KhmerPronunciationEnglish/Notes#occ
រញ៉េរញ៉ៃ rɔɲee rɔɲay chaotic, messy, in a disorderly state
Notes: source: glosbe.com
2/2

Link to overview page
Link to dictionary

Laundry (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញបុរសដដែលនោះ គាត់បានដើរទៅរកកន្ត្រកខោអាវ បាទ កន្ត្រកខោអាវអញ្ចឹងគាត់បានដើរដោយទៅរកកន្ត្រកខោអាវរបស់គាត់ដែលគាត់ដាក់ខោអាវដែលប្រឡាក់ យើងឃើញនៅក្នុងរូបភាពនេះ គាត់ដើរមករកតុមួយ បាទ តុមួយដែលនៅខាងមុខគាត់ តុនោះកម្ពស់ប្រហែលត្រឹមចង្កេះរបស់គាត់ អញ្ចឹងតុប្រហែលត្រឹមចង្កេះ ហើយនៅលើតុនោះ គឺមានកន្ត្រកមួយ បាទ កន្ត្រកហ្នឹងគឺគាត់ទុកនូវខោអាវជាច្រើននៅក្នុងនោះ ដែលជាខោអាវប្រឡាក់ដែលគាត់បានប្រើប្រាស់សម្រាប់រយៈពេលមួយអាទិត្យ អញ្ចឹងខោអាវ យើងស្លៀកពាក់គឺយើងត្រូវផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ដូចជានៅពេលដែលយើងទៅធ្វើការ យើងមកពីធ្វើការវិញ យើងត្រូវផ្លាស់ខោអាវធ្វើការ ដោយស្លៀកពាក់សម្លៀកបំពាក់នៅផ្ទះ បន្ទាប់មកនៅពេលដែលយើងចូលគេង យើងផ្លាស់សម្លៀកបំពាក់នោះ ហើយយើងស្លៀកពាក់ខោអាវគេងម្ដង អញ្ចឹងពេលខ្លះយើងអាចប្ដូរបីកំប្លេក្នុងមួយថ្ងៃ ឬក៏ពីរកំប្លេក្នុងមួយថ្ងៃ ព្រោះថានៅពេលដែលយើងស្លៀកខោអាវមួយកំប្លេយូរពេក គឺវាធ្វើឲ្យប្រឡាក់ និងមានការកខ្វក់ ខោអាវនោះនឹងកខ្វក់ ដូច្នេះវាអាចនឹងមានមេរោគតោង អញ្ចឹងយើងត្រូវផ្លាស់ប្ដូរឲ្យបានញឹកញាប់ ដើម្បីរក្សាអនាម័យនៅក្នុងខ្លួន ជាក់ស្ដែងបុរសម្នាក់នេះ គាត់បានស្លៀកពាក់ចំនួនមួយអាទិត្យ ដូច្នេះគាត់ប្រើប្រាស់ខោអាវយ៉ាងច្រើន យើងឃើញខោអាវគាត់[...]ពេញកន្ត្រកតែម្ដង យើងឃើញនៅក្នុងនេះមានដូចជាខោ មានដូចជាអាវ មានស្រោមជើង បាទ ដោយយើងឃើញស្រោមជើងនៅខាងលើគេ គឺស្រោមជើងពណ៌បៃតង អញ្ចឹងគាត់ទុកខោអាវប្រឡាក់របស់គាត់នៅក្នុងកន្ត្រកមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ព្រោះប្រសិនបើគាត់មិនទុកនៅក្នុងកន្ត្រកទេ ខោអាវរបស់គាត់នឹងរាយប៉ាយ អញ្ចឹងរាយប៉ាយ អាចរាយប៉ាយពេញផ្ទះ ឬក៏រាយប៉ាយពេញបន្ទប់របស់គាត់ ធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់ ដែលធ្វើឲ្យបន្ទប់របស់គាត់រញ៉េរញ៉ៃ អញ្ចឹងគាត់ត្រូវដាក់មួយកន្លែង ឬក៏ដាក់នៅក្នុងកន្ត្រកមួយ ដើម្បីឲ្យខោអាវរបស់គាត់មានសណ្ដាប់ធ្នាប់

