KhmerPronunciationEnglish/Notes#occ
រំពេចនោះ rumpɨc nuh 1. this very minute
2. immediately
3/3

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 05


មកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីបុរសនោះបានមុតដៃ ហើយគាត់បានសម្លឹងមើលមុខរបួសគាត់អស់ពេលយ៉ាងយូររួច ហើយនោះ រំពេចនោះ គាត់ក៏បានរត់ចេញពីផ្ទះបាយ អញ្ចឹងអម្បាញ់មិញគាត់ធ្វើម្ហូបនៅក្នុងផ្ទះបាយ បន្ទាប់ពីគាត់មុតដៃ គាត់បានចេញពីក្នុងផ្ទះបាយ ហើយគាត់ចូលមកបន្ទប់ទឹក អញ្ចឹងគាត់រត់ចូលបន្ទប់ទឹកតាមទ្វារបន្ទប់ទឹក បាទ បន្ទប់ទឹករបស់គាត់គឺមានទ្វារមួយ ហើយនៅក្នុងបន្ទប់ទឹកនោះគឺមានបង្អួចមួយ បាទ បង្អួចកញ្ចក់ អញ្ចឹងយើងឃើញថាកញ្ចក់កំពុងតែបើក ដើម្បីឲ្យមានខ្យល់ចេញចូលនិងពន្លឺចេញចូល ហើយនៅក្បែរកញ្ចក់នោះយើងឃើញថាមានទូមួយ ដែលកូនទូមួយនោះ គឺជាទូសម្រាប់ដាក់សម្ភារៈ ដូចជាថ្នាំដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំ និងបង់បិទដំបៅផ្សេងសម្រាប់ធ្វើការសង្គ្រោះបឋម អញ្ចឹងនៅពេលដែលយើងមានរបួសបន្តិចបន្តួច យើងត្រូវធ្វើការសង្គ្រោះបឋមមុននឹងទៅមន្ទីរពេទ្យ ឬក៏មុននឹងទៅកន្លែងព្យាបាល ព្រោះការសង្គ្រោះបឋមអាចធ្វើឲ្យយើងផុតគ្រោះថ្នាក់បាន ដូច្នេះបុរសម្នាក់នោះ គាត់បានរត់ចូលមកក្នុងបន្ទប់ទឹក ហើយនៅក្នុងបន្ទប់ទឹក នៅក្រោមប្រអប់សង្គ្រោះបឋមនោះ គឺមានឡាបូសម្រាប់លាងដៃមួយ ហើយនៅលើឡាបូនោះគឺមានក្បាលរ៉ូប៊ីនេសម្រាប់បង្ហូរទឹកផងដែរ អញ្ចឹងយើងឃើញថា គាត់រត់បណ្ដើរ ដៃឆ្វេងរបស់គាត់ចាប់កាន់ដៃស្ដាំបណ្ដើរ អញ្ចឹងគាត់ចាប់កាន់ដៃស្ដាំដែលមុតបណ្ដើរ ហើយរត់ចូលក្នុងបន្ទប់ទឹក យើងឃើញថាឈាមកំពុងតែស្រក់ចេញពីម្រាមដៃរបស់គាត់ ឈាមកំពុងតែស្រក់ចេញពីម្រាមដៃរបស់គាត់ផងដែរ

Pickpocket (Sakanan) — 03


នៅក្នុងរូបភាពទីចូលដល់រូបភាពទីយើងឃើញថា បន្ទាប់ពីរថភ្លើងមកដល់ហើយ រថភ្លើងក៏ចាប់ផ្ដើមឈប់ រំពេចនោះ ទ្វាររថភ្លើងក៏ចាប់បើកឡើង ហើយនៅពេលដែលទ្វាររថភ្លើងបើក គឺអ្នកដំណើរទាំងអស់ គឺចៀសចេញពីទ្វាររថភ្លើង អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺទ្វាររថភ្លើង គឺបើកចេញជាចំហៀង បានន័យថាទ្វាររថភ្លើងគឺមានពីរ បាទ មានពីរ ដែលយើងឃើញថាមានទ្វារពីរនៅក្នុងច្រកចេញមួយ អញ្ចឹងទ្វារទាំងពីរនោះ គឺមិនបើកចូលក្នុង ឬក៏ចេញក្រៅទេ ក៏ប៉ុន្តែទ្វារទាំងពីរគឺបើករុញទៅឆ្វេងនិងរុញទៅស្ដាំ ព្រោះថាប្រសិនបើយើងបើកចូលក្នុងចេញក្រៅ អាចបណ្ដាលឲ្យប៉ះពាល់ដល់អ្នកដំណើរ អញ្ចឹងអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់មានរបួសបាន ដូច្នេះនៅពេលដែលយើងរុញចេញខាងដូច្នេះ គឺមិនមានអីប៉ះពាល់ដល់អ្នកដំណើរនោះទេ អញ្ចឹងហើយទើបទ្វាររថភ្លើង គេធ្វើឲ្យរុញចេញទៅខាងទាំងអស់តែម្ដងយើងឃើញនៅក្នុងរូបភាពនេះ អ្នកដំណើរទាំងអស់ ដែលនៅខាងក្រៅរថភ្លើង ដែលរង់ចាំចូលទៅក្នុងរថភ្លើងនោះ គាត់បានចៀសចេញពីទ្វាររថភ្លើង ឬក៏ចៀសចេញពីផ្លូវចេញនៃរថភ្លើង ព្រោះថានៅពេលដែលរថភ្លើងឈប់ និងមានអ្នកដំណើរខ្លះចេញពីទ្វាររថភ្លើង ដូច្នេះអ្នកដំណើរដែលនៅខាងក្រៅ ត្រូវរង់ចាំឲ្យអ្នកដំណើរដែលចេញ ចេញពីរថភ្លើងឲ្យអស់ ទើបគេអាចចូលបាន អញ្ចឹងហើយ ប្រសិនបើគេឈរនៅខាងមុខផ្លូវដើរ ធ្វើឲ្យបាំង ឬក៏ធ្វើឲ្យស្ទះផ្លូវគេចេញមិនរួច អញ្ចឹងធ្វើឲ្យមានការយឺតយ៉ាវដល់ការធ្វើដំណើរ ដូច្នេះដើម្បីឲ្យមានសុជីវធម៌ផង និងដើម្បីកុំឲ្យស្ទះផ្លូវដល់គេផង ពួកអ្នកដំណើរដែលនៅខាងក្រៅ ត្រូវតែចៀសចេញពីផ្លូវដែលគេដើរ

