KhmerPronunciationEnglish/Notes#occ
ត្រូវចិត្ត trəv cət to be pleased, satisfied (with), like
Notes: ជើង ត
3/2

Link to overview page
Link to dictionary

Noodle Soup (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីពួកគេបានដើរមកដល់តុដើម្បីអង្គុយហើយ ពួកគេក៏បានចូលអង្គុយនៅលើកៅអីអញ្ចឹងពួកគេអង្គុយទល់មុខគ្នា ដោយពួកគេអង្គុយទល់មុខគ្នា ដោយក្មេងប្រុសដែលមានសក់បះ ឬក៏ក្មេងប្រុសទីគាត់អង្គុយខាងឆ្វេង ចំណែកឯក្មេងប្រុសទីដែលស្លៀកខោពណ៌ខ្មៅ គាត់អង្គុយខាងស្ដាំដោយពួកគេទាំងពីរអ្នកគឺអង្គុយទល់មុខគ្នា ហើយមានកូនតុតូចមួយនៅចំកណ្ដាលអញ្ចឹងកូនតុតូចនោះ គឺសម្រាប់ដាក់ចានគុយទាវ ឬក៏ចានមីដើម្បីញ៉ាំ ហើយនៅលើកូនតុនោះគឺយើងឃើញមានគ្រឿងទេសជាច្រើនអញ្ចឹងគ្រឿងទេសហ្នឹង គឺជាគ្រឿងសម្រាប់ផ្សំរសជាតិ នៅក្នុងការញ៉ាំមីឬក៏ញ៉ាំគុយទាវ អញ្ចឹងពេលណាដែលយើងញ៉ាំ គឺយើងប្រើគ្រឿងទេសដើម្បីផ្សំរសជាតិវាឲ្យបានឆ្ងាញ់បន្ថែមទៀត ដោយសារតែពេលខ្លះទឹកស៊ុបអត់ត្រូវចិត្តរបស់យើងទេ ដូច្នេះយើងត្រូវថែមគ្រឿង ដើម្បីឲ្យចំរសជាតិដែលយើងចូលចិត្តអញ្ចឹងរូបភាពទីបន្ទាប់ពីក្មេងប្រុសទាំងពីរអ្នក គាត់មកដល់អង្គុយលើតុហើយ គាត់អង្គុយលើកៅអីនៅក្បែរតុនោះហើយ ក្មេងប្រុសទីក៏បានលើកដៃឡើង អញ្ចឹងគាត់លើកដៃស្ដាំគាត់ឡើង ដែលនៅក្នុងរូបភាពនេះ យើងឃើញថាគាត់លើកដៃឡើងដើម្បីជាសញ្ញាហៅអ្នកលក់អញ្ចឹងជាទូទៅពេលខ្លះ ប្រសិនបើយើងទៅក្នុងហាង យើងហៅអ្នកលក់អត់ទេ ក៏ប៉ុន្តែពេលខ្លះយើង[...] យើងគ្រាន់តែលើកដៃជាសញ្ញា នោះអ្នកលក់មើលឃើញ នៅពេលដែលអ្នកលក់មើលឃើញ អ្នកលក់នឹងមករកយើងជាក់ជាពុំខានដោយជាក់ស្ដែងក្មេងប្រុស[អ្នក]ម្នាក់នេះ គាត់បានលើកដៃឡើង ដើម្បីហៅអ្នកលក់ ក្នុងការធ្វើកុម្ម៉ង់ ក្នុងការកុម្ម៉ង់ ដើម្បីញ៉ាំគុយទាវ ឬក៏ញ៉ាំមីអញ្ចឹងនៅក្នុងរូបភាពទីក្រោយពីពួកគេបានចូលអង្គុយលើតុហើយ ពួកគេក៏បានហៅអ្នកលក់ដើម្បីកុម្ម៉ង់អាហារញ៉ាំ

