KhmerPronunciationEnglish/Notes#occ
ឈឺពោះ cʰɨɨ pʊəh to have a stomach ache 8/5

Link to overview page
Link to dictionary

Expressing pain — Expressions


តើជនជាតិខ្មែរនឹងលាន់មាត់ដូចម្ដេចក្នុងស្ថានភាពខាងលើ?
មុតដៃនឹងកាំបិត
អ៊ូយ ឈឺ!
អឺះ មុតដៃបណ្ដោយ!
អឺះ ឈាមបាត់!

ឈឺពោះ
អ៊ូយ ឈឺពោះអា!
អ៊ូយ ម៉េចក៏ឈឺពោះម៉េះនៀក?

ឈឺក្បាល
អ៊ូយ ឈឺក្បាលដល់ហើយ!
អ៊ូយ ឈឺក្បាលចង់ប្រេះហើយនៀក!
អ៊ូយ ម៉េចក៏ឈឺក្បាលម៉េះនៀក?

Expressing pain — Additional dialogue


លក្ខិណាកើតអីហ្នឹងរតនា?
រតនាខ្ញុំឈឺពោះតាំងពីព្រឹក អត់បាត់សោះអត់ដឹងមកពីអី
លក្ខិណាញ៉ាំអីខុសដឹង?
រតនាអត់ដឹងដែរតែប្រហែលមកពីខ្ញុំញ៉ាំម្ហូបសល់ពីម្សិលមិញហើយមើលទៅ
លក្ខិណាមានរាកអត់?
រតនាដូចជាអត់ផង
លក្ខិណាអញ្ចឹងមិនមែនមកពីញ៉ាំអីខុសទេមើលទៅប្រហែលរតនាឯងឈឺក្រពះហើយ

Offering help — Additional dialogue


ធីតាជប់លៀងនៅផ្ទះកញ្ញាថ្ងៃអាទិត្យហ្នឹង កញ្ញាធ្វើម្ហូបខ្លួនឯងមែន? ឬក៏ទិញស្រាប់?
កញ្ញាខ្ញុំធ្វើម្ហូបខ្លួនឯងតាស ធីតាទិញស្រាប់ថ្លៃ ហើយខ្លាចអត់សូវស្អាត ញ៉ាំទៅឈឺពោះ
ធីតាអីចឹង ខ្ញុំទៅជួយធ្វើម្ហូបកញ្ញា ម៉េចដែរ?
ពិសិដ្ឋធីតាឯងចេះធ្វើម្ហូបតាំងពីអង្កាល់? តិចទៅនាំតែទើសទែង
កញ្ញាមានណាពិសិដ្ឋចេះតែថាឲ្យធីតាធីតា អរគុណច្រើនចុះធីតាអាចម៉ោម៉ោងម៉ានដែរ?

Personal Hygiene (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានដុសធ្មេញរបស់គាត់រួចរាល់ហើយ អញ្ចឹងនៅពេលដែលគាត់ដុសធ្មេញរួចរាល់ហើយ គាត់ត្រូវខ្ពុរមាត់ចេញ ដើម្បីសម្អាតថ្នាំដុសធ្មេញចេញពីក្នុងមាត់ អញ្ចឹង ជាទូទៅ ក្រោយពេលដែលយើងដុសធ្មេញ តែងតែមានពពុះថ្នាំដុសធ្មេញនិងសារជាតិកខ្វក់ដែលនៅក្នុងធ្មេញ នៅក្នុងមាត់របស់យើង គឺវាគ្រាន់តែដុសសម្អាតចេញពីធ្មេញ គឺវាអត់ទាន់ស្អាតនោះទេ អញ្ចឹងយើងត្រូវតែប្រើប្រាស់ទឹកដើម្បីខ្ពុរមាត់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នោះ គាត់អត់បានបើកទឹកដាក់ទៅក្នុងឡាបូពេញទៀតទេ ព្រោះថាការដុសធ្មេញ គឺយើងប្រើប្រាស់ទឹកតែបន្តិចតែប៉ុណ្ណោះ អញ្ចឹងអត់ដូចយើងលុបមុខ ដែលយើងប្រើប្រាស់ ត្រូវបើកទឹកដាក់ចូលក្នុងឡាបូទេ គឺគាត់ប្រើប្រាស់កូនកែវតូចមួយ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់បើកទឹកដាក់ក្នុងកូនកែវ ហើយយកកែវនោះមកកាន់ បន្ទាប់មកគាត់បានយកកែវនោះមកផឹក ដោយចាក់ទឹកចូលទៅក្នុងមាត់របស់គាត់ អញ្ចឹងគាត់ចាក់ទឹកចេញពីក្នុងកូនកែវនោះចូលទៅក្នុងមាត់របស់គាត់ បន្ទាប់មកគាត់ចាប់ផ្ដើមខ្ពុរមាត់ ដោយប្រមូលទឹកយកមកថ្គាមខាងឆ្វេង ប្រមូលទឹកយកទៅថ្គាមខាងស្ដាំ ហើយនិងក្រឡុកនៅក្នុងមាត់របស់គាត់ ដើម្បីខ្ពុរពពុះសាប៊ូចេញឲ្យអស់ អញ្ចឹងការដាក់ទឹកនៅក្នុងមាត់ ហើយលាងសម្អាតនៅក្នុងមាត់ ខ្ជាក់ទឹកចេញ យើងហៅថាខ្ពុរមាត់ អញ្ចឹងនៅក្នុងរូបភាពទីក្មេងប្រុសម្នាក់នេះ គាត់កំពុងតែខ្ពុរមាត់របស់គាត់ បន្ទាប់ពីគាត់ដុសធ្មេញរួច អញ្ចឹងគាត់ខ្ពុរមាត់ ដើម្បីប្រមូលយកកាកសំណល់ និងថ្នាំដុសធ្មេញទាំងអស់ចេញពីក្នុងមាត់របស់គាត់ ដើម្បីឲ្យមាត់របស់គាត់ស្អាត ព្រោះថាយើង ប្រសិនបើយើងលេបថ្នាំដុសធ្មេញចូលទៅក្នុងពោះ វាអាចធ្វើឲ្យយើងឈឺពោះបាន អញ្ចឹងវាអាចធ្វើឲ្យយើងឈឺ ដូច្នេះយើងអត់ត្រូវលេបថ្នាំចូលទៅក្នុងពោះនោះទេ យើងអត់ត្រូវលេបថ្នាំដុសធ្មេញចូលទៅក្នុងពោះនោះទេ គឺយើងត្រូវខ្ពុរថ្នាំដុសធ្មេញចេញពីក្នុងមាត់ឲ្យអស់

