KhmerPronunciationEnglish/Notes#occ
ក្បាលរ៉ូប៊ីនេ kbaal roubiinee faucet, tap 4/4

Link to overview page
Link to dictionary

Getting Up (Sakanan) — 05


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីនារីដដែលនោះ គាត់បានដើរចូលក្នុងបន្ទប់ទឹករបស់គាត់ បាទ គាត់ភ្ញាក់ពីគេង ហើយគាត់ដើរចូលក្នុងបន្ទប់ទឹករបស់គាត់ ដោយបន្ទប់ទឹករបស់គាត់ គាត់ យើងឃើញថា មានដូចជាឡាបូលាងដៃ បាទ ឡាបូលាងដៃមួយ មានក្បាលរ៉ូប៊ីនេ ឬក៏ក្បាលម៉ាស៊ីនទឹកមួយ ដែលមានពណ៌ខៀវ នៅលើឡាបូលាងដៃនោះ ហើយនៅពីលើក្បាលម៉ាស៊ីនទឹកនោះ គឺយើងឃើញមានកូនទូតូចមួយ បាទ កូនទូតូចនោះ គឺជាទូសម្រាប់ដាក់សម្ភារៈបន្ទប់ទឹក ដូចជាច្រាសដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូកក់សក់ជាដើមអញ្ចឹងយើងប្រើប្រាស់កូនទូតូចមួយ ដើម្បីដាក់សម្ភារៈទាំងនោះប្រើប្រាស់នៅក្នុងបន្ទប់ទឹកបន្ទប់ទឹករបស់គាត់គឺមានកញ្ចក់មួយ ប៉ុន្តែកញ្ចក់ កញ្ចក់បង្អួចនោះ គឺនៅខ្ពស់ បានន័យថាខ្ពស់ផុតក្បាលរបស់គាត់ អញ្ចឹង យើង បើយើងដាក់កញ្ចក់ទាបពេក គឺគេអាចមើលឃើញយើងនៅពេលដែលយើងងូតទឹក ដូច្នេះយើងត្រូវដាក់ឲ្យខ្ពស់ពីខ្លួន ដើម្បីការពារកុំឲ្យគេមើលឃើញនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់បានដើរចូលក្នុងបន្ទប់ទឹករបស់គាត់ ដោយដើរសំដៅទៅរកឡាបូលាងដៃ

Cutting One’s Finger (Sakanan) — 05


មកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីបុរសនោះបានមុតដៃ ហើយគាត់បានសម្លឹងមើលមុខរបួសគាត់អស់ពេលយ៉ាងយូររួច ហើយនោះ រំពេចនោះ គាត់ក៏បានរត់ចេញពីផ្ទះបាយ អញ្ចឹងអម្បាញ់មិញគាត់ធ្វើម្ហូបនៅក្នុងផ្ទះបាយ បន្ទាប់ពីគាត់មុតដៃ គាត់បានចេញពីក្នុងផ្ទះបាយ ហើយគាត់ចូលមកបន្ទប់ទឹក អញ្ចឹងគាត់រត់ចូលបន្ទប់ទឹកតាមទ្វារបន្ទប់ទឹក បាទ បន្ទប់ទឹករបស់គាត់គឺមានទ្វារមួយ ហើយនៅក្នុងបន្ទប់ទឹកនោះគឺមានបង្អួចមួយ បាទ បង្អួចកញ្ចក់ អញ្ចឹងយើងឃើញថាកញ្ចក់កំពុងតែបើក ដើម្បីឲ្យមានខ្យល់ចេញចូលនិងពន្លឺចេញចូល ហើយនៅក្បែរកញ្ចក់នោះយើងឃើញថាមានទូមួយ ដែលកូនទូមួយនោះ គឺជាទូសម្រាប់ដាក់សម្ភារៈ ដូចជាថ្នាំដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំ និងបង់បិទដំបៅផ្សេងសម្រាប់ធ្វើការសង្គ្រោះបឋម អញ្ចឹងនៅពេលដែលយើងមានរបួសបន្តិចបន្តួច យើងត្រូវធ្វើការសង្គ្រោះបឋមមុននឹងទៅមន្ទីរពេទ្យ ឬក៏មុននឹងទៅកន្លែងព្យាបាល ព្រោះការសង្គ្រោះបឋមអាចធ្វើឲ្យយើងផុតគ្រោះថ្នាក់បាន ដូច្នេះបុរសម្នាក់នោះ គាត់បានរត់ចូលមកក្នុងបន្ទប់ទឹក ហើយនៅក្នុងបន្ទប់ទឹក នៅក្រោមប្រអប់សង្គ្រោះបឋមនោះ គឺមានឡាបូសម្រាប់លាងដៃមួយ ហើយនៅលើឡាបូនោះគឺមានក្បាលរ៉ូប៊ីនេសម្រាប់បង្ហូរទឹកផងដែរ អញ្ចឹងយើងឃើញថា គាត់រត់បណ្ដើរ ដៃឆ្វេងរបស់គាត់ចាប់កាន់ដៃស្ដាំបណ្ដើរ អញ្ចឹងគាត់ចាប់កាន់ដៃស្ដាំដែលមុតបណ្ដើរ ហើយរត់ចូលក្នុងបន្ទប់ទឹក យើងឃើញថាឈាមកំពុងតែស្រក់ចេញពីម្រាមដៃរបស់គាត់ ឈាមកំពុងតែស្រក់ចេញពីម្រាមដៃរបស់គាត់ផងដែរ

