KhmerPronunciationEnglish/Notes#occ
វិលមុខ vɨl muk dizzy 12/3

Link to overview page
Link to dictionary

Expressing concern for other people's welfare — Cultural note


ប្រេងកូឡាឬក៏ប្រេងខ្យល់គឺជាថ្នាំប្រចាំគ្រួសារនៅប្រទេសកម្ពុជាគេលាបវានៅពេលចុកពោះ ឈឺក្បាល ឈឺសាច់ដុំ មូសខាំ វិលមុខ រួយជើង ហើមពោះជាដើមអាការៈមានដូចជា ក្ដៅខ្លួន មានអារម្មណ៍រងា អស់កម្លាំង គឺជាអាការៈគេហៅថា ខ្យល់កោសខ្យល់គឺជាវិធីព្យាបាលដោយប្រើសេនកោសលើខ្នង ដែលមានលាបប្រេងកូឡាដើម្បីព្យាបាលអាការៈខ្យល់

Tuk Tuk (Sakanan) — 06


បន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេបានបង់លុយថ្លៃស្រា ឬក៏ថ្លៃម្ហូបរួចរាល់ហើយ ពួកគេក៏បានដើរត្រលប់ទៅផ្ទះ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺពួកគេរៀងស្រវឹងបន្តិច ដោយសារតែគេញ៉ាំស្រាម្នាក់មួយដប អញ្ចឹងបានធ្វើឲ្យពួកគេរៀងស្រវឹង អញ្ចឹងអាការៈស្រវឹងគឺយើងមានអារម្មណ៍ថាវិលមុខ ឬក៏ឈឺក្បាលបន្តិចបន្តួច ហើយពេលខ្លះប្រសិនបើយើងញ៉ាំស្រាបៀរច្រើន ឬក៏ញ៉ាំស្រាច្រើន វាបណ្ដាលឲ្យយើងក្អួតផងដែរ ព្រោះថានៅពេលដែលជាតិអាល់កុលនៅក្នុងខ្លួនយើងច្រើន វានឹងបណ្ដាលឲ្យយើងក្អួត ឬក៏ឲ្យយើងឈឺក្បាល ដូច្នេះហើយយើងមិនត្រូវញ៉ាំស្រាបៀរ ឬក៏ស្រាច្រើននោះទេ ជាក់ស្ដែងនៅក្នុងរូបភាពទីនេះ អ្នកទាំងបីគឺញ៉ាំស្រាតែម្នាក់មួយដបតែប៉ុណ្ណោះ ក៏ប៉ុន្តែវាបានធ្វើឲ្យគេស្រវឹងបន្តិច ដែលធ្វើឲ្យពួកគេពិបាកក្នុងការដើរ ហើយពួកគេមានអាការៈវិលមុខនិងឈឺក្បាល យើងឃើញនៅក្នុងរូបភាពនេះ គឺបុរសដែលពាក់អាវពណ៌បៃតងដៃខ្លី គាត់បានយកដៃម្ខាងរបស់គាត់ទៅច្រត់ក្បាល បានន័យថាគាត់កំពុងតែវិលមុខ អញ្ចឹងគាត់មានអាការៈស្រវឹង ពិបាកដើរ ដោយគាត់វិលមុខ ហើយនារីនិងបុរសម្នាក់ទៀត គាត់កំពុងតែដើរបណ្ដើរ និយាយគ្នាបណ្ដើរ ដោយគាត់និយាយគ្នាលេង ឬក៏គាត់និយាយគ្នាអំពីការងារ ឬក៏ការសិក្សាផ្សេងអញ្ចឹងបានន័យថាពួកគេបានញ៉ាំស្រាម្នាក់មួយដបហើយ បន្ទាប់មកពួកគេត្រលប់ទៅផ្ទះ ដោយមានអាការៈស្រវឹងបន្តិចបន្តួច ប៉ុន្តែពួកគេមិនស្រវឹងខ្លាំងនោះទេ ដោយពួកគេអាចទប់ស្មារតីរបស់ពួកគេបាន

Boats (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ជារៀងរាល់ពេល នៅពេលដែលយើងជិះទូក គឺទូកតែងតែឃ្លោង ម្ដងផ្អៀងឆ្វេង ម្ដងផ្អៀងស្ដាំ ម្ដងបះឡើងលើ ម្ដងមុជចុះក្រោម អញ្ចឹងអ្នកជិះទូកគឺភាគច្រើនគឺគាត់ពុលរលក អញ្ចឹងអាការៈពុលរលក គឺស្រដៀងនឹងអាការៈពុលឡានដែរ ការពុលឡាន ពុលយន្តហោះ ពុលរលក គឺមានអាការៈដូចគ្នា ដែលយើងមានអាការៈវិលមុខ ឈឺក្បាល និងចង់ក្អួត ដោយសារតែយើងមិនអាចទប់ទល់ និងការឃ្លីងឃ្លោងរបស់ទូកបាន ដែលជាក់ស្ដែងអ្នកខ្លះដែលគាត់មានសុខភាពខ្សោយ អ្នកខ្លះដែលគាត់មានសុខភាពទន់ខ្សោយ គឺគាត់តែងតែពុល មិនថាគាត់ជិះឡាន ជិះយន្តហោះ ឬក៏ជិះទូកនោះទេ គឺនៅពេលដែលគាត់ជិះបានបន្តិច គឺគាត់តែងតែមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត ដែលជាក់ស្ដែងបុរសដែលនៅក្នុងរូបភាពទីនេះ បុរសដែលពាក់អាវពណ៌ស្វាយដៃខ្លី គឺគាត់កំពុងតែពុលរលក ដោយយើងឃើញគាត់កំពុងតែយកដៃខ្ទប់ក្បាលរបស់គាត់ បានន័យថាគាត់ឈឺក្បាល ឬក៏វិលមុខយ៉ាងខ្លាំង ដែលយើងឃើញភ្នែករបស់គាត់ កំពុងតែស្រឡេវ គឺសម្លឹងទៅរកគ្នាទៅវិញទៅមក អញ្ចឹងគាត់មានអារម្មណ៍ថាវិលមុខ ដោយសារតែពុលរលក ហើយមាត់របស់គាត់គឺកំពុងតែក្រៀម ឬក៏កំពុងតែខំបិទមាត់ ព្រោះថាមាត់របស់គាត់គឺគាត់ចង់ក្អួត អញ្ចឹងអ្នកដែលពុលរលកទាំងអស់ គឺតែងតែចង់ក្អួត មានអាការៈចង់ក្អួត និងវិលមុខ និងឈឺក្បាល ដូច្នេះដូចជាមនុស្សឈឺ អញ្ចឹងដែរគឺមិនស្រួលក្នុងខ្លួននោះទេ គឺតែងតែឈឺក្បាល វិលមុខ នៅពេលដែលយើងពុលរលក ដូច្នេះបុរសម្នាក់នេះ នៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែពុលរលក និងមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត