Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចេះតែ | ceh tae | keep on doing, always, insistently | 5/5 |
Link to overview page
Link to dictionary
Consoling someone — Dialogue 1
ស្រីពេជ្រ៖ កុសល ម៉េចហ្នឹង? ដូចស្រងូតស្រងាត់ម៉េះ?
កុសល៖ ឆ្មាខ្ញុំ តាំងពីប៉ុន្មានថ្ងៃមុន ឈឺ។ ស៊ីអត់បាន ហើយចេះតែថ្ងូរ។ ដល់ព្រឹកមិញក្រោកឡើង វាងាប់បាត់។
ស្រីពេជ្រ៖ សត្វវាអីចឹងហើយ កុសល។ អាយុវាខ្លីជាងមនុស្ស អីចឹងវាត្រូវតែទៅមុនហើយ។ កុំពិបាកចិត្តអី កាត់ចិត្តទៅ។ វាក៏ឆាប់បានទៅចាប់ជាតិថ្មីដែរ។
Consoling someone — Dialogue 2
ម្ដាយ៖ ម៉េចហើយកូន?
កូន៖ ធ្លាក់បាត់ហើយម៉ាក់។
ម្ដាយ៖ មិនអីទេ។ ប្រឡងទៅស្រុកក្រៅ មិនងាយឯណា។ គេធ្លាក់ម៉ាគំនរ។ ចាំប្រឡងលើកក្រោយទៀតទៅ។
កូន៖ ស្ដាយអា៎ម៉ាក់។ ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ។
ម្ដាយ៖ ស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយ។ មិនអីទេ នៅមានឱកាសផ្សេងៗទៀតដែរតាស។
Lying — Dialogue 2
វិច្ឆិកា៖ ភ្ញៀវម្សិលមិញអ៎បង? ខ្ញុំផ្ញើទៅហើយតាស។
ប្រធាន៖ ចេះតែនិយាយម៉ង។ គេទើបតែតេមកបងសួរថាម៉េចក៏អត់ទាន់ឃើញទាក់ទងទៅគេទៀត គេកំពុងប្រញាប់។
វិច្ឆិកា៖ អូ ខ្ញុំទៅឆែកមើលម្ដងទៀតសិន។ ខ្ញុំច្រឡំហើយអីចឹង។
ប្រធាន៖ បើមិនច្បាស់កុំនិយាយ។ កុហកមុខកុហកក្រោយ បងអត់ចូលចិត្តអេ៎។
Offering help — Additional dialogue
កញ្ញា៖ ខ្ញុំធ្វើម្ហូបខ្លួនឯងតាស ធីតា។ ទិញស្រាប់ថ្លៃ ហើយខ្លាចអត់សូវស្អាត ញ៉ាំទៅឈឺពោះ។
ធីតា៖ អីចឹង ខ្ញុំទៅជួយធ្វើម្ហូបកញ្ញា ម៉េចដែរ?
ពិសិដ្ឋ៖ ធីតាឯងចេះធ្វើម្ហូបតាំងពីអង្កាល់? តិចទៅៗនាំតែទើសទែង។
កញ្ញា៖ មានណា។ ពិសិដ្ឋចេះតែថាឲ្យធីតា។ ធីតា អរគុណច្រើន។ ចុះធីតាអាចម៉ោម៉ោងម៉ានដែរ?
Complimenting someone — Additional dialogue
តារា៖ នារីបង។ គ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផង។ នុះ នារីអ៎! នារីម៉ោនេះតិច។
នារី៖ ចា៎សបង។
តារា៖ បងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា។
វិបុល៖ ហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត។
នារី៖ អរគុណច្រើនបង។ ម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងៗទៅ។
វិបុល៖ មនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាត។ អីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណា។ នារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ។
នារី៖ អរគុណបង។