Breaking A Bowl (Sakanan) — 14


បន្ទាប់មកទៀត ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់បោសសម្អាត និងជូតសម្អាតបូមធូលីចេញពីផ្ទះបាយរបស់គាត់ហើយ គាត់ប្រាកដក្នុងចិត្តថា ផ្ទះបាយរបស់គាត់ស្អាត មិនមានអំបែងចាន ឬក៏កម្ទេចកម្ទីចានតូចនៅនឹងលើកម្រាលឥដ្ឋនោះទេ ព្រោះតែគាត់ធ្វើបែកចានអម្បាញ់មិញ អញ្ចឹងគាត់បានប្រាកដថាគាត់បានសម្អាតស្អាតហើយ លែងមានអំបែងចានហើយ បុរសម្នាក់នោះគាត់ក៏បានដើរចូលទៅផ្ទះបាយម្ដងទៀត អញ្ចឹងគាត់ក៏បានដើរចូលទៅផ្ទះបាយ ហើយគាត់ក៏បើកទូចានដើម្បីយកចានផ្សេងមកប្រើប្រាស់ អញ្ចឹងយើងឃើញផ្ទះបាយរបស់គាត់ គឺមានទូដាក់ចាន គឺមានទូដាក់ចាន ឬក៏ដាក់សម្ភារៈផ្ទះបាយផ្សេងដូចជាចានគោម និងចានសំប៉ែតជាដើម អញ្ចឹងចានគឺយើងត្រូវដាក់ក្នុងទូដើម្បីកុំឲ្យដីហុយប្រឡាក់ ឬក៏ធូលីហុយប្រឡាក់ ដូច្នេះប្រសិនបើយើងដាក់នៅខាងក្រៅធូលីអាចហុយប្រឡាក់ចានរបស់យើង អញ្ចឹងមុននឹងយើងប្រើប្រាស់យើងត្រូវលាងសិន ប៉ុន្តែប្រសិនបើយើងដាក់នៅក្នុងទូ ពេលខ្លះគឺអត់មានធូលីហុយប្រឡាក់នោះទេដោយសារតែទូបិទជិត អញ្ចឹងចានរបស់យើងគឺស្អាតដែលយើងឃើញនៅក្នុងរូបភាពនេះ បុរសនោះ គាត់បានលើកដៃទាំងពីររបស់គាត់ ទៅបើកទ្វារទូទាំងសងខាង អញ្ចឹងទូចានរបស់គាត់គឺមានទ្វារសងខាង ហើយនៅក្នុងទូចានយើងឃើញមានចានគោមជាច្រើន អញ្ចឹងមានចំនួនថ្នាក់ ទូចានរបស់គាត់មានចំនួនថ្នាក់ ដែលថ្នាក់នៃទូចានទាំងគឺគាត់សុទ្ធតែដាក់ចានគោមទាំងអស់ ដោយយើងឃើញនៅក្រោមទូចាន គឺមានឡាបូមួយសម្រាប់លាងដៃ ឬក៏លាងចាន អញ្ចឹងជាទូទៅនៅក្នុងផ្ទះបាយគឺយើងតែងតែមានឡាបូមួយសម្រាប់ធ្វើការលាង ទុកសម្រាប់លាងដៃ ឬក៏ទុកសម្រាប់លាងចានរបស់យើងនៅពេលដែលយើងប្រើប្រាស់រួច អញ្ចឹងនៅពេលដែលយើងប្រើប្រាស់ចានរួច យើងត្រូវលាងចាន លាងសម្អាតចាន ហើយយកទៅទុកនៅក្នុងទូ អញ្ចឹងនៅក្នុង នៅលើឡាបូនេះ យើងឃើញមានក្បាលរ៉ូប៊ីនេទឹកមួយ សម្រាប់បង្ហូរទឹកចេញ អញ្ចឹងនៅពេលដែលយើងប្រើប្រាស់ទឹកយើងគ្រាន់តែមួលក្បាលរ៉ូប៊ីនេ នោះទឹកម៉ាស៊ីននឹងហូរចេញតាមបំពង់បង្ហូរទឹក ហើយហូរជាមកចូលទៅក្នុងឡាបូសម្រាប់លាងដៃ ឬក៏លាងចាន អញ្ចឹងយើងអាចប្រើប្រាស់ទឹកនោះសម្រាប់លាងដៃ លាងចាន ឬក៏លាងបន្លែរបស់យើងបានអញ្ចឹងរូបភាពទី ១៤ បុរសម្នាក់នោះ គាត់បានដើរមកបើកទូចាន នៅក្នុងផ្ទះបាយ ដើម្បីយកចានគោមមួយផ្សេងទៀតទៅប្រើប្រាស់

Going To Bed (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដើរមកដល់បន្ទប់គេងរបស់គាត់ហើយ គាត់អត់បានចូលទៅគ្រែគេងគាត់ភ្លាមនោះទេ អញ្ចឹងគាត់អត់ទាន់ចូលគេងភ្លាមនោះទេ ដោយគាត់ដើរសំដៅមករកបន្ទប់ទឹករបស់គាត់សិនអញ្ចឹងជាធម្មតាយើងឃើញក្មេងប្រុសម្នាក់នេះ គឺគាត់ពាក់អាវខៀវដដែល គឺគាត់អត់ទាន់ផ្លាស់ខោអាវទេ ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ ប៉ុន្តែយើងអត់ឃើញគាត់ពាក់ស្បែកជើងនោះទេអញ្ចឹងជាទូទៅ នៅពេលដែលយើងចូលដល់ក្នុងផ្ទះ យើងតែងតែដោះស្បែកជើង ឬក៏ទ្រនាប់ជើងចេញ ហើយជាពិសេសនៅពេលដែលយើងមកដល់ក្នុងបន្ទប់គេង គឺយើងអត់ពាក់ស្បែកជើង ឬក៏ទ្រនាប់ជើងទេ ព្រោះពេលខ្លះ ស្បែកជើង ឬក៏ទ្រនាប់ជើងដែលយើងពាក់យកមកពីក្រៅ គឺមានធូលី ឬក៏មានដីប្រឡាក់ អញ្ចឹងប្រសិនបើយើងពាក់ចូលក្នុងផ្ទះ គឺវាអាចធ្វើឲ្យប្រឡាក់ផ្ទះយើងបាន ដែលយើងឃើញក្មេងប្រុសម្នាក់នេះ គឺគាត់អត់ពាក់ស្បែកជើងចូលក្នុងបន្ទប់របស់គាត់នោះទេ ដោយសារតែខ្លាចប្រឡាក់អញ្ចឹងគាត់បានដើរដោះស្បែកជើង ហើយសំដៅមករកបន្ទប់ទឹករបស់គាត់ ដោយយើងឃើញគាត់ចូលតាមទ្វារបន្ទប់ទឹក ដែលយើងឃើញបន្ទប់ទឹករបស់គាត់ នៅលើជញ្ជាំង ក្បែរទ្វារ គឺមានបង្អួចកញ្ចក់មួយ អញ្ចឹងបង្អួចកញ្ចក់ គឺសម្រាប់ឲ្យខ្យល់ចេញចូលបាន ព្រោះជាទូទៅបន្ទប់ទឹកគឺតូច ហើយហប់ អត់សូវមានខ្យល់ចេញចូលទេ ដូច្នេះយើងត្រូវធ្វើបង្អួច ដើម្បីកុំឲ្យហប់អញ្ចឹងបង្អួចនេះ គឺយើងអាចបើកបិទបានដោយវានៅខ្ពស់ជាងយើងបន្តិច ដូច្នេះគេអត់អាចមើលឃើញពីបង្អួចមកទេ អញ្ចឹងអ្នកដែលនៅខាងក្រៅបន្ទប់ទឹក គឺគាត់អត់អាចមើលឃើញយើងតាមបង្អួចទេ ដោយសារតែបង្អួចនៅខ្ពស់ អញ្ចឹងនៅខ្ពស់ជាងយើង អញ្ចឹងគេអត់អាចមើលឃើញទេហើយនៅក្បែរបង្អួចនោះ គឺមានទូកញ្ចក់មួយ កូនទូកញ្ចក់ចាប់ជាប់ទៅនឹងជញ្ជាំងអញ្ចឹងយើងប្រើប្រាស់កូនទូកញ្ចក់នេះគឺ ប្រើកញ្ចក់សម្រាប់ឆ្លុះមុខផង ហើយនៅក្នុងទូកញ្ចក់នោះ គឺយើងអាចដាក់សម្ភារៈផ្សេងផងដែរ ដូចជាថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូដុសខ្លួន ឬក៏សាប៊ូកក់សក់ផងដែរអញ្ចឹងជាទូទៅយើងប្រើប្រាស់ទូកញ្ចក់ កូនទូកញ្ចក់តូចមួយ ហើយដាក់ភ្ជាប់ទៅនឹងជញ្ជាំង ដែលយើងឃើញនៅក្រោមទូកញ្ចក់ គឺមានឡាបូសម្រាប់លាងដៃមួយអញ្ចឹងជាធម្មតានៅក្នុងបន្ទប់ទឹកនៅតាមទីក្រុង គឺយើងតែងតែដាក់នូវឡាបូសម្រាប់លាងដៃ ដែលយើងឃើញឡាបូ នៅលើឡាបូគឺមានក្បាលរ៉ូប៊ីនេទឹកមួយ អញ្ចឹងក្បាលរ៉ូប៊ីនេទឹក គឺមានកន្លែងសម្រាប់បើកទឹកម៉ាស៊ីនឲ្យហូរចេញមកអញ្ចឹងយើងអត់ចាំបាច់ទៅដួសទឹក ដោយប្រើផ្តិល ឬក៏ដោយប្រើកាទឹកនោះទេ គឺយើងគ្រាន់តែមួលក្បាលរ៉ូប៊ីនេ គឺទឹកនឹងចេញតាមបំពង់ទុយោហូរមកឲ្យយើងប្រើប្រាស់តែម្ដងដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះ គឺមានក្បាលរ៉ូប៊ីនេទឹកមួយនៅលើឡាបូលាងដៃ សម្រាប់ឲ្យគាត់បើកទឹកលាងដៃ ឬក៏ដុសធ្មេញ ឬក៏លុបមុខទៅតាមតម្រូវការរបស់គាត់ ដែលជាទូទៅបើតាមនៅស្រុកស្រែចំការ គឺគាត់អត់មានទឹកម៉ាស៊ីនប្រើប្រាស់ អញ្ចឹងគាត់ប្រើប្រាស់ទឹករែក អាចគាត់ដួស ដួសពីស្រះ ឬក៏ដួសពីបឹង ហើយពេលខ្លះគាត់ប្រើប្រាស់ទឹកភ្លៀង អញ្ចឹងគាត់ត្រងទឹកភ្លៀង ប៉ុន្តែនៅក្នុងទីក្រុង គឺយើងប្រើប្រាស់ទឹកម៉ាស៊ីន ដោយយើងប្រើប្រាស់ យើងបើកតែក្បាលរ៉ូប៊ីនេទឹក នោះនឹងមានទឹកមកហូរមកឲ្យយើងប្រើប្រាស់