ អញ្ចឹងគាត់បោកខោអាវដោយប្រើដៃរបស់គាត់ អញ្ចឹងគាត់បោកខោអាវនឹងដៃ ដោយគាត់យកដៃរបស់គាត់ញីខោអាវដែលប្រឡាក់ ឬក៏ប្រើច្រាស ដើម្បីដុសសម្អាតនៃស្នាមប្រឡាក់នានា ដោយគាត់ពុំមានម៉ាស៊ីនបោកខោអាវដើម្បីប្រើប្រាស់នោះទេ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាបុរសម្នាក់នេះ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយទើបគាត់មានម៉ាស៊ីនបោកខោអាវ ព្រោះម៉ាស៊ីនបោកខោអាវគឺត្រូវការទឹក ទឹកម៉ាស៊ីន ជាមួយនឹងភ្លើងអគ្គិសនី ទើបអាចធ្វើឲ្យវាដំណើរការបាន អញ្ចឹងនៅប្រទេសកម្ពុជា នៅទីជនបទគឺយើងអត់សូវមានទឹកម៉ាស៊ីនឬក៏អគ្គិសនីទេ ដូច្នេះយើងពុំសូវមានម៉ាស៊ីនបោកខោអាវសម្រាប់ប្រើប្រាស់នោះទេ

Personal Hygiene (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងសម្អាតក្បាលរបស់គាត់ជាមួយនឹងសាប៊ូរួចរាល់ហើយ គាត់ជម្រះទឹកសាប៊ូចេញពីក្បាលរបស់គាត់ហើយ គាត់ក៏បានបិទទឹកផ្កាឈូកនោះបន្តិច បន្ទាប់មកគាត់បានយកសាប៊ូដុសខ្លួនមកដុសខ្លួនរបស់គាត់ទៀត អញ្ចឹងនៅក្នុងការធ្វើអនាម័យខ្លួនប្រាណ គឺយើងមិនត្រឹមតែកក់សក់នោះទេ គឺយើងត្រូវយកសាប៊ូមកដុសខ្លួនផងដែរ ដោយការដុសសាប៊ូ គឺយើងមានសាប៊ូទឹក និងសាប៊ូដុំផងដែរ ដោយពេលខ្លះយើងប្រើប្រាស់សាប៊ូទឹក ដែលជាសាប៊ូដុសខ្លួន ហើយពេលខ្លះយើងប្រើសាប៊ូដុំ អញ្ចឹងសាប៊ូដុសខ្លួនគឺមានពីរប្រភេទ គឺជាប្រភេទទឹក និងប្រភេទសាប៊ូដុំ ហើយនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នោះ គាត់បានយកអេប៉ុង យកមកដុសខ្លួន អញ្ចឹងគាត់បានច្របាច់សាប៊ូ ឬក៏លាបសាប៊ូទៅលើអេប៉ុង បន្ទាប់មកយកអេប៉ុង ដែលមានសាប៊ូនោះ យកមកដុសខ្លួនគាត់ឲ្យបានស្អាត ប៉ុន្តែជាទូទៅគឺ យើងភាគច្រើន គឺយើងអត់សូវប្រើប្រាស់អេប៉ុងដើម្បីដុសខ្លួននឹងសាប៊ូនោះទេ ដោយមនុស្សភាគច្រើនគឺគាត់ប្រើប្រាស់តែដៃរបស់គាត់ អញ្ចឹងគាត់យកសាប៊ូមកដាក់លើដៃ ហើយញីដៃឲ្យចេញពពុះ បន្ទាប់មកគាត់យកមកដុសខ្លួនរបស់គាត់ផ្ទាល់តែម្ដង អញ្ចឹងយើងអត់សូវប្រើអេប៉ុងនោះទេ ហើយការប្រើប្រាស់អេប៉ុងគឺត្រូវចំណាយលុយ ដូច្នេះយើងអត់សូវចាំបាច់ប្រើប្រាស់អេប៉ុងទេ អញ្ចឹងភាគច្រើនគឺយើងដុសខ្លួនដោយប្រើប្រាស់ដៃ ដែលយើងយកសាប៊ូមកច្របាច់លើដៃ រួចញី បន្ទាប់មកយកដុសលើខ្លួនតែម្ដង ប៉ុន្តែដោយសារក្មេងប្រុសម្នាក់នេះ គាត់ ប្រហែលជាគាត់ជាមនុស្សសម័យទំនើប អញ្ចឹងហើយគាត់អត់ប្រើប្រាស់ដៃរបស់គាត់ដើម្បីដុសខ្លួនទេ គាត់ខ្លាចអត់ស្អាត គឺគាត់យកអេប៉ុងមកដុស មកដាក់សាប៊ូ ហើយដុសសម្អាតក្អែលចេញពីខ្លួនរបស់គាត់ ដោយប្រើប្រាស់អេប៉ុងនោះ

Rainy Season (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ អញ្ចឹងសត្វមូសគឺជាសត្វមួយ ដែលជាសត្វល្អិតមួយ ដែលមានគ្រោះថ្នាក់ ដោយវាអាចចម្លងជំងឺផ្សេងមកដល់មនុស្សបាន ដូចជាមូសយើងឃើញមានពីរប្រភេទ គឺជាមូសខ្លា និងមូសដែកគោលអញ្ចឹងមូស ភាគច្រើនដែលមកខាំមនុស្ស គឺជាមូសញីអញ្ចឹងមូសខ្លាញី ឬក៏មូសដែកគោលញី ដោយមូសឈ្មោលគឺវាអត់ខាំមនុស្សទេ មូសឈ្មោលគឺវាបឺតលំអងផ្កា ក៏ប៉ុន្តែមូសញី គឺវាខាំមនុស្សបឺតយកឈាមអញ្ចឹងជាទូទៅមូសគឺតែងតែបង្កឲ្យមានជំងឺផ្សេងដូចជាជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាដើម ដោយមូសខ្លា គឺបង្កឲ្យមានជំងឺគ្រុនឈាម ដែលមូសដែកគោល គឺមាន បង្កឲ្យមានជំងឺគ្រុនចាញ់អញ្ចឹងនៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ ដែលមូសនោះគឺយើងឃើញមានជើងវាវែងជើងវែងចំនួនបួន ចំនួនប្រាំបី អញ្ចឹងជើងមូសគឺមានចំនួនប្រាំបី ហើយវែងហើយនៅលើខ្នងរបស់វាគឺមានស្លាបពីរ អញ្ចឹងវាមានស្លាបចំនួនពីរនៅលើខ្នងសម្រាប់ហោះហើរ ហើយមាត់របស់វាគឺមានចំពុះមួយ ចំពុះ ឬក៏ម្ជុលមួយសម្រាប់បឺតឈាមមនុស្ស នៅពេលដែលវាខាំអញ្ចឹងមូសគឺមានខ្លួនបង្កង់ហើយមូសខ្លា គឺវាតែងតែខាំមនុស្សនៅពេលថ្ងៃអញ្ចឹងពេលថ្ងៃ ប្រសិនបើយើងគេង នៅកន្លែងណាដែលអត់មានពន្លឺចេញចូលគ្រប់គ្រាន់ នោះមូសនឹងខាំយើងបាន ដោយនៅពេលដែលយើងគេងនៅកន្លែងអត់មានពន្លឺ ហើយយើងអត់បានពាក់អាវដៃវែង ខោជើងវែងនោះទេ អញ្ចឹងមូសខ្លាអាចខាំយើង ហើយអាចចម្លងជំងឺគ្រុនឈាមបានអញ្ចឹងជំងឺគ្រុនឈាម នៅពេលដែលយើងព្យាបាលអត់ទាន់ វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិត ដែលយើងអាចស្លាប់បាន ដោយសារតែយើងអត់បានព្យាបាលអត់ទាន់ពេលវេលាអញ្ចឹងនៅពេលថ្ងៃយើងត្រូវពាក់អាវដៃវែង ខោជើងវែង ហើយត្រូវនៅកន្លែងដែលមានបន្លឺចេញចូលគ្រប់គ្រាន់ ព្រោះប្រសិនបើអត់មានពន្លឺទេ មូសខ្លាអាចខាំយើងបានហើយមូសខ្លា គឺភាគច្រើនគឺខាំតែពេលថ្ងៃតែប៉ុណ្ណោះ ចំណែកឯពេលយប់ គឺមានមូសដែកគោល អញ្ចឹងមូសដែកគោលចូលចិត្តខាំមនុស្សនៅពេលយប់ហើយនៅពេលដែលមូសដែកគោលខាំ គឺយើងអាចឆ្លងជំងឺគ្រុនចាញ់បានអញ្ចឹងគ្រុនចាញ់វាអាចធ្វើឲ្យយើងរងា និងក្ដៅខ្លួន ហើយអាចធ្វើឲ្យយើងស្លាប់បាន ប្រសិនបើយើងព្យាបាលអត់ទាន់ពេលវេលានោះទេអញ្ចឹងជាទូទៅ ទាំងពេលថ្ងៃនិងពេលយប់ យើងត្រូវប្រុងប្រយ័ត្ននៅក្នុងខែវស្សា ព្រោះខែវស្សា គឺជាខែដែលមានទឹកដក់ច្រើន អញ្ចឹងនៅពេលដែលមានទឹកដក់ មូសអាចពងនៅក្នុងទឹកដក់នោះ ដែលទៅជាដង្កូវទឹក អញ្ចឹងនៅពេលដែលដង្កូវទឹកនៅក្នុងទឹកបានមួយសប្តាហ៍ ឬក៏រយៈពេលថ្ងៃ នោះដង្កូវទឹកនឹងញាស់ទៅជាមូស ដូច្នេះមូសអាចនឹងខាំយើងបានគ្រប់ពេលដូច្នេះនៅក្នុងរដូវវស្សា យើងត្រូវតែប្រុងប្រយ័ត្ន យើងត្រូវពាក់អាវវែង អាវដៃវែង ខោជើងវែង ហើយនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ដើម្បីចៀសវាងកុំឲ្យមូសខាំ