Fruits (Sakanan) — 09 Pineapple


បន្ទាប់មកទៀតរូបភាពទីរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានរូបភាពផ្លែឈើជាច្រើននៅក្នុងរូបភាពនេះ ដែលយើងឃើញនូវផ្លែឈើទីគឺផ្លែឈើ គេហៅថាផ្លែម្នាស់ អញ្ចឹងផ្លែម្នាស់គឺជាផ្លែមួយប្រភេទដែលមាន ដើមរបស់វាដុះនៅលើផ្លែតែម្ដង ឬក៏ស្លឹករបស់វាពណ៌បៃតង អញ្ចឹងវាដុះនៅលើផ្លែ ដែលផ្លែម្នាស់គឺមានសំបករឹង ហើយចាក់ ហើយនិងរៀងរមាស់បន្តិច ប្រសិនបើយើងប៉ះសំបករបស់វា ឬក៏ប៉ះស្លឹករបស់វា វាធ្វើឲ្យយើងរមាស់ដូច្នេះប្រសិនបើយើងចង់ញ៉ាំផ្លែម្នាស់ គឺយើងត្រូវចិតសំបកចេញ ហើយផ្លែម្នាស់គឺមានភ្នែក ដែល[ស្នាម]អុជៗតូចនៅលើផ្លែម្នាស់នោះ យើងហៅថាភ្នែកម្នាស់ អញ្ចឹងនៅពេលដែលយើងចង់ញ៉ាំម្នាស់ យើងត្រូវតែចិតសំបក បន្ទាប់ពីចិតសំបកហើយ យើងត្រូវចិតភ្នែកម្នាស់នោះចេញឲ្យអស់ដើម្បីញ៉ាំ ប្រសិនបើយើងអត់ចិតភ្នែកម្នាស់នោះទេ គឺយើងពិបាកក្នុងការញ៉ាំ ហើយវានឹងធ្វើឲ្យយើងរមាស់ផងដែរដូច្នេះយើងត្រូវតែចិតម្នាស់នោះ ចិតសំបកចេញ ក៏ដូចជាចិតភ្នែករបស់វាចេញ ដែលម្នាស់ជាទូទៅគឺមានរសជាតិជូរ ហើយមានសាច់វាពណ៌លឿងនៅពេលដែលវាទុំ អញ្ចឹងម្នាស់គឺមានរសជាតិជូរ នៅពេលដែលយើងចង់ញ៉ាំ គឺយើងត្រូវជ្រលក់ជាមួយនឹងអំបិលឬក៏ម្ទេស អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា យើងញ៉ាំម្នាស់ជ្រលក់ជាមួយនឹងអំបិលម្ទេស អញ្ចឹងដោយសារតែម្នាស់មានរសជាតិជូរ អញ្ចឹងប្រសិនបើយើងញ៉ាំជាមួយនឹងអំបិលម្ទេស គឺវាធ្វើឲ្យវាមានរសជាតិឆ្ងាញ់ ជាខ្លាំង អញ្ចឹងវាមានរសជាតិឆ្ងាញ់ខ្លាំង ប្រសិនបើយើងជ្រលក់ជាមួយនឹងអំបិលម្ទេស ហើយម្នាស់នៅខាងក្នុងគឺមានបណ្ដូលមួយ ដែលបណ្ដូលហ្នឹងគឺយើងញ៉ាំអត់កើតទេ គឺយើង នៅពេលដែលយើងញ៉ាំម្នាស់ យើងត្រូវតែចិតបណ្ដូលនោះចេញ ព្រោះថាពេលខ្លះនៅពេលដែលយើងញ៉ាំបណ្ដូល វាអាចធ្វើឲ្យយើងកាត់អណ្ដាតបាន ដោយសារតែម្នាស់មានជាតិអាស៊ីតច្រើន ដូច្នេះនៅពេលដែលយើងញ៉ាំច្រើន វាអាចធ្វើឲ្យយើងឈឺពោះបាន ដូច្នេះយើងត្រូវញ៉ាំម្នាស់ក្នុងបរិមាណល្មមបានហើយ កុំឲ្យ[វា]យើងឈឺពោះ អញ្ចឹងម្នាស់គឺអត់មានគ្រាប់ទេ ផ្លែម្នាស់គឺអត់មានគ្រាប់ទេ យើង នៅពេលដែលយើងចង់ដាំម្នាស់ គឺយើងគ្រាន់តែយកក្បាលម្នាស់ដែលមានជាប់ស្លឹកនោះទៅដាក់នៅក្នុងដី ឬក៏យកទៅដាំនៅលើដី នោះវានឹងដុះចេញជាដើមម្នាស់ ហើយមានផ្លែម្នាស់មួយមកទៀតផងដែរ អញ្ចឹងយើងអត់ដាំតាមគ្រាប់ដូចផ្លែល្ហុងនោះទេ គឺយើងដាំជាដើម ឬក៏ជាស្លឹកវាតែម្ដង