KhmerPronunciationEnglish/Notes#occ
បេះ beh 1. to pick/pluck (fruit, flowers)
2. to remove, wipe off
3. to kill
4. almost on target, nearly
3/2

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីពួកគាត់រៀបចំរួចរាល់អស់ហើយ អញ្ចឹងគាត់រៀបចំរួចរាល់ទាំង រៀបចំបាយ រៀបចំម្ហូប ក៏ដូចជារៀបចំទឹកជ្រលក់និងបន្លែសម្រាប់ផ្ទាប់ ឬក៏យើងហៅថាអន្លក់រួចរាល់ហើយ អញ្ចឹងគាត់ក៏ចាប់ផ្ដើមការញ៉ាំអាហារពេលល្ងាចរបស់គាត់តែម្ដង ដោយយើងឃើញនៅក្នុងរូបភាពទី ១៥ នេះ គាត់បានយកសមនិងស្លាបព្រាមកចាប់សាច់ត្រីញ៉ាំ អញ្ចឹងគាត់យកសមមកឆ្កឹះសាច់ត្រី រួចហើយយកសាច់ត្រីនោះមកដាក់លើស្លាបព្រា អញ្ចឹងគាត់យកសមដើម្បីចាក់សាច់ត្រី បេះសាច់ត្រី ដើម្បីយកមកដាក់លើស្លាបព្រាដើម្បីញ៉ាំ អញ្ចឹងជាទូទៅគឺត្រីគឺមានឆ្អឹងតូចដូច្នេះយើងញ៉ាំគឺត្រូវតែប្រុងប្រយ័ត្នបន្តិចជាមួយនឹងឆ្អឹង ព្រោះថាឆ្អឹងរបស់វាអាចនឹងមុត ឆ្អឹងវាគឺមុត ដូច្នេះប្រសិនបើយើងអត់ប្រយ័ត្នទេ យើងអាចស្លាក់ឆ្អឹងបាន អញ្ចឹងយើងអាចស្លាក់ឆ្អឹងនៅក្នុងបំពង់ក ឬក៏ឆ្អឹងអាចមុតអណ្ដាត ឬក៏មុតអញ្ចាញធ្មេញរបស់យើងនៅពេលដែលយើងញ៉ាំមិនបានប្រុងប្រយ័ត្ន ដោយសារតែឆ្អឹងរបស់វាតូចដូច្នេះមុនពេលដែលយើងញ៉ាំត្រីគឺយើងត្រូវបេះឆ្អឹងវាចេញសិន ឬក៏យើងញ៉ាំតែសាច់វាទេ គឺយើងអត់ត្រូវទំពាទាំងឆ្អឹងនោះទេ ដោយសារតែយើងអាចនឹងមុត ឬក៏អាចយើងឲ្យស្លាក់បានអញ្ចឹងយើងមើលរូបភាពទី ១៥ នេះ គឺគាត់អត់ញ៉ាំទាំងឆ្អឹងទេ បានន័យថាគាត់យកសមមកកោសយកសាច់ត្រីចេញពីឆ្អឹងរបស់ត្រី ហើយគាត់យកសមនោះ ដែលជាប់សាច់ត្រី យកមកដាក់នៅលើស្លាបព្រា អញ្ចឹងដើម្បីញ៉ាំជាមួយនឹងស្លាបព្រា អញ្ចឹងជាទូទៅកម្ពុជា ឬក៏ប្រជាជនខ្មែរ គឺគាត់ញ៉ាំបាយនឹងស្លាបព្រាជាមួយនឹងសម គឺយើងអត់ចូលចិត្តប្រើចង្កឹះនោះទេ ដែលយើងឃើញត្រីអាំងនៅក្នុងនេះគឺមានក្លិនឈ្ងុយ គឺមានក្លិនឈ្ងុយ ដោយមានផ្សែងហុយចេញពីចាន ដែលវានៅក្ដៅផងដែរ ដោយសារតែគាត់ទិញគឺត្រីដែលទើបនឹងអាំង

Fruits (Sakanan) — 09 Orange (etc.)