Post Office (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បោះត្រាតែមសំបុត្រហើយ គាត់ក៏បានផ្ញើសំបុត្រនោះទៅដល់អ្នកលក់ ទៅឲ្យទៅបុគ្គលិកដែលបម្រើការងារនៅក្នុងការិយាល័យប្រៃសណីយ៍ ហើយបន្ទាប់មកទៀតសៀវភៅរបស់គាត់ មុននឹងគាត់អាចផ្ញើចេញ គាត់ត្រូវខ្ចប់វាជាមុនសិន ដូច្នេះគាត់ក៏បានដើរមករកបុគ្គលិកដែលនៅក្នុងការិយាល័យប្រៃសណីយ៍មួយទៀត ដើម្បីស្វែងរកកញ្ចប់ អញ្ចឹងយើងមានក្រដាសកេស ឬក៏ក្រដាសឡាំងមួយ ដែលយើងឃើញបុរសម្នាក់នោះ គាត់ក៏បានមកទិញក្រដាសឡាំងមួយ ដើម្បីខ្ចប់សៀវភៅរបស់គាត់ ដោយយើងឃើញអ្នកលក់ គឺគាត់ពាក់អាវពណ៌ប្រផេះដៃខ្លី ហើយគាត់រាងចំណាស់បន្តិច សក់របស់គាត់គឺសិតរាប បានន័យថាគាត់សិតវែកភ្លីរាប ហើយគាត់មានវ័យប្រហែលជា ៣៥ ឆ្នាំ ដែលបុរសម្នាក់នោះ គាត់កំពុងតែយកឡាំងក្រដាសមួយ ឬក៏សំបកឡាំង ឬក៏ក្រដាសការតុង ដើម្បីយកមកឲ្យក្មេងប្រុសម្នាក់នោះខ្ចប់សៀវភៅរបស់គាត់ ក៏ប៉ុន្តែក្រដាសឡាំងនេះ គឺគេមិនមែនឲ្យដោយឥតគិតថ្លៃទេ អញ្ចឹងក្រដាសឡាំង គេអត់ឲ្យដោយគេឥតគិតថ្លៃទេ ដោយគេលក់ អញ្ចឹងប្រសិនបើយើងអត់ចង់ចំណាយលុយច្រើន ដើម្បីទិញក្រដាសឡាំងនៅការិយាល័យប្រៃសណីយ៍ទេ យើងអាចខ្ចប់សៀវភៅរបស់យើង ឬក៏អាចខ្ចប់អីវ៉ាន់របស់យើងមកពីផ្ទះឲ្យហើយ អញ្ចឹងយើង នៅពេលមកដល់ យើងគ្រាន់តែដាក់ផ្ញើជាការស្រេចក៏ប៉ុន្តែដោយសារតែក្មេងប្រុសម្នាក់នេះ គាត់អត់បានខ្ចប់សៀវភៅរបស់គាត់មកពីផ្ទះទេ ដូច្នេះប្រសិនបើគាត់ចង់ផ្ញើគឺគេត្រូវខ្ចប់អីវ៉ាន់របស់គាត់ ឬក៏សៀវភៅរបស់គាត់ជាមុនសិន ទើបគាត់អាចផ្ញើទៅបាន ព្រោះប្រសិនបើគាត់អត់ខ្ចប់ទេ អីវ៉ាន់គាត់ច្រើន នៅពេលដែលអីវ៉ាន់គាត់ច្រើនបែបនេះ គឺវាអាចនឹងរញ៉េរញ៉ៃ ដូច្នេះគេត្រូវខ្ចប់ឲ្យមានសណ្ដាប់ធ្នាប់ ព្រោះពេលខ្លះ ប្រសិនបើយើងអត់ខ្ចប់ អីវ៉ាន់របស់យើងអាចនឹងខ្ទេច ដូចជាអាចនឹងរហែក ឬក៏អាចនឹងខូច ដោយសារតែមានរបស់ច្រើនដែលគេត្រូវផ្ញើ ដូច្នេះគឺគេដាក់គរលើគ្នា អញ្ចឹងរបស់ អីវ៉ាន់របស់យើងអាចនឹងខូច ដូច្នេះក្មេងប្រុសម្នាក់នេះនៅក្នុងរូបភាពទីគាត់ក៏បានមកទិញឡាំងក្រដាសមួយ សំបកឡាំងក្រដាសមួយពីបុគ្គលិក ដែលនៅក្នុងការិយាល័យប្រៃសណីយ៍ ដើម្បីខ្ចប់សៀវភៅរបស់គាត់