KhmerPronunciationEnglish/Notes#occ
ប្រឡោះ prɑlɑh 1. interval, gap, space between two limits/poles
2. fissure
Notes: also written ប្រលោះ
5/4

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ក្រាលនូវកម្រាលរួចរាល់ហើយ មិត្តស្រីរបស់គាត់ក៏បានយកចានមកដាក់នៅលើកម្រាលនោះ អញ្ចឹងគាត់បានទុកថង់ម្ហូប ដែលគាត់បានទិញអម្បាញ់មិញនៅម្ខាង ហើយគាត់រៀបចានសិន អញ្ចឹងយើងឃើញនារីដែលជាមិត្តស្រីនោះ គាត់កំពុង ដៃទាំងពីររបស់គាត់ អញ្ចឹងដៃទាំងពីររបស់គាត់គឺគាត់កំពុងតែ គាត់កំពុងតែកាន់ចានមួយចំនួន ដោយរៀបនៅលើកម្រាល ចំណែកឯបុរសដែលមានវ័យ ២៣ ឆ្នាំនោះ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់ចានផង និងសមផង អញ្ចឹងជាទូទៅយើងញ៉ាំបាយគឺយើងប្រើប្រាស់ស្លាបព្រាជាមួយនឹងសម ដោយជាក់ស្ដែងយើងឃើញបុរសម្នាក់នោះ ដៃស្ដាំរបស់គាត់ គឺគាត់កំពុងតែកាន់ចាន រីឯដៃឆ្វេងកំពុងតែកាន់ស្លាបព្រានិងសម ដើម្បីញ៉ាំជាមួយនឹងបាយ ដោយពួកគេទាំងពីរនាក់កំពុងតែរៀបចាននៅលើកម្រាល ដោយយើងឃើញនៅលើកម្រាល គឺមានចាន មានស្លាបព្រា មានសមផងដែរ អញ្ចឹងសមគឺវាអត់ជិតដូចស្លាបព្រាទេ បានន័យថាស្លាបព្រាគឺវាជិត អត់មានប្រឡោះនោះទេ ដើម្បីហុតទឹកសម្លបាន ចំណែកឯសមគឺវាមានធ្មេញស្រួចអញ្ចឹងវាអត់ជិតទេ អញ្ចឹងវាអត់អាចដួសសម្លបានទេ តែសមគឺយើងប្រើប្រាស់ដើម្បីជួយចាក់ជាសាច់ ឬក៏ជួយកាយបាយចូលក្នុងស្លាបព្រាបាន

Motorcycle Taxi (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាម៉ូតូក៏បានជិះនៅតាមផ្លូវ ដែលយើងឃើញមានឡានជាច្រើន អញ្ចឹងមានឡានជាច្រើនកំពុងតែធ្វើដំណើរនៅតាមផ្លូវ ប៉ុន្តែដោយសារតែថ្ងៃនោះ គឺជាថ្ងៃធ្វើការ ដូច្នេះមានមនុស្សច្រើនជិះធ្វើដំណើរនៅតាមផ្លូវ អញ្ចឹងវាធ្វើឲ្យឡានស្ទះ ឬក៏បើកបរយឺតមិនអាចទៅលឿនបាននោះទេដូច្នេះម៉ូតូ នៅពេលដែលយើងជិះម៉ូតូ គឺអាចមានផ្លូវស្រឡះ ងាយស្រួលជិះ ដោយសារតែម៉ូតូគឺមានរាងតូចជាងឡាន អញ្ចឹងម៉ូតូអាចចាក់តាមប្រឡោះតូចបាន ឬក៏ជ្រែតាមប្រឡោះតូចៗ។ ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញបុរសដែលជាម៉ូតូឌុប ជាម្ចាស់ម៉ូតូនោះ គាត់បានឌុបនារីម្នាក់នោះ ដោយជិះយ៉ាងលឿន គឺគាត់បានជ្រែឡាន ពីឆ្វេងមកស្ដាំ ពីស្ដាំមកឆ្វេង គឺគាត់គេចឡាន ហើយរកផ្លូវស្រឡះ ដើម្បីជិះឲ្យបានលឿន ព្រោះនារីម្នាក់នោះ គឺគាត់កំពុងតែប្រញាប់ ដូច្នេះហើយបុរសម្នាក់នោះ គាត់ត្រូវតែជិះ ជ្រែផង វ៉ាផង ធ្វើយ៉ាងណា លឿន តាមដែលអាចធ្វើទៅបានអញ្ចឹងគាត់ប្រឹងប្រែងជិះឲ្យបានលឿន ដើម្បីកុំឲ្យខកម៉ោង ឬក៏ខកណាត់របស់នារី ដែលជាអតិថិជនរបស់គាត់ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺគាត់បានជ្រែឡាន ទៅឆ្វេងផង ទៅស្ដាំផង ដើម្បីរកផ្លូវស្រឡះ ដើម្បីជិះទៅខាងមុខឲ្យបានលឿន

Laundry (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបុរសម្នាក់នោះបានយកកន្ត្រកខោអាវដែលប្រឡាក់ ហើយដើរទៅដល់កន្លែងបោកខោអាវ អញ្ចឹងគាត់បានយួរកន្ត្រកនោះ ដោយយើងឃើញកន្ត្រកនោះមានកន្លែងចាប់សម្រាប់កាន់ពីរ បាទ មានកន្លែងសម្រាប់កាន់ពីរ គឺនៅខាងឆ្វេងមួយ និងនៅខាងស្ដាំមួយ ដោយកន្លែងសម្រាប់កាន់នោះគឺវាចោះជាប្រឡោះ ដើម្បីឲ្យយើងងាយស្រួលដាក់ម្រាមដៃដើម្បីកាន់លើកនូវកន្ត្រកខោអាវនោះឡើង អញ្ចឹងបុរសម្នាក់នោះ គាត់លើកកន្ត្រកខោអាវរបស់គាត់ដើរទៅរកកន្លែងបោកខោអាវ ដោយយើងឃើញនៅខាងមុខរបស់គាត់ គឺយើងឃើញមានម៉ាស៊ីនបោកខោអាវចំនួនមួយ បាទ ម៉ាស៊ីនបោកខោអាវ ហើយនៅលើធ្នើរ នៅលើម៉ាស៊ីនបោកខោអាវនោះយើងឃើញមានធ្នើរមួយ អញ្ចឹងធ្នើរនោះ យើងឃើញមានដូចជាដាក់សាប៊ូ កំប៉ុងសាប៊ូ ឬក៏កំប៉ុងទឹកក្រអូប ឬក៏កញ្ចប់សាប៊ូម្សៅជាដើមអញ្ចឹងយើងប្រើប្រាស់សាប៊ូដើម្បីបោកជាមួយនឹងខោអាវ ហើយជាទូទៅនៅប្រទេសកម្ពុជា គឺភាគច្រើនគឺយើងអត់សូវប្រើម៉ាស៊ីនបោកខោអាវនោះទេ ជាពិសេសនៅតាមទីជនបទ ព្រោះថានៅតាមទីជនបទ គឺយើងអត់ទាន់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ អញ្ចឹងគាត់បោកខោអាវដោយប្រើដៃរបស់គាត់ អញ្ចឹងគាត់បោកខោអាវនឹងដៃ ដោយគាត់យកដៃរបស់គាត់ញីខោអាវដែលប្រឡាក់ ឬក៏ប្រើច្រាស ដើម្បីដុសសម្អាតនៃស្នាមប្រឡាក់នានា ដោយគាត់ពុំមានម៉ាស៊ីនបោកខោអាវដើម្បីប្រើប្រាស់នោះទេ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាបុរសម្នាក់នេះ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយទើបគាត់មានម៉ាស៊ីនបោកខោអាវ ព្រោះម៉ាស៊ីនបោកខោអាវគឺត្រូវការទឹក ទឹកម៉ាស៊ីន ជាមួយនឹងភ្លើងអគ្គិសនី ទើបអាចធ្វើឲ្យវាដំណើរការបាន អញ្ចឹងនៅប្រទេសកម្ពុជា នៅទីជនបទគឺយើងអត់សូវមានទឹកម៉ាស៊ីនឬក៏អគ្គិសនីទេ ដូច្នេះយើងពុំសូវមានម៉ាស៊ីនបោកខោអាវសម្រាប់ប្រើប្រាស់នោះទេ