Noodle Soup (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញមានរូបភាពផងដែរ ដែលរូបភាពនៅខាងឆ្វេងដៃ គឺក្មេងប្រុសដដែលនោះ គាត់ក៏បានចាក់ទឹកត្រីចូលទៅក្នុងចានមីរបស់គាត់ទៀតអញ្ចឹងដោយសារតែមី ឬក៏ទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបដែលគាត់បានកុម្ម៉ង់ហ្នឹង គឺរសជាតិអត់ទាន់ត្រូវចិត្តគាត់ទេ ព្រោះពេលខ្លះអ្នកលក់គាត់អត់ធ្វើឲ្យមានរសជាតិប្រៃពេក ឬក៏ផ្អែមពេកនោះទេ គឺគាត់ធ្វើតម្រូវឲ្យអតិថិជន ដើម្បីឲ្យគាត់ថែមគ្រឿងខ្លួនឯងព្រោះថាពេលខ្លះប្រសិនបើគាត់ធ្វើប្រៃពេក អតិថិជនរបស់គាត់ញ៉ាំសាប គឺញ៉ាំអត់កើតទេ បានន័យថាអត់ឆ្ងាញ់ អញ្ចឹងគាត់ត្រូវតែធ្វើសាបល្មម ដើម្បីនៅពេលដែលអតិថិជនគិតថាមិនត្រូវចិត្ត គេអាចថែមគ្រឿងបាន ដោយគ្រឿង អ្នកលក់បានដាក់នៅលើតុស្រាប់ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់បានថែមគ្រឿងជាច្រើនចូលទៅក្នុងចានរបស់គាត់ ដើម្បីឲ្យត្រូវតាមរសជាតិដែលគាត់ចង់បានដោយរូបភាពទី ១៥ នេះ គាត់ក៏បានថែមទឹកត្រីចូលបន្តិច ដើម្បីឲ្យមានរសជាតិប្រៃ បន្ទាប់មករូបភាពនៅកណ្ដាល គាត់បានថែមស្ករសមួយកូនស្លាបព្រាទៀត អញ្ចឹងដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ គាត់ថែមស្ករសបន្ថែមទៀតដោយគាត់បានបន្ថែមនូវម្ទេស គាត់បានបន្ថែមនូវទឹកខ្មេះ ហើយគាត់បានចាក់នូវទឹកត្រីបន្តិច និងស្ករសបន្តិចដើម្បីចូលទៅក្នុងចានគុយទាវរបស់គាត់ ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់តាមអ្វីដែលគាត់ចង់បានបន្ទាប់មករូបភាពទី ១៥ ដដែល ដែលនៅខាងឆ្វេង នៅខាងស្ដាំដៃ គឺបន្ទាប់ពីគាត់លាយគ្រឿងទាំងអស់ចូលគ្នារួចហើយ គាត់ក៏បានយកចង្កឹះមកកូរច្របល់វា ដើម្បីឲ្យរសជាតិចូលគ្នាទៅក្នុងមីនោះសព្វអញ្ចឹងប្រសិនបើយើងអត់កូរ ឬក៏ច្របល់មីទឹកស៊ុបនោះទេ រសជាតិរបស់វានឹងអត់ចូលជាតិសព្វនោះទេ បានន័យថាកន្លែងខ្លះនឹងជូរ កន្លែងខ្លះនឹងប្រៃ ហើយកន្លែងខ្លះនឹងផ្អែម ហើយកន្លែងខ្លះហឹរ គឺអត់ស្មើសាច់ទេ អញ្ចឹងដើម្បីឲ្យវាមានរសជាតិស្មើគ្នាគ្រប់កន្លែង យើងត្រូវកូរវាឲ្យសព្វសិន ដើម្បីឲ្យគ្រឿងរលាយចូលទៅក្នុងទឹកស៊ុប និងចូលជ្រាបសព្វទៅក្នុងសាច់មី ដូច្នេះហើយទើបយើងត្រូវកូរវាឲ្យបានសព្វ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៥ ដែលនៅខាងស្ដាំដៃនេះ គឺគេកំពុងតែកូរមី ឬក៏កូរគុយទាវឲ្យជាមួយនឹងទឹកស៊ុបឲ្យបានសព្វ ដើម្បីឲ្យគ្រឿងរលាយចូលសព្វទាំងអស់មុននឹងធ្វើការញ៉ាំ