KhmerPronunciationEnglish/Notes#occ
ថ្ពក់ tpʊək 1. to hook something, grasp with a hook
2. hook, peg
5/2

Link to overview page
Link to dictionary

Boats (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ គឺទូកបានមកដល់កំពង់ផែមួយទៀតហើយ អញ្ចឹងនៅពេលដែលមកដល់កំពង់ផែ អ្នកដែលត្រូវធ្វើដំណើរមកកំពង់ផែមួយនេះ គឺត្រូវចុះពីលើទូកទាំងអស់ អញ្ចឹងជាក់ស្ដែងបុរសម្នាក់នេះ គាត់ចង់ចុះនៅក្នុងកំពង់ផែមួយនេះ ដូច្នេះនៅពេលដែលទូកឈប់ គាត់ក៏បានចេញពីទូក អញ្ចឹងយើងឃើញ យើងឃើញនៅក្នុងរូបភាពនេះ គឺយើងឃើញថា នៅពេលដែលទូកចត គឺអត់មានលំនឹងទេ អញ្ចឹងទូកអាចអណ្ដែតទៅកន្លែងផ្សេងទៀតបាន ដូច្នេះដើម្បីទប់ឲ្យវាលំនឹង ដើម្បីឲ្យទប់ឲ្យវានឹងមានមួយកន្លែង គឺយើងត្រូវប្រើខ្សែពួរ ដើម្បីថ្ពក់ជាប់ទៅនឹងកំពង់ផែ ដែលយើងឃើញនៅក្នុងរូបភាពនេះ កន្ទុយទូក គឺមានខ្សែមួយចងនឹងទូក ដែលខ្សែពួរធំ ជាទូទៅយើងប្រើខ្សែពួរ ដើម្បីចងនឹងទូក ហើយកន្ទុយខ្សែម្ខាងទៀត គឺថ្ពក់ជាប់ទៅនឹងបង្គោលដែកនៅកំពង់ផែ ការធ្វើដូច្នេះគឺធ្វើឲ្យទូកមិនរលក ឬក៏មិនអណ្ដែតទៅកន្លែងណាផ្សេងក្រៅពីកំពង់ផែ ក៏ប៉ុន្តែទូកដែលចតនៅកំពង់ផែ ជាទូទៅតែងតែមានចន្លោះធំ បានន័យថាគម្លាតពីកំពង់ផែទៅទូកគឺធំ ដែលយើងមើលឃើញថា គម្លាតទាំងនោះគឺធំ ដូច្នេះអ្នកដំណើរទាំងអស់ ដែលត្រូវឡើងលើទូក ឬក៏ត្រូវចុះពីទូក ត្រូវបោះជំហានឲ្យបានវែងដើម្បីឈានពីទូកមកដល់កំពង់ផែ ប្រសិនបើយើងឈានជំហានខ្លីពេក គឺអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងទឹក និងមានគ្រោះថ្នាក់បាន ឬក៏ដួល ឬក៏ទាក់ជើងដួល អាចធ្វើឲ្យយើងមានគ្រោះថ្នាក់គ្រលុកដៃគ្រលុកជើង ឬក៏បែកក្បាលជាដើម អញ្ចឹងយើងត្រូវបោះជំហានឲ្យវែងដើម្បីចេញពីទូក ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺបុរសម្នាក់នេះ គឺគាត់បានបោះជំហានយ៉ាងវែង បោះចេញពីទូក ឡើងមកលើកំពង់ផែ

Cold Season (Sakanan) — 01


ដែលនៅក្នុងនោះ នៅក្នុងរូបភាពទីយើងឃើញថាមានក្មេងប្រុសម្នាក់ បាទ គាត់ជាក្មេងប្រុស ហើយគាត់កំពុងតែគេងនៅក្នុងបន្ទប់គេងរបស់គាត់អញ្ចឹងក្មេងប្រុសហ្នឹង គាត់គេងនៅក្នុងបន្ទប់គេងរបស់គាត់ដោយដណ្ដប់ភួយដោយយើងឃើញថា នៅក្នុងបន្ទប់គេងរបស់គាត់ គឺមានគ្រែគេងមួយ គាត់កំពុងតែគេងនៅលើគ្រែ ហើយក្បាលរបស់គាត់ គឺកើយនឹងខ្នើយរបស់គាត់អញ្ចឹងគាត់គេងកើយខ្នើយ ហើយដណ្ដប់ភួយមួយដោយនៅក្បែរគ្រែរបស់គាត់គឺមានបង្អួចកញ្ចក់មួយបាទ បង្អួចកញ្ចក់ ដែលបង្អួចនោះគឺមានវាំងននចំនួនពីរផ្ទាំង ដែលវាំងនននោះគឺនៅខាងមុខបង្អួច ប៉ុន្តែគាត់ពុំបានបិទវាំងនននោះទេ ព្រោះគាត់ទុកដើម្បីឲ្យមានពន្លឺចេញចូលនៅក្នុងបន្ទប់គាត់យើងឃើញ នៅក្បែរបង្អួចនោះគឺមានរូបថតចំនួនមួយផងដែរហើយរូបថតរបស់គាត់ ដែលនៅក្បែរបង្អួច គឺគាត់ដាក់នៅក្នុងស៊ុមរូបថតអញ្ចឹង គាត់ដាក់រូបថតនៅក្នុងស៊ុមរូបថត ហើយស៊ុមរូបថតនោះ គាត់ព្យួរជាប់ទៅនឹងជញ្ជាំងបាទ គាត់បានព្យួរវាដោយប្រើប្រាស់ខ្សែជាមួយនឹងដែកគោលអញ្ចឹងគាត់យកដែកគោលដំនៅជាប់ជញ្ជាំងបន្ទាប់មកយកខ្សែចងភ្ជាប់នឹងស៊ុមរូបថតហើយគាត់យកខ្សែនោះទៅថ្ពក់នឹងដែកគោលអញ្ចឹងគាត់ថ្ពក់ខ្សែជាមួយនឹងដែកគោល ដើម្បីឲ្យស៊ុមរូបថតជាប់នៅនឹងជញ្ជាំងបាទ ដូច្នេះស៊ុមរូបថតអាចជាប់នៅនឹងជញ្ជាំងបាន ដោយសារតែមានខ្សែថ្ពក់ជាមួយនឹងដែកគោលហើយយើង បើយើងមើលមកខាង នៅលើក្បាលគ្រែវិញ នៅក្បែរក្បាលគ្រែ បាទ ក្បែរក្បាលគ្រែរបស់ក្មេងប្រុសម្នាក់នោះ គឺមានទូមួយ បាទ កូនទូតូចមួយ ដែលកូនទូនោះគឺមានថតចំនួនបីអញ្ចឹងមានថតទូចំនួនបី ដែលនៅក្នុងថតទូនោះគឺយើងអាចដាក់បានសម្ភារៈជាច្រើន បាទមានសម្ភារៈដូចជា យើងអាចដាក់ជាសៀវភៅ កាតាប ឬក៏សម្ភារៈតូចជាច្រើនទៀត បាទដូចជាប៊ិច ឬក៏ទូរស័ព្ទដៃជាដើមអញ្ចឹងយើងអាចដាក់នៅក្នុងថតកូនទូនោះបានចំណែកនៅលើទូ យើងឃើញមានកូននាឡិកាមួយ អញ្ចឹងគាត់មាននាឡិកាមួយនៅលើទូ បាទព្រោះដើម្បីថាឲ្យគាត់អាចដឹងថា តើម៉ោងប៉ុន្មានហើយ? ពេលណាដែលគាត់អាចត្រូវទៅសាលា ឬក៏ពេលណាគាត់ត្រូវទៅញ៉ាំបាយ? អញ្ចឹងគាត់ដាក់នាឡិកាមួយនៅក្នុងបន្ទប់របស់គាត់ ដើម្បីគាត់មើលម៉ោង គាត់អាចដឹងពីពេលវេលាបាននៅក្បែរនាឡិកានោះ គាត់មានអំពូលតុមួយ បាទ អំពូលលើតុអញ្ចឹងអំពូលយើងមានច្រើន អំពូលមានច្រើនប្រភេទហើយអំពូលដែលយើងប្រើប្រាស់នៅក្នុងផ្ទះគឺជាទូទៅយើងហៅថាអំពូលម៉ែត្រ បាទ ដែលអំពូលម៉ែត្រយើងតែងតែដាក់នៅលើពិតានផ្ទះ ឬក៏ចាប់ជាប់នឹងជញ្ជាំងផ្ទះប៉ុន្តែក្មេងប្រុសម្នាក់នេះ គាត់មានអំពូលនៅលើតុបាទ អំពូលនៅលើតុ គឺវាមិនសូវភ្លឺដូចអំពូលម៉ែត្រនោះទេដែលអំពូលនៅលើតុ វាបំភ្លឺតែត្រឹមនៅលើតុគាត់ ឬក៏នៅក្បែរគ្រែរបស់គាត់តែប៉ុណ្ណោះអញ្ចឹងយើងឃើញថា អំពូលនៅលើតុនេះ គឺគាត់ដាក់នៅក្បែរគ្រែរបស់គាត់នៅលើទូមួយបើយើងមើលនៅក្នុងបន្ទប់គេងនេះ គឺថាក្មេងប្រុសនេះគឺជាអ្នកទីក្រុងព្រោះថា ប្រសិនបើនៅតាមជនបទ គឺពុំសូវមានអំពូលដាក់នៅលើតុនោះទេ គឺគេប្រើតែអំពូលម៉ែត្រ ឬក៏អំពូលដែលចាប់អាគុយអញ្ចឹងក្មេងប្រុសនេះ គាត់រស់នៅទីក្រុងដែលគាត់មើលទៅសម្ភារៈ ដែលគាត់ប្រើប្រាស់នៅក្នុងបន្ទប់គេង គឺមានលក្ខណៈទំនើបជាងអ្នកនៅជនបទ