Hospital (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ បន្ទាប់ពីគាត់ចូលដល់បន្ទប់សង្គ្រោះបន្ទាន់ហើយ អញ្ចឹងក្រុមគ្រូពេទ្យក៏ចាប់ផ្ដើមចាក់ថ្នាំឲ្យគាត់ ដោយសារតែគាត់មានរបួស ដូច្នេះអ្នកគ្រូពេទ្យក៏ចាប់ផ្ដើមព្យួរសេរ៉ូម ដើម្បីបំបាត់ការឈឺចាប់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺយើងឃើញគ្រូពេទ្យកំពុងតែយកម្ជុលមកចាក់ដៃរបស់គាត់ អញ្ចឹងម្ជុលចាក់ថ្នាំគឺជាម្ជុលដែលតូចមួយ ដែលមានប្រឡោះ ឬក៏ម្ជុលនោះគឺមានប្រហោងនៅខាងក្នុង ដើម្បីបង្ហូរថ្នាំចូលទៅក្នុងខ្លួន អញ្ចឹងម្ជុលពេលខ្លះ គឺគេប្រើម្ជុលចាក់ថ្នាំ ប្រសិនបើយើងអត់សូវធ្ងន់ធ្ងរទេ គឺគ្រាន់តែយកម្ជុលយកសឺរ៉ាំង សឺរ៉ាំងមកចាក់ថ្នាំយើងជាការស្រេច ក៏ប៉ុន្តែប្រសិនបើអ្នកខ្លះគាត់ធ្ងន់ធ្ងរ គឺគេត្រូវព្យួរសេរ៉ូម អញ្ចឹងសេរ៉ូមគឺជាធុងទឹក ឬក៏ដបទឹកមួយ ដបទឹកថ្នាំមួយដប ដែលគេប្រើប្រាស់ទុយោ ភ្ជាប់ជាមួយនឹងម្ជុលចាក់ថ្នាំដើម្បីបង្ហូរចូលទៅក្នុងខ្លួន អញ្ចឹងគេយកម្ជុលចាក់ចូលទៅក្នុងសរសៃយើង ហើយបង្ហូរជាតិថ្នាំចូលទៅតាមម្ជុលនោះតិចព្រោះពេលខ្លះអ្នកជំងឺធ្ងន់ធ្ងរ គឺគេត្រូវប្រើសេរ៉ូម ដើម្បីឲ្យអ្នកជំងឺនោះមានសភាពធម្មតាឡើងវិញ ក៏ប៉ុន្តែនៅពេលដែលអ្នកជំងឺធូរស្បើយហើយ គេគ្រាន់តែប្រើម្ជុលចាក់ថ្នាំ ដោយប្រើសឺរ៉ាំងតូចតែប៉ុណ្ណោះ អញ្ចឹងដើម្បីព្យួរសេរ៉ូមបាន នៅក្នុងរូបភាពនេះ គឺយើងឃើញគេចាក់ម្ជុលចូលទៅក្នុងដៃរបស់បុរសម្នាក់នោះហើយ បន្ទាប់មកគាត់បានយកស្កុតមកបិទត្រង់មុខម្ជុលដើម្បីកុំឲ្យរបូត ដោយសារតែសេរ៉ូមគឺត្រូវការរយៈពេលយូរ ដើម្បីឲ្យវាស្រក់អស់ចេញពីក្នុងដប ដូច្នេះគ្រូពេទ្យត្រូវយកស្កុតមករុំមុខម្ជុល ដើម្បីកុំឲ្យរបូតចេញពីដៃ ព្រោះពេលខ្លះប្រសិនបើរបូតចេញពីដៃ គឺពិបាកនៅក្នុងការដោតចូលវិញ អញ្ចឹងគេត្រូវបិទយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យសេរ៉ូមនោះរបូតចេញពីដៃ