Fried Rice (Sakanan) — 02


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់បានដើរមកដល់តូបបាយឆានោះហើយ នារីម្នាក់នោះ គាត់ក៏បានចូលអង្គុយនៅនឹងតុ ដែលក្បែរតូបបាយឆានោះ អញ្ចឹងគាត់ស្លៀកខោពណ៌ខ្មៅជើងវែង ហើយគាត់អង្គុយនៅលើកូនកៅអីមួយនៅក្បែរតុ ដោយគាត់អង្គុយដោយដាក់ដៃទាំងពីរនៅលើតុ ហើយរំពេចនោះយើងឃើញអ្នកលក់ គាត់បានដើរមកកាន់តុរបស់នារីម្នាក់នោះ ដោយដៃអ្នកលក់មានកាន់កែវទឹកកកមួយកែវផងដែរ អញ្ចឹងគាត់កាន់កែវទឹកកកមកឲ្យភ្ញៀវ ដោយជាទូទៅនៅពេលដែលយើងចូលទៅក្នុងហាង ឬក៏ក្នុងកន្លែងបាយឆា ឬក៏មីឆា អ្នកលក់កាន់តែ តែងតែយកកែវមួយកែវមកឲ្យយើង ដោយកែវនោះគឺមានទឹកកកផងដែរ អញ្ចឹងយើងអាចយកកែវទឹកកកនោះមកញ៉ាំជាមួយទឹក ដោយយើងអាចចាក់ទឹកចូលក្នុងកែវទឹកកកនោះ ឬក៏អាចចាក់ទឹកក្រូច ឬក៏ភេសជ្ជៈផ្សេងចូលទៅ[កែវ]ក្នុងកែវទឹកកកនោះបាន ដោយយើងឃើញកែវទឹកកក ដែលអ្នកលក់កំពុងកាន់ គឺមានបំពង់បឺត ឬក៏ទុយោនៅក្នុងនោះផងដែរ អញ្ចឹងទុយោ ឬក៏បំពង់បឺតនេះ គឺយើងប្រើសម្រាប់បឺតទឹកនៅក្នុងកែវទឹកកក ដូច្នេះគាត់បានយកកែវទឹកកកមកឲ្យអតិថិជនរបស់គាត់ ដោយអ្នកលក់នោះ គាត់កាន់កែវទឹកកកមួយកែវនៅក្នុងដៃខាងស្ដាំរបស់គាត់ ដើម្បីយកមកឲ្យ[អ្នក]អតិថិជនរបស់គាត់ ដោយយើងឃើញនៅលើតុគឺមានគ្រឿងផ្សំរសជាតិសម្រាប់ដាក់លាយជាមួយនឹងបាយឆា ឬក៏មីឆា ចំនួនបីចាន ហើយយើងឃើញមានដបទឹកមួយដបនៅកន្លែងនោះផងដែរ អញ្ចឹងពេលខ្លះ នៅហាងខ្លះគឺគេអត់មានដបទឹកឲ្យយើងទេ គឺគេមានតែកែវទឹកកក ហើយយើងអាចទិញទឹកសុទ្ធមួយដប ឬក៏ទឹកក្រូចមួយកំប៉ុង ឬក៏ភេសជ្ជៈអ្វីដែលយើងចូលចិត្ត អញ្ចឹងនៅពេលដែលយើងចង់ញ៉ាំទឹកអ្វី យើងអាចទិញបាន ក៏ប៉ុន្តែពេលខ្លះ គឺអ្នកលក់គាត់បានដាក់ទឹកនៅក្នុងប៉ាន់តែ ឬក៏ក្នុងកំសៀវធំមួយ ឬក៏នៅក្នុងប៊ីដុងទឹក ឬក៏ធុងទឹកធំមួយ ឬក៏ធំល្មមនៅលើតុ សម្រាប់ឲ្យអតិថិជនតែម្ដង ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញអ្នកលក់ គាត់មានដបទឹកមួយដបធំសម្រាប់ដាក់ឲ្យអតិថិជនរបស់គាត់ ឬក៏ភ្ញៀវរបស់គាត់ សម្រាប់ញ៉ាំតែម្ដង គឺគាត់អត់លក់ទេ អញ្ចឹងហាងខ្លះ គាត់លក់ ហាងខ្លះ គាត់អត់លក់ទឹកទេ គឺគាត់ដាក់ឲ្យអតិថិជនរបស់គាត់ញ៉ាំដោយឥតគិតថ្លៃ