ចំណែកឯបន្ទាប់មកទៀតរូបភាពទីដដែល ប៉ុន្តែយើងឃើញនៅក្បែរផ្លែស្វាយគឺមានផ្លែក្រូច អញ្ចឹងផ្លែក្រូចគឺមានរសជាតិជូរអែមបានន័យថាជូរផងផ្អែមផង ដែលផ្លែក្រូចគឺមានច្រើនប្រភេទ មានដូចជាក្រូចពោធិ៍សាត់ ក្រូចឃ្វិច ក្រូចឆ្មារ ក្រូចថ្លុង ក្រូចសើចជាដើមដែលក្រូចជាទូទៅគឺមានរូបរាងខុសៗគ្នា ដោយក្រូចឃ្វិច ឬក៏ក្រូចពោធិ៍សាត់គឺមានរាងមូល ហើយក្រូចថ្លុងគឺមានរាងមូលធំ ចំណែកឯក្រូចឆ្មារគឺមានរាងតូចជាងគេ ដែលមានរសជាតិជូរខ្លាំងជាងគេ ប៉ុន្តែជាទូទៅក្រូចពោធិ៍សាត់ ឬក៏ក្រូចឃ្វិច គឺយើងមានរសជាតិជូរអែមឆ្ងាញ់ ដែលយើងតែងតែយកមកធ្វើជាផ្លែឈើដើម្បីញ៉ាំ ក្រោយពេលញ៉ាំអាហាររួច អញ្ចឹងក្រូច នៅពេលដែលខ្ចី គឺវាមានពណ៌បៃតង ចំណែកឯពេលទុំ ក្រូចពោធិ៍សាត់គឺមានពណ៌បៃតងដដែល ប៉ុន្តែសាច់ខាងក្នុងរបស់វាគឺមានពណ៌លឿង ប៉ុន្តែក្រូចឃ្វិចគឺមានពណ៌ សំបករបស់វានៅពេលទុំគឺមានពណ៌លឿង ហើយសាច់របស់វាគឺអត់ដូចផ្លែឈើផ្សេងទេ គឺសាច់របស់វាគឺបែងចែកចេញជាក្លែបបានន័យថានៅពេលដែលយើងបកសំបក គឺយើងឃើញសាច់របស់វាមានដុំៗៗៗតែម្ដង ដែលបែងចែកជាក្លែបរួចរាល់ស្រេចនៅក្នុងផ្លែ ដោយយើងគ្រាន់តែបេះក្លែបនោះយកមកញ៉ាំជាការស្រេច ប៉ុន្តែក្រូចក៏មានគ្រាប់របស់វាផងដែរ អញ្ចឹងយើងអត់ញ៉ាំគ្រាប់ក្រូចនោះទេ ដោយយើងត្រូវខ្ជាក់គ្រាប់ក្រូចចេញ ព្រោះថាគ្រាប់ក្រូចគឺរឹង ទោះបីជាវាតូចក៏ប៉ុន្តែគ្រាប់ក្រូចគឺរឹង ដូច្នេះយើងអត់ញ៉ាំទេ គឺយើងត្រូវខ្ជាក់ចេញ ហើយពេលខ្លះគឺយើងអត់ញ៉ាំសាច់ក្រូចទេ គឺយើងញ៉ាំតែទឹកក្រូចតែប៉ុណ្ណោះ ដោយយើងយកក្រូចនោះមកច្របាច់ឲ្យចេញទឹក ព្រោះថាផ្លែក្រូចគឺមានទឹកច្រើន នៅពេលដែលយើងខាំផ្លែក្រូច គឺឃើញប្រៀបដូចជាញ៉ាំទឹកក្រូចអញ្ចឹង អញ្ចឹងនៅពេលដែលវាបែកសាច់ គឺវាចេញទឹក ដូច្នេះពេលខ្លះគេគ្រាន់តែច្របាច់ទឹក គេគ្រាន់តែច្របាច់ក្រូច គឺយើងអាចញ៉ាំទឹកក្រូចបានតែម្ដង ហើយសំបកក្រូចគឺយើងអត់ញ៉ាំទេ ដោយសារតែវាមានរសជាតិហាងបានន័យថានៅពេលដែលយើងញ៉ាំសាច់ក្រូចគឺផ្អែម ក៏ប៉ុន្តែសំបកក្រូចគឺយើងញ៉ាំអត់កើតទេ អញ្ចឹងគឺយើងញ៉ាំតែសាច់ក្រូចតែប៉ុណ្